ភាគ៦៧

549 31 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ភាគ៦៧

ក្រុមហ៊ុននាំចូលគ្រឿងសម្អាងមួយកន្លែងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំងនៅប្រទេសអុីរ៉ាក់ដែលមានការនាំចូលរាប់សិបម៉ឺនមុខទំនិញជារៀងរាល់ឆ្នាំ ហើយការនាំចេញចូលនេះឯងដែលនាំឲ្យគ្រួសារត្រកូលម៉ាហ្គារ៉េតក្លាយជាគ្រួសារមានលំដាប់ដូចជាមហាសេដ្ឋីប្រចាំប្រទេសមួយនោះអញ្ចឹង។
គ្រួសារមួយនេះជាគ្រួសារដែលទទួលបានការចាប់អារម្មណ៍ព្រោះតែភាពឆ្លាតវ៉ៃរបស់គ្រួសារនេះ អ្នកមានភាគច្រើនគេសុទ្ធតែគិតថាជាបុរសរឺក៏ស្វាមីដែលជាមេគ្រួសារជាអ្នកបង្កើតភាគជោគជ័យនេះ តែផ្ទុយទៅវិញគ្រួសារម៉ាហ្គារ៉េតនេះគឺទទួលបានកេរ្តិ៍ឈ្មោះនឹងភាពជោគជ័យពីស្ត្រីនឹងជាភរិយាទៅវិញ។
"ស្រីរីន? អេ៎! កូននេះបាត់ទៅណាណ៎" ស្ត្រីចំណាស់ដើរឆ្លងពីបន្ទប់ធំរបស់គាត់សម្ដៅទៅរកជ្រុងម្ខាងនៃវិមានដែលជាបន្ទប់កូនស្រីជាទីស្រឡាញ់របស់គាត់ឯណោះ គាត់បានឲ្យអ្នកបម្រើមកហៅនាងមួយព្រឹកទៅហើយតែក៏មិនឃើញមានអ្នកណាមកជូនដំណឹងដល់គាត់វិញទើបគាត់សម្រេចចិត្តមកមើលខ្លួនឯង។
"រីន?" ដៃវែងស្រឡូនលូកបើកទ្វារបន្ទប់កូនស្រីដែលគ្រាន់តែបើកឡើងមកក៏សាយភាយក្លិនក្រអូបផ្កាកូលាបដែលជាក្លិនទឹកអប់ថ្មីដែលកូនស្រីគាត់បានបញ្ចេញនៅចុងឆ្នាំនេះ ហើយវាក៏ជាផលិតផលលក់ដាច់បំផុតប្រចាំឆ្នាំនេះដែរ ល្បីខ្លាំងដល់ថ្នាក់នាងទទួលបានការអញ្ជើញចូលរួមកម្មវិធីអ្នកជំនួញឆ្នើមដែលនឹងប្រារព្ធទៅនៅប៉ុន្មានថ្ងៃខាងមុខនេះ។
នេះហើយដែលជាមូលហេតុធ្វើឲ្យអ្នកជាម្ដាយរកនាងតាំងពីព្រឹក ពោលគឺគាត់ចង់មកអបអរនឹងសួរនាំកូនថានាងនឹងគិតទៅចូលរួមដោយរបៀបណា គាត់ចង់រៀបចំឲ្យនាងឲ្យបានល្អបំផុតតែម្ដង។
"ឈប់សិន! អ្នកនាងពួកឯងគេទៅណា?" ដោយសារតែរកកូនអស់ជម្រើសលោកស្រីក៏សួរទៅកាន់អ្នកបម្រើដែលថ្នឹកជាមួយនឹងកូនស្រីគាត់ដែលដើរមកនោះ ពួកនាងក៏ងាកមើលមុខគ្នាបន្តិចហាក់មិនអាចផ្ដល់ចម្លើយបាន គាត់ក៏ព្រលែងខ្យល់ដង្ហើមធំបន្តិចរួចវាសដៃឲ្យពួកនាងទៅធ្វើការងារបន្តទៀត គាត់ឯណេះក៏ប្រញាប់ទាញទូរសព្ទ័យកមករួចចុចខលទៅនរណាមិនដឹង។
"ខាលូស..មានឃើញប្អូនទេកូន?" គ្រាន់តែគាត់សួរទៅកាន់អ្នកម្ខាងទៀតភ្លាម សំឡេងសើចរបស់គេក៏បន្លឺឡើងភ្លាម ហាក់បីដូចជាគេដឹងច្បាស់ថាអ្នកនាងតូចដែលម្ដាយកំពុងតែរកនោះទៅណាអញ្ចឹង។
(ម៉ាក់ធ្វើដូចជាមិនដឹងពីចារិកប្អូន..នាងតែងតែលួចទៅបរទេសរហូត នាងចំណាយពេលដើរលេងនឹងសប្បាយជាមួយជីវិតយុវវ័យរបស់នាង ម៉ាក់មិនបាច់ព្យាយាមទាក់ទងទៅកាន់នាងទេ ព្រោះនាងធំហើយ ប្អូននឹងមកវិញពេលដែលនាងដើរកំសាន្តអស់ចិត្ត) ខុសប្លែកពីម្ដាយ អ្នកជាបងឯណោះក៏ហាក់យល់ចិត្តប្អូននឹងដឹងថានាងធ្វើបែបណា ទៅកាន់ទីណា ទាក់ទងនាងបែបណាបើគ្រាន់តែស្ដាប់តាមការនិយាយរបស់គេ លោកស្រីដែលមុននេះកំពុងតែក្រពុលមុខក៏បែរជាដកដង្ហើមស្រាលៗរួចញញឹមបន្តិច។
"ម៉ាក់ចេះតែបារម្ភ..កូនក៏ដឹងថាប្អូនទើបតែជា ហើយនាងក៏ត្រូវការពេលថែទាំខ្លួនច្រើនផងដែរ បានកូននិយាយអញ្ចឹងម៉ាក់ក៏អស់បារម្ភបន្តិចដែរ តែម៉ាក់ក៏នៅតែគិត..."
(គិតអីទៅម៉ាក់?) សំនួរចោទសួរនោះក៏បន្លឺឡើងស្របនឹងវត្តមានលោកស្រីដើរទៅកាន់មាត់បង្អួចវិមានរួចសំឡឹងមើលទៅរហាត់ទឹកដែលនៅខាងក្រៅឯណោះ ទឹកមុខក៏បង្ហាញភាពស្រងូតស្រងាត់បន្តិច។
"ម៉ាក់ខ្លាចថារីននឹងទៅប្រទេសនោះទៀត..."
ប្រទេសណាទៅលោកស្រី????

លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now