លង់ស្នេហ៍នាយកកម្លោះ
ភាគ៨១"អាកាសធាតុល្អខ្លាំងណាស់.." ជុននីអូកាលបើដាក់ខ្លួនអង្គុយកៀកក្បែរនឹងនាងតូចអែលលីណារួចមកគេក៏ព្រលែងខ្យល់ដង្ហើមស្រាល កែវភ្នែកលួចងាកដៀងមើលទៅអ្នកម្ខាងទៀត ស្នាមញញឹមភាពស្វាហាប់នឹងចំណង់ចំណូលចិត្តរបស់នាងមិនខុសប្លែកពីអែលលីអីសូម្បីតែបន្តិចឡើយ បានឃើញនាងដូចជារំលឹកដល់អែលលីកាលពីនាងនៅមានជីវិតអញ្ចឹង។
"អឺ..គឺ.." ជុននីអូបម្រុងនឹងនិយាយទៅហើយតែគេក៏ឈប់ នាយក៏លើកដៃអេះក្បាលបន្តិចព្រោះគេក៏មិនចេះភាសាកាយវិការច្បាស់ បានត្រឹមតែពាក្យខ្លះៗដែលគេសួរមេការនៅខាងក្នុងមុននោះឯង។
(លោកចង់និយាយអីមែនទេ?) ដៃតូចស្រឡូនក៏លូកកេះស្មានាយកម្លោះបន្តិចរួចបង្ហាញអក្សរដែលនាងសរសេរនៅលើក្រដាសនោះមក ជុននីអូក៏ងាកមើលមុខនាងទាំងស្នាមញញឹមថ្ពាល់ខួច ដៃមាំក៏លូកទាញខ្មៅដៃពីដៃនាងមករួចសរសេរអ្វីម៉្យាងនៅលើនោះ។
(ខ្ញុំអាចសួរនាងខ្លះបានទេ?)
(មូលហេតុអីបានជានាងមិនអាចនិយាយបានបែបនេះ?")គេក៏ដាច់ចិត្តសួរនូវសំនួរមួយដែលនាំឲ្យនាងតូចញឹមៗបន្តិចរួចទាញខ្មៅដៃពីដៃគេមករួចសរសេររៀបរាប់តាមស្ថានការណ៍បន្តិច។
"ខ្ញុំមិនអាចនិយាយបានតាំងពីក្មេងមក លោកប៉ាចិញ្ចឹមរបស់ខ្ញុំក៏បានប្រាប់ថាមកពីខ្ញុំមានជម្ងឺម៉្យាងនាំឲ្យខ្ញុំខ្សោយការស្ដាប់តាំងពីតូចមក ហើយខ្ញុំក៏មិនអាចព្យាបាលបានទាន់ពេលទើបខ្ញុំក្លាយជាពិការគថ្លង់បែបនេះ" ជុននីអូអានឃ្លាប្រយោគដែលនាងសរសេររៀបរាប់នោះទាំងទ្រូងចុកអួលណែនរកថាមិនត្រូវ កែវភ្នែកថ្លាយ៉ង់ក៏ងាកសំឡឹងមើលទៅនាងតូចបន្តិច ស្នាមញញឹមនាងស្រស់ថ្លាខ្លាំងណាស់ បរិសុទ្ធខ្លាំងណាស់ នាងសមតែជាមនុស្សល្អ..
តែហេតុអីទេវតាដាច់ធម៌មេត្តាដាក់នាងថ្នាក់នេះ?
...
មួយខែកន្លងផុតទៅ..
ថ្ងៃដែលរីនទន្ទឹងរង់ចាំនោះគឺជាការបើកកម្មវិធីសហការជាមួយនឹងផលិតករខាងគ្រឿងសម្អាងជាច្រើនស្ទើរតែគ្រប់ប្រទេសមកចូលរួម ដោយសារតែការលក់ទឹកអប់របស់នាងដំបូងមានភាពជោគជ័យខ្លាំងបែបនេះទើបមានភ្នែកអ្នកជំនួញគ្រប់គ្នាងាកមកចាប់អារម្មណ៍នឹងនាងព្រមទាំងចង់រួមការងារជាមួយនឹងនាង។
ការរៀបចំតាំងពិពរណ៍គ្រឿងសម្អាងដែលរីនគម្រោងនឹងចេញផ្សាយក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនដែលមានវត្តមាននៅទីនោះ ពួកគេមិនត្រឹមតែចាប់អារម្មណ៍ទៅលើការតុបតែងតែក៏ចាប់អារម្មណ៍នឹងក្លិនព្រមទាំងគុណភាពនៃរបស់ដែលសម្រាប់តេស្តរបស់ផលិតផលដែលបានដាក់នៅទីនោះ។
"សាយន្ត័សួស្ដីភ្ញៀវកិត្តិយសគ្រប់គ្នាជាទីស្រឡាញ់.." នាគ្រាដែលគ្រប់គ្នាកំពុងតែទាក់ភ្នែកនឹងការមើលផលិតផលឯណោះក៏មានសំឡេងស្រួយស្រៈមួយបន្លឺឡើងនាំឲ្យអ្នកគ្រប់គ្នាដកការចាប់អារម្មណ៍ទាំងអស់រួចងាកបាញ់ក្រសែភ្នែកឆ្ពោះទៅរកនាង។
ស្រីតូចស្ថិតក្នុងឈុតរ៉ូបពណ៌ទឹកសណ្ដែលស្រស់ស្អាតសាកសមនឹងស្បែកសភ្លឺរបស់នាង ស្នាមញញឹមញ៉ោចឡើងបង្ហាញពីបបូរមាត់ដែលដាបដោយក្រែមពណ៌ក្រហមជាផលិតផលថ្មីរបស់នាង គ្រាន់តែមើលពីចម្ងាយក៏គួរឲ្យចង់ជាវយកទៅប្រើទៅហើយ។
(តើខ្ញុំអាចសុំរំខានពេកអស់លោកមួយភ្លែតបានទេ?)
ស្របនឹងការថ្លែងពាក្យស្វាគមន៍របស់រីន ក៏មានវត្តមាននាយកម្លោះដែលជាអ្នកចាំមើលនាងពីក្រោយនឹងអបអរនាងគ្រប់ពេលក៏នៅទីនោះដែរ។
អ៊ែនហ្សូឈរក្រពាត់ដៃសំឡឹងមើលទៅនារីជាទីស្រឡាញ់ដែលកំពុងឈរនិយាយទាំងស្នាមញញឹមជាប់លើផ្ទៃមុខដូចជាសប្បាយនឹងលទ្ធផលនឹងការខំប្រឹងរបស់នាង។
"អនាគតភរិយានរណាទេនេះពូកែដល់ហើយ.." អ៊ែនហ្សូក៏បានលឺសំឡេងរបស់មនុស្សម្នាក់បន្លឺឡើងមករួចគេក៏ងាកមើលទើបឃើញថាគ្មាននរណាក្រៅពីវ៉ាយ៍លេត ប្អូនស្រីរបស់នាយឡើយ នាងក៏ត្រូវបានអញ្ជើញឲ្យចូលរួមនៅថ្ងៃនេះព្រោះនាងក៏ជាអ្នកជំនួញម្នាក់ដែលមានឈ្មោះបោះសំឡេងខាងគ្រឿងសម្អាងនេះដូចគ្នាដែរ។
"ភាពជោគជ័យវាតែងតែជាអ្វីដែលរីនចង់បាន ពេលនេះនាងក៏ធ្វើបាន នាងទទួលបានគ្រប់យ៉ាងដែលនាងសាកសមនឹងទទួល.." អ៊ែនហ្សូញញឹមទាំងភ្នែកមិនអាចដកចេញពីម្ចាស់កាយតូចដែលឈរលើវេទិកានោះ នាងតូចដែលញញឹមនឹងការទះដៃនោះក៏ងាកបែរមកម្ខាងរួចឃើញគេដូចគ្នា រីនញញឹមស្រស់ទៅកាន់គេហាក់ដូចជាទុកជាការអរគុណមកកាន់គេអញ្ចឹងដែរ។
រាត្រីនាថ្ងៃដដែលនោះ..
ទីង..
ជណ្ដើរយន្តបើកឡើងបង្ហាញពីភាពទទេស្អាតក្នុងនោះរីននឹងអ៊ែនហ្សូក៏នាំគ្នាចូលទៅជាមួយគ្នា នាងចង់អញ្ជើញគេញ៊ាំតែព្រោះចង់អរគុណដែលគេជួយស្វែងរករង្គសាលសម្រាប់ពិធីនាងថ្ងៃនេះ។
"អូនមើលទៅសប្បាយចិត្តខ្លាំងណាស់ថ្ងៃនេះ បងខានឃើញអូនញញឹមទាំងមានមោទនភាពបែបនេះយូរមកហើយណា៎" ចូលមកដល់ក្នុងជណ្ដើរយន្តអ៊ែនហ្សូក៏និយាយរីននាងក៏ញញឹមរួចងាកបែរមកបម្រុងនឹងនិយាយ។
"លោក..អឹម" នាងមិនទាន់និយាយអីជាសាច់ការផងអ៊ែនហ្សូក៏បែរថើបបំបិទមាត់នាង រីនក៏ព្យាយាមរុញទ្រូងគេចេញហាក់មិនទាន់បានត្រៀមខ្លួនជាមុន។
"ឈប់សិន.."
"ហេតុអី? នៅក្រែងចិត្តនរណា? ក្រែងចិត្តនាយរ៉ូមនោះហេស៎?"
"ពិតមែន..រ៉ូមគេជាគូដណ្ដឹងខ្ញុំ ពេលនេះជាអតីត..អេ..លោកនឹងខ្ញុំក៏គួរតែឈប់ធ្វើបែប.. ហ៊ឹម" រាងកាយតូចនិយាយមិនទាន់ចប់ផងក៏ត្រូវបានអ្នកម្ខាងទៀតទម្លាក់បបូរមាត់ថើបក្រេបជញ្ជក់ទឹកដមផ្អែមត្រជាក់ពីមាត់នាង ដៃតូចព្យាយាមរុញច្រានគេក៏បែរជាត្រូវគេចាប់ជាប់នឹងរុញទៅប៉ះនឹងជញ្ជាំងជណ្ដើរយន្ត។
"នាងជាគូដណ្ដឹងអ្នកណា អតីតរបស់អ្នកណាក៏ខ្ញុំមិនខ្វល់.. សំខាន់បើនាងក្លាយជារបស់ខ្ញុំហើយ នរណាក៏មិនអាចយកនាងទៅបានដែរ អ្នកនាងរីន..." អ៊ែនហ្សូនិយាយឡើងរួចលើកពរនាងឡើងគៀវនឹងចង្កេះរួចថើបដួសដងភាពផ្អែមល្ហែមពីក្នុងមាត់នាង។
ព្រោះតែក្ដីស្រឡាញ់នឹងភាពត្រេកត្រអាលដែលរីនមាន នាងក៏លែងបដិសេធនឹងលើកដៃអោបកញ្ចឹងករគេរួចតបតរការថើប។
ទីង!
ជណ្ដើរយន្តក៏ឡើងមកដល់ជាន់បន្ទប់សណ្ឋាគារដែលជារបស់រីន នាយក៏គៀវចង្កេះពរនាងចូលទៅខាងក្នុងទាំងបបូរមាត់នៅថែថើបគ្នានៅឡើយ គេនាំនាងចូលហួសមកក្នុងបន្ទប់ចាក់សោរជាប់ រួចគេក៏ទម្លាក់នាងស្រាលៗនៅលើតុសម្អាងដែលមានភ្លើងស្រទន់ ស្រទន់ដូចជាសម្រស់នាងអញ្ចឹង។
"អ៊ែនហ្សូ.."
"អ៊ីវ៉ែនគួរតែមានប្អូនហើយ.."
"ហ្អាស៎.."
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfic- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន