ភាគទី៨៧+៨៨

761 34 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ភាគទី៨៧+៨៨

"រីន! រីនអូននឹងមិនអីទេរីន.." រាងកាយមាំទាំដែលសើមជោគទៅដោយទឹករត់ចូលមកខាងក្នុងវីឡាព្រមជាមួយនឹងវត្តមានរាងកាយតូចស្ដើងដែលសន្លប់ស្ដូកនៅក្នុងរង្វង់ដៃគេឯណោះ ទឹកសន្សើមដែលហូរតក់ៗពីដៃរបស់គេលាយឡំជាមួយនឹងពណ៌ក្រហមងាំងដែលជាលោហិតស្រស់ៗដែលជ្រាបចេញពីរបួសនាផ្នែកក្បាលរបស់រីន។
"ព្រះជាម្ចាស់អើយ!" ស្ត្រីចំណាស់ជាម្ដាយក៏ភ្ញាក់កាលបើលឺសំឡេងអ៊ូអរពីខាងក្រៅនាងក៏ចេញមកមើលតែក៏បែរជាបានឃើញវត្តមានរបស់រីនសន្លប់ស្ដូកទាំងសើមខ្លួន បូកផ្សំនឹងទឹកមុខបែបភិតភ័យរបស់កូនប្រុសនាងថែមទៀត។
"ឆាប់ហៅលោកដុកទ័រមកម៉ាក់ រីនហូរឈាមច្រើនណាស់"
"ម៉ាក់..ហ៊ឺ ម៉ាក់" អ៊ីវ៉ែនក៏និយាយទាំងញ័រមាត់កាលបើបានឃើញម្ដាយសន្លប់ស្ដូកក្នុងរង្វង់ដៃរបស់លោកពូ គេចូលមករកម្ដាយតែអ៊ែនហ្សូក៏បីម្ដាយគេចូលទៅខាងក្នុងបាត់ គេក៏ឈរយំយ៉ាងខ្លាំងទាល់តែវីនហ្សេនចូលមករកគេនឹងលើកពរគេទៅកាន់បន្ទប់ដែលអ្នកម៉ាក់គេចូលទៅមុននោះ។
....
១៥នាទីកន្លងផុត..
បុរសចំណាស់ស្ថិតនៅក្នុងឈុតសុីវិលធម្មតាតែយើងក៏អាចសម្គាល់ដឹងថាគាត់ជាដុកទ័រព្រោះកាបូបនឹងប្រដាប់ពិនិត្យបេះដូងដែលបន្ដោកជាប់នឹងកញ្ចឹងកររបស់គាត់នោះ។
"នាងយ៉ាងមិចទៅហើយលោកដុកទ័រ?" ព្រោះតែភាពស្ងៀមស្ងាត់របស់លោកដុកទ័រនៅតែបន្តអស់ជាច្រើននាទីទើបនាយអ៊ែនហ្សូប្រញាប់សួរនាំទៅកាន់គាត់ភ្លាម លោកដុកទ័រក៏ងាកទៅមើលអ៊ែនហ្សូបន្តិចរួចបង្ហាញស្នាមញញឹមទៅកាន់គេ។
"មិនមានរបួសអីធំដុំទេ នាងគ្រាន់តែទង្គិចក្បាលនាំឲ្យដាច់បន្តិចតែខ្ញុំបានបិទរបួសឲ្យអ្នកនាងរីនរួចហើយ ប្រហែលជាអាចព្រឹកស្អែកអ្នកនាងរីននឹងដឹងខ្លួនធម្មតាក៏ថាបាន" បានលឺលោកដុកទ័រនិយាយបែបនេះគ្រប់គ្នាក៏បានធូរស្រាលចិត្ត ជាពិសេសនោះគឺមនុស្សប្រុសដែលស្ទើរតែឆ្កួតចិត្តកាលបើបានមកឃើញនាងក្នុងសភាពបែបនេះម្ដងទៀត។
លោកដុកទ័រក៏ក្រោកចេញដោយមានស្កាលេតជាអ្នកជួយជូនដំណើរចេញទៅខាងក្រៅ ចំណែកឯអ៊ែនហ្សូដែលនៅទីនោះក៏ទម្លាក់ខ្លួនអង្គុយចុះកៀកក្បែរនឹងរាងកាយសន្លប់ស្ដូករបស់រីន ដៃម្ខាងលូកស្ទាបថ្ងាសនាងស្របនឹងដៃម្ខាងទៀតក្រសោបលើកម្រាមដៃនាងឡើងមកថើបផ្ដិតក្ដីស្រឡាញ់ទុកនៅទីនោះ។
"អរគុណ..អរគុណដែលអូនមិនអីណា៎" កាយវិការយកចិត្តទុកដាក់របស់អ៊ែនហ្សូមកកាន់ខេតធ៊ឺរីននាំឲ្យអ្នកដែលមានវត្តមានឈរមើលនៅក្បែរនោះញញឹមបន្តិច អាន់ណាក៏ចូលមកជិតអ៊ែនហ្សូរួចលូកដៃប៉ះស្មារបស់គេថ្នមៗ អ៊ែនហ្សូក៏ដកក្រសែភ្នែកពីការមើលទៅរីនរួចបែរមករកអ្នកដែលកេះស្មារបស់ខ្លួនឯណោះវិញ។
"រឿងមុននេះគឺថា.."
"ខ្ញុំដឹងថានាងមិនបានធ្វើអីទេ កុំបារម្ភអី" ការនិយាយស្ដីបែបស្លូតបូតព្រមជាមួយនឹងស្នាមញញឹមមួយដែលធ្វើឲ្យអាន់ណាហាក់នឹកឃើញដល់អតីតកាលស្រស់បំព្រងនឹងស្នាមញញឹមដែលគេតែងតែមានឲ្យនាងនាំឲ្យអាន់ណាញញឹមទាំងភ្នែករលីងរលោងបន្តិច។
"អរគុណ..អរគុណដែលមិនសង្ស័យខ្ញុំ! ហ្សូដឹងទេ? ខ្ញុំមានអារម្មណ៍ថាពួកយើងដូចជាមិត្តនឹងគ្នាម្ដងទៀតអញ្ចឹង មិត្តល្អដែលមិនមានគំនុំ មិត្តល្អដែលទុកចិត្តគ្នា..អរគុណណាស់" អាន់ណានិយាយស្របនឹងទឹកភ្នែកហូរស្រក់ចុះមិនឈប់ នាងអោនមុខចុះរួចខ្ទប់មុខយំ តែនាងក៏មិនបានរំពឹងនោះឡើយថាអ៊ែនហ្សូនឹងលួងលោមនាងដោយការទាញនាងចូលមកអោបក្រសោបជាប់ទ្រូង។
"ហ៊ឹកៗសុំទោស..ពីមុនខ្ញុំខុសហើយ! ខ្ញុំសុំទោសហ្សូ" អាន់ណាអោបក្រសោបគេជាប់រួចស្រែកយំទាំងឈឺចាប់ នាងខឹងខ្លួនឯងដែលនាងយកស្នេហាមកបាំងមុខ ហើយនាងក៏វិះនឹងសម្លាប់គេដោយផ្ទាល់ដៃទៀត នាងអាត្មានិយមពេកហើយគ្រានោះ។
"ពាក្យថាលើកលែងទោសតែងតែមានសម្រាប់មនុស្សដឹងខុសនឹងចេះកែ..យើងក៏សុំទោសឯងដូចគ្នាដែលធ្វើឲ្យបេះដូងឯងឈឺចាប់កន្លងមក អាន់ណា មិត្តសម្លាញ់" សព្វនាមថាមិត្តវាអាចនឹងមិនវិសេសវិសាលសម្រាប់មនុស្សទូទៅដែលមិនយល់ពីតម្លៃវា តែសម្រាប់មនុស្សដែលត្រូវការការយល់ចិត្តនឹងមិត្តភាពដូចជាអាន់ណាវាមានន័យខ្លាំងណាស់ នាងក៏ញញឹមងក់ក្បាលរួចអោបក្រសោបអ៊ែនហ្សូកាន់តែណែន។
"បានហើយ! ឈប់យំទៅនាងច្រម៉ក់..យំច្រើនមិនស្អាតទេ លឺទេ? ងាកយំៗបែបនេះទើបមិនមានសង្សារនឹងណា៎" អ៊ែនហ្សូក៏ញ៉ោះនាងទាំងភ្នែករលីងរលោងដូចគ្នា មិនត្រឹមតែពួកគេទេដែលយំសូម្បីតែអ្នកដែលកំពុងតែដេកស្ដូកនៅលើគ្រែឯណោះក៏ជ្រាបទឹកភ្នែកតាមកន្ទុយភ្នែកមកដូចគ្នាដែរ។
...
"ម៉ាក់..ម៉ាក់ងើបមកអូនឃ្លានបបរម៉ាក់ធ្វើណាស់ ហ៊ឹក" ក៏ព្រោះតែគេមិនអាចធ្វើអ្វីបានក្រៅពីអង្គុយយាមម្ដាយ អ៊ីវ៉ែនក៏កាន់ក្រសោបដៃម្ដាយរួចទន្ទេញឲ្យម្ដាយគេក្រោកឡើងមកធ្វើបបរឲ្យគេញ៊ាំ ទោះជាគេដឹងថាម្ដាយគេមិនងាយនឹងក្រោកមកវិញក៏ដោយ។
"ម៉ាក់អូនចេះរាប់ពីAដល់Zហើយ ម៉ាក់ៗងើបមកចាំអូនរាប់ឲ្យម៉ាក់ស្ដាប់ណា៎ម៉ាក់ ហ៊ឹកហ៊ឺ.." អ៊ីវ៉ែនពេបមាត់យំរួចទម្លាក់ក្បាលកើយលើទ្រូងម្ដាយអោបម្ដាយយំមិនឈប់ វាជាទិដ្ឋភាពគួរឲ្យអាណិតមួយដែលក្មេងតូចត្រូវមកអង្គុយយំសុំឲ្យម្ដាយក្រោកបែបនេះ។
"ហ៊ឺ..ម៉ាក់" អ៊ីវ៉ែនក៏ស្រាប់តែងើបក្បាលឡើងកាលបើសុខៗដៃរបស់ម្ដាយគេក៏កម្រើក ក្មេងតូចក៏លូកដៃចាប់កាន់ម្រាមដៃស្រឡូនរបស់ម្ដាយជាប់រួចងាករ៉េភ្នែករកមើលចាស់ៗដែលនៅទីនោះ។
"ពូហ្សូ..ពូពូ ហ៊ឹកៗ ពូហ្សូ!!!!" អ៊ីវ៉ែនក៏ស្រែកឡើងនាំឲ្យអ្នកដែលអង្គុយលើសាឡុងលង់លក់មួយភាំងនោះក្រោកឡើងរួចប្រញាប់រត់មករកគេនឹងម្ដាយគេ។
"មានការអីកូន? អ៊ីវ៉ែន?" អ៊ែនហ្សូក៏ចូលមករកអ៊ីវ៉ែនរួចសួរនាំតែក៏ភាំងកាលបើកូនចាប់ដៃគេឲ្យប៉ះនឹងដៃម្ដាយគេ មុននឹងនាយទទួលដឹងថាដៃរីនកម្រើកហើយ។
"រីន..រីន អូនដឹងខ្លួនហើយ?!"
"អូនទៅហៅតាតានឹងម៉ាក់យាយសិន ហិហិ" អ៊ីវ៉ែនឯណោះក៏សប្បាយចិត្តប្រញាប់លោតចុះពីពូករួចរត់ត្រុកៗទៅហៅអ្នកឯទៀតមក អ៊ែនហ្សូឯណោះសប្បាយចិត្តនឹងប្រញាប់ក្រសោបត្រកងរីនឡើងមកអោបជាប់ដៃ នាយលូកដៃកាន់ប៉ះថ្ពាល់នាងស្របនឹងទឹកភ្នែកប៉ុន្មានតំណក់ស្រក់ចុះមក។
ត្របកភ្នែកតូចស្ដើងក៏ហើបឡើងតិចៗសន្សឹមៗ នាងតូចហាក់អស់កម្លាំងតែក៏នៅព្យាយាមសំឡឹងមើលទៅមុខមាត់អ្នកដែលកំពុងតែបីត្រកងនាង។
"អូនដឹងខ្លួនហើយរីន...បងសប្បាយចិត្តណាស់រីន" នាយក៏ទាញនាងមកអោបជាថ្មីជាប់នឹងទ្រូងជាថ្មី រាងកាយតូចដែលត្រូវគេអោបនោះក៏បែរជាញ័រ សន្សើមក៏ហូរស្រក់ពីភ្នែករបស់នាងតក់លើស្មារបស់អ៊ែនហ្សូនាគ្រានោះ។
"ហ៊ឹកៗ.." ដៃតូចស្រឡូនក៏លូកអោបក្រសោបអ៊ែនហ្សូជាប់រួចយំយកៗមិនឈប់ នាយឯណោះកាលបើរីនធ្វើបែបនេះគេក៏ប្រញាប់ដកខ្លួនពីការអោបរួចប្ដូរជំនួសមកជាការកាន់ក្រសោបថ្ពាល់នាងវិញ។
"រីន..ហេតុអីក៏អូនយំ? រីន..មានរឿងអី?"
"បងចាំអូនយូរហើយមែនទេ? អូន..អូនសុំទោស..ហ៊ឹកហ៊ឺ!"
"សុំទោសដែលមិនចងចាំបង..."

លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now