ភាគ៣៥+៣៦

806 34 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ភាគ៣៥+៣៦

"នេះគេទៅណាទៅ? យូរសែនយូរ ហ៊ឹស" ក្រឡេកមកមើលនាងតូចដែលអ៊ែនហ្សូចាកចេញចោលមុននោះ នាងក៏មិនបានទៅណានឹងនៅរង់ចាំគេនៅខាងមុខផ្ទះនោះព្រមជាមួយនឹងភាពអន្ទះអន្ទែងក្នុងចិត្តតែម្ដង នេះនាងលេខានោះវាមានអីអស្ចារ្យទៅបានជាអ៊ែនហ្សូត្រូវក្រែងចិត្តនឹងរត់ទៅតាមវាបែបនេះ?
"អ៊ែនហ្សូ" មួយសន្ទុះក្រោយពីការរង់ចាំ កាលបើបានឃើញអ៊ែនហ្សូបីខេតត្រឡប់មកវិញ អាន់ណាឯណោះក៏លួចចងចិញ្ចើមបែបមិនពេញចិត្ត តែក៏មិនបានបង្ហាញវាចេញមកឲ្យនរណាម្នាក់សង្ស័យក្រៅពីការរត់ទៅរកពួកគេ។
"លោកនាយក..ដាក់ខ្ញុំចុះ" ខេតធឺរីនដែលមានទឹកមុខល្អៗសុខៗក៏បែរជាក្រម៉ូវភ្លាមៗកាលបើឃើញអ្នកដែលជាឈ្លើងតាមយាយីជីវិតរបស់មនុស្សប្រុសជាទីស្រឡាញ់នាងមិនទាន់ទៅណាសោះនោះ អ៊ែនហ្សូក៏ងាកមើលទៅខេតធឺរីនហាក់មិនយល់ស្របនឹងដាក់អ្នកមានរបួសឲ្យចុះដើរដោយខ្លួនឯងសោះ។
"តែថា..." មិនចាំដល់អ៊ែនហ្សូនិយាយថាយល់ព្រម ខេតធឺរីនក៏ប្រញាប់បម្រាស់ចុះពីការបីក្រសោបរបស់អ៊ែនហ្សូភ្លាម ស្របនឹងវត្តមានរបស់អាន់ណាមកដល់ល្មម។
"អ៊ែនហ្សូ.. ខេតធឺរីន? ឯង..ឯងក៏បានឃើញថា.." អាន់ណាចូលមកកាន់អោបដៃរបស់អ៊ែនហ្សូរួចព្យាយាមនិយាយទៅកាន់អ្នកម្ខាងទៀតដែលនាងក៏ដឹងថាខេតមិនពេញចិត្តនឹងវត្តមានព្រមទាំងការស្និតស្នាលរបស់នាងទៅកាន់អ៊ែនហ្សូឡើយ។
"ខេត.."
ផ្លាច់!
មុខមាត់តូចច្រមិចរបស់អាន់ណាក៏ត្រូវងាកទៅម្ខាងដោយកម្លាំងទះរបស់ខេត ស្រីតូចដែលព្យាយាមលាក់បាំងភាពក្រោធក្រាធអារម្មណ៍មុននោះក៏បង្ហាញចេញមកតាមក្រសែភ្នែកសម្លក់ក្រហមងាំងរបស់នាង។
"ខេតធឺរីន ម៊ែររី..."នាងស្រែកគំហកទៅកាន់អ្នកម្ខាងទៀតដែលហ៊ានលើកដៃទះកំផ្លៀងនាង អ៊ែនហ្សូក៏បែរទាញខេតឲ្យឈរក្រោយខ្នងគេ តែវាមិនបានការឡើយព្រោះខេតបានគិតរួចហើយថានាងនឹងប្រឈមមុខជាមួយមនុស្សដូចជាអាន់ណានេះបែបណានោះ។
"នាងនៅមានមុខត្រឡប់មកវិញទៀត ក្រោយពីបំផ្លាញជីវិតរបស់អ៊ែនហ្សូរួចមក? នាងអាន់ណា..ស្រីអាត្មានិយម" ខេតធឺរីនស្ដីថាឲ្យអាន់ណាចំៗមិនទុកមុខតែម្ដង ត្បិតថានាងគ្មានអីគួរទុកមុខឲ្យនាងទៀតឡើយព្រោះបើតាមអ្វីត្រួសៗដែលអ៊ែនហ្សូធ្លាប់បាននិយាយប្រាប់នាងនោះគឺអាន់ណានេះជាមនុស្សវិបល្លាសតែម្ដង នាងអាចធ្វើគ្រប់យ៉ាងសូម្បីតែលើកដៃចាក់សម្លាប់មនុស្ស បើសិនជាគេម្នាក់នោះមិនបានស្រឡាញ់នាងដូចដែលនាងស្រឡាញ់គេ។
"នាងជាស្អីបានហ៊ានមកនិយាយថាយើងបែបនេះ ហ្សូៗមើលនាងនេះវានិយាយថាឲ្យអាន់ណា ហ៊ឹក" អាន់ណាក៏ប្ដូរជាយំសោកប្រាប់ទៅកាន់អ៊ែនហ្សូឯណោះ ធ្វើឲ្យខេតធឺរីននាងកាន់តែអស់សំណើចនឹងប្រញាប់លើកដៃរុញស្មានាងឲ្យថយទៅក្រោយ។
"យ៉ាងមិចនាងគិតថាទឹកភ្នែកគ្មានបានការនាងប៉ុន្មានតំណក់នេះវាអាចលុបលាងកំហុសនឹងភាពខ្មៅងងឹតដែលនាងបន្សល់ទុកក្នុងទ្រូងរបស់គេមែនទេ? ចង់ទៅណាក៏ទៅៗកុំមកយាយីជីវិតរបស់អ៊ែនហ្សូទៀត..." ខេតធឺរីនចូលទៅប្រឈមមុខជាមួយនឹងអាន់ណាទាំងមិនក្លបខ្លាចអ្វីសោះតែម្ដង។
"នាង..."
"ចេញទៅពេលនេះរឺក៏ចង់ឲ្យខ្ញុំហៅប៉ូលីសមកអូសករនាងទៅម្ដងទៀត?" អ៊ែនហ្សូក៏មិនបាននៅស្ងៀមឲ្យស្រីម្នាក់នោះវាយប្រហារខេតដូចគ្នាដែរ គេក៏លើកប្រយោគមួយដែលមានឥទ្ធិពលសាកសមឲ្យអាន់ណាមិនអាចធ្វើអីបាន ក្រៅពីក្ដាប់ដៃចាកចេញពីទីនោះទៅតែម្ដង ខេតធឺរីនក៏តាមមើលទៅអាន់ណារហូតទាល់តែនាងឡើងឡាននឹងបើកចេញពីទីនោះបាត់ មុននឹងព្រលែងខ្យល់ដង្ហើមធំបន្តិច។
"ហ៊ឹម..លែងមើស៎! អោបនៅកណ្ដាលវាលោកមិនខ្មាសគេទេរឺ?" ខេតធឺរីនរៀងភ្ញាក់បន្តិចកាលបើគេលូកដៃមកអោបក្រសោបចង្កេះនាងជាប់ណែន ស្រីតូចក៏ងាកបែរទៅរកនាយរួចបើកភ្នែកម៉ក់ៗមើលទៅផ្ទៃមុខសង្ហាដែលញញឹមសំឡឹងមើលមកនាងដូចគ្នាដែរ។
"នាងដឹងទេថាមុននេះនាងឡូយខ្លាំងណាស់..អាន់ណាជាមនុស្សមិនងាយចាញ់នរណាទេ តែ..."
"តែខ្ញុំអាចបង្ក្រាបបាន អញ្ចឹងហេស៎?" អ៊ែនហ្សូក៏ញញឹមមុននឹងលើកបីត្រកងរាងកាយនាងឡើងជាថ្មី ស្រីតូចយើងក៏បានតែលើកដៃតោងករគេជាប់ឲ្យគេបីចូលទៅខាងក្នុង។
....
"បើសិនជាផ្សាខ្លាំងអាចប្រាប់បាន យើងនឹងបន្ធូរដៃមិនឲ្យសង្កត់ខ្លាំងជាងនេះ.." អ៊ែនហ្សូនិយាយទៅកាន់នាងតូចខេតធឺរីនដែលអង្គុយលើសាឡុងឲ្យគេជូតលាងរបួសជើងឲ្យ ឃើញរបួសនាងក៏ធ្វើឲ្យគេហួសចិត្តដែលនាងរត់ទៅទាំងមិនមើលអីបែបនេះ។
"ត្រឹមមុតជើងប៉ុណ្ណេះវាមិនស្លាប់ទេ ខ្ញុំធ្លាប់ឆ្លងកាត់រឿងដែលអាក្រក់ៗជាងនេះទៀតផង" ខេតធឺរីននិយាយបណ្ដើររួចក៏លើកដៃប៉ះសក់អ៊ែនហ្សូលេងបណ្ដើរ នាយដែលកំពុងតែជូតលាងរបួសក៏ងាកសំឡឹងមើលមុខនាងយ៉ាងស្ងៀមស្ងាត់តែម្ដង។
"រឿងរបស់យើងគឺយើងបានប្រាប់នាងដោយគ្មានលាក់លៀមឡើយ ហើយយើងក៏សង្ឃឹមថានាងនឹងមិនមានអ្វីលាក់បាំងជាមួយយើងដូចគ្នាណា៎" អ៊ែនហ្សូលាងរបួសរួចក៏ក្រោកឡើងមកអង្គុយជិតនាង មុននឹងលើកដៃវែកសក់របស់នាងតិចៗស្រាលៗ។
(នាង..នាងជាក្មេងស៊យ! ក្មេងចង្រៃដែលនាំឲ្យសុីសស្ទឺស្លាប់ នាងក្មេងហេងស៊យ) សុខៗស្រាប់តែពាក្យពេចន៍ទាំងអស់នេះលោតមកក្នុងខួរក្បាលរបស់ខេតធឺរីនភ្លាមៗនាំឲ្យនាងមានទឹកមុខស្រពាប់ស្រពោនបន្តិច ដៃតូចក៏លូកខ្ទប់ក្បាលខ្លួនឯង។
"នាងកើតអី? មិនស្រួលខ្លួនត្រង់ណាហេស៎?" អ៊ែនហ្សូក៏លូកដៃស្ទាបក្បាលនាងទាំងព្រួយបារម្ភ តែខេតធឺរីនក៏កាន់ដៃគេជាប់រួចទម្លាក់ចុះមកជាការក្រសោបវិញព្រមជាមួយនឹងស្នាមញញឹម។
"ខ្ញុំសុំទឹកមួយកែវបានទេ? សុំអាត្រជាក់ៗណា៎"
"ល្អ! ចាំបន្តិចណា៎" អ៊ែនហ្សូក្រោកមួយជំហររួចលូកដៃឈ្លីក្បាលនាងបន្តិច មុននឹងចាកចេញពីទីនោះបាត់ស្រមោល នៅសល់តែនាងតូចខេតធឺរីនដែលនៅតែម្នាក់ឯង ប្រែប្រួលទឹកមុខពីញញឹមទៅជាស្រពាប់ស្រពោនតែម្នាក់ឯង។
(ខ្ញុំមានអាថ៌កំបាំង..អាថ៌កំបាំងមួយដែលសូម្បីតែខ្ញុំក៏មិនចង់ចងចាំដូចគ្នា ព្រោះវា..វាតាមលងបន្លាចខ្ញុំគ្មានថ្ងៃស្រាកស្រាន្តឡើយ ខ្ញុំខ្លាច..ខ្លាចថាខ្ញុំអាចជាមនុស្សនាំស៊យដូចជាអ្វីដែលគេបាននិយាយ..ខ្ញុំសង្ឃឹមថាខ្ញុំមិនមែនជាមេបញ្ហាសម្រាប់លោកម្នាក់ទៀតចុះ អ៊ែនហ្សូ អាល់ម៉ាឌី)
ខេតធឺរីនគិតរួចក៏ងាកសំឡឹងមើលទៅផ្ទៃមេឃល្ហល្ហេវនៅខាងក្រៅ មុននឹងក្រោកនាំខ្លួនចេញទៅឈរនៅឯរានហាលខាងមុខឯណោះ ស្រីតូចដើរតិចៗមួយៗមកឈប់ត្រឹមបង្កាន់ដៃដែលអាចមើលឃើញដល់ទេសភាពនៅខាងក្រៅឯណោះ នាងក៏ញញឹមរួចបិទភ្នែកស្រង់ក្លិនជំនោរសមុទ្រព្រមជាមួយអារម្មណ៍ស្រស់ស្រាយ។
"ហ៊ឹមមិនស្មានថាអារម្មណ៍នៅសមុទ្រស្រស់ស្រាយបែបនេះសោះណ៎"
"អញ្ចឹងយើងនឹងឧស្សាហ៍នាំនាងមក ល្អទេ?" ត្រឹមមួយប៉ព្រិចភ្នែកផងអ៊ែនហ្សូក៏ត្រឡប់មកវិញព្រមនឹងដៃលូកអោបក្រសោបចង្កេះនាងជាប់ ដៃម្ខាងទៀតក៏ហុចកែវទឹកសូកូឡាក្ដៅៗជំនួសឲ្យនាងវិញ ខេតធឺរីនមិននិយាយតែក៏ងាកមើលទៅគេទាំងមិនយល់។
"មេឃត្រជាក់ អ្នកណាគេឲ្យញ៊ាំទឹកត្រជាក់នោះ? ឆាប់ញ៊ាំទៅនឹងអាលបានសម្រាក ហើយ.." អ៊ែនហ្សូនិយាយមិនទាន់ចប់ផងក៏ត្រូវបានខេតរុញទ្រូងឲ្យខិតបន្តិចក៏ព្រោះនាងចាប់អារម្មណ៍ដឹងថាគេទៅបានទៅផ្លាស់ឈុតអាវក្រៅរុំចង្កេះសម្រាប់គេងយប់បាត់ទៅហើយ។
"នេះលោកនាយកចង់បញ្ចេញរាងឲ្យអ្នកណាមើលទៅ? ទឹកក៏មិនទាន់បានងូតផង.."
"ចង់បញ្ចេញឲ្យនាងមើលនឹងឯង ចង់មើលទេ..នេះនែ.."
"អ្ហាយ៎!!!!" ខេតធឺរីនស្រែកចាចកាលបើអ៊ែនហ្សូទាញបើកអាវនោះ ស្រីតូចលើកដៃខ្ទប់ភ្នែកខ្លួនឯងរួចស្រែកយ៉ៃទាំងដែលការពិតគេនៅសល់ខោខ្លីមួួយជាន់ទៀតសោះ។
"មនុស្សឆ្កួត!" ស្រែកអស់មួយស្អកករនាងតូចក៏បើកភ្នែករួចឃើញថាគេកំពុងឈរសើចចំអកនាង ស្រីតូចក៏លូកដៃទះទ្រូងអ៊ែនហ្សូបន្យតិចទាំងអន់ចិត្ត ស្រីតូចក៏ងាកបែតទៅក្រៅបំណងចង់ចេញតែក៏ត្រូវគេកាន់ដៃជាប់។
"គិតទៅណា? កុំថាទៅរកពួកអាបារាំងនោះទៀត"
"ក៏ពិតមែន! ប្រុសកូរ៉េខ្លះក្បែរៗនេះចូលចិត្តតែធ្វើបាបគេមិនចូលចិត្ត.. នែ៎.." ខេតធឺរីននិយាយមិនទាន់ចប់ផងក៏ត្រូវបានគេទាញនាងមកអឹបជាប់នឹងទ្រូងជាថ្មី ស្រីតូចក៏ឡើងក្រហមមុខរងាលតែម្ដង កាលបើខ្មងដៃនាងប៉ះពេញទ្រូងហាប់ណែនរបស់គេតែម្ដង។
"ប្រាកដហើយថាមិនចូលចិត្តនោះ? ក្រែងពីយប់មុនស្អែកហៅតែប្រុសកូរ៉េមិនដាច់សូរសោះតើ.."
"អត់លឺ..អត់ចង់លឺ..អត់ដឹងនិយាយអីទេ.."


លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now