ភាគ៥៤

529 27 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ភាគ៥៤

"លោកប៉ូលីស..អឹស" នាងតូចចេញមកក្រៅបង្ហាញខ្លួនតាមការស្រែកហៅរបស់ប៉ូលីសនៅខាងក្រៅ តែនាងក៏បែរជាត្រូវប៉ូលីសដែលមកហៅនោះចាប់វ៉ៃខ្នោះទាំងកម្រោលតែម្ដង ដោយសារតែកន្លែងនាងរស់នៅជាកន្លែងអនាធិបតេយ្យបែបនេះហើយទើបបានជាគ្មានអ្នកណាអើពើរឺសួរនាំពីការដែលនាងត្រូវចាប់ខ្លួនសោះ។
"លោកប៉ូលីស..គិតយកនាងទៅណា? លោក.." ខាលូសចូលទៅបំណងចង់តតាំងនឹងសួរនាំតែក៏បែរជាត្រូវខេតធឺរីនឃាត់រួចញញឹមដាក់គេបន្តិច ដើម្បីកុំឲ្យគេបារម្ភ។
"បងខាលូសកុំបារម្ភអី បងទៅសម្រាកចុះ ខ្ញុំនឹងព្យាយាមដោះស្រាយវាឲ្យបាន..សន្យាណា៎ថាបងនឹងមិនលូកដៃក្នុងរឿងនេះទេ.." ខេតធឺរីននិយាយទាំងអួលដើមករទៅកាន់ខាលូសរួចក៏ត្រូវបានប៉ូលីសអូសដាក់ចូលឡានបាត់តែម្ដង កែវភ្នែកថ្លាយ៉ង់ងាកសំឡឹងមើលទៅទឹកមុខស្រពាប់ស្រពោនរបស់អ្នកដែលនាងនាំយកមកពាក់ពន្ធ័ជាមួយនោះរួចនាងក៏មានអារម្មណ៍ថាខុស..ខុសធ្ងន់តែម្ដង។
(ខ្ញុំគួរណាស់តែចាកចេញដោយស្ងាត់ៗ ម៉្លេះបងខាលូសនឹងមិនត្រូវមកលំបាកជាមួយខ្ញុំទេ)

មួយស្របក់ធំក្រោយពីមកតាមការឃាត់ខ្លួនរបស់ប៉ូលីស ខេតធឺរីនក៏ត្រូវបានគេនាំមកកាន់ទីកន្លែងមួយដែលធ្វើឲ្យនាងភ្ញាក់ជាខ្លាំង ស្រីតូចងាកសំឡឹងមើលទៅខាងក្រៅក៏ឃើញថាវាជាសមុទ្រ ជាកន្លែងចាស់ដែលនាងធ្លាប់មកកាលពីមុន ហើយនាងក៏ទាក់ភ្នែកជាមួយនឹងវត្តមានអ្នកចាស់ដែលនាងធ្លាប់មកជាមួយដូចគ្នាដែរ។
"អ៊ែនហ្សូ អាល់ម៉ាឌី?" ខេតធឺរីនលាន់មាត់និយាយស្របនឹងរាងកាយត្រូវគេទាញចេញពីក្នុងឡានសម្ដៅទៅរកបុរសមុខស្មើម្នាក់ដែលកំពុងតែជ្រែងហោប៉ៅមើលមកនាង ហាក់ដូចជាចង់ហែកនាងជាចំរៀកៗអញ្ចឹង។
"លោកប៉ូលីស..ហេតុអីក៏.." ខេតធឺរីនកាលបើមកកាន់តែជិតគេនាងក៏ព្យាយាមរើបម្រាស់ទាំងមិនយល់ តែនាងក៏មិននិយាយអ្វីបន្តិចទៀតកាលបើឃើញប៉ូលីសម្នាក់នោះចូលទៅទទួលលុយមួយហិបពីកូនចៅរបស់អ៊ែនហ្សូរួចមក ស្រីតូចក្ដាប់ម្រាមដៃទ្រាំឲ្យប៉ូលីសម្នាក់ទៀតនោះនាំនាងទៅឲ្យអ៊ែនហ្សូទាំងដែលនាងដឹងថានាងកំពុងតែធ្លាក់ក្នុងអន្លង់ល្បែងរបស់គេហើយ។
"ស្វាគមន៍មកកាន់កន្លែងចាស់របស់ពួកយើង..ខេត!"
"លោកដឹងទេថាលោកកំពុងតែធ្វើរឿងស្មោគគ្រោកកម្រិតណានោះ? ជួលប៉ូលីសអញ្ចឹងហេស៎? ឲ្យប្ដឹងខ្ញុំនឹងបងខាលូសអញ្ចឹងហេស៎"
"នៅស្មោគគ្រោកតិចជាងទេខេតធឺរីន នាងទាំងបោកប្រាក់ទំនុកចិត្តយើង បោកយកទាំងលុយរបស់យើង នាងធ្វើរឿងជាច្រើននៅក្រោយខ្នងយើងស្អីខ្លះ នាងដឹងខ្លួនឯងច្បាស់ហើយមិនអញ្ចឹងហេស៎?" ខេតធឺរីននាងក៏អស់សំណើចបន្តិច ដៃម្ខាងលូកទប់ទ្រូងហាក់ដូចជានាងកំពុងតែបោសអ្វីចេញទាំងដែលការពិតនាងទប់ទ្រូងព្រោះតែវាចុកអួលណែនខ្លាំងពេក។
"ត្រូវហើយ! មកពីលោកល្ងង់ លោកមេត្តាសន្ដោសជ្រុល ដល់ថ្នាក់ផ្គាប់ចិត្តខ្ញុំទាំងមិនបាច់ពិបាកសុំ គ្រប់យ៉ាងក៏លោកមិនដែលសួរនាំ..ហើយលោកក៏ដឹងថាខ្ញុំប្រឹងរាល់ថ្ងៃនេះក៏ព្រោះតែលុយដែរ តែលោកនៅតែខ្វាក់មើលមិន..ហ៊ឹស" បបូរមាត់នាងក៏ត្រូវបានអ៊ែនហ្សូកាន់ច្របាច់ជាប់នាំឲ្យវាឡើងប៉ោងនឹងក្រហមរងាលតាមកម្លាំងច្របាច់របស់គេ។
"បិទមាត់របស់នាងទៅខេតធឺរីន..មែន! ពីមុនយើងវាល្ងង់ ល្ងង់ខ្លាំងដែលផ្ដល់ឱកាសឲ្យមនុស្សខ្ចាត់ព្រាត់មិនដឹងមកពីណាដូចជានាង យើងបើកឱកាស បើកបេះដូងឲ្យទៅបិសាចឈាមត្រជាក់ដូចជានាង..យើងស្ដាយក្រោយខ្លាំងណាស់ នាងស្ដាប់បានទេ?" ខេតធឺរីនព្យាយាមញញឹមឌឺដងទៅកាន់គេទាំងដែលដៃដែលជាប់ខ្នោះនោះខ្ញុំចូលគ្នាសឹងតែបែកឈាមទៅហើយ។
"កម្ទេចគ្រប់យ៉ាងដែលអាចឲ្យស្រីម្នាក់នេះទាក់ទងទៅអ្នកក្រៅបាន ហើយបើមិនមានបញ្ជាហាមត្រឡប់មកវិញ យល់ទេ?"
"បាទទាន៎.." កូនចៅរបស់គេទាំងអស់ក៏អោនគំនាបទៅកាន់នាយរួចក៏នាំខ្លួនចេញទៅអស់ ទុកនៅតែមនុស្សប្រុសស្រី២នាក់ដែលកំពុងតែចង់សុីសាច់ហុតឈាមគ្នានោះ អ៊ែនហ្សូស្រវាទាញដៃនាងឲ្យក្រោកឡើងរួចអូសចូលទៅក្នុងទាំងទីងណាត់ទីងណែង។
"លែង..ហ៊ឹស លែងខ្ញុំ! លែងទៅអាមនុស្សអាក្រក់.."
"បិទមាត់..ផាំង" អ៊ែនហ្សូអូសនាងមួយទំហឹងនាំអោយខ្លួននាងជាពិសេសគឺក្បាលទៅបុកនឹងចែងជណ្ដើរឡើងទៅជាន់ខាងលើនោះ ខេតធឺរីនក៏ស្រវាំងភ្នែកមើលអ្វីលែងសូវច្បាស់ គេងាកមើលមកនាងតែគេក៏មិនបានអាណិតនាង ថែមទាំងបន្តអូសនាងឡើងទៅខាងលើទាំងកម្រោលទៀតផង។
គ្រាំង!
ទ្វារបន្ទប់ធំត្រូវរុញមួយទំហឹងចូលមកខាងក្នុង ព្រមជាមួយនឹងរូបភាពអូសមនុស្សស្រីម្នាក់ទាំងបង្ខិតបង្ខំឲ្យចូលមកតាមគេ រាងកាយតូចស្រឡូនរបស់ខេតក៏ត្រូវបានអ៊ែនហ្សូគ្រវែងមួយទំហឹងឲ្យដួលកប់ទៅក្នុងពូក។
ខេតធឺរីនក៏ក្រវីក្បាលព្រោះតែនាងស្រវាំងភ្នែកមើលអ្វីលែងច្បាស់ មិនមានសូម្បីតែកម្លាំងនាំខ្លួនក្រោក ឯដៃក៏ជាប់ទៅដោយខ្នោះមកជាមួយទៀតផង អ៊ែនហ្សូក៏ចូលហួសទៅកាន់បន្ទប់ទឹកមួយភ្លែត។
"មិនក្រោកបានន័យថានាងក៏ពេញចិត្តបម្រើយើង.." ក្រោយពីសម្អាតខ្លួនមួយសន្ទុះគេក៏ត្រឡប់មកវិញព្រមជាមួយនឹងរាងកាយខេតនៅមីងមាំង ព្រិចភ្នែកចុះឡើងៗនៅលើពូក នាយក៏ចូលទៅជិតនាងរួចអោនជ្រប់មុខនឹងកញ្ចឹងកររបស់នាង។
"អោបក្រសោបខ្ញុំទុកធ្វើអីទៀត? ខ្ញុំឈប់ស្រឡាញ់លោកហើយ អ៊ែនហ្សូ អាល់ម៉ាឌី" ស្របនឹងការបំពានមួយនោះខេតធឺរីនក៏និយាយឃ្លាប្រយោគមួយហាក់ដូចជាដាស់តឿនដល់គេ អ៊ែនហ្សូក៏បញ្ចប់សកម្មភាពរួចងាកមើលទៅនាងចំ។
"អញ្ចឹងនាងក៏បម្រើយើងដោះដូរឲ្យការដកពាក្យបណ្ដឹងទៅ..យើងនឹងលាងសម្អាតភាពស្មោគគ្រោកឲ្យនាង ក្រែងនាងអាចមានវិចារណញ្ញាណល្អដូចកាលពីមុនខ្លះ ខេតធឺរីន ម៊ែរី!!!" អ៊ែនហ្សូនិយាយតែប៉ុណ្ណឹងរួចគេក៏អោនមុខជ្រប់នឹងដើមទ្រូងនាង ដៃមាំក៏លូកផ្ដាច់ទម្ពក់អាវនាងរហូតដាច់ដោចអស់គ្មានសេសសល់ ខេតធឺរីនក៏បានត្រឹមតែបិទភ្នែកឲ្យមនុស្សប្រុសជាទីស្រឡាញ់បំពាន ជាន់ឈ្លីរាងកាយនាង បេះដូងនាគ្រានោះ។
តក់..តក់!
ដំណក់ទឹកក្រហមឆ្អិនឆ្អៅក៏ហូរចេញពីក្បាលផ្នែកខាងក្រោយរបស់នាង ហូរតក់ៗទៅលើការ៉ូស្របនឹងរាងកាយនាងកំពុងតែស្ថិតក្រោមការគ្រប់គ្រងរបស់គេ។

លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now