ភាគទី៨៤

786 34 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ភាគ៨៤

៤ខែកន្លងផុតទៅ
ទឹកដីប្រទេសកូរ៉េខាងត្បូង ប្រទេសដែលមានទំនើបកម្មនឹងជាប្រទេសដែលមានភាពស្រស់ស្អាតជាទីកន្លែងគួរឲ្យចង់កំសាន្ត គ្រប់យ៉ាងនៅទីនោះហាក់ដូចជាថ្នាំសណ្ដំចិត្តដល់ម្ចាស់កាយតូចដែលកំពុងតែអង្គុយនៅកន្លែងក្បែរដៃតៃកុងឯណោះងាកសំឡឹងមើលគ្រប់យ៉ាងទាំងមិនអាចដាក់ភ្នែកបាន។
"យ៉ាងមិចដែរ? មានអារម្មណ៍ថាប្រហែលៗខ្លះទេ?" អ្នកកំពុងតែបញ្ជាចង្កូតឡានឯណោះក៏សួរនាំទៅកាន់មនុស្សស្រីជាទីស្រឡាញ់ដែលហាក់ដូចជាភ្លឹកនឹងទេសភាពដ៏ស្រស់ត្រកាលរបស់ទីក្រុងដែលនាងធ្លាប់រស់នៅតាំងពីតូចមកនោះ។
"ខ្ញុំមានអារម្មណ៍ល្ហល្ហេវបន្តិច កក់ក្ដៅបន្តិច..ចម្លែកខ្លាំងណាស់ ហ៊ឹម" រីននិយាយបណ្ដើរទម្រេតខ្លួនផ្អែកខ្នងនឹងពូកឡានបណ្ដើរ អ៊ែនហ្សូក៏ញញឹមរួចលូកកាន់ក្រសោបម្រាមដៃនាងជាប់ណែនរួចមិនភ្លេចទាញឡើងមកថើបផង។
"មិនអីទេ! បងជឿថាមិនយូរទេ អូនប្រាកដជាអាចចងចាំបានជាមិនខានទេណា៎" រីនក៏ងាកមើលមកបុរសជាទីស្រឡាញ់រួចក៏ញញឹមខ្ជឹបទៅកាន់គេ ឡានខ្មៅរលើបដែលជាកម្មសិទ្ធិរបស់ត្រកូលអាល់ម៉ាឌីក៏បើកលឿនស្លេវសម្ដៅចូលទៅកាន់បរិវេណវីឡាធំស្កឹមស្កៃដែលនាំឲ្យរីននាងមិនអាចដកភ្នែកបានជាថ្មីម្ដង មិនត្រឹមតែនាងឡើយសូម្បីតែអ៊ីវ៉ែនដែលនៅអង្គុយកៅអីបាំងខាងក្រោយឯណោះក៏មើលមិនដាក់ភ្នែកអីបន្តិចដែរ។
"អួយ៎ ផ្ទះពូពូឡើងអាតៗហ្មង ហិហិ" អ៊ីវ៉ែនលាន់មាត់សរសើរទាំងនិយាយមិនទាំងច្បាស់ផង អ៊ីវ៉ែនក៏កាន់តែចាប់អារម្មណ៍កាលបើគេងាកឃើញកន្លែងក្មេងលេងដែលមានរៀបចំនៅក្បែរនោះ អ៊ីវ៉ែនក៏លោតច្រឡោតនៅខាងក្រោយនោះមិនឈប់ហាក់ចង់ចុះទៅឲ្យលឿនៗព្រោះគេចង់លេង។
"អ៊ីវ៉ែនចង់លេងមែនទេកូន?" កាលបើគ្រាន់តែឡានឈប់ចតភ្លាមអ៊ែនហ្សូក៏ងាកមើលទៅអ្នកដែលលោតច្រឡោតនៅបាំងខាងក្រោយឯណោះ អ៊ីវ៉ែនក៏ងាកមើលមកលោកពូរួចងក់ក្បាលមិនឈប់។
"កូនលេងបាន តែត្រូវសុំបងវីនហ្សេនសិនណា៎"
"បងវីនៗកាចអត់ពូពូ?" អ៊ីវ៉ែនក៏សួរទៅកាន់នាយនូវសំនួរមួយដ៏គួរឲ្យខ្នក់ខ្នាញ់ អ៊ែនហ្សូគេក៏មិនទាន់និយាយតែបើកទ្វារចុះពីឡានភ្លាម រីនក៏តាមមើលទៅគេព្រមទាំងបង្ហាញស្នាមញញឹមទៅកាន់កូនប្រុស។
"ត្រូវធ្វើជាក្មេងល្អណាកូនម៉ាក់..មានចាស់ៗច្រើនណាស់នៅផ្ទះមួយនេះ" រីននិយាយប្រាប់ទៅកាន់កូនប្រុសព្រោះនាងមិនចង់ឲ្យនរណាមើលមកថាកូននាងមិនល្អឡើយ អ៊ីវ៉ែនគឺត្រូវតែជាក្មេងល្អជានិច្ច។
"តោះចេញមកអ៊ីវ៉ែនកូន.." ទ្វារបាំងខាងក្រោយក៏បើកឡើងបង្ហាញវត្តមានអ៊ែនហ្សូចូលមកដោះខ្សែក្រវ៉ាត់ឲ្យកូនប្រុសរួចលូកដៃមកចង់ក្រសោបពរគេ តែអ៊ីវ៉ែនក៏បដិសេធក៏ពររួចកិលខ្លួនចុះនឹងរត់ទៅរកកន្លែងលេងភ្លាម អ៊ែនហ្សូក៏តាមមើលកូនប្រុសទាំងញញឹមរួចដើរទៅខាងរីនអង្គុយម្ដង។
"មិនអីទេ.." រីនក៏ឃាត់គេរួចនាងក្រោកឡើងដោយខ្លួនឯង អ៊ែនហ្សូទម្លាក់ដៃចុះកាន់ក្រសោបម្រាមដៃស្រឡូនរបស់នាង រួចដើរបំណងឡើងទៅរកកូន។
"មកហើយហេស៎កូន?"
"អ្នកម៉ាក់.." អ៊ែនហ្សូក៏ឧទានហៅម្ដាយទាំងស្នាមញញឹម គេក៏អោនគំនាបទៅកាន់ម្ដាយបន្តិច មុននឹងសំឡឹងគាត់ចូលហួសមកកាន់ក្រសោបម្រាមដៃរបស់រីន ស្កាលេតកាន់ដៃនាងអង្អែលតិចៗទាំងភាពនឹករលឹក។
"ស្វាគមន៍ការវិលត្រឡប់មកផ្ទះយើងវិញណា៎កូន.." ពាក្យមួយម៉ាត់ថាកូន..បន្លឺចេញពីមាត់ស្កាលេតនាគ្រានោះក៏ដូចជាមានអារម្មណ៍ប្រហាក់ប្រហែលសម្រាប់រីន នាងតូចក៏លើកដៃម្ខាងទប់ក្បាលរួចក៏ងាកមើលទៅកូនប្រុសដែលកំពុងតែលេងនឹងកន្លែងទោងនោះ។
"នេះរឺជាវីនហ្សេន?" រីនក៏លាន់មាត់ឡើងកាលបើមានក្មេងប្រុសជំទង់ម្នាក់ចូលទៅរកកូនប្រុសនាង អ៊ែនហ្សូក៏ងក់ក្បាលរួចកាន់ស្មានាងជាប់ណែន។
"តែអូនកុំបារម្ភអីវីនហ្សេនជាក្មេងឆ្លាតនឹងស្លូត គេក៏ចង់ជួបនឹងអ៊ីវ៉ែនណាស់ដែរ ផ្ទះនេះក៏មានចៅប្រុស២នាក់ហើយ មែនទេម៉ាក់?"
"កូនម៉ាក់ឥលូវរៀនសូត្របានច្រើនណាស់ណ៎ តោះឡើងទៅខាងលើទៅកូនវ៉ាយ៍គេបានរៀបចំអាហារច្រើនណាស់ចាំទទួលពួកកូនណា៎ បន្តិចទៀតចាំម៉ាក់ឲ្យអ្នកបម្រើទៅហៅអ៊ីវ៉ែននឹងវីនហ្សេនមកញ៊ាំតាមក្រោយណា៎ មោះ តោះកូនតោះ" ស្កាលេតក៏លូកកាន់ក្រសោបដៃរីនរួចនាំនាងទៅខាងក្នុង ស្រីតូចចូលមកខាងនោះព្រមជាមួយនឹងភាពកក់ក្ដៅ ទីនេះហាក់ដូចជាផ្ទះដែលផ្ទុកទៅដោយអនុស្សានឹងភាពសប្បាយរីករាយអញ្ចឹង គ្រាន់តែនាងមកដល់នាងក៏មានអារម្មណ៍ថាចង់រស់នៅបាត់ទៅហើយ។
"រីន!!" គ្រាន់តែរីនចូលមកដល់ខាងក្នុងក៏មានវត្តមាននាងតូចក្នុងឈុតអៀមធ្វើម្ហូបរត់មកទទួលនឹងអោបនាង។
"បែកគ្នា៤ខែនឹកដល់ហើយរីនសំណព្វចិត្ត.." វ៉ាយ៍នឹងរីនក៏កាន់តែស្និតស្នាលគ្នាពីមួយថ្ងៃទៅមួយថ្ងៃក៏ព្រោះតែពួកនាងសហការណ៍ការងារជាមួយនឹងគ្នា វ៉ាយ៍ក៏កាន់តែពេញចិត្តដែលលឺថារីននឹងបងប្រុសនាងជានាគ្នាជាថ្មីបែបនេះ។
"និយាយអញ្ចឹងវ៉ាយ៍ធ្វើអាហារតែឯងទេរឺ?" រីនក៏សួរនាំទៅកាន់វ៉ាយ៍លេត នាងមិនទាន់និយាយតែក៏ងាកមើលទៅផ្ទះបាយ ម្ចាស់កាយមាំទាំក្នុងឈុតអាវធ្វើការតែក៏ប្រឡាក់ស្រម៉ក់ដោយម៉្សៅកាលបើគ្រាន់តែមកពីធ្វើការភ្លាមគេក៏ចូលចង្ក្រានបាយមើលការងារជាមួយប្រពន្ធមិនឲ្យនាងពិបាកទាល់តែសោះហើយ។
"នេះអូនវ៉ាយ៍មានកូនកាំបិតចាំជួយរហូតណ៎.." អ៊ែនហ្សូក៏ញ៉ោះប្អូនស្រីបន្តិច នាងតូចក៏អោបដៃញញឹមរួចមើលទៅកាន់ជីមីននៅឯណោះ។
"គេកែប្រែបានច្រើន គេបង្ហាញខ្ញុំថាខ្ញុំនឹងវីនពិតជាសំខាន់សម្រាប់គេពិតមែន.."
"ចុះពេលណាទើបអូនព្រមជានាជាមួយនឹង...អេ-" អ៊ែនហ្សូនិយាយមិនទាន់ចប់ផងគេក៏ឈប់កាលបើឃើញចិញ្ជៀននៅនឹងនាងដៃរបស់វ៉ាយ៍ នាយក៏ងាកមើលទៅកាន់ជីមីនដូចគ្នា ដៃគេក៏មានចិញ្ជៀននេះដែរ។
"នែ...នាងច្រម៉ក់"
"ចាំមើលថាបងនឹងខ្ញុំអ្នកណាមានប្អូនឲ្យកូនលេងជាមួយមុន"
"ជួយមិនបានទេ! រីននឹងបងមិនដែលរំលងរឿងនឹងឡើយ ឯងដឹងតែចាញ់បងហើយ ឆើស!!!"

លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now