លង់ស្នេហ៍នាយកកម្លោះ
ភាគ៩០ពេលល្ងាចនៅតុអាហារដែលរៀបចំនៅខាងមុខទីធ្លាធំទូលាយរវាងផ្ទះលំហែគ្រួសារទាំងសងខាង នៅទីនោះមានវត្តមានសមាជិកគ្រួសារអាល់ម៉ាឌីទាំងអស់ដែលអង្គុយព្រមជាគូៗស្វាមីភរិយាគេដោយអែមមីអង្គុយក្បែរស៊ុកជីននឹងអ៊ុនជី វ៉ាយ៍លេតអង្គុយជាមួយជីមីននឹងកូនប្រុស ពួកគេសុទ្ធតែមានងារជាស្វាមីភរិយាជាមួយនឹងគ្នា លើកលែងតែនាងតូចខេតធឺរីននឹងអ៊ែនហ្សូប៉ុណ្ណោះដែលមានកូនជាចំណងតែមិនទាន់មានអេតាសុីវិលនឹងពិធីដូចគេ។
"អីយ៉ា! កុំឈោងដៃឆ្ងាយៗពេកខេតកូន..ចៅម៉ាក់គេចង់អង្គុយឲ្យស្រួលណា៎" កាលបើឃើញខេតធឺរីនឈោងបំណងចង់យកក្រដាសជូតមាត់អ្នកជាម្ដាយដែលអង្គុយជិតនោះក៏ប្រញាប់ក្រោកឡើងយកជំនួសនាង នាំខ្លួនមកអង្គុយជិតនាងនឹងកាន់ដៃនាងជាប់ ក្រោយពីអាការៈក្អួតចង្អោររបស់នាងកាលពីថ្ងៃស្កាលេតបានទិញឧបករណ៍តេស្តទឹកនោមមកពិនិត្យហើយវាក៏ជារឿងល្អព្រោះខេតនាងមានផ្ទៃពោះពិតមែន។
"កូនអត់អីទេម៉ាក់ កូនគ្រាន់តែឈោងយកនៅជិតដៃនឹង"
"ជុ៎..ជុ៎ កុំមាត់! ជូតមាត់ហើយញ៊ាំអាហារបន្តណា ម៉ាក់បានធ្វើអាហារជាច្រើនដែលល្អដល់សុខភាពកូននឹងចៅរបស់ម៉ាក់ណា៎" គ្រប់គ្នាក៏ញញឹមសំឡឹងមើលស្កាលេតនឹងអនាគតកូនប្រសារស្និតស្នាលនឹងយកចិត្តទុកដាក់នឹងគ្នា លើកលែងតែវ៉ាយ៍លេតដែលកំពុងតែអង្គុយញ៊ាំអាហារជាមួយនឹងទឹកមុខខ្មួរ។
"វ៉ាយ៍.."
"កុំប៉ះអូន.." វ៉ាយ៍លេតងក់ងររួចដកដៃចេញពីការកាន់ប៉ះរបស់ជីមីន នាងកើតទុកមិនសុខចិត្តកាលបើបងប្រុសនាងត្រូវឈ្នះនាងទាំងបែបនេះ។
"មើលចុះអ្នកចាញ់ចាប់ផ្ដើមងក់ងរហើយ" អ៊ែនហ្សូមិនបានជួយចូកជួយចែវតែយកជើងរារទឹកទៀត ដោយគេនិយាយញ៉ោះប្អូនកំហូចនាំឲ្យនាងងាកមកសំឡក់គេរួចក្ដាប់បបូរមាត់បែបខឹង ជីមីនឯណោះក៏ញញឹមរួចលូកដៃអោបស្មារបស់វ៉ាយ៍តិចៗ អ្នកគ្រប់គ្នាក៏សើចឡើង។
"ប្រពន្ធបងពូកែណាស់ ហ៊ឹម" អ៊ែនហ្សូក៏អោនមកជិតត្រចៀកខេតរួចខ្សឹបទៅកាន់នាង មិនភ្លេចលោថើបថ្ពាល់របស់នាងបន្តិច ខេតធឺរីនក៏ញញឹមរួចងាកមើលទៅនាយបន្តិច ស្រីតូចក៏អោនមុខចុះរួចទម្លាក់ដៃអង្អែលពោះខ្លួនឯងតិចៗទាំងសប្បាយចិត្ត។
(ទីបំផុតខ្ញុំមានសាច់ឈាមម្នាក់ទៀតហើយ ហិហិ)
....
ថ្ងៃថ្មី ពេលវេលាថ្មីបានឈានចូលមកដល់ ក្រោយពីការមកសម្រាកកម្សាន្តបានប៉ុន្មានថ្ងៃរួចមក ថ្ងៃពិសេសជាថ្ងៃពិធីក៏ឈានចូលមកដល់ដែរ ទីធ្លាផ្ទះលំហែក៏ត្រូវបានរៀបចំយ៉ាងស្រស់ស្អាតសុីគ្នាជាមួយនឹងនាងតូចវ៉ូយ៉នដែលស្ថិតនៅក្នុងឈុតរ៉ូបស្រស់ស្អាត បូកផ្សំនឹងផ្កាដែលតុបតែងនៅលើក្បាលរបស់នាង នាំឲ្យនាងស្រស់ស្អាតដូចជាទេពធីតាដើរដីអញ្ចឹង។
"កូនស្រីម៉ាក់ស្អាតបំផុតហើយ ហ៊ឹម" អែមមីដែលនៅអង្គុយមើលកូនស្រីតុបតែងខ្លួនមិនភ្លេចសរសើរទាំងស្នាមញញឹមនៅជាប់លើផ្ទៃមុខ នាងក្រោកឡើងមករកកូនរួចថើបថ្ពាល់នាងបន្តិច។
"កូនអរគុណណាស់ម៉ាក់..បើគ្មានម៉ាក់កូនច្បាស់ជាគ្មានថ្ងៃនេះ ហើយជីវិតកូនក៏.." វ៉ូយ៉ននិយាយមិនទាន់ចប់ផងក៏ត្រូវម្ដាយលើកដៃទប់មាត់បន្តិច នាងក៏លូកដៃទាញខ្សែករដែលនៅនឹងកររបស់វ៉ូយ៉នបង្ហាញឲ្យនាងមើល។
"កូនគួរតែអរគុណអ្នកម៉ាក់ឡរ៉ាទើបត្រូវ បើសិនជាគាត់មិនផ្ដល់កំណើតនឹងចិញ្ចឹមកូនដល់ធំកូនក៏មិនបានមានថ្ងៃនេះ ពួកយើងក៏មិនបានជួបគ្នាដែរ"
"តែអូនក៏សាកសមនឹងទទួលបានការសរសើរពីកូនណា៎អែមមី ព្រោះអូនក៏ជាអ្នកបីបាច់កូនបន្តនោះអី" កាយមាំទាំជ្រែងហោប៉ៅចូលមករួចអោបកាន់ចង្កេះភរិយាបន្តិច ស៊ុកជីនក៏លូកដៃច្បិចថ្ពាល់កូនស្រីបន្តិចនាំឲ្យនាងញញឹមបិទមាត់មិនជិត ស្រីតូចក៏ឈោងអោបលោកប៉ាគេម្ដង។
"កូនសំណាងណាស់ដែលមានមនុស្សល្អៗនៅជុំវិញខ្លួនបែបនេះ កូនស្រឡាញ់ប៉ាម៉ាក់ណាស់" ស៊ុកជីនក៏ងក់ក្បាលនឹងថើបក្បាលកូនស្រីរួចបែរមកថើបថ្ងាសភរិយាបន្តិច។
"តោះអញ្ចឹងចេញទៅក្រៅទៅព្រោះនាយហាន់នោះអន្ទះសារចង់ឃើញអនាគតគូដណ្ដឹងណាស់"
"មិនដឹងជាស្អីទេលោកប៉ាហ៎" វ៉ូយ៉ននិយាយឡើងទាំងអៀន ទាំង២នាក់ម្ដាយឪពុកក៏ក្រោកឈរអោយវ៉ូយ៉ននៅកណ្ដាលនឹងក្រៀកដៃពួកគេ។ប៉ុន្មាននាទីក្រោយពីពិធីបានដំណើរការក៏ឃើញថាគ្រប់គ្នាសប្បាយនឹងការរាំលេងកម្សាន្ត អ្នកមានគូក៏ឡើងរាំជាមួយនឹងគ្នា វ៉ូយ៉ននឹងយ៉ុនហាន់ ស្នេហាពីមិត្តសម្លាញ់ក្លាយមកជាគូដណ្ដឹង ទោះជាពួកគេមិនដែលបង្ហាញតែពួកគេក៏មានចិត្តឲ្យគ្នាទៅវិញទៅមកដោយស្មោះ យ៉ុនហាន់កាន់អោបចង្កេះនាងរួចញញឹមមើលទៅមុខមូលក្រឡង់របស់នាងដល់ថ្នាក់នាងអៀនឡើងក្រហមមុខ។
"បងមិនអញ្ជើញលោកប្រធានាធិបតីនឹងអនាគតភរិយាលោកមករាំរែកទេរឺ?" វ៉ូយ៉នងាកឃើញជុននីអូននឹងព្រះនាងអែលឡានាងក៏សួរនាំ យ៉ុនហាន់ងាកទៅមើលពួកគេបន្តិចរួចក៏ព្រលែងខ្យល់ដង្ហើមធំ។
"លោកប្រធានាធិបតីមើលទៅដូចជាសោះកក្រោះណាស់"
"តាំងពីយប់ថ្ងៃកើតហេតុនៅវិមានវែលលីនោះមក បងប្រុសក៏បែបនេះ គាត់ព្រមទទួលយកពិធីភ្ជាប់ពាក្យដោយគ្មានលក្ខខណ្ឌព្រោះបើមិនដូច្នោះទេជីវិតគាត់ក៏នឹងត្រូវចប់ដូចគ្នា ព្រះនាងអែលឡាគឺ...."
(ខ្ញុំសុំនិយាយបន្តិចបានទេ?) សុខៗក៏មានសំឡេងមួយបន្លឺឡើងនាំឲ្យអ្នកគ្រប់គ្នាស្ងាត់នឹងងាកមើលទៅម្ចាស់កាយមាំទាំដែលឡើងទៅលើវេទិកាជាមួយដៃគូគេ។
"បងហ្សូ..បងធ្វើអីនឹង?" ខេតធឺរីននិយាយឡើងទាំងភ្នែកងាកមើលគ្រប់គ្នា អ៊ែនហ្សូក៏ញញឹមរួចងាកមើលទៅអ្នកចូលរួមកម្មវិធីនោះ។
"ខ្ញុំមានរឿងមួយចង់ប្រកាស វាអាចនឹងធ្វើឲ្យអ្នកគ្រប់គ្នាភ្ញាក់ផ្អើលបន្តិចហើយ តែខ្ញុំមិនអាចទុកយូរទៀតបានទេ" អ៊ែនហ្សូនិយាយរួចក៏ងាកបែរមកកាន់ដៃខេតទាំងសងខាង ជង្គង់ម្ខាងក៏បន្ទន់ចុះ ដៃលូកទាញប្រអប់មួយចេញមករួចបើកបង្ហាញវាទៅកាន់នាង។
"ព្រមទៅៗៗៗ" គ្រប់គ្នាកាលបើបានឃើញនាយសុំខេតរៀបការទាំងបែបនេះពួកគេក៏នាំគ្នាហ៊ោឡើង។
"បងហ្សូ.." ខេតលើកដៃខ្ទប់មាត់ទាំងភ្នែករលីងរលោង អ៊ែនហ្សូក៏ងើយមើលទៅនាងទាំងភ្នែករលីងរលោងដូចគ្នាដែរ។
"បងដឹងថាវាអាចនឹងភ្លាមៗសម្រាប់អូន តែពួកយើងរៀបការទៅ..បងចង់សាងគ្រួសារជាមួយអូន បង.."
"ហ៊ឹកៗអូនព្រម..អូនព្រមរៀបការជាមួយបង.."
ហ៊ូ!!!!! គ្រប់គ្នាក៏ស្រែកហ៊ោកញ្ជ្រៀវឡើងពេញក្នុងពិធី អ៊ែនហ្សូក៏បំពាក់ចិញ្ជៀនឲ្យនាងរួចលើកពរនាងឡើង ខេតក៏អោនថើបមាត់គេយ៉ាងស្និតស្នាលក្រោមពន្លឺស្រស់ថ្លាពីព្រះចន្ទហាក់ដូចជាការប្រទានពរ៕រាត្រីសួស្ដី
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន