លង់ស្នេហ៍នាយកកម្លោះ
ភាគ៧០,៧២
(ជនទី៣...)
"លោកជាអ្នករស់នៅអុីតាលីនេះមែនទេ? ព្រោះមើលទៅលោកដូចជាថ្នឹកនឹងមានអ្នកស្គាល់ច្រើនណាស់ សូម្បីតែម្ចាស់ភោជនីយដ្ឋានមុននោះ" ដោយសារតែអ៊ែនហ្សូនិយាយពាក្យចម្លែកៗទាំងនោះឡើងមកទើបរីនព្យាយាមលើកយកសំនួរផ្សេងៗយកមកសួរគេ អ៊ែនហ្សូក៏ក្រវីក្បាលបន្តិចរួចងាកមើលទៅឆ្ងាយដាច់កន្ទុយភ្នែក។
"គឺខ្ញុំទើបតែមកបានប៉ុន្មានថ្ងៃនឹងឯង នៅកូរ៉េស្ត្រេសខ្លាំងពេកហើយក៏..ខ្ញុំចង់មកទីកន្លែងនេះព្រោះវាជាកន្លែងដែលខេតនាងចង់មក តែខ្ញុំក៏គ្មានឱកាសបានជូននាងមក" ការបកស្រាយលាយឡំនឹងទឹកមុខបែបស្រងូតស្រងាត់របស់នាយហាក់ធ្វើឲ្យនាងតូចរីនតាមសំឡឹងមើលគេមិនដាក់ភ្នែកប្រៀបដូចជានាងទទួលដឹងនឹងយល់ពីអារម្មណ៍ព្រមទាំងការឈឺចាប់ដែលគេកំពុងតែជួបនោះអញ្ចឹង។
"អ្នកនាងខេតចំជាសំណាងមែនដែលមានមនុស្សប្រុសម្នាក់នៅចងចាំនាងព្រមទាំងយល់ពីអ្វីដែលនាងចង់បាន.." ទោះបីជារីនមិនដឹងថាខេតនោះជានរណាតែនាងក៏មានអារម្មណ៍ស្ញើចនឹងអបអរជួសឲ្យមនុស្សស្រីដែលមានសំណាងម្នាក់នោះដែរ។
"ខ្ញុំក៏សង្ឃឹមថាខេតនឹងបានដឹងថានាងសំខាន់សម្រាប់ខ្ញុំខ្លាំងកម្រិតណា៎ តែនាងមើលទៅដូចជាមិនបានខ្វល់អីបន្តិចទាល់តែសោះហើយ ហ៊ឹម" អ៊ែនហ្សូក៏ព្រលែងខ្យល់ដង្ហើមធ្ងន់ជាថ្មី រីនក៏ជ្រឹមចិញ្ចើមបន្តិចរួចលើកកាហ្វេយកមកផឹកបន្តិចតែនាងក៏បែរជាកំពប់វាប្រឡាក់ពេញលើអាវ ព្រោះគាប់ជួនពេលនោះអ៊ីវ៉ែនរត់ចូលមករកនាង។
"អ្នកនាងរីន..ក្ដៅទេ?"
"អ៊ីវ៉ែនសុំទោសម៉ាក់ ហ៊ឹកហ៊ឺ..អ៊ីវ៉ែនសុំទោសម៉ាក់" ក្មេងតូចដែលដឹងខ្លួនខុសដែលរត់មិនបានមើលនាំឲ្យកំពប់ប្រឡាក់លើម្ដាយឯណោះក៏ប្រញាប់លើកដៃត្រដុសសុំទោសម្ដាយលាយឡំនឹងទឹកភ្នែក រីនក៏មិនបានខឹងកូនតែលូកដៃទាញកូនអោបបន្តិចព្រោះមើលទៅកូនដូចជាភ័យហើយមុននេះ។
"មិនអីទេកូន! អ៊ីវ៉ែនមានខុសឯណា? អ៊ីវ៉ែនកូនម៉ាក់ឆ្លាតសឹងអីនឹងណ៎ មោះឈប់យំៗឆ្លាតកូនឆ្លាត អឹម" រីនក៏ថើបថ្ពាល់កូននឹងលួងលោមគេមិនឲ្យយំបន្តទៀត។
"អ្នកនាងរីនចាំនៅទីនេះមួយភ្លែតណា៎ បន្តិចទៀតខ្ញុំមកវិញ អ៊ីវ៉ែនចាំពូណា៎" គ្រានោះអ៊ែនហ្សូក៏មិនបានអោបដៃមើលដែរ គេក៏ប្រញាប់ប្រញាល់សុំខ្លួនចេញទៅមួយភ្លែត រីននឹងអ៊ីវ៉ែនក៏អង្គុយនៅបង់នោះរង់ចាំ អ៊ីវ៉ែនក៏លូកដៃទាញកូនកន្សែងតូចក្នុងហោប៉ៅមកជូតកាហ្វេដែលសើមនៅលើអាវម្ដាយជារឿយៗដែរ។
មួយសន្ទុះអ៊ែនហ្សូក៏ត្រឡប់មកវិញព្រមជាមួយនឹងអាវសឺមីសរបស់គេដែលគេទុកសាគួរជាប្រចាំនៅក្នុងឡាន គេឃើញនាងសើមអាវមិនអាចពាក់វាបន្តទើបនាយសម្រេចទៅយកមកអោយនាងផ្លាស់។
"លោកអ៊ែនហ្សូ.."
"មិនបាច់ក្រែងចិត្តទេ អ្នកនាងរីនយកវាទៅផ្លាស់សិនទៅព្រោះអាវអ្នកនាងសើមកាហ្វេអស់ហើយ ទុកអ៊ីវ៉ែនឲ្យខ្ញុំជាអ្នកមើលជំនួសក៏បានដែរណា៎"
"ម៉ាក់ទៅផ្លាស់ទៅ កុំឲ្យសើមហើយហើមពោះ ម៉ាក់ប្រាប់កូនរហូតមិនចឹងហេ៎ម៉ាក់? ទៅៗម៉ាក់" មិនត្រឹមតែអ៊ែនហ្សូម្នាក់ដែលដេញនាងឲ្យទៅដូរអាវ សូម្បីតែអ៊ីវ៉ែនកូនរបស់នាងក៏អញ្ចឹងដូចគ្នាដែរ។
"ត្រូវដងត្រូវផ្លែគ្នាណាស់ពីរនាក់នេះ..ក៏បាន! អញ្ចឹងសុំផ្ញើកូនមួយភ្លែតណា៎ តែមួយភ្លែតទេ..អ៊ីវ៉ែន! ត្រូវធ្វើជាកូនល្អកុំរករឿងពូណា៎" អ៊ីវ៉ែនក៏ញញឹមថ្ពាល់ខួចរួចងក់ក្បាលឆ្លើយតបទៅកាន់ម្ដាយ គេក៏តាមសំឡឹងមើលការចាកចេញរបស់ម្ដាយបន្តិចរួចងាកមើលទៅលោកពូដែលកំពុងតែលើកគេឲ្យអង្គុយលើភ្លៅនោះ។
"ពូៗឡើងសុភាពបុរសដាក់ម៉ាក់អូន ហិហិ" អ៊ីវ៉ែនក៏លើកសរសើរបុរសតែម្នាក់ដែលព្យាយាមយកចិត្តទុកដាក់ជាមួយនឹងម៉ាក់គេ អ៊ែនហ្សូក៏ងាកសំឡឹងមើលទៅអ៊ីវ៉ែន កែវភ្នែកគេក៏ភ្លឺថ្លាព្រោះតែរំភើបចិត្ត ទម្រង់មុខនឹងភាពគួរឲ្យស្រឡាញ់របស់គេនាំឲ្យអ៊ែនហ្សូគិត៖
(តើកូនជាកូនរបស់ប៉ាត្រូវទេ? អ៊ីវ៉ែនសំណព្វចិត្តប៉ា..កូនធំធាត់បានល្អនឹងជាក្មេងឆ្លាតទៀតផងណ៎)
"ពូៗមិនក៏យំ? កើតអីពូៗ?" កំពុងតែគិតក្នុងចិត្តអ៊ែនហ្សូក៏ភ្លេចខ្លួនសម្រក់ទឹកភ្នែកនៅនឹងមុខកូនប្រុស នាយក៏ញញឹមកាលបើអ៊ីវ៉ែនលើកដៃជូតទឹកភ្នែកឲ្យគេ មិនតែប៉ុណ្ណឹងអ៊ីវ៉ែនក៏ផ្ដេកខ្លួនចូលអោបគេថែមទៀត។
"ពូៗកុំយំ..ចឹងមុខពូលែងសង្ហាហើយ ហិហិ ម៉ាក់រីនតែងតែប្រាប់អូនថាកុំយំ ចឹងលែងសង្ហាហើយ.." អ៊ែនហ្សូគ្រាន់តែលឺភាពឆ្មើងឆ្មៃនឹងគួរឲ្យស្រឡាញ់របស់កូននាយក៏អោបកូនទាំងញញឹមតែម្ដង ការអោបរបស់ពួកគេទាំង២ក៏នាំឲ្យអ្នកដែលទើបតែផ្លាស់សម្លៀកបំពាក់រួចចេញមកបំណងនឹងមករកពួកគេត្រូវឈប់មួយកន្លែងនឹងអោបដៃសំឡឹងមើលមកទាំងញញឹម។
"អ៊ីវ៉ែនកម្រនឹងស្និតស្នាលជាមួយនរណាណាស់ សូម្បីតែបងខាលូស..តែហេតុអីក៏ប្រុសម្នាក់នេះអាចយកចិត្តកូនខ្ញុំបានត្រឹមតែមួយថ្ងៃបែបនេះ? ចម្លែកណាស់.." រីនក៏ឈរនិយាយតែម្នាក់ឯងទាំងចម្ងល់ តែនាងក៏ប្រញាប់លុបចម្ងល់នោះចេញរួចប្រញាប់ចេញទៅរកពួកគេ។
"អ'ហែម.." រីនក៏គ្រហែមប្រាប់ទៅអ្នកទាំង២នាំឲ្យពួកគេដកខ្លួនពីការអោបរួចងាកមើលមកនាង អ៊ីវ៉ែនក៏ចូលមករកម្ដាយនឹងអោបម្ដាយជាប់ណែនព្រមជាមួយនឹងស្នាមញញឹមលើផ្ទៃមុខតែម្ដង។
"ម៉ាក់ស្លៀកអីក៏នៅតែច្អាត ហិហិ" អ៊ីវ៉ែនក៏អោបថើបថ្ពាល់ម្ដាយព្រមជាមួយនឹងសំឡេងសើច រីនក៏អោបកូនរួចគោះខ្នងគេស្រាលៗ ភ្នែកក៏ងាកសំឡឹងមើលទៅអ៊ែនហ្សូបន្តិចរួចបបូរមាត់ក៏ញ៉ោចស្នាមញញឹមដាក់គេ។
"អេ៎.." សុខៗផ្ទៃមេឃក៏ប្រែជាស្រអាប់មួយរំពិច ភ្លៀងផ្សែងក្រូចក៏ធ្លាក់ចុះមកទាំងមិនបានព្រៀងទុកនាំឲ្យពួកគេទាំង៣នាក់ប្រញាប់ប្រញាល់រៀបចំអីវ៉ាន់នឹងចេញពីទីនោះ។
នៅតាមផ្លូវអ៊ែនហ្សូក៏ដោះអាវក្រៅខ្លួនឯងគ្របអោយរីននឹងកូន ចំណែកឯនាយក៏រត់តាមទាំងអាវសឺមីសគេទទឹកជោគតែម្ដង ពួកគេរត់ទៅរកកន្លែងម៉ាតណាដែលជិតបំផុតនឹងអាលបានច្រក មួយសន្ទុះពួកគេក៏មកដល់ម៉ាតមួយដែលមានមនុស្ស២-៣នាក់ជ្រកដែរ។
"ហ៊ឺៗ ត្រជាក់ណាស់ម៉ាក់ ហ៊ឺ" គ្រាន់តែមកដល់ភ្លាមអ៊ីវ៉ែនក៏រអ៊ូទាំងញ័រមាត់ថារងា អ៊ែនហ្សូក៏ងាកមើលទៅគេទាំងបារម្ភរួចលូកដៃទាញអាវក្រៅដណ្ដប់ឲ្យអ៊ីវ៉ែនជាប់ក្រែងកាត់បន្ថយរងាបានខ្លះ។
"អ្នកនាងរីនចាំនៅទីនេះសិនហើយ ចាំខ្ញុំចូលទៅទិញអីក្ដៅៗយកមកឲ្យអ៊ីវ៉ែនកាន់..យកអាវនេះដណ្ដប់ទៅ" អ៊ែនហ្សូក៏ចូលទៅខាងក្នុងបាត់តាមការប្រាប់ រីនក៏ឈរអោបកូនជាប់ដៃរួចមើលទៅផ្ទៃមេឃដែលបង្អូសភ្លៀងនោះ មួយសន្ទុះនាងក៏បានឃើញឡានមួយមកឈប់ចតរួចមានវត្តមានបុរសម្នាក់ចូលមករកនាង។
"បងរ៉ូម?"
"យើងទៅវិញរីន.." មិនចាំបាច់បកស្រាយច្រើនគេក៏ទាញដៃរីននឹងអ៊ីវ៉ែនចេញទៅជាមួយមិនសូម្បីតែឲ្យនាងរើសអាវអ៊ែនហ្សូដែលជ្រុះទៀត។
មួយសន្ទុះអ៊ែនហ្សូក៏ចេញមកវិញស្របនឹងឡានរបស់ពួកគេចេញទៅបាត់ នាយក៏អោនរើសអាវនោះរួចងាករកមើលរីននឹងកូន តែក៏បែរជាមិនឃើញនឹងមានសារមួយផ្ញើចូលមកជំនួសដែលវាជាសាររបស់អ្នកដែលនាយជួលឲ្យតាមមើលរីននឹងកូននោះ។
(នាងចេញទៅជាមួយរ៉ូម អាម៉ាន់ស៊ូ.. គេជាគូដណ្ដឹងរបស់នាង)
"គូដណ្ដឹង?"
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន