ភាគទី៥១

586 28 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ភាគ៥១

៥ខែកន្លងផុតទៅ..
រយៈពេលកន្លងផុតទៅ៥ខែទៅហើយ ស្នេហាដែលកើតឡើងពីការអាណិតអាសូរមួយនោះក៏រីកដុះដាលមកដល់កម្រិតមួយដែលអាចនិយាយបានថាពួកគេមិនអាចរស់នៅខ្វះគ្នាបាន គ្រប់អនុស្សា គ្រប់ការអោបក្រសោបគឺដក់ជាប់ក្នុងខួរក្បាលរបស់ពួកគេ ហើយវាក៏ជាអ្វីដែលខេតនាងខ្លាចបំផុតដែរ។
អ៊ួក..អ៊ួក..
រាងកាយតូចស្រឡូនអោនក្អួតចង្អោរស្ទើរតែស្លាប់ខ្លួនក្នុងឡាបូលាងដៃមួយ ដៃតូចលូកទាញបើកកិតុដែលនៅក្បែរនោះរួចទាញយកថ្នាំបំបាត់ការឈឺចាប់នឹងថ្នាំជំនួយរបស់នាងចេញមកលេប។
"ហ៊ឹស" ដៃតូចមានសភាពសស្លេកមើលឃើញដល់ស្នាមសរសៃម្រាមដៃនាងទៅទៀត ខេតធឺរីនព្យាយាមក្រោកនាំខ្លួនឲ្យឈរមួយជំហរមានលំនឹងរួចសំឡឹងមើលសភាពទ្រុឌទ្រោមខ្លួនឯងនៅក្នុងកញ្ចក់បន្ទប់ឯណោះ។
"ទើបតែ៥ខែទេ..ហេតុអី?" ខេតធឺរីនពោលឡើងទាំងខួរក្បាលហាក់ស្រពិចស្រពិល នាងលូកទាញយកម៉្សៅយកមកតប់លើថ្ពាល់របស់នាងដើម្បីបិទបាំងភាពស្លេកស្លាំងរបស់នាង ព្រមជាមួយនឹងសម្ដីៗខ្លះៗដែលលោកដុកទ័របាននិយាយកាលពី៥ខែមុននោះ..
(ចុះបើសិនជាខ្ញុំវះកាត់..)
(ហ៊ឹម! បើសិនជាអ្នកនាងធ្វើការវះកាត់ ភាគរយនៃការជោគជ័យក៏មានមិនច្រើន វាជាការប្រថុយប្រថានខ្លាំងផងដែរ ទោះជាអ្នកនាងជាសះស្បើយតែបញ្ហាសតិអារម្មណ៍អ្នកនាងក៏មិនអាចល្អដូចដើម១០០%ដែរ)
រ៉ឺង!រ៉ឺង..
ខេតធឺរីនកំពុងតែភ្លឹកនឹងពាក្យសម្ដីទាំងនោះក៏បែរជាមានសំឡេងទូរសព្ទ៍រោទ៍ឡើងមករំខានត្រចៀកនាង ស្រីតូចទម្លាក់ប្រអប់ម៉្សៅចុះរួចក៏លូកត្រកងលើកទូរសព្ទ័ទាំងញ័រដៃឡើងមកមើល វាជាវីដេអូផ្ញើចេញពីគណនីមនុស្សប្រុសជាទីស្រឡាញ់របស់នាង។
(អូននៅឯណា? បងចេញពីវីឡាហើយឲ្យបងទៅទទួលទេ?) បានឃើញគេនឹងបានលឺសំឡេងរបស់គេខេតធឺរីនក៏មានអារម្មណ៍ថានឹកគេរួចបាត់ទៅហើយ ចុះបើសិនជាថ្ងៃស្អែកនាងក្រោកឡើងហើយមិនបានលឺសំឡេងរបស់គេទៀតនោះ?
"មិនចាំបាច់ទេ..អូនអាចជិះតាក់សុីបានណា៎"
(អូននេះចាំជាយ៉ាប់មែន បងទិញអ្វីឲ្យក៏អូនមិនយក បងមិនចង់ឲ្យអូនលំបាកទៅមក..អូនយល់ទេ?)
ហ៊ឹស!ហ៊ឹស..
ខេតធឺរីនក្អកជាខ្លាំងដល់ថ្នាក់នាងត្រូវទុកទូរសព្ទ័ចោលមួយកន្លែងមិនឆ្លើយតបទៅកាន់អ៊ែនហ្សូវិញសោះតែម្ដង ស្រីតូចក៏ស្រវាយកកូនកន្សែងមកខ្ទប់បបូរមាត់ខ្លួនឯងក្អកខេស៎ៗរួចទម្លាក់វាចូលទៅក្នុងកន្ត្រកខោអាវទាំងដែលនាងមិនបានដឹងនឹងចាប់អារម្មណ៍ឡើយថាលើកូនកន្សែងនោះមានប្រឡាក់ដាបទៅដោយឈាម។
...
សេតវិមាន!
ក្រឡេកមកមើលអ្នកម្ខាងទៀតឯណេះវិញ ក្រោយពីមិនឃើញនាងឆ្លើយតបមកវិញគេក៏ចងចិញ្ចើមរួចដាក់ទូរសព្ទ័ហាក់ដូចជាតានតឹងក្នុងចិត្តនឹងរឿងអ្វីម៉្យាង ដល់ថ្នាក់អ្នកដែលទើបតែដាក់ខ្លួនអង្គុយក្បែរនោះសួរនាំភ្លាម។
"ឯងមានរឿងអីអាប្អូនប្រុស?" លោកប្រធានាធិបតីវ័យក្មេងពោលឡើងស្របនឹងដៃទម្លាក់វីស្គីឲ្យទៅបងប្អូនល្អដែលមករកគេទាំងព្រឹក មកទាំងទឹកមុខបែបមិនសមបំណងបែបនេះទាំងព្រឹកម៉្លេះ។
"...."
"ខ្ញុំនៅតែមិនយល់.." អ៊ែនហ្សូក្រោកពីសាឡុងពូករួចក៏ទម្លាក់ខ្លួនអង្គុយចុះវិញដែលនាំឲ្យលោកប្រធានាធិបតីជុននីអូដែលកំពុងតែអង្គុយរួមសាឡុងជាមួយនោះងើបមើលគេទាំងងឿងឆ្ងល់ បូកផ្សំជាមួយនឹងភាពអស់សំណើចបន្តិច។
"ខ្ញុំឲ្យឡានក៏នាងមិនយក អះអាងឲ្យនាងទៅនៅខនដូតម្លៃរាប់លានក៏នាងមិនទៅ ខ្ញុំធ្លាប់តែឃើញមនុស្សស្រីផ្សេងសប្បាយនឹងរំភើបជាមួយកាដូ តែខេត..." អ៊ែនហ្សូទាក់ទើរមិនដឹងគួរនិយាយបែបណាឲ្យសមព្រោះគេទាក់ទងគ្នាជាមួយនឹងខេតជាង៥ខែមកហើយតែមើលទៅនាងដូចជាមិនទាន់អាចបើកចិត្តទទួលយកអ្វីដែលគេចង់ប្រគល់ឲ្យទៅនាងបាននៅឡើយ។
"ចុះប្រុសហ្សូឲ្យកាដូទៅនាងចេញពីចិត្តរឺអត់?"
"បងប្រុសចង់បានន័យថាយ៉ាងមិច?" និយាយលើកណាជុននីអូក៏អស់សំណើចគ្រានោះ គេក៏លើកកែវវីស្គីឡើងចិបបន្តិច មុននឹងងាកភ្នែកមើលទៅរូបថតរបស់មនុស្ស២នាក់ដែលនៅព្យួរជាប់នឹងជញ្ជាំង។
"បើថាទាក់ទងនឹងរឿងនេះបងមានមនុស្សម្នាក់ដែលអាចឲ្យយោបល់ល្អដល់ឯងបាន.." អ៊ែនហ្សូនៅស្ងៀមរួចក៏ងាកមើលទៅតាមទិសតែមួយដែលជុននីអូកំពុងតែមើលរួចក៏ឃើញថាមនុស្សដែលជុននីអូណែនាំនោះជានរណា។
"ហីយ៉ា! បងមិនស្មានថាមានថ្ងៃនេះសោះ.." អ៊ែនហ្សូក៏ដកក្រសែភ្នែកបន្តិចរួចងាកមើលមកបងប្រុសជាថ្មី ជុននីអូក៏លូកដៃកាន់ប៉ះស្មានាយបន្តិចទាំងញញឹម។
"គឺថ្ងៃដែលប្អូនប្រុសបេះដូងដែករបស់បងចេះឈឺឆ្អាលនឹងអន្ទះអន្ទែងចិត្តព្រោះតែមនុស្សស្រីនោះអី.."
"តែខ្ញុំស្រឡាញ់នាងខ្លាំងណាស់បងប្រុស ខ្ញុំមិនចង់ឲ្យនាងលំបាក មិនចង់ឲ្យនាងឃ្លាតឆ្ងាយឡើយ.." ជុននីអូក៏ងក់ក្បាលឆ្លើយតបបន្តិចរួចក៏ងាកមើលទៅជ្រុងម្ខាងព្រមជាមួយនឹងតំណកដង្ហើមធ្ងន់។
"ឯងដឹងពីចិត្តខ្លួនឯងបែបនេះក៏ល្អ..កាន់ដៃនាងឲ្យជាប់ កុំព្រលែងដៃនាង ព្រោះបើសិនជាឯងប្រលែងដៃនាងហើយ គ្រប់យ៉ាងវាក៏នឹងមិនអាចបកក្រោយមកវិញដូចគ្នា.." ជុននីអូនិយាយរួចក៏នាំខ្លួនក្រោកកាន់កែវវីស្គីខ្លួនទៅជាមួយទុកឲ្យអ៊ែនហ្សូនៅអង្គុយស្មឹងស្មាថម្នាក់ឯងដដែល។

លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now