លង់ស្នេហ៍នាយកកម្លោះ
ភាគ៤៦+៤៧(មិនចង់ឃ្លាត..)
"ចូលមកខាងក្នុងមក.." មកដល់ខាងមុខទ្វារខេតធឺរីននាងក៏នៅឈរមើលតែមិនទាន់ចូលទៅ ភាពនៅស្ងៀមមួយកន្លែងរបស់នាងក៏នាំអោយអ្នកដែលចូលទៅមុននោះចាប់ភ្លឹកដឹងព្រមទាំងប្រញាប់ត្រឡប់មកកាន់ដៃនាងចូលទៅជាមួយគ្នា។
"អូនកុំធ្វើដូចខ្លួនឯងមិនដែលមកទៅមើល..នេះកន្លែងនេះ ពួកយើង.." អ៊ែនហ្សូមិននិយាយតែមាត់តែក៏ឆ្លៀតលូកដៃអោបចង្កេះនាងព្រមទាំងសំឡឹងមើលទៅកាន់ទីកន្លែងដែលពួកគេធ្លាប់សាងស្នេហ៍ជាមួយនឹងគ្នាគ្រានោះ ផ្ទៃមុខសក្បុសរបស់ខេតក៏ប្រែមកជាក្រហមទែងកាលបើសុខៗគេបែរជាមកនិយាយរំលឹករឿងបែបនេះ។
"យ៉ាងមិច? មុខក្រហមហើយហេស៎?" អ៊ែនហ្សូអោនមើលទៅមុខនាងរួចក៏ញញឹមលិបបាត់ភ្នែក ខេតធឺរីនឯណោះក៏លូកបេះដៃគេចេញបន្តិចរួចសម្ដៅហួសទៅកាន់ចង្ក្រានបាយឯណោះ។
"ឃើញទេ? គិតអីដែលខុស..លោកនាយកទុកចានក្បានចោលទៀតហើយ" មកដល់ឡាបូលាងចានក៏ឃើញមានចានដែលមិនទាន់លាងច្រើនគួរសម នាងតូចខេតធឺរីនក៏ងាកក្ដាប់មាត់សំឡឹងទៅអគ្គនាយកពូកែវោហានោះបន្តិចរួចក៏មួលដៃអាវដើម្បីលាងវា។
"ខេត..អូនកំពុងតែមិនស្រួលខ្លួន! កុំធ្វើអីចាំស្អែកបងជាអ្នកលាងល្អទេ? អូនទៅសម្រាកចុះ.."
"មិនបានទេបើមានស្អែកច្បាស់ជាមានខានស្អែក ការងារមិនចាំស្អែករឺខានស្អែកទេបើទំនេរគឺត្រូវតែធ្វើឲ្យហើយ..លោកនាយកក្លាយជាមនុស្សទម្រន់តាំងពីពេលណាមកទៅ?" ខេតធឺរីននិយាយបណ្ដើរប្រមូលចានលាងបណ្ដើរទោះជាអ៊ែនហ្សូឃាត់ក៏នាងមិនព្រមស្ដាប់ដែរ អ៊ែនហ្សូទ័លតម្រិះក៏បានត្រឹមតែចូលមកជិតនាងរួចលូកដៃអោបក្រសោបចង្កេះនាងជាប់ណែនតែម្ដង។
"អូនធ្វើខ្លួនដូចជាអ្នកម៉ាក់បងពេកហើយ..គាត់មិនដែលទម្រន់នឹងការងារទេ ឃើញអីគាត់ធ្វើនោះមិនដែលទំនេរ ហើយគាត់ក៏មិនចូលចិត្តមនុស្សដែលលេសនិយាយថាថ្ងៃនេះថ្ងៃនោះរហូតដែរ" អ៊ែនហ្សូតែងតែនិយាយពីម្ដាយរបស់គេយ៉ាងមានមោទនភាព រាល់ពេលដែលគេនិយាយក៏ព្រមមកជាមួយនឹងស្នាមញញឹមដ៏កក់ក្ដៅមកជាមួយនាំឲ្យនាងតូចដែលតែងតែស្ដាប់គេនោះកក់ក្ដៅតាមជារឿយៗដែរ។
"លោកនាយកសំណាងដែលមានម្ដាយ មានគ្រួសារនៅក្បែរនឹងយកចិត្តទុកដាក់ យ៉ាងហោចណាស់ក៏លោកនាយកមិនមានអារម្មណ៍ថាឯកោម្នាក់ឯង.." ខេតធឺរីនក៏បន្តនិយាយពាក្យទាំងអម្បាលម៉ាននេះចេញមកនាំឲ្យអ្នកដែលកំពុងតែអោបនាងប្រែទឹកមុខបន្តិចរួចអោបនាងកាន់តែស្និតជាងមុនទៀត តែអោបលើកនេះគឺអោបក្នុងន័យចង់ដឹងលឺនឹងចង់លួងលោមនាងវិញ។
"អូនឯកោណាស់ពិតទេ?" ខេតធឺរីនលើកចិញ្ចើមបន្តិចរួចលួងងាកដៀងមើលទៅអ្នកដែលកំពុងតែអោបនាងបន្តិច។
"ហេតុអីក៏លោកនាយកសួរបែបនេះ?"
"អូនច្បាស់ជាឯកោណាស់ហើយរយៈពេលកន្លងមកនេះ បងគួរតែជួបអូននឹងស្គាល់អូនអោយបានលឿនជាងនេះ ម៉្លេះអូនក៏មិនឯកោនឹងរស់នៅម្នាក់ឯងបែបនោះ" អ៊ែនហ្សូមានចិត្តអាណិតនាងចាប់តាំងពីបានជួបគ្នាដំបូង ហើយនរណាទៅដឹងថាក្ដីអាណិតនោះប្រែក្លាយមកជាការស្រឡាញ់បែបនេះនោះ?
"យ៉ាងហោចណាស់ក៏ពួកយើងបានជួបគ្នាដែរមិនអញ្ចឹងហេស៎? លោកនាយកចាំបានទេថាពួកយើងនៅក្បែរគ្នាប៉ុន្មានឆ្នាំទៅហើយ?" ខេតធឺរីនក៏លើកចានដែលលាងរួចតម្រៀបនៅក្នុងរាវរួចក៏ប្រញាប់បែរបំណងចង់ជូតកន្លែងលាងតែក៏បែរត្រូវអ្នកម្ខាងទៀតទាញនាងឲ្យបែរមករកគេរួចទម្លាក់បបូរមាត់ថើបនាងភ្លាមៗតែម្ដង។
"លោកនាយក.." ខ្លួនតូចត្រូវបានគេលើកឡើងផុតពីដីរួចដាក់នាងឲ្យអង្គុយលើតុអាហារក្បែរនោះ ស្រីតូចលូកដៃអោបកញ្ចឹងករគេជាប់រួចបើកភ្នែកម៉ក់ៗទាំងមិនដឹងខ្យល់អ្វីទាល់តែសោះ បែបនេះក៏ធ្វើឲ្យអ៊ែនហ្សូកាន់តែខ្នក់ខ្នាញ់ជាមួយនាងថែមមួយកម្រិតទៀត។
"កុំធ្វើមុខបែបនេះដាក់អ្នកផ្សេងដឹងទេ?"
"ហេតុអីទៅ?" ខេតធឺរីនក៏សួរស្របនឹងអ្នកម្ខាងទៀតលើកនាងពរជាប់នឹងចង្កេះរួចដើរចេញពីផ្ទះបាយនោះ នាយក៏សម្ដៅទៅកាន់បន្ទប់គេងដែលនៅក្បែរនោះរួចទាញទ្វារបិទគ្រឹប។
"លោកនាយក..ហេតុអីមិនឆ្លើយ?" ខេតធឺរីនក៏នៅតែចចេសសួរនាំទាំងមិនបានដេងខ្លួនថាខ្នងនាងត្រូវគេទម្លាក់ចុះមកដល់ពូកទៅហើយ អ៊ែនហ្សូក៏លូកដៃវែកសក់របស់នាងតិចៗរួចក៏ញញឹម។
"ព្រោះបងប្រចណ្ឌ័.." សម្ដីនិយាយទាំងនេះនាំឲ្យអ្នកនៅក្រុមរាងកាយនាយញញឹមរួចលូកដៃអោបករគេនឹងតបតរការទម្លាក់បបូរមាត់ថើបយកកក់ក្ដៅនោះ អ៊ែនហ្សូក៏លូកស្រាលខ្សែរ៉ូបរបស់នាងរួចបន្តធ្វើរឿងដែលមិនអាចបំភ្លេចបាននោះម្ដងទៀត នៅកន្លែងចាស់។
...
ព្រឹកថ្ងៃថ្មី..
ត្របកភ្នែកក្រាស់ញ៉ោចឡើងតិចៗក្រោយពីពន្លឺព្រះអាទិត្យនាពេលព្រឹកព្យាយាមជ្រែកចូលមកក្នុងភ្នែកហាក់ដូចជាដាស់តឿនឲ្យគេក្រោកឡើងព្រោះវាភ្លឺទៅហើយ។
"ខេត..អូននៅឯណា?" អ្វីដែលអ៊ែនហ្សូនឹកឃើញមុនគេពេលក្រោកពីដំណេកនោះគឺស្វែងរកវត្តមានរបស់នាងតូចដែលខ្លួនថ្នាក់ថ្នមបមបីកាលពីយប់មិញនោះ តែថានាងមិនបាននៅលើគ្រែនោះទៀតឡើយ ពោលគឺនាងមិនដឹងជាក្រោកឡើងបាត់តាំងពីថ្មើរណាមកឡើយ។
"ហ៊ឹម! មិនចេះទំនេរពិតមែនន៎" ស្របនឹងកែវភ្នែកព្យាយាមសំឡឹងរកមើលនាង ក៏មានសំឡេងក្ដុងក្ដាំងមួយបន្លឺពីជាន់ខាងក្រោមមកនាំអោយអ្នកដែលកំពុងតែជ្រឹមចិញ្ចើមនោះញញឹមបែបអស់សំណើចបន្តិច។
អ៊ែនហ្សូលុបលាងមុខមាត់រួចក៏ស្លៀកពាក់ចុះទៅកាន់ជាន់ខាងក្រោមមិនបង្អង់ មកដល់គេក៏បានឃើញវត្តមានខេតកំពុងតែឈរចម្អិនអាហារនៅផ្ទះបាយដោយខ្លួនគ្រងអាវhoodieដៃវែងរបស់គេ ដែលដើមឡើយវាមិនវែងថ្នាក់នេះទេតែនាងមាឌតូចនឹងទាបទើបបានជាមើលទៅដូចជានាងកំពុងតែស្លៀករ៉ូបអញ្ចឹងដែរ។
"អូ! បងក្រោកហើយ?"
"បង?" អ៊ែនហ្សូក៏ឧទានពីសព្វនាមដែលនាងប្រើមុននេះរួចក៏ប្រញាប់ចូលទៅរកនាងព្រមទាំងកាន់ស្មានាងជាប់ណែនតែម្ដង ខេតធឺរីនក៏ដួសសាច់ជ្រូកចៀនមួយចំណិតឡើងមករួចបញ្ចុកទៅដល់គេ អ៊ែនហ្សូក៏ហាមាត់ទទួលយកវាមកទំពារយ៉ាងជក់មាត់។
"យ៉ាងមិចដែរត្រូវមាត់បងទេ?" ខេតធឺរីនក៏សួរនាំព្រោះចង់ដឹងចម្លើយតែបែរជាទទួលបានទឹកមុខបែបជ្រឹមចិញ្ចើមរបស់នាយត្រឡប់មកវិញ។
"រៀងខ្វះជាតិផ្អែមបន្តិចខេត.."
"តែអូនបានដាក់វាសមល្មមហើយទេតើស៎..បង អឹម" ខេតធឺរីនងាកមកបំណងចង់និយាយឲ្យដឹងរឿងតែក៏ត្រូវអ៊ែនហ្សូថើបបំបិទមាត់នាងម្ដងទៀត គេថើបផ្ដោះផ្ដងជាមួយនាងបន្តិចរួចក៏ដកបបូរមាត់ចេញបន្សល់ទុកនូវស្នាមញញឹមទៅកាន់នាង។
"គ្រប់គ្រឿងហើយ! មុននេះបងស្រង់ជាតិផ្អែមពីមាត់របស់អូនហើយ.."
"មនុស្សឆ្កួត..នេះបងធ្វើអី?" ខេតធឺរីនលូកដៃគូកទ្រូងនាយបន្តិចស្របនឹងអ៊ែនហ្សូចូលកាន់តែជិតនាងរួចហាមាត់ម្ដងទៀត។
"បញ្ចុកអាហារផ្សេងឲ្យបងមក..បងហេវ" អ៊ែនហ្សូធ្វើខ្លួនដូចជាកូនក្មេងដាក់នាងនាំឲ្យនាងតូចយើងនៅស្ងៀមសំឡឹង មើលទៅមុខគេទាំងទ្រូងចុកអួលណែនរកនិយាយមិនត្រូវ ខេតធឺរីនក៏ដួសបាយឆាបញ្ចុកគេម្ដងទាំងចង់យំកាលបើឃើញគេទំពារវាទាំងញញឹម។
(បងតែងតែបែបនេះ អញ្ចឹងឲ្យអូនទៅចោលបង១ឆ្នាំបានយ៉ាងមិចទៅ? អូនធ្វើមិនបានទេ..)
ជុប៎! ប្រាវ..
អ៊ែនហ្សូថើបមាត់នាងបន្តិចស្របនឹងរបស់ម៉្យាងធ្លាក់ នាយនឹងខេតធឺរីនក៏ងាកទៅមើលរួចក៏ឃើញប្រអប់គីមឈីនឹងវត្តមានស្ត្រីម្នាក់ឈរនៅទីនោះ ភាំងចំហរមាត់មើលមកពួកគេ។
"អ្នក..អ្នកមីងស្កាលេត" ខេតធឺរីនក៏ប្រញាប់រើខ្លួនចេញបំណងចង់ស្វាគមន៍ចាស់ទុំ តែអ៊ែនហ្សូក៏ចាប់ស្មានាងជាប់រួចអោបនាងរួចងាកទៅញញឹមដាក់ម្ដាយ។
"មុននឹងមកម៉ាក់គួរតែឲ្យដំណឹងជាមុនណា៎"
"អីយ៉ូយ! ហេតុអីក៏ម៉ាក់ចង់យំទៅវិញ? កូនកំហូច..ហេតុអីក៏មិនប្រាប់ម៉ាក់ថាពួកឯងទាក់ទងគ្នា..ហីយ៉ា!.."
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fiksi Penggemar- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន