ភាគទី៥២

543 31 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ភាគ៥២

ថ្ងៃបន្ទាប់..
នៅឯក្រុមហ៊ុនខេតធឺរីននាងក៏មកធ្វើការលឿនតាមទម្លាប់គ្រាន់តែថាថ្ងៃនេះនាងមិនមែនមកដើម្បីធ្វើការឡើយតែនាងមកគឺក្នុងបំណងផ្សេងប៉ុណ្ណោះ។
"អាន់ណាមកដល់ការិយាល័យហើយមែនទេ?" ខេតធឺរីនមកដល់ភ្លាមក៏សួរនាំទៅកាន់អ្នកផ្ដល់ព័ត៌មាននៅខាងក្រោមតែគាប់ជួនពេលនោះអ្នកដែលនាងចង់រកក៏មកដល់ល្មម។
"រកខ្ញុំមានការអី?" អាន់ណាដែលទើបតែមកដល់នោះក៏និយាយឡើងទាំងមិនសូវជាពេញចិត្តនឹងវត្តមានរបស់ខេតប៉ុន្មានត្បិតថានាងជាឆ្អឹងទទឹងករក្នុងការដែលនាងត្រឡប់មករកអ៊ែនហ្សូវិញ ខេតធឺរីននាងមិនបាននិយាយអីតែក៏ចូលទៅចាប់ទាញដៃអាន់ណាទៅកាន់បន្ទប់អគ្គនាយកភ្លាម។
"នែ..លែង! លែងយើង..អឹស" មកដល់ខាងក្នុងអាន់ណានាងក៏ក្រលាស់ដៃរបស់ខេតធឺរីនមួយទំហឹងដល់ថ្នាក់អ្នកម្ខាងទៀតដួលអស់ជំហរនៅនឹងមុខនាងតែម្ដង ខេតធឺរីននាងញ័រដៃទទ្រើតក្រោយពីដួលរួចមក អាការៈរបស់នាងក៏ធ្វើឲ្យអាន់ណាឯណោះងឿងឆ្ងល់ភ្លាម។
"នាងកើតស្អី?"
"ខ្ញុំមិនអីទេ! គ្រាន់តែអស់កម្លាំង.." ខេតធឺរីនក៏យោងខ្លួនឡើងឈរវិញព្រមជាមួយនឹងដំណកដង្ហើមធ្ងន់ អាន់ណាក៏ចងចិញ្ចើមសំឡឹងមើលទៅនាងទាំងងឿងឆ្ងល់ហើយក៏កាន់តែឆ្ងល់កាលបើបានឃើញខេតធឺរីនហុចអ្វីម៉្យាងមកឲ្យនាង។
"ជាស្អី?" អាន់ណាទទួលយកមកមិនទាន់ទាំងបានមើលផងនាងក៏សួរទៅខេតធឺរីនភ្លាម អ្នកម្ខាងទៀតក៏មិនបានឆ្លើយតបទុកឲ្យនាងជាអ្នកបែរសំបុត្រមើលដោយខ្លួនឯង។
"សំបុត្រលាឈប់?"
"នាងប្រាកដទេថានាងនឹងកែខ្លួនហើយមើលថែលោកនាយកបានល្អនោះ?" សំនួរដែលខេតធឺរីនសួរនោះក៏កាន់តែនាំអោយអ្នកម្ខាងទៀតមិនយល់លើសដើម អាន់ណាចូលមកជិតខេតរួចកាន់ច្របាច់ស្មានាងព្រមជាមួយនឹងភាពខឹងសម្បារ។
"នាងគិតលេងស្អីជាមួយយើងទៀតហើយខេតធឺរីន ម៊ែររី? នាងចង់ធ្វើស្អី!!!!" អាន់ណាស្រែកគំហកទៅកាន់ខេតមួយទំហឹងតែវាក៏មិនបានធ្វើឲ្យទឹកមុខស្មើធេងរបស់នាងរង្គោះរង្គើអីសូម្បីបន្តិចឡើយ ខេតក៏បេះដៃអាន់ណាចេញបន្តិចរួចក៏ងើបសំឡឹងមើលមុខនាង។
"សួរធ្វើអី? ក្រែងវាមិនមែនជាបំណងឯងទេរឺដែលកម្ចាត់យើងនឹងអាលបានចូលក្បែរលោកអគ្គនាយកនោះ? បាន..ឯងនៅក្បែរគាត់ចុះ យើងយល់ព្រមចាញ់ ហើយ.." ខេតបែរខ្នងបំណងនឹងចាកចេញទៅតែក៏មិនភ្លេចបញ្ចប់ពាក្យដែលខ្លួនចង់និយាយដែរ។
"មើលថែគេផង.." ខេតធឺរីនក៏បញ្ចប់ប្រយោគដោយការដើរចាកចេញពីទីនោះ អាន់ណាកាន់ក្រដាសលាឈប់របស់ខេតនោះរួចក៏ចេញទៅតាមនាងផងដែរ។
នៅជាន់ខាងក្រោមឯណេះក៏មានវត្តមានរបស់នាយកម្លោះជាអគ្គនាយកដែលទើបតែចូលមកព្រមជាមួយនឹងស្នាមញញឹមផងដែរ គេដើរក្រវីសោរឡានរួចចុចជណ្ដើរឡើងទៅខាងលើផងដែរ គេឡើងមកឆ្លាស់គ្នាជាមួយនឹងអ្នកម្ខាងទៀតដែលចុះតាមជណ្ដើរកញ្ចក់។
"ខេត..ខេតអូនទៅណា?" អ៊ែនហ្សូចេញពីជណ្ដើរកញ្ចក់ម្ខាងទៀតមករួចស្រែកហៅនាងតែអ្នកម្ខាងទៀតក៏បែរជាមិនបានឆ្លើយតបនឹងគិតតែពីដើរចេញទៅយ៉ាងលឿនតែម្ដង។
"ខេត..អាន់ណា! អាន់ណានាងបានធ្វើស្អីខេត?" ស្របគ្នានឹងភាពប្រញាប់ប្រញាល់របស់មនុស្សម្នាក់ អ៊ែនហ្សូក៏ប្រទះភ្នែកនឹងភាពប្រញាប់ប្រញាល់របស់មនុស្សម្នាក់ផ្សេងទៀតដូចគ្នាដែរ។
"មុននឹងចោទខ្ញុំ ឯងគួរតែមើលរបស់នេះ" អាន់ណាមិនបាននិយាយច្រើនតែក៏ហុចក្រដាសសុំលាឈប់របស់ខេតមុននោះឲ្យទៅនាយមើល។
"អត់ទេ! នេះមានរឿងអី..ខេត!!!!" អ៊ែនហ្សូរបូតក្រដាសនោះពីដៃរួចក៏ប្រញាប់រត់ចេញទៅយ៉ាងលឿន គេរត់មកដល់ខាងក្រោមក៏ឈប់កាលបើទ្រូងរបស់គេចាប់ចុកឈឺ កន្លែងដែលធ្លាប់មានរបួសនោះ គេត្រូវបានហាមមិនឲ្យរត់រឺក៏ធ្វើការងារហត់ច្រើនឡើយ។
"អ៊ែនហ្សូ..អ៊ែនហ្សូយ៉ាងមិចហើយ?" អាន់ណាក៏ចូលមកជិតគេរួចកាន់ស្មាគេជាប់ទាំងព្រួយបារម្ភ អ៊ែនហ្សូក៏នៅតែជម្នះចង់ទៅ អាន់ណាក៏កញ្ឆក់សោរឡានពីគេភ្លាមរួចក៏នាំគេទៅតែម្ដងព្រោះនាងដឹងថាគេចង់ទៅរកនរណាហើយ។
...
អាផាតមិនធំទូលាយ..
កន្លះម៉ោងក្រោយឡានរបស់អ៊ែនហ្សូក៏មកឈប់ចតនៅពីមុខអាផាតមិនធំទូលាយរបស់គេ តាមពីក្រោយឡានតាក់សុីដែលនាងបានជិះមកនោះ។
"អ៊ែនហ្សូ..អ៊ែនហ្សូឈប់" អាន់ណាក៏មិនអាចឃាត់ភាពអន្ទះសាររបស់អ្នកម្ខាងទៀតបានដែរ រាងកាយមាំចូលមកទាំងអន្ទះសារចិត្តចង់បានការបកស្រាយពីរឿងលាឈប់របស់នាងតែក៏បែរជាទុចដំណើរកាលបើមកដល់បានឃើញនាងកំពុងតែថើបថ្ពាល់មនុស្សប្រុសម្នាក់ផ្សេងទៀត អាន់ណាដែលមកតាមក្រោយនោះក៏ភ្ញាក់ដូចគ្នាដែរ។
"ខេតធឺរីន ម៊ែររី!!!!" សំឡេងស្អករបស់អ៊ែនហ្សូក៏បន្លឺឡើងលាន់ខ្ទរពេញក្នុងអាផាតមិនដែលនាំឲ្យអ្នកម្ខាងទៀតភ្ញាក់ អ៊ែនហ្សូក្ដាប់ដៃណែនចូលមករកខេត រួចក៏យាដាល់ទៅកាន់បុរសប្លែកមុខម្នាក់ដែលនាងថើបមុននោះ។
"ឯង.."
"ចេញ! ចេញទៅ..អឹស" រាងកាយមាំទាំរបស់អ៊ែនហ្សូក៏ត្រូវបានមនុស្សស្រីជាទីស្រឡាញ់រុញចេញមួយទំហឹងនាំឲ្យគេដួលខ្ពោកទៅលើដី ខេតធឺរីនក៏ជួយលើកប្រុសម្នាក់នោះឡើងទាំងព្រួយបារម្ភ ចំណែកឯអាន់ណាក៏ចូលមកលើកអ៊ែនហ្សូ រួចមើលទៅខេតទាំងមិនយល់ដូចគ្នា។
"បងខាលូស..បងមិនអីទេមែនទេ? ឈឺទេ?"
"ហ៊ឹស!" អ៊ែនហ្សូដែលទើបតែត្រូវអាន់ណាគ្រាឡើងនោះក៏គ្រហឹមទាំងហួសចិត្តកាលបើឃើញខេតផ្លាស់ប្ដូរ៣៦០ដឺក្រេបែបនេះ គេចូលទៅជិតនាងរួចច្របាច់មាត់នាងជាប់ណែន នាងក៏ព្យាយាមរើបម្រាស់ចេញព្រមទាំងភ្នែកក្រហមទែង។
"លែង..លោកមិនដែលប្រើហិង្សាលើមនុស្សស្រីបែបនឹងទេ ខ្ញុំខកចិត្តជាមួយលោកណាស់..អឹស" អ៊ែនហ្សូក៏មើលមុខនាងរួចងាកមើលទៅវ៉ាលីខោអាវដែលនាងនឹងប្រុសនោះបានរៀប នាយក៏ចូលទៅហែកមើលទើបឃើញថានាងបានប្រម៉ែប្រមូលរបស់មានតម្លៃជាច្រើនទៅជាមួយដែលនាំឲ្យអ៊ែនហ្សូកាន់តែហួសចិត្ត។
ផ្លាច់!
មុខរបស់ខេតក៏ត្រូវវាសមួចុងដៃរបស់អ៊ែនហ្សូពេលដែលនាងចូលទៅទាញគេមិនឲ្យរើរបស់នាង ស្រីតូចក៏ក្ដាប់ដៃរួចងាកមើលទៅគេ។
"ខកចិត្តធ្វើអី? ក្រែងនាងចូលមកជិតយើងព្រោះតែលុយមិនអញ្ចឹងហេស៎? ពាក្យខកចិត្តនេះ..គួរតែយើងទេដែលនិយាយចេញមកនោះខេតធឺរីន ម៊ែររី..ស្រីមុខលុយ" អ៊ែនហ្សូនិយាយចប់គេក៏ដើរចេញដោយមិនភ្លេចអូសអាន់ណាទៅជាមួយផងដែរ ខេតធឺរីនដែលតាមមើលអ៊ែនហ្សូចាកចេញទៅនោះក៏ញញឹមឡើងទាំងទឹកភ្នែក។
(ល្អណាស់បងទៅចុះ...)
(កុំងាកក្រោយអី..បងទៅចុះ)
"ខេត.."
"តោះទៅផ្ទះយើងវិញបងខាលូស.."

លាហើយ! មនុស្សល្អរបស់ខេត..


លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now