ភាគ៧៧

720 37 0
                                    



លង់ស្នេហ៍នាយកកម្លោះ
ភាគ៧៧

"អ្នកម៉ាក់ ហ៊ឹកហ៊ឺ" អ៊ីវ៉ែនកាលបើបានឃើញម្ដាយភ្លាមគេក៏ប្រញាប់រើកញ្ជ្រោលចេញពីដៃរបស់លោកពូដែលយកគេមកនោះរួចរត់ត្រុកៗទៅរកម្ដាយភ្លាម វត្តមានរបស់គេក៏ធ្វើឲ្យស្ត្រីចំណាស់ដែលជាយាយឯណោះមានភាពមិនពេញចិត្តជាខ្លាំង គាត់ស្អប់មុខគេ គាត់មានបំណងចង់ឲ្យក្មេងនេះចេញឲ្យបាត់ពីមុខគាត់យូរហើយតែមិនមានឱកាសព្រោះតែគាត់ដឹងថាខេតនឹងសង្ស័យបើសិនជាគាត់ធ្វើបែបនោះ។
"លោកប៉ា..នេះបានន័យថាយ៉ាងមិច?" រ៉ូមក៏មិនបាននិយាយជាមួយនរណាតែក៏ងាកសំឡឹងមើលទៅតែឪពុកឯណោះ បុរសចំណាស់ដែលខ្លួនមានងារត្រឹមជារដ្ឋមន្ត្រីក៏មិនហ៊ានតម្លើងសំឡេងរឺក៏ជំទាស់ជាមួយអ្នកម្ខាងទៀត គាត់ក៏បានត្រឹមតែងាកញឹមៗដាក់ប្រធានាធិបតីវ័យក្មេងដែលនៅក្បែរខ្លួនរួចក៏សុំខ្លួនចូលទៅរកកូនប្រុសគាត់ឯណោះ។
"លោកប៉ា.."
"ស្ដាប់ប៉ា..បើសិនជាមិនចង់មានបញ្ហាទេ ឯងត្រូវប្រគល់ស្រីម្នាក់នេះឲ្យទៅគេវិញជាដាច់ខាត.." បុរសចំណាស់សង្កត់សំឡេងធ្ងន់ទៅកាន់កូនប្រុសដូចជាដាក់កំហិតគេថាយ៉ាងណាក៏ត្រូវតែប្រគល់កូនក្រមុំរបស់គេនេះទៅដៃគូម្ខាងទៀតមិនអាចប្រកែកបាន។
"អូនភ័យណាស់ម៉ាក់..ហ៊ឹក! អូនភ័យ" អ៊ីវ៉ែនកាលបើចូលមកកៀកជិតនឹងម្ដាយក៏យំខ្សឹបខ្សួលប្រាប់ទៅម្ដាយ រីនក៏ងក់ក្បាលរួចលូកដៃជូតផ្ដិតទឹកភ្នែកពីថ្ពាល់របស់កូនភ្លាមទាំងដែលនាងក៏កំពុងតែយំដូចគ្នាដែរ។
"យើងទៅរកពូៗហ្សូវិញទៅម៉ាក់ ហ៊ឹក កូនទុកចិត្តតែពូៗទេ ហ៊ឹក តោះម៉ាក់" រីនក៏ងក់ក្បាលឆ្លើយតបជាមួយនឹងកូនប្រុសរួចបោះជំហានដោយដៃម្ខាងកាន់ដៃកូនម្ខាងទៀតលើកជាយរ៉ូបឡើង។
"កុំទៅ..." ដៃមាំទាំរបស់រ៉ូមលូកកាន់ក្រសោបដៃរបស់រីនជាប់ ក្ដាប់ណែនមិនលែងទោះបីជានាងព្យាយាមចង់នាំខ្លួនទៅរកអ្នកម្ខាងទៀតក៏ដោយ កាយវិការក្រអើតក្រទមរបស់កូនរដ្ឋមន្ត្រីម្នាក់នេះក៏នាំឲ្យលោកប្រធានាធិបតីវ័យក្មេងយើងទល់អណ្ដាលនឹងសាច់ថ្ពាល់រួចអស់សំណើច។
"ឯងជានរណា យើងដឹងយ៉ាងមិចបានថាឯងជាប្រធានាធិបតីនោះ?" សំនួរមួយប្រយោគចោទសួរចេញពីក្រអូមមាត់របស់រ៉ូមនោះក៏នាំឲ្យជុននីអូដែលកំពុងតែឈរជ្រែងហោប៉ៅឯណោះផ្ទុះសំណើចចុងមាត់បន្តិច។
"ឯង.." អ៊ែនហ្សូបំណងចង់ចូលទៅសំឡេះរ៉ុមទៅហើយតែក៏ត្រូវបងប្រុសលើកដៃម្ខាងឡើងឃាត់ដំណើរគេ។
"ចុះឯងឲ្យយើងធ្វើយ៉ាងមិចទើបបញ្ជាក់ប្រាប់ឯងបានថាយើងជាប្រធានាធិបតី....ឧក្រិដ្ឋជនរ៉ូមម៉ាន់ណូ..." គ្រាន់តែមួយចុងប្រយោគរបស់គេក៏នាំឲ្យអ្នកដែលឡើងចាងមុននោះសភ្នែកនឹងញ័រសព្វដៃជើង ជុននីអូលើកចិញ្ចើមឌឺដងទៅកាន់អ្នកម្ខាងទៀត ផ្ចាញ់ផ្ចាល់ឲ្យគេឆ្លើយជាមួយនឹងខ្លួនវិញ ទាំងដែលគេដឹងច្បាស់ទៅហើយថានេះជាចំណុចខ្សោយរបស់រ៉ូម។
(ហេតុអីក៏វាស្គាល់ឈ្មោះកំណើតយើង?) រ៉ូមឈរធ្មឹងមិនទាន់និយាយអី ឃើញគេនៅស្ងៀមជុននីអូក៏កាន់តែបានចិត្ត គេនាំខ្លួនបោះជំហានចូលទៅរករ៉ូម ឈរខ្ពស់ស្រឡះពីរ៉ូមរួចនាយក៏អោនសំឡឹងមើលទៅកូនចាបកូនព្រាបដែលនៅស្ងៀមមិនហ៊ានឆ្លើយតបជាមួយនឹងគេ។
"មិចមិនឆ្លើយ? ឯងជាឧក្រិដ្ឋជនរបស់ប្រទេសអាល្លឺម៉ង់ ឃាតករដែលធ្លាប់សម្លាប់នឹងជួយដូរមនុស្សស្រីមិនរើសមុខ រដ្ឋាភិបាលកំពុងតែតាមរកឯង គេតាមចាប់សញ្ញារបស់ឯងជាប់រហូតតែចាប់មិនបាន ព្រោះឯងបានកែអត្តសញ្ញាណគ្រប់សព្វបែបយ៉ាងអស់គ្មានសេសសល់ព្រោះតែចង់គេចពីសំណាញ់ច្បាប់ណ៎"
"ឯងចង់បានស្អី?"
"មិនពិបាកទេ! គ្រាន់តែឯងឲ្យនាងមកប្អូនប្រុសយើងវិញ ឈប់ពាក់ពន្ធ័នឹងជីវិតរបស់នាងទៀតហើយក៏ដើរចេញពីទីនេះយ៉ាងស្ងប់ស្ងាត់ដូចជាអ្វីដែលឯងធ្លាប់បានធ្វើនៅអាល្លឺម៉ង់នោះ យ៉ាងមិចដែរ?ឯងក៏អាចយកលោកប៉ាឯងទៅជាមួយក៏បានបើសិនជាឯងចង់.." ជុននីអូនិយាយទាំងមានមោទនភាពនឹងភាពជឿជាក់ជាមួយនឹងរឿងមួយនេះ រ៉ូមក៏មិនបាននិយាយអីតែងាកមើលទៅកាន់រីនរួចសំឡឹងហួសទៅកាន់លោកស្រីគ្រីសស្ទីនណាឯណោះ ស្ត្រីចំណាស់ក៏ក្រវីក្បាលហាក់មិនយល់ស្របនឹងសំណើរមួយនោះ តែរ៉ូមក៏កាន់តែច្របូកច្របល់ព្រោះឱកាសកំពុងតែមាននៅក្នុងដៃគេទៅហើយ នាយក៏ព្រលែងដៃរីនស្រាលៗ ផ្ដល់ជាឱកាសឲ្យនាងពរកូនទៅរកអ៊ែនហ្សូនឹងអ្នកខាងនោះ រ៉ូមក៏តាមសំឡឹងមើលទៅរីនទាំងមិនអស់ចិត្ត មិនដាច់អាល័យតែនាងក៏មិនអាចធ្វើអីបានក្រៅពីលែងនាងទៅ។
"យើងទៅបានរឺនៅ?" រ៉ូមក៏ងាកទៅប្រឈមមុខនឹងជុននីអូម្ដងទៀតរួចចោទសួរភ្លាម ជុននីអូក៏ញញឹមរួចបែរខ្លួនឲ្យគេដើរចេញ រ៉ូមនឹងលោកប៉ារបស់គេក៏្របញាប់នាំខ្លួនចេញទៅទាំងប្រញាប់។
ក្រាក!
"រ៉ូម៉ាន់ណូ លើកដៃឡើង!" គ្រាន់តែទ្វារបើកឡើងភ្លាមក៏មានឡានទាហ៊ាននឹងឧត្ថម្ភចក្រជាច្រើនហោះសំកាំងនៅខាងមុខនោះហើយឯកសណ្ឋានក៏បង្ហាញយ៉ាងច្បាស់ថាគេជាយោធារបស់អាល្លឺម៉ង់។
"ឯង..ឯងបោកប្រាស់យើង!!!" រ៉ូមងាកបែរមកមើលលោកប្រធានាធិបតីវ័យក្មេងវិញទាំងខឹងសម្បារ តែគេក៏បែរទទួលបានការញញឹមចំអកត្រឡប់ទៅវិញ។
"បើឯងមិនក្រអើតក្រទមមុននេះ យើងប្រហែលជាអាចទុកឱកាសឲ្យណា៎ តែថា...ដេកសុីបាយគុកទាំង២នាក់ឪកូនឲ្យសប្បាយចុះសម្លាញ់..." រ៉ូមនឹងលោកប៉ារបស់គេក៏ត្រូវបានទាហ៊ានចាប់ខ្លួននឹងបញ្ជូនចេញ នៅទីនោះគ្មានសល់នរណាទៀតនោះឡើយដែលជាជនសង្ស័យ ជុននីអូក៏ងាកភ្នែកមើលទៅលោកស្រីដែលបំណងចង់គេចខ្លួនតាមផ្លូវក្រោយ អ៊ែនហ្សូបំណងចង់ទៅតាមតែជុននីអូក៏ឃាត់។
ក្រាក!
ព្រូស..
លោកស្រីគ្រីសស្ទីនណារត់ចេញមកក៏បុកនឹងរាងកាយនរណាម្នាក់ដល់ថ្នាក់ដួល គាត់ក៏ងើបភ្នែកមើលបន្តិចមុននឹងភ្ញាក់ព្រោះស្ត្រីម្នាក់នេះមុខស្រដៀងនឹងប្រធានាធិបតីមុននោះខ្លាំងណាស់។
"ចង់ទៅណាលោកស្រី? មិននៅចាំទទួលម្ដាយលោកប្រធានាធិបតីសិនទេ? យើងមានជំនួនណា៎.." ជូហ្វីញញឹមរួចបែរខ្នងឲ្យមនុស្សម្នាក់ចូលមក វត្តមានមនុស្សស្រីម្នាក់នោះនាំឲ្យលោកស្រីភ័យនឹងប្រញាប់លុតជង្គង់ចុះ..
"លោកស្រី..លោកស្រីម្ចាស់ លើកលែង..លើកលែងឲ្យខ្ញុំផង លោកស្រី.."
"សប្បាយនឹងការប្រើនាមត្រកូលយើងណាស់ហេស៎? នាងស្រីចង្រៃអុតត្បាត.."

លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now