ភាគទី២២

801 51 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ភាគ២២

"នែ..នាំយើងទៅណា? ខេតធឺរីន ម៊ែររី?" រាងកាយមាំទាំក៏សួរទៅកាន់អ្នកដែលចាប់អូសទាញគេចេញពីការ៉ាស់ឡានទាំងកម្រោលកាលបើគ្រាន់តែនាងប្រាប់ឥ្យនាងរើសឡានមួយសោះនោះ។
"នាំយើងមកទីនេះធ្វើអី?"
"សំនួរនេះសមតែជាខ្ញុំទេដែលគួរសួរទៅលោកនាយកនោះ លោកនាយកនាំខ្ញុំមកមើលឡានធ្វើអី? ដើម្បីអី?" ខេតធឺរីនក៏សួរទៅកាន់អ៊ែនហ្សូព្រមជាមួយនឹងភាពចង់ដឹងចង់លឺបំផុតក៏ព្រោះតែនាងមិនយល់ ថាហេតុអីក៏នៅសុខៗអគ្គនាយកដែលមិនខ្វល់នឹងមិនចង់ដឹងលឺអ្វីពីជីវិតនាងបែរជាព្យាយាមធ្វើល្អបែបនេះជាមួយនឹងនាងទៅវិញ។
"មានអីទៅទាស់ខុស..ចាត់ទុកថាវាជាកាដូរបស់ក្រុមហ៊ុនទៅហើយ.."
"លោកនិយាយកុំនិយាយពាក្យថាខ្លាចបាក់មុខព្រោះតែរឿងបែបនេះទៀតឲ្យសោះ ខ្ញុំស្ដាប់ឡើងស៊ាំត្រចៀកអស់ទៅហើយ ជីវិតខ្ញុំ ការរស់នៅរបស់ខ្ញុំតើវាទៅពាក់ពន្ធ័អីជាមួយនឹងមុខមាត់របស់លោកនាយកទៅ ខ្ញុំមកតែធ្វើការចប់ម៉ោងក៏ទៅផ្ទះរៀងខ្លួន..."
"អញ្ចឹងក៏រើមកនៅជាមួយគ្នាតែម្ដងទៅ..ល្អទេ? ហ្អា៎?" អ៊ែនហ្សូចូលមកកាន់តែជិតនាងរហូតដល់ខ្នងខេតបុកប៉ះនឹងជញ្ជាំងលាន់ផឹបតែម្ដង ស្រីតូចងាកបែរមើលទៅខាងក្រោយបន្តិចមុននឹងងាកប្រឈមមុខនឹងអ្នកដែលច្រត់ដៃឃាំងនាងនោះ។
"លោកនាយកអាចនិយាយបានយ៉ាងងាយ លោកនាយកក៏គិតងាយចំពោះរឿងគ្រប់យ៉ាង..លោកនាយកតែងតែធ្វើឲ្យខ្ញុំឆ្ងល់..ឆ្ងល់គ្រប់ទង្វើនឹងពាក្យសម្ដីដែលលោកនាយកនិយាយចេញមកម្ដងៗ.. បើលោកនាយកមិនច្បាស់លាស់សុំកុំនិយាយវាចេញមកបានទេ?" ខេតធឺរីនក៏រុញដៃអ៊ែនហ្សូចេញបន្តិចរួចនាំខ្លួនចេញពីទីនោះ អ៊ែនហ្សូដែលនៅឈរម្នាក់ឯងឯណោះក៏ងាកបែរមើលទៅផែនខ្នងរបស់នាង។
"ចង្រៃយ៎..ផាំង!!" ជើងមាំលើកទាត់ធុងសម្រាមមួយទំហឹងពោរពេញទៅដោយកំហឹង ហេតុអី? ហេតុអីក៏នាងតែងតែបដិសេធពីការព្រួយបារម្ភនឹងអំពើល្អដែលគេតែងតែធ្វើទៅលើនាង? ហេតុអី!!!!!
...
"ខេត..ខេតយើងប្រាប់ថាឲ្យឈប់" ពួកគេទាំង២ក៏ចាកចេញពីការ៉ាស់ឡាននោះទាំងមិនទាន់បានទិញអ្វីសូម្បីតែមួយគ្រឿង មូលហេតុក៏ព្រោះតែអ្នកដែលត្រូវជាម្ចាស់ឡាននោះមិនព្រមរើសហើយនឹងចាកចេញពីទីនោះទាំងមិនងាកក្រោយតែម្ដង។
"ឈប់សិន.." អ៊ែនហ្សូចូលមករកនាងរួចទាញដៃនាងជាប់មិនឲ្យនាងបើកទ្វារចូលអង្គុយក្នុងឡានវិញ ខេតធឺរីនក៏នៅធ្មឹងមួយសន្ទុះទើបនាងងាកបែរប្រឈមមុខជាមួយនឹងគេ។
"លោកនាយកជិតដល់ម៉ោងប្រជុំហើយ ឆាប់ឡើងឡានទៅនឹងឆាប់បានទៅដល់ អូ! ហើយល្ងាចនេះលោកនាយកក៏មានពិធីជប់លៀងមួយត្រូវចូលរួមជាមួយ...អ្នកនាងវ៉ូយ៉នផងដែរ.." រំលឹកដល់ឈ្មោះរបស់វ៉ូយ៉នខេតនាងក៏រៀងទម្លាក់សំឡេងខ្លួនឯងបន្តិច។
"ចាំនាងខ្ញុំទាក់ទងទៅអ្នកនាងវ៉ូយ៉នជូនលោកនាយកក៏បានដែរណា៎ចាស៎" ខេតធឺរីនក៏ញញឹមស្ងួតរួចបើកទ្វារម្ដងទៀតតែលើកនេះនាងក៏ត្រូវបានអ៊ែនហ្សូរុញចូលទៅក្នុងឡានរួចកាន់ដៃនាងជាប់មិនលែងតែម្ដង។
គ្រឹប!
"ចេញឡាន.." អ៊ែនហ្សូបញ្ជាទៅតៃកុងឡានដែលទើបតែមកដល់នោះឲ្យចេញឡានទៅភ្លាម នាយក៏ងាកមកមើលម្ចាស់កាយតូចដែលកំពុងតែព្យាយាមរើបម្រាស់ពីការចាប់កាន់របស់នាយនោះ តែគេក៏មិនព្រមលែង។
"លោកនាយក..ចង់នាំខ្ញុំទៅណាទៀតហើយ?" ពាក្យសួរនាំនឹងការរើបម្រាស់របស់នាងក៏មិនបានធ្វើឲ្យអ៊ែនហ្សូទន់ចិត្តនឹងព្រមលែងនាងឡើយ អ៊ែនហ្សូកាន់ដៃនាងកាន់តែជាប់មុននឹងទាញទូរសព្ទ័ឡើងចុចខលទៅកាន់នរណាក៏មិនដឹងដែរ។
"លុបចោលការប្រជុំល្ងាចនេះទាំងអស់ ហើយប្រាប់គេឲ្យត្រៀមឡាននៅអាផាតមិនយើង.."
"លុបចោលការប្រជុំទាំងអស់..មិនបានទេលោកនាយក ធ្វើបែបនោះវាខ្ជះខ្ជាយពេលណាស់ លោកនាយកលុបចោលពិធីជប់លៀងជាមួយអ្នកនាងវ៉ូយ៉នមិនបានឡើយ"
"អ្នកណាថាយើងលុបចោលពិធីជប់លៀង?" ចម្លើយរបស់គេក៏នាំឲ្យអ្នកដែលកញ្ជ្រោលអម្បាញ់មិញនោះនៅស្ងៀមបន្តិច ស្រីតូចក៏ទម្លាក់ដៃចុះកាន់តែប្រាកដក្នុងចិត្តថាមូលហេតុអីដែលគាត់លុបចោលការប្រជុំហើយ ព្រោះគាត់ត្រូវទៅរៀបខ្លួននឹងអាលទៅទទួលដៃគូរឺ?
"យើងទៅជប់លៀងធម្មតា គ្រាន់តែថា..អ្នកជាដៃគូយើងមិនមែនវ៉ូយ៉ន.." ខេតធឺរីនក៏ជ្រឹមចិញ្ចើមងាកមើលទៅនាយទាំងមិនយល់ជាថ្មី ចុះបើមិនមែនជាអ្នកនាងវ៉ូយ៉ន អញ្ចឹងតើជានរណា?
ពេលល្ងាចនាអាផាតមិនមួយ
រាងកាយតូចឈរនៅពីមុខកញ្ចប់តុបតែងខ្លួនក៏សន្សឹមៗបើកភ្នែកឡើង មុននឹងបានឃើញមុខមាត់នឹងការតុបតែងខ្លួនរបស់នាង ខេតធឺរីនក៏លើកដៃខ្ទប់មាត់ខ្លួនឯងបន្តិចត្បិតថានាងមិនបានគិតថានាងនឹងមានថ្ងៃស្លៀកឈុតស្អាតបែបនេះទេពីមុនមក។
"ឲ្យឆាប់ឡើងការពិធីជប់លៀងជិតចាប់ផ្ដើមហើយ នៅអែអង់ដល់អង្កាល់ទៀត?" រាងកាយមាំទាំចុះពីជណ្ដើរផ្ទះមករួចពោលទៅកាន់លេខារបស់ខ្លួនដែលមកទាំងមើលមិនយល់តែម្ដង មិនដឹងថាយប់មិញនាងនៅធ្វើស្អីខ្លះទេ? ឲ្យគេចាប់តុបតែងប៉ុណ្ណឹងទៅហើយក៏នៅតែមើលឃើញពីទឹកមុខនឿយហត់របស់នាងទៀត។
"ឈប់សិនលោកនាយក នាងខ្ញុំសុំច្រកស្បែកជើងបន្តិចសិន វា..វាតឹងណាស់" ខេតធឺរីននិយាយទាំងដៃព្យាយាមញាត់ស្បែកជើងកែងឲ្យចុះ នេះនាងខានពាក់តែកន្លះឆ្នាំសោះច្រកលែងចុះទៅហើយ នាងព្យាយាមច្រកឡើងកកិតកែវជើងក្រហមទៅហើយ តែនាងក៏មិនឈប់។
"សម្រេចថាទៅទេ?" អ៊ែនហ្សូក៏ផ្ទួនសំនួរនោះមកជាថ្មី ព្រមទាំងភ្នែកងាកមើលទៅនាងដែលកំពុងតែច្រកស្បែកជើង។
"រំខានពិតមែន.."
"វ៉ាយ៎!!!!" ខេតធឺរីនស្រែកភ្លាត់សំឡេងកាលបើត្រូវអគ្គនាយកបីនាងដើរចូលមកកាន់ឡានទាំងនាងនៅគៀបស្បែកជើងជាប់នៅជើងនៅឡើយ អ៊ែនហ្សូទម្លាក់នាងក្នុងឡានរួចទាញស្បែកជើងកែងនោះគប់ចោល។
"លោកនាយក..ស្បែកជើងខ្ញុំ"
"មិនមើលជើងដាច់រហាចចេញឈាមប៉ុណ្ណាទេ ចង់ពាក់ទាល់តែដាច់សរសៃជើងរឺយ៉ាងមិច?" អ៊ែនហ្សូក៏ងាកមើលមុខនាងស្របនឹងការស្ដីបន្ទោសតែម្ដង។
"តែខ្ញុំវាស្ដាយ..ខំដណ្ដើមគេទម្រាំតែបាន បញ្ចុះតម្លៃឡើង៥០%ទៀត ហឹម" អ៊ែនហ្សូក៏ក្រវីក្បាលរួចទាញទូរសព្ទ័ឡើងចុចខលទៅណាក៏មិនដឹង ខេតធឺរីនក៏អោនមើលជើងនាងបន្តិចតែក៏ត្រូវអ៊ែនហ្សូចាប់ដៃជាប់មិនឲ្យប៉ះរបួសនោះ។
"លោកយ៉ុង..ជួយរៀបចំឈុតស្បែកជើងកែងណាថ្លៃបំផុតឲ្យយើង ហើយយកប្រអប់ថ្នាំរបួសទៅសណ្ឋាគារដែលប្រារព្ធពិធីជប់លៀងនោះ ល្អ! លំបាកលោកហើយ"
"លោកនាយក.."
"ស្ងាត់មាត់ខ្លួនឯងរឺក៏ចង់ឲ្យយើងបំបិតឲ្យ?"


លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now