លង់ស្នេហ៍នាយកកម្លោះ
ភាគ៣១+៣២"នាងថាយ៉ាងមិច? មកនេះ.."
"លែងដៃខ្ញុំ..លោកអ៊ែនហ្សូ" ខេតធឺរីននាងមិនប្រើត្រឹមសព្វនាមអគ្គនាយកដូចជាកាលពីមុនឡើយ តែនាងក៏ហៅឈ្មោះចំតែម្ដងនាំឲ្យអ្នកម្ខាងទៀតកាន់តែពុះកញ្ជ្រោលខ្លាំងលើសដើមថែមទៀត។
"នៅឲ្យស្ងៀមទៅ តិចថាបានស្រែករកពុទ្ធោរបានអាបារាំងណា៎មកជួយនុង៎? ធ្វើខ្លួនស្លូតៗ កុំផ្គើនដូចជាកូនចៀមទៅក្រែងបានសុខខ្លួនខ្លះ នាងល្អិត" ខេតធឺរីនខ្ជឹបបបូរមាត់ខ្លួនឯងឡើងស្រួចងរ ភ្នែកងាកសំឡក់សំឡឹងទៅអ្នកដែលអូសដៃនាងនាពេលនោះ អ៊ែនហ្សូអូសនាំនាងចេញឆ្ងាយពីផ្ទះលំហែនោះរួចឆ្ពោះទៅកាន់មាត់សមុទ្រដែលមិនមានអ្នកណាទៅដល់ទីនោះសោះ។
"លោកនាយក.." ខេតធឺរ៏នក៏ឧទានហៅគេស្របនឹងគេព្រលែងដៃនាងល្មម ស្រីតូចក៏ងាកមើលជុំវិញខ្លួនឃើញថាទីនោះជាច្រាំងដែលមានដុំថ្មធំៗហើយលយចូលទៅរកមាត់សមុទ្រយ៉ាងស្រស់ស្អាតតែម្ដង។
"លោកនាយកនាំខ្ញុំមកទីនេះធ្វើអី? ចង់ធ្វើអីខ្ញុំ?" ខេតធឺរីនមិននិយាយតែមាត់ថែមទាំងលើកដៃបិទបាំងទ្រូងនាងផងព្រោះតែក្រសែភ្នែកសំឡឹងមើលមកគួរឲ្យខ្នាញ់របស់ប្រុសម្នាក់នោះ។
"យើងមិនមែនអត់ឃ្លានដល់ថ្នាក់កណ្ដាលវាលក៏អាចធ្វើទៅរួចឯណា? តែថា..បើនាងព្រម.."
"ស្មោគគ្រោកបំផុត" ខេតធឺរីនស្ដីថាឲ្យគេរួចក៏តោងឡើងលើជម្រាលថ្មខាងលើឯណោះ អ៊ែនហ្សូក៏សំឡឹងមើលទៅនាងព្រមទាំងក្រវីក្បាលអស់សំណើច។
(លេងសើចតិចតួចក៏មិនបាន...)
"ហូយ៎ស្រស់ស្រាយដល់ហើយ! ទេសភាពក៏ស្អាតទៀត" ខេតធឺរីនឈរត្រដាងដៃ បិទភ្នែកស្រូបយកខ្យល់អាកាសដ៏សែនស្រស់ស្រាយនៅទីនោះ អ៊ែនហ្សូដែលឡើងមកតាមក្រោយក៏មានកាន់យកប្រអប់អាហារដែលនាងទិញយកមកមុននោះផងដែរ។
"មិនដែលដឹងសោះថាមនុស្សស្រីដូចជានាងនាងចូលចិត្តសមុទ្រនោះ"
"ចុះមនុស្សស្រីណាដែលមិនចូលចិត្តសមុទ្រនោះ?" ខេតធឺរីនក៏ងាកបែរមកឆ្លើយតបជាមួយអគ្គនាយករួចទម្លាក់ខ្លួនអង្គុយចុះនឹងជួយរៀបចំអាហារជាមួយគេ អ៊ែនហ្សូក៏ងើបមុខមើលទៅនាងបន្តិចរួចក៏ហុចរបស់ម៉្យាងមកឲ្យនាង វាជាខ្សែចងសក់ដែលគេពាក់ជាប់នឹងដៃយកមក។
"ចងសក់ឡើងទៅដើម្បីងាយញ៊ាំអាហារ.." ខេតធឺរីនក៏ងក់ក្បាលមុននឹងទទួលយកកៅស៊ូចងសក់នោះពីអ៊ែនហ្សូមក ស្រីតូចក៏បួងឡើងផុតកញ្ចឹងកររួចបែរមើលទៅនាយកម្លោះវិញ មុននឹងមានចម្ងល់មួយលោតឡើងក្នុងខួរក្បាលរបស់នាងដែរ។
"មើលទៅលោកនាយកដូចជាថ្នឹកនឹងការយកកៅស៊ូចងសក់តាមខ្លួនណាស់ លោកនាយកធ្លាប់ធ្វើវាជាប្រចាំជាមួយនឹងអ្នកណាមែនទេ? មនុស្សស្រីដែលលោកនាយកស្រឡាញ់នោះរឺ?" សុខៗខេតធឺរីនក៏បែរជាសួរនាំពីរឿងនេះ ព្រមទាំងចោទសួរនូវសំនួរមួយដែលនាំឲ្យគេអស់សំណើចភ្លាម។
"ហេតុអីក៏សុខៗនាងចង់ដឹងពីរឿងនេះ? ប្រចណ្ឌ័រឺ?"
"អត់ទេ! គ្រាន់តែឆ្ងល់..ប៉ុណ្ណឹង" ខេតធឺរីនប្រញាប់ប្រកែករួចអោនដួសឆាមឹកដាក់ចូលមាត់ធ្វើមិនដឹង អ៊ែនហ្សូក៏មើលនាងញ៊ាំបន្តិចរួចលើកដៃអង្អែលក្បាលនាងទាំងញញឹម។
"នាងភ្លេចហើយថាខ្ញុំមានបងស្រីនឹងប្អូនស្រី ពីក្មេងឲ្យតែពួកគេទៅណាមកយើងតែងតែយកកៅស៊ូតាមដៃទៅជាមួយ ព្រោះមនុស្សស្រីគឺបែបនេះតែងតែភ្លេចភ្លាំងមិនយករបស់ផ្ទាល់ខ្លួនមកឲ្យគ្រប់សោះ ជាពិសេសគឺដូចជាមុននេះនាងមិនទាំងនឹកឃើញយកកៅស៊ូមកផង ឃើញនាងបែបនោះភ្លាមដូចជារំលឹកដល់ប្អូនស្រីរបស់ខ្ញុំអញ្ចឹងដែរ ហ៊ឹស"
"ដូចជា..ប្អូនស្រី?" បានលឺសព្វនាមប្រៀបធៀបអម្បាញ់មិញបន្តិចខេតនាងក៏ឧទានឡើងតាមព្រមជាមួយនឹងទឹកមុខស្រងូតស្រងាត់តាមក្រោយវិញ អ៊ែនហ្សូក៏មិនបានលឺព្រោះគេរវល់ដួសអាហារញ៊ាំដូចគ្នា។
"ប្អូនស្រីលោកនាយកសំណាងណាស់ដែលមានបងប្រុសយល់បែបនេះ.."
"ចុះនាងមិនចង់បានដូចគេដែរទេ?" អ៊ែនហ្សូក៏ចោទសួរទៅនាងម្ដង ខេតធឺរីនក៏ងើបមុខមើលទៅគេព្រមនឹងភាពមិនប្រាកដប្រជាក្នុងចិត្ត..
"លោកនាយកចង់សម្ដៅទៅលើបងប្រុសហេស៎?" ខេតធឺរីនផ្ទួនសំនួរត្រឡប់ទៅវិញ ព្រមជាមួយនឹងភាពអន្ទះសារចង់ដឹងពីសំនួរបន្តទៀត អ៊ែនហ្សូក៏ជ្រឹមចិញ្ចើមហាក់មិនយល់ពីអ្វីដែលនាងចង់និយាយនោះ មុននឹងទូរសព្ទ័របស់គេរោទ៍ឡើងភ្លាមៗតែម្ដង។
"នៅទីនេះសិនហើយ! យើងមានការទទួលទូរសព្ទ័មួយភ្លែត.." ខេតធឺរីនមិនបានបដិសេធតែក៏ងក់ក្បាលឆ្លើយតបនឹងការស្នើសុំរបស់គេ អ៊ែនហ្សូមិនបង្អង់ក៏ប្រញាប់ចេញទៅនិយាយទូរសព្ទ័បាត់។
"នឹកឃើញដល់ប្អូនស្រី ចាត់ទុកដូចជាប្អូនស្រី ហ៊ឹស" ខេតធឺរីនដែលនៅអង្គុយតែឯងនោះក៏ចាប់នឹកឃើញដល់ពាក្យសម្ដីដែលអ៊ែនហ្សូនិយាយមុននោះ ស្រីតូចគ្រហឹមនៅនឹងដើមកររួចបែរខ្លួនអង្គុយសំឡឹងមើលទៅផ្ទៃសមុទ្រដែលបក់បោកទៅមកៗមិនឈប់ឈរនោះ។
"សមុទ្របក់មកគង់តែបក់ត្រឡប់ទៅវិញ តែជីវិតរបស់ខ្ញុំគ្មានការត្រឡប់ក្រោយកើតឡើង មិនថាត្រដាបត្រដួសកម្រិតណាខ្ញុំក៏នៅតែប្រឹងបន្តវាទៅមុខទៀត ហត់នឿយពេលណាក៏សម្រាកពេលនោះ ទោះមានតម្លៃរឺគ្មានតម្លៃក៏ត្រូវតែព្យាយាមរស់បន្តទៀត.. វាជាជីវិត..." ខេតធឺរីនតែងតែនិយាយដាស់តឿនខ្លួនឯងជារឿយៗក្រោមសំឡេងរលកបោកបក់កំដរត្រចៀកខ្លួនឯងនាគ្រានោះ។
ក្រឡេកទៅមើលអ៊ែនហ្សូឯណោះវិញគេក៏ត្រឡប់មកផ្ទះវិញដើម្បីបើកថេបលេតបញ្ជូនឯកសារឲ្យទៅក្រុមហ៊ុនទាំងមិនបានប្រាប់ដល់ខេតធឺរីន នាយបើកទ្វាររួចរត់ឡើងទៅកាន់ជាន់ខាងលើឯណោះភ្លាមៗតែម្ដង។
"បញ្ជីបេក្ខភាពបង្ហាញគ្រឿងពេជ្រ.. យើងនៅមិនទាន់បានបញ្ចូលឈ្មោះមនុស្សម្នាក់ចូលទេ! លោកអាចបន្ថែមវាបានដែរទេ?" នាយក៏កិបថេបលេតកៀកជាប់នឹងត្រចៀករួចដៃម្ខាងវាសថេបលេតបញ្ជូលបញ្ជីបេក្ខភាពនោះទៅកាន់ក្រុមការងារភ្លាមៗតែវាក៏នៅមិនទាន់ចប់ពេញលេញនៅឡើយដែរ ព្រោះដូចគេនិយាយអញ្ចឹងមានមនុស្សម្នាក់ដែលគេមិនទាន់បានរាប់បញ្ចូលនោះ។
"ទាំងអស់មាន៨នាក់ បន្ថែមម្នាក់ទៀតនោះគឺជាខេតធឺរីន ម៊ែរ.." អ៊ែនហ្សូក៏ទុចដំណើរខ្លួនបន្តិចកាលបើគេបានឃើញវត្តមានរបស់មនុស្សម្នាក់ដែលឈរនៅខាងមុខផ្ទះលំហែនោះវត្តមានរបស់មនុស្សស្រីម្នាក់ដែលគេមិននឹកស្មានថានាងនឹងមករកគេដល់ទីនេះ ដៃមាំទម្លាក់ទូរសព្ទ័ចុះទាំងមិនទាន់បានបញ្ចប់ការសន្ទនារបស់ខ្លួននៅឡើយ។
"អ៊ែនហ្សូ..ខ្ញុំចាំឯងបានហើយ" រាងកាយតូចស្រឡូនក៏រត់ចូលមករកគេទាំងយំសស្រាក់ ដៃតូចស្រឡូនក៏លូកអោបចង្កេះរបស់នាយជាប់ណែនហាក់បីដូចជានឹករលឹកដល់គេខ្លាំងណាស់អញ្ចឹង។
"ខ្ញុំសុំទោសដែលភ្លាមៗខ្ញុំចាំឯងមិនបាន ហ៊ឹក អ៊ែនហ្សូ! ឯងជាអ៊ែនហ្សូរបស់ខ្ញុំពិតមែន.." នាងអោបគេនិយាយរៀបរាប់ពីពាក្យដែលមាននៅក្នុងចិត្តនាគ្រានោះ អ៊ែនហ្សូឯណោះក៏បើកភ្នែកធំៗកាលបើលឺនាងនិយាយថា នាងចងចាំបានគ្រប់យ៉ាងទៅហើយ។
"អាន់..អាន់ណា! នាងនិយាយថាយ៉ាងមិច? ចាំ..ចាំបានអី?" អ៊ែនហ្សូប្រញាប់ទាញដៃនាងចេញពីចង្កេះគេរួចអោនសួរនាងឲ្យបានប្រាកដចិត្ត តែវាក៏ដូចជាហុចឱកាសឲ្យនាងចង្អើតថើបមាត់គេទៅវិញ។
(លោកនាយកមិចក៏យូរ...ព្រូស)
ការថើបកើតឡើងស្របនឹងវត្តមាននាងតូចម្នាក់ទៀតដែលព្យាយាមរត់មកមើលគេព្រោះគេមកយូរពេក នាងខ្លាចគេមានអ្វីមិនស្រួលទើបប្រញាប់តាមមកមើល តែនាងក៏បែរជាបានមកឃើញគេថើបគ្នានឹងមនុស្សម្នាក់ដែលនាងស្មានមិនដល់...
"ខេត.."
"សុំ..សុំទោស! ខ្ញុំប្រហែលជាមកខុសពេលហើយ" ខេតធឺរីនក៏ទម្លាក់របស់ញ៊ាំដែលនាងយួរត្រឡប់មកវិញនោះរួចនាំខ្លួនចេញទៅបាត់ភ្លាម។
"ខេត..ខេតឈប់សិន!" អ៊ែនហ្សូក៏ប្រញាប់រត់ចេញបំណងចង់ទៅតាមនាង តែក៏បែរត្រូវអាន់ណាអោបចង្កេះជាប់ឃាត់មិនឲ្យទៅ ខេតធឺរីនដែលរត់ចេញទៅនោះក៏បានត្រឹមតែលើកដៃទប់ទ្រូងដែលចាប់ធ្វើទុក្ខបុកម្នេញ។
"ហេតុអីជាអាន់ណាម្នាក់នេះ? ជាអ្នកណាផ្សេងមិនបានទេរឺ? លោកនាយក..."អាន់ណាដែលលោកនាយកតែងរលឹកគឺជានាងទេរឺ?
![](https://img.wattpad.com/cover/293784495-288-k703717.jpg)
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន