លង់ស្នេហ៍នាយកកម្លោះ
ភាគ៥៦កែវភ្នែករលីងរលោងដាបទៅដោយទឹកភ្នែកជាច្រើនតំណក់ដែលនាងមិនព្រមសម្រក់ចុះមកឲ្យគេបានឃើញបន្តទៀតនោះក៏ព្យាយាមងាកចេញព្រោះមិនចង់ឲ្យអ៊ែនហ្សូបានឃើញថានាងកំពុងតែទន់ជ្រាយនឹងពាក្យសម្ដីគេនោះឡើយ ផែនការនាងកំពុងតែដើរទៅមុខហើយនាងមិនអាចឲ្យការខំប្រឹងនាងទៅជាអាសារបង់បានទេ។
"ទោះជានាងលូនក្រាបចង់ទៅនៅជាមួយនឹងអាខាលូសនោះក៏ដោយក៏យើងមិនអនុញ្ញាតដែរ មនុស្សស្រីស្មោគគ្រោកនឹងមុខលុយដូចជានាងទាល់តែប៉ះជាមួយនឹងយើង អាខាលូសនោះវាល្ងង់ណាស់ វាគិតហេស៎ថាកាលបើវាចូលដៃជាមួយនាងហើយនាងនឹងស្មោះត្រង់ជាមួយវានោះ? សន្តានមនុស្សក្បត់កុហកបោកប្រាស់ទោះជាទៅដល់ណាក៏មិនអាចកែបានដែរ" អ៊ែនហ្សូដកខ្លួនចេញពីនាងរួចក៏ក្រោកចាកចេញពីទីនោះ គេចាកចេញទៅទាំងកំហឹង គេចាកចេញព្រមទាំងពាំនាំភាពឈឺផ្សាដែលនៅដក់ជាប់ក្នុងទ្រូងទៅជាមួយផង អ៊ែនហ្សូនាំខ្លួនដើរបង្ហួសទៅកាន់បន្ទប់សៀវភៅដែលនៅខាងក្រោមឯណោះ។
គ្រាំង!
"ហ៊ឹស! ផាំង.." គ្រាន់តែចូលមកដល់ខាងក្នុងបន្ទប់ភ្លាម គេក៏បែរជាជះកំហឹងគ្រប់យ៉ាងទៅលើរបស់របរដែលរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់នៅលើតុធ្វើការនោះ គេវាសសៀវភៅនឹងឯកសារគ្រប់យ៉ាងដែលមានរបៀបនោះចោលអស់គ្មានសេសសល់ព្រោះឲ្យតែបានឃើញវាគេដូចជាបានឃើញអ្នកដែលបានរៀបចំវាអញ្ចឹងដែរ។
"ហេតុអី..ហេតុអីទៅ!!!!!" អ៊ែនហ្សូស្រែកមួយទំហឹងទាំងភាពឈឺចុកចាប់ ក្រសែភ្នែកមុតក៏ងាកសំឡឹងឃើញនូវរូបថតដែលគេនឹងខេតធឺរីនធ្លាប់ថតជាមួយគ្នា ស៊ុមរូបថតដែលមានរូបចម្រុះតាំងពីថ្ងៃដែលគេនឹងនាងជួបគ្នាដំបូងរហូតមកដល់ពេលចុងក្រោយនៅឯសួនកំសាន្តឯណោះ។
គ្រប់អនុស្សាវរីយ៍គេនៅតែរង់ចាំនៅតែនឹករលឹកគ្មានថ្ងៃភ្លេច រាល់ភាពស្និតស្នាល ការអោបក្រសោប ពាក្យថានឹក ពាក្យថាស្រឡាញ់វានៅលោតពេញក្នុងខួរក្បាលរបស់គេនៅឡើយ ចុះហេតុអីក៏នាងឆាប់ភ្លេចម៉្លេះ? ឈាមត្រជាក់ម៉្លេះ?
"នាងជាស្នេហាដំបូងរបស់យើង..នាងជាមនុស្សស្រីដែលយើងទុកចិត្តជាងគេ..ហេតុអី? ចុះហេតុអីក៏នាងក្បត់យើង នាងឆ្លើយមកខេតធឺរីន ម៊ែររី ហ្អា៎..ប្រាវ!!!" ស៊ុមរូបថតនោះក៏ត្រូវគប់ទៅកាន់ជ្រុងម្ខាងនៃបន្ទប់ដែលគេកំពុងឈរនោះ ដៃមាំច្រត់ទៅលើតុមួយជំហររួចអោនចុះទាំងភាពហត់នឿយជាខ្លាំង ដៃមាំម្ខាងលូកក្ដាប់ទ្រូងខ្លួនឯងត្រង់កន្លែងមានរបួសព្រោះឲ្យតែពេលគេធ្វើការងារហត់រឺក៏ខឹង គេក៏តែងតែមានអារម្មណ៍ថាអួលៗខុសពីធម្មតាដែរ។
"ហ៊ឹស! យើងមិនព្រមលែងនាងទេ..មិនថាមានហេតុផលបែបណានាងក៏ត្រូវតែនៅជាមួយនឹងយើង..ជាដាច់ខាត យើងមិនព្រម អាម្សៀរណាក៏មិនអាចយកនាងទៅបានដែរ" អ៊ែនហ្សូនិយាយឡើងទាំងពុះកញ្ជ្រោលអារម្មណ៍រួចក៏នាំខ្លួនបំណងចង់ចេញតែស្រាប់តែទូរសព្ទ័គេរោទ៍ឡើងភ្លាមៗតែម្ដង នាយក៏លើកយកមកមើលរួចក៏ឃើញថាជាលេខរបស់ម្ដាយគេដែលខលមក អ៊ែនហ្សូព្យាយាមសម្រួលអារម្មណ៍ខ្លួនឯងរួចក៏ដើរចេញទៅខាងក្រៅដើម្បីនិយាយ។
"អាឡូម៉ាក់!"
(កូននៅឯណាប្រុសកណ្ដាល? ម៉ាក់មករកកូននៅអាផាតមិនមិនឃើញទាល់តែសោះ អ្នកបម្រើថាកូនចេញទៅបាត់យូរថ្ងៃហើយ កូនទៅណាទៅ?)
(ទៅដើរលេងជាមួយកូនខេតមែនទេ? អេ៎..)
"ម៉ាក់ឈប់រំលឹកពីស្រីម្នាក់នោះទៀតបានទេ?" ក្រោយពីបានលឺការឆ្លើយតបរបស់កូនប្រុសភ្លាម អ្នកម្ខាងទៀតក៏ប្រែជាស្ងប់ស្ងាត់មិនមាននិយាយអ្វីទាល់តែសោះ មានតែសំឡេងតំណកដង្ហើមធ្ងន់។
(កូននឹងកូនខេតមានរឿងអីក៏និយាយគ្នាទៅ បញ្ហាវាមិនដែលឈ្នះការដោះស្រាយទេ កូននឹងនាងក៏នៅជាមួយនឹងគ្នាអស់ច្រើនឆ្នាំហើយដែរ នាងក៏គួរតែយល់ពី..)
"នាងក្បត់ខ្ញុំ.." ពាក្យសម្ដីសង្កត់ធ្ងន់តាមចិត្តខឹងបន្លឺឡើងពីមាត់របស់គេ ក្រសែភ្នែកទទេស្អាតអម្បាញ់មិញក៏ប្រែមកជាទន់ជ្រាយភ្លាមៗមិនអាចរំពឹងទុកបាន អ៊ែនហ្សូក៏ងើយក្បាលព្យាយាមទប់ទឹកភ្នែកខ្លួនឯងមិនឲ្យស្រក់ រឹតតែមិនចង់ឲ្យម្ដាយគេដឹងថាគេទន់ជ្រាយកម្រិតណាទៀត។
"នាងនាំប្រុសឡើងអាផាតមិនរបស់ខ្ញុំ ថែមទាំងលួចយកគ្រឿងអលង្ការរបស់ម៉ាក់ថែមទៀតផង ម៉ាក់នៅចង់ឲ្យខ្ញុំល្អជាមួយនាងដល់ណាទៀតទៅ?"
(ចុះកូនមានបានសួរនាងទៅ? កូនមានសម្គាល់មើលពីការផ្លាស់ប្ដូររបស់នាងទេ?)
(សួរថានាងធ្វើបែបនេះដើម្បីអី? ហេតុអីបានជាក្មេងល្អដូចជាខេតប្រែក្លាយទៅជាបែបនេះកូនមានបានសង្កេតមើលដែរទេប្រុសហ្សូ..)
"បានហើយ! ហេតុអីក៏អ្នកម៉ាក់នៅតែអាណិតដល់ស្រីម្នាក់នោះទៀត? នាងធ្វើឲ្យខ្ញុំឆ្អែតខ្លាំងណាស់ ឆ្អែតដល់ខំដាក់ចិត្តស្រឡាញ់មនុស្សដូចជានាង ស្ដាយដែលខំចាយពេលស្មោះជាមួយមនុស្សស្រីគ្មានបេះដូងដូចជានាងម្នាក់នោះ"
(កូនកំពុងតែសាងកំហុសហើយអ៊ែនហ្សូ..)
"ខ្ញុំស្អប់នាង.."គ្រប់ពាក្យគ្រប់ម៉ាត់ដែលអ៊ែនហ្សូនិយាយលាយឡំជាមួយនឹងសំឡេងហាក់ថ្ងួចថ្ងូរបង្ហាញការឈឺចាប់រកអ្វីប្រៀបផ្ទឹមពុំបានតែម្ដង អ៊ែនហ្សូជ្រប់មុខខ្លួនឯងរួចព្រលែងខ្យល់ដង្ហើមធ្ងន់ជំនួសឲ្យការយំ មិនមែនមានតែគេម្នាក់ឡើយដែលកំពុងតែតានតឹងនោះ សូម្បីតែមនុស្សម្នាក់ដែលឈរនៅមាត់ជណ្ដើរខាងលើឯណោះក៏បានត្រឹមតែលើកដៃខ្ទប់បបូរមាត់ខ្លួនឯងសម្រក់ទឹកភ្នែកតិចៗ ជើងតូចស្រឡូនក៏បោះជំហាននាំខ្លួនចុះមកតិចៗបំណងចង់រត់ចេញទៅ តែជាសំណាងអាក្រក់ដែលនាងធ្វើឲ្យថូក្បែរនោះធ្លាក់ដឹងលឺដល់ត្រចៀកអ្នកនៅខាងក្នុងនាំឲ្យគេប្រញាប់រត់ចេញមកមើលក៏ឃើញថានាងព្យាយាមនាំខ្លួនរត់ចេញទៅខាងក្រៅបាត់ទៅហើយ។
ខេតធឺរីនព្យាយាមរត់ផងយំផងនៅតាមឆ្នេរសមុទ្រដោយមានមនុស្សប្រុសម្នាក់នោះរត់តាមនាងប្រកិតប្រកៀកពីក្រោយ ស្រីតូចក៏បន្ថែមល្បឿនកាន់តែលឿនតែវាក៏បែរជានាំជាបញ្ហាដល់នាងព្រោះថាខ្សាច់ដែលនៅម្ដុំនោះមានស្លែនឹងរអិល រាងកាយតូចក៏អស់ជំហរបម្រុងដួលទៅក្រោយតែវាក៏បែរជាឱកាសឲ្យអ៊ែនហ្សូចាប់នាងបាន គេលើកបីនាងឡើងទាំងកម្រោលទោះជានាងស្រែកយ៉ាងណាក៏គេមិនព្រមព្រលែងនាងដែរ។
"ដោះលែងខ្ញុំទៅ..ខ្ញុំសុំអង្វរលោក..លោកធ្វើបែបនេះមិនខុសពីការដែលអាន់ណាធ្វើដាក់លោកទេ ហ៊ឹកៗអាន់ណានាងក៏ធ្លាប់អ្វើបែបនេះ.."
"កុំយកខ្លួននាងទៅប្រៀបនឹងអាន់ណា ព្រោះទោះបីជាអាន់ណាធ្លាប់ធ្វើអ្វីមកលើយើង ក៏នាងមិនដែលក្បត់យើងសាហាវដូចជានាងដែរ ខេតធឺរីន ម៊ែររី"
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន