ភាគ៦៤+៦៥

596 30 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ភាគ៦៤+៦៥

"ហេតុអី..ខេត! ហេតុអីក៏មិនប្រាប់បងពីរឿងកូនពួកយើង? ខេត..ហ៊ឹស" អ៊ែនហ្សូនិយាយមិនទាន់ចប់ផងក៏ត្រូវបានមាឌមាំទាំដូចជាអ្នកលេងនោះចាប់ទាញគេចេញពីនាងទាំងកម្រោលតែម្ដង។
"ចង់ធ្វើអី? លែង..លែងយើង ហ៊ឹស" អ៊ែនហ្សូក្រោកឡើងទាំងកម្រោលបំណងចង់ចូលទៅរកខាលូសតែក៏បែរជាត្រូវប៉ូលីសដែលមកជាមួយនោះក្រៀកជាប់មិនលែង ខាលូសឯណោះក៏មិនបង្អង់ប្រញាប់ចូលទៅត្រកងបីរាងកាយទន់ល្អូករបស់ខេតធឺរីន ប្អូនដែលគេស្រឡាញ់រាប់អាននឹងមើលថែរហូតមក តែពេលនេះនាងក៏បានបញ្ចប់រឿងគ្រប់យ៉ាងដោយខ្លួនឯងទៅហើយ។
"ខេត..យើងទៅផ្ទះយើងវិញណា៎ បងនាំអូនទៅគេង គេងឲ្យបានស្ងប់ចិត្តបំផុតណា៎" ខាលូសពោលឡើងទាំងភ្នែករលីងរលោងក៏ព្រោះតែគេបានឃើញសភាពទ្រុឌទ្រោមរបស់នាង ក្មេងស្រីដែលធ្លាប់តែស្រស់ស្អាតនឹងរួសរាយគ្រប់ពេលតែក៏បែរជាត្រូវមកដេកស្ដឹងមួយកន្លែងព្រមទាំងតតាំងប្រឆាំងនឹងជម្ងឺដ៏កាចសាហាវបែបនេះ។
"ខេត..កុំយកខេតនឹងកូនយើងទៅ! ហ្អា៎..លែងយើង លែង..ឌឹប" កាយមាំទាំក៏ដួលខ្ពោកទៅលើដីកាលបើគេមិននៅស្ងៀមនាំអោយប៉ូលីសអស់ជម្រើសនឹងវាយគេមួយដៃចំកញ្ចឹងករផ្នែកខាងក្រោយ ស្កាលេតឯណោះក៏ចូលទៅរកកូនប្រុសរួចក្រសោបអោបកូនប្រុសដែលសន្លប់នោះជាប់ កែវភ្នែករលីងរលោងក៏ងាកមើលទៅបុរសគ្មានធម៌មេត្តាម្នាក់ដែលកំពុងតែបីមនុស្សជាទីស្រឡាញ់របស់កូនប្រុសនាងចេញទៅ។
"ខាលូស..កុំយកខេតទៅទាំងបែបនេះបានទេ? យ៉ាងហោចក៏ឲ្យអ៊ែនហ្សូបានជូនដំណើរនាងជាលើកចុងក្រោយដែរ" ដោយសារតែនាងធ្លាប់ជួបនឹងដឹងពីអារម្មណ៍ឈឺចាប់នឹងការបាត់បង់ទើបបានជាស្កាលេតព្យាយាមនិយាយអង្វរករនឹងសុំឱកាសឲ្យកូនប្រុសរបស់នាង យ៉ាងហោចណាស់ក៏គេបានជូនដំណើរនាងជាលើកចុងក្រោយដែរ។
"សាកសពប្អូនរបស់ខ្ញុំ..ខ្ញុំអាចចាត់ចែងបាន សុំត្រឹមតែឈប់ឲ្យកូនប្រុសលោកស្រីទៅយាយីជីវិតខេតទៀត" ខាលូសនិយាយតែប៉ុណ្ណឹងរួចគេក៏បីប្អូនស្រីចាកចេញទៅ ស្កាលេតនាងលើកដៃបំណងចង់ឃាត់ឃាំងដំណើរចាកចេញរបស់គេ តែក៏មិនអាចធ្វើបាន នាងបានត្រឹមតែបែរមកអោបក្រសោបកូនប្រុសជាប់ទាំងទឹកភ្នែកហូរស្រក់ចុះទប់មិនឈ្នះ។
"ម៉ាក់សុំទោសកូនហ្សូ..ម៉ាក់សុំទោស"
...
ថ្ងៃថ្មីឈានចូលមកដល់ រាងកាយមាំទាំដែលត្រូវប៉ូលីសវាយនោះក៏ត្រូវបានគេយកទៅឃុំឃាំងព្រោះគេទទួលបានពាក្យបណ្ដឹងថាគេបានចាប់ជម្រិតមនុស្សហើយពួកគេក៏មានភស្តុតាងគ្រប់គ្រាន់ផងដែរ។
"ខេត..ខេតកុំទៅចោលបង..ខេត!!!" រាងកាយដែលដេកធ្មឹងក៏ចាប់មានចលនាកម្រើកពិតិចៗទៅជាកន្ត្រាក់ខ្លាំងៗ ញើសក៏ហូរជោគផ្ទៃថ្ងាសរបស់គេបង្ហាញឲ្យឃើញពីចិញ្ចើមចងឡើងបែបភិតភ័យនឹងរឿងអ្វីម៉្យាង...
"ខេត!! ហ៊ឹសៗ.." អ៊ែនហ្សូបម្រាស់ដឹងខ្លួនឡើងស្របនឹងពន្លឺព្រះអាទិត្យចាំងប៉ះនឹងត្របកភ្នែកក្រាស់របស់គេ អ៊ែនហ្សូក៏លើកដៃបាំងថ្ងាសខ្លួនឯងរួចព្យាយាមសំឡឹងមើលជុំវិញខ្លួន មុននឹងចាប់ភ្លឹកដឹងថាគេកំពុងតែដេកនៅក្នុងបន្ទប់ឃុំឃាំងនាប៉ុស្តិ៍ប៉ូលីស។
"ហេតុអីក៏យើង.."
"ដឹងខ្លួនហើយនាយ?" សំឡេងគ្រលរធំមួយបន្លឺឡើងស្របនឹងវត្តមានរបស់បុរសម្នាក់ចូលមកក្នុងឈុតជាប៉ូលីស អ៊ែនហ្សូញីភ្នែកខ្លួនរួចក៏ប្រញាប់ស៊កស្បែកជើងចូលជើងនឹងដើរទៅរកអ្នកដែលសួរនាំគេនោះ។
"លោកអុំ..ហេតុអីក៏ខ្ញុំនៅទីនេះ?"
"នាយជាប់ចោទពីបទចាប់ជម្រិតទៅលើក្មេងស្រីម្នាក់ឈ្មោះខេតធឺរីន.." គ្រាន់តែលឺអុំប្រុសម្នាក់នោះនិយាយពីឈ្មោះរបស់ខេតភ្លាម ការចងចាំនាយប់នោះក៏ត្រឡប់ចូលមកជាថ្មីនាំឲ្យរាងកាយស្ងប់ស្ងាត់របស់គេអម្បាញ់មិញប្រែជានៅលែងសុខ។
"លោកអុំ..ចុះខេត..ខេតនាងនៅឯណា? នាងមិនអីទេមែនទេ? លោកអុំ.." អ៊ែនហ្សូក៏ប្រញាប់និយាយសួរនាំទៅកាន់អុំប្រុសនោះតែក៏បែរជាទទួលបាននូវទឹកមុខបែបស្រងូតស្រងាត់របស់គាត់ត្រឡប់មកវិញ។
"ខ្ញុំចង់ជួបនាង.."
"ខ្ញុំលឺថាគ្រួសារនាងយកសាកសពទៅបញ្ចុះហើយ លោកក៏មានសាច់ញាតិមកធានាដូចគ្នា" លោកអុំម្ចាស់នោះបញ្ចប់ប្រយោគរបស់គាត់ដោយមានវត្តមានរបស់បុរសម្នាក់ដែលធ្វើឲ្យអ៊ែនហ្សូកាន់តែច្របូកច្របល់នឹងអន្ទះសារខ្លាំងលើសដើមថែមទៀត ព្រោះគាត់ក៏ជាមនុស្សម្នាក់ដែលនៅក្នុងហេតុការណ៍មួយនោះ។
"អ្នកម៉ាក់..ម៉ាក់" លោកអុំម្នាក់នោះក៏ចាក់សោរបើកទ្វារឲ្យអ៊ែនហ្សូចេញ គ្រាន់តែទ្វារបើកឡើងភ្លាមអ៊ែនហ្សូក៏ប្រញាប់ចូលទៅរកម៉ាក់គេរួចកាន់ក្រសោបដៃម្ដាយជាប់ណែន ស្កាលេតក៏សំឡឹងមើលសភាពស្លេកស្លាំងរបស់កូនប្រុស ភ្នែកក៏ឡើងរលីងរលោងត្បិតនាងក៏ដឹងថាកូននឹងសួរអ្វីបន្ទាប់ពីនោះ។
"ម៉ាក់..ខេតនៅឯណាម៉ាក់? ម៉ាក់ខេតនាងមិនបានកើតអីទេមែនទេ? ខេតនឹងកូនខ្ញុំមិនបានទៅណាទេមែនទេ? ម៉ាក់.." អ៊ែនហ្សូព្យាយាមសួរនាំទៅម្ដាយបំណងចង់បានចម្លើយឆ្លើយតបមកឲ្យសមស្របនឹងការចង់បាន តែអ្នកម៉ាក់គេក៏បែរជាស្ងាត់មិននិយាយអ្វីសោះគិតតែពីចូលមករកគេនឹងបំណងចង់តែអោបគេ។
"វាកន្លងទៅ៣ថ្ងៃទៅហើយកូន..."
"ម៉ាក់..ឆ្លើយនឹងសំនួរខ្ញុំសិនមក!!!" អ៊ែនហ្សូក៏រៀងតម្លើងសំឡេងបន្តិចដែលការតំឡើងសំឡេងរបស់គេមិនបានធ្វើឲ្យអ្នកជាម្ដាយនោះមានភាពខឹងសម្បារនោះឡើយ ផ្ទុយទៅវិញគាត់ក៏មានតែរលីងរលោងចង់យំព្រោះតែគាត់អាណិតដល់កូន។
"ខេត.."
"ខេតយ៉ាងមិចទៅម៉ាក់?" ការសន្ទនាគ្នារបស់ម្ដាយកូនទាំង២នាក់ក៏មិនបានគេចផុតពីត្រចៀករបស់អុំប្រុសដែលជាប៉ូលីសមុននោះ គាត់ងាកសំឡឹងមើលទៅពួកគេបន្តិចរួចនាំខ្លួនចាកចេញទៅ។
"អីយ៉ាស់! សុំ..សុំទោសលោក"
"មិនអីទេ.." បុរសម្នាក់ដែលស្លៀកពាក់អាវសក្តិងារជាឧត្តមសេនីយ៍ក៏មានប្រសាសន៍ឡើងកាលបើអុំប៉ូលីសមានតួនាទីតូចតាចម្នាក់នោះដើរបុកគេ គេមិនបានប្រកាន់ទោសពៃតែក៏ឆ្លើយតបទាំងសមសួនទៅវិញ តែនាយក៏មិនភ្លេចងាកមើលទៅឯកសណ្ឋានបុរសនោះបន្តិចព្រោះមានអារម្មណ៍ថាចម្លែក...
"គេជាប៉ូលីសមូលដ្ឋានណា? ហេតុអីក៏យើងដូចជាមិនប្រហាក់ប្រហែលសោះបែបនេះ?"
....
ល្ងាចបន្តិចជាពេលវេលាត្រជាក់ល្ហឹមសម្រាប់គេដើរកំសាន្តនឹងស្រូបយកខ្យល់អាកាសនៅខាងក្រៅដើម្បីឲ្យសុខភាពល្អនឹងអារម្មណ៍បានប្រសើរឡើង តែខុសប្លែកអីតែអ៊ែនហ្សូឯណោះ...
ល្ងាចនេះគេក៏មកដល់កន្លែងមួយដែលគ្រាន់តែគេទម្លាក់ជើងចុះពីឡានក៏គេមានអារម្មណ៍ថាខ្លួនគ្មានកម្លាំងកំហែងអីបាត់ទៅហើយ អ៊ែនហ្សូបោះជំហាននាំខ្លួនចេញពីឡានទាហ៊ានដែលមានលោកអុំឧត្តមសេនីយ៍យ៉ុនជាអ្នកបើកជូនគេនឹងម្ដាយគេមក។
ស្កាលេតក៏មិនបានធ្វើឲ្យកូនប្រុសមានអារម្មណ៍ឯកោរឺក៏មកប្រឈមមុខរឿងនោះតែឯងឡើយ នាងកាន់ស្មាកូនប្រុសរួចនាំគេចូលហួសទៅកាន់ទីកន្លែងដែលនាងបានដឹងនឹងលឺពីមាត់របស់ខាលូស គេអនុញ្ញាតឲ្យនាងបានសម្រេចបំណងកូនប្រុសនាងជាលើកចុងក្រោយដោយការនាំគេមកទីនេះ។
ទាំងពីរនាក់ម្ដាយកូនក៏ដើរចូលមកខាងក្នុងដែលដើរឆ្លងកាត់កន្លែងវាលបញ្ចុះសពជាច្រើនរាប់មិនអស់ ដើរកាន់តែឆ្ងាយ អ៊ែនហ្សូក៏បែរជាមានអារម្មណ៍ថាកាន់តែពិបាកចិត្តនឹងមិនចង់ដើរទៅមុខទៀត ព្រោះគេមិនទាន់អាចទទួលយកការពិតបាននោះទេ។
"ដល់ហើយកូន..ចូលទៅលានាងនឹងកូនបន្តិចទៅ.." ពួកគេក៏ដើរមកដល់គោលដៅ ស្កាលេតក៏ព្រលែងដៃពីស្មាកូនហាក់បីដូចជាចង់ឲ្យគេចូលទៅរកនាង អ៊ែនហ្សូដំបូងគេក៏មិនចង់ងាក តែទីបំផុតគេក៏ប្រមូលភាពក្លាហានងាកបែរទៅប្រឈមនឹងផ្នូរមួយដែលគ្រាន់តែគេបានឃើញរូបថតដែលតាំងពីមុខផ្នូរនោះទឹកភ្នែកមិនដឹងជាមកពីណាហូរស្រក់មកជាបន្តបន្ទាប់ទប់មិនបាន។
ជង្គង់មាំក៏អុកចុះនឹងថ្មលាន់ឌឹបពីមុខផ្នូរមួយកន្លែងដែលមានរូបថតមនុស្សស្រីជាទីស្រឡាញ់នៅតាំងពីមុខនោះព្រមទាំងមានកូនតុក្កតាតូចមួយដែលតំណាងឲ្យកូនរបស់គេផងដែរ អ៊ែនហ្សូក្រាបក្បាលចុះដល់ដីដើម្បីគោរពដល់វិញ្ញាណក្ខន្ធ័ម្ចាស់ផ្នូរនោះ តែមួយសន្ទុះក៏មានសំឡេងមួយបន្លឺពីកាយមាំដែលក្រាបនោះ វាជាសំឡេងយំស្រែកបែបឈឺចាប់កាលបើគ្រាន់តែបានលឺ។
"ប្រុសហ្សូ..ហ៊ឹកកូនម៉ាក់" ស្កាលេតក៏ចូលទៅអោបក្រសោបកូនប្រុសជាប់ណែនរួចសម្រក់ទឹកភ្នែកតាមកូនប្រុសដែលកំពុងតែស្រក់ទឹកភ្នែកស្រែកយំពីមុខផ្នូរមនុស្សស្រីជាទីស្រឡាញ់ នាងមិនដែលឃើញកូនប្រុសនាងទន់ជ្រាយថ្នាក់នឹងទេ បើទោះជាគេឈឺខ្លាំងក៏គេមិនដែលបញ្ចេញមកក្រៅបែបនេះដែរ។
លោកឧត្តមសេនីយ៍ក៏បានត្រឹមចូលទៅដាក់ផ្កាសមួយទងពីមុខផ្នូរនាងដើម្បីចូលរួមរំលែកទុក្ខនឹងគោរពដល់វិញ្ញាណក្ខន្ធ័របស់នាង សកម្មភាពរបស់ពួកគេក៏មានមនុស្សស្រីម្នាក់សំឡឹងពីក្នុងឡានមួយមើលមក ទឹកមុខគាត់ក៏ស្មើធេងដូចជាមិនសូវជាពេញចិត្តនឹងវត្តមានពួកគេទាំង៣នាក់នោះសោះ។
"អ្នកម៉ាក់..ម៉ាក់ប្រាកដហើយថាម៉ាក់នឹងទៅបរទេសវិញនោះ?"
"ម៉ាក់នឹងមិនមកកូរ៉េនេះវិញទៀតឡើយ..ចេញឡានទៅ"

លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now