ភាគទី៦៨

551 29 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ភាគ៦៨

"ខេត..គឺអូនមែនទេ? ខេត.." បុរសដែលនាងជួយមុននោះក៏ព្យាយាមចូលមកកាន់តែកៀកជិតនឹងនាង មិនត្រឹមតែប៉ុណ្ណឹងគេក៏ព្យាយាមក្រោកបំណងចង់អោបក្រសោបនាង ទើបនាងសម្រេចចិត្តថយក្រោយមួយជំហានព្រមទាំងអោបកូនឆ្កែនាងជាប់ដៃជាមួយផង។
កែវភ្នែកស្រទន់សំឡឹងមើលទៅកាន់គេ ហាក់បីដូចជាធ្វើឲ្យអ៊ែនហ្សូនឹករលឹកដល់មនុស្សស្រីជាទីស្រឡាញ់គេលើសដើមថែមទៀត នាយក៏ក្រោកឡើងរួចបោសដីដែលប្រឡាក់នឹងខោរួចសំឡឹងបកទៅកាន់នាងវិញ។
"នាងមិនមែនជាខេតទេរឺ?" អ៊ែនហ្សូនិយាយព្រមជាមួយនឹងទឹកមុខបែបស្រងូតស្រងាត់បន្តិច ដែលទឹកមុខរបស់គេនោះឯងដែលនាំឲ្យស្រីតូចជាអ្នកជួយដល់គេមុននោះមានចម្ងល់នឹងបោះជំហានខ្លីៗចូលមករកគេ ស្រីតូចក៏មើលមុខគេម្ដងហើយម្ដងទៀតហាក់បីដូចជាងឿងឆ្ងល់ថាហេតុអីបានជាគេហៅឈ្មោះនាងបែបនេះ?
....
"ខេត? មនុស្សស្រីដែលលោកស្គាល់ឈ្មោះខេតរឺ?" ក្រោយពីបានជួយគេឲ្យរួចផុតពីគ្រោះថ្នាក់មកអ៊ែនហ្សូក៏បានអញ្ជើញនាងញ៊ាំតែនៅហាងមួយកន្លែងដែលនៅមិនឆ្ងាយពីទីនោះ នាងក៏មិនបានបដិសេធនឹងព្រមទទួលការបបួលអញ្ជើញរបស់គេ។
គ្រាន់តែដាក់ខ្លួនអង្គុយដល់កៅអីភ្លាមនាងតូចក៏សួរនាំទៅកាន់នាយភ្លាមទាំងមិនលាក់លៀម ហើយវាក៏ជាចំណុចមួយដែលនាំឲ្យអ៊ែនហ្សូកាន់តែនឹករលឹកដល់មនុស្សស្រីជាទីស្រឡាញ់ព្រោះនាងក៏ជាមនុស្សដែលមិនចេះលាក់បាំងការគិតបែបនេះដូចគ្នា។
"នាងដឹងទេ? បានឃើញនាងដូចជាបានឃើញខេតអញ្ចឹង នាងទាំងស្អាតឆ្លាតហើយនាងក៏ក្លាហានផងដែរ.." អ៊ែនហ្សូនិយាយព្រមជាមួយនឹងស្នាមញញឹមភ្លឺថ្លាមួយហាក់បង្ហាញពីភាពមានក្ដីសុខចម្លែកដោយគ្រាន់តែគេនិយាយរំលឹកដល់មនុស្សម្នាក់នោះ។
"នាងច្បាស់ជាសំខាន់សម្រាប់លោកណាស់ហើយពិតទេ?" ក្រោយពីទទួលបានសំនួរពីនាងមក អ៊ែនហ្សូក៏ងាកភ្នែកសំឡឹងមើលផ្ទៃមុខតូចច្រមិចរបស់នាង ការតុបតែងមុខមាត់បែបកាចឆ្នាស់តែកែវភ្នែកក៏បែរជាថ្លាយ៉ង់បង្ហាញពីភាពបរិសុទ្ធនឹងការចង់ដឹងរបស់នាង អ៊ែនហ្សូមិនទាន់បាននិយាយអីតែក៏គយគន់ផ្ទៃមុខនាងទាំងស្នាមញញឹម។
"ពិតមែនហើយ! នាងជាមនុស្សស្រីសំខាន់បំផុតក្នុងជីវិតខ្ញុំ នាងជាអ្នកកែប្រែមនុស្សប្រុសដែលស្អប់ពិភពលោកខាងក្រៅម្នាក់ឲ្យក្លាហាននឹងប្រឈមមុខជាមួយវាជាថ្មី តែគួរឲ្យស្ដាយ.." អ៊ែនហ្សូទម្លាក់ទឹកមុខចុះបន្តិច វាក៏កាន់តែបញ្ឆេះភាពចង់ដឹងរបស់នាងតូចក្បែរនោះកាន់តែខ្លាំងថែមមួយកម្រិតទៀតដែរ។
"នាងកើតអីទៅ? បានជាលោកដូចជាសោកសៅម៉្លេះ? រឺក៏វាជាមូលហេតុដែលលោកសម្រេចចិត្តគិតខ្លីមុននោះ?" នាងតូចក៏នៅតែប្រកាន់ខ្ជាប់នូវការគិតថានាយព្យាយាមលោតទឹកសម្លាប់ខ្លួនមុននោះ។
អ៊ែនហ្សូសំឡឹងមើលទៅនាងរួចក៏ញញឹមបែបអស់សំណើច នេះគេខានសើចចេញមកបែបនេះជាង២ឆ្នាំទៅហើយតាំងពីថ្ងៃដែលខេតបានចាកចេញទៅនោះ ពេលនេះគេក៏បានញញឹមជាថ្មីម្ដងទៀតហើយ។
រ៉ឺង!រ៉ឺង..
សុខៗទូរសព្ទ័របស់នាងក៏រោទ៍ឡើងស្រីតូចក៏ប្រញាប់លើកទូរសព្ទ័ឡើងបន្តិចរួចមិនភ្លេចញឹមៗដាក់នាយកម្លោះដែលរួមតុជាមួយនឹងនាងនាគ្រានោះ។
"អាឡូមាដាមម៉ាក់..កូនដឹងហើយចាស៎ កូននឹងទៅវិញឆាប់ៗណា៎.." អ៊ែនហ្សូក៏ផ្ទៀងត្រចៀកចាំស្ដាប់ការសន្ទនានោះ គេក៏ជ្រឹមចិញ្ចើមបន្តិចព្រោះឆ្ងល់ថានាងកំពុងតែនិយាយជាមួយនឹងម្ដាយនាងរឺយ៉ាងណា?
"កូនមានការត្រូវជួបដៃគូសហការណាម៉ាក់..ចាស៎កូនមិនជំទាស់ចិត្តម៉ាក់ទេ ចប់ការងារភ្លាមកូននឹងត្រឡប់ទៅផ្ទះវិញហើយ..ចាំកូនធ្វើអាហារជូនម៉ាក់ពិសារផង ចាស៎..កូនយកអាវក្រាស់ៗមកច្រើនណាស់ ម៉ាក់កុំបារម្ភអី ម៉ាក់ថែរក្សាសុខភាពទើបត្រូវណា៎ ចាស៎..ចាស៎ជម្រាបលាអ្នកម៉ាក់" នាងនិយាយជាមួយអ្នកម្ខាងទៀតព្រមជាមួយនឹងស្នាមញញឹមនឹងក្ដីស្រឡាញ់ដែលដៅចំពីលើមុខរបស់នាងតែម្ដង ស្រីតូចនិយាយមួយសន្ទុះនាងក៏ផ្ដាច់ការទាក់ទងភ្លាម។
"អ្នកម៉ាក់នាងមើលទៅដូចជាបារម្ភពីនាងណាស់.."
"ខ្ញុំទើបតែក្រោកពីការវះកាត់ អញ្ចឹងម៉ាក់ក៏បារម្ភជារឿងមួយដែលធម្មតា..លោកក៏ដូចគ្នា បើទោះជាមានរឿងអីកើតឡើងក៏ដោយកុំគិតខ្លី កុំយកជីវិតរបស់លោកទៅលះបង់ចោលព្រោះតែរឿងខូចចិត្តមួយពេល ជីវិតលោកមានតម្លៃណាស់ ជាពិេសសសម្រាប់ក្រុមគ្រួសារលោកនឹងមនុស្សដែលស្រឡាញ់លោក..បើលោកគិតថាការស្លាប់អាចដោះស្រាយបញ្ហាបាន..ពិតមែន! បើលោកស្លាប់លោកក៏មិនពិបាកនឹងឈឺចាប់ទៀត តែលោកក៏បន្សល់ទុកស្លាកស្នាមនៃការឈឺចាប់ដល់មនុស្សជាទីស្រឡាញ់របស់លោកគ្រប់ៗគ្នា លោកយល់ទេ?" នាងតូចក៏និយាយឡើងស្របនឹងស្នាមញញឹម រួចនាងក៏ងាកមើលទៅនាឡិកាប៉ោលដែលនៅជាប់នឹងជញ្ជាំង ស្រីតូចក៏ទាញទូរសព្ទ័យកមកមើលភ្លាម។
"អ៊ីវ៉ែនប្រហែលជាក្រោកពីគេងហើយ..អញ្ចឹងខ្ញុំគិតលាលោកទៅសិនហើយព្រោះ..កូនខ្ញុំអាចនឹងក្រោករកខ្ញុំ..រីករាយណាស់ដែលបានជួបលោក.." នាងតូចក៏ប្រញាប់ប្រញាល់ក្រោកឡើងរួចពរកូនឆ្កែជាប់នឹងដៃ អ៊ែនហ្សូក៏ក្រោកតាមនាងរួចលូកដៃទាញនាងមកអោបជាប់ទ្រូង ស្រីតូចក៏នៅស្ងៀមមួយកន្លែង.."
"ខ្ញុំសុំអោបនាងបន្តិច ព្រោះឃើញនាងដូចជារំលឹកដល់មនុស្សម្នាក់អញ្ចឹង" នាងតូចក៏ញញឹមរួចដកខ្លួនពីការអោបក្រោយពីមួយសន្ទុះរួចមក នាងក៏មើលទៅគេព្រមទាំងលូកដៃគួកទ្រូងគេបន្តិច។
"លោកនិយាយធ្វើមើលតែបុរសត្រូវប្រពន្ធរត់ចោល..បានហើយ! ខ្ញុំលាសិនហើយ.." នាងបំណងនឹងទៅតែគេក៏កាន់ដៃនាងជាប់ព្រោះមានសំនួរមួយចង់សួរនាង។
"នាងឈ្មោះអី?" នាងតូចក៏ឈប់រួចងាកមើលមកគេបន្តិចនាងក៏ញញឹមរួចលើកដៃអេះក្បាលបន្តិច។
"ខ្ញុំអាចនឹងឈ្មោះដូចជាមនុស្សដែលលោកតាមរក តែឈ្មោះក្រៅរបស់ខ្ញុំគឺរីន...ខេតធឺរីន ម៉ាហ្គារ៉េត"
(គឺអូនពិតមែន...ខេត!!!!)

លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now