ភាគ៦២+៦៣

633 34 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ភាគទី៦២+៦៣

"ខេត!!!!!" សំឡេងគ្រលរបន្លឺឡើងព្រមជាមួយនឹងសម្រឹបជើងធ្ងន់ទម្លាក់រត់ឡើងទៅរករាងកាយមនុស្សស្រីជាទីស្រឡាញ់ដែលដេកស្ដូកនៅលើផ្ទាំងថ្មធំមួយដែលជាកន្លែងចាស់របស់ពួកគេ។
"ខេត..ខេតដឹងខ្លួនឡើង! កុំបំភ័យបង...ខេត" ដៃមាំទាំលូកក្រសោបបីរាងកាយទន់ល្អូករបស់នាងឡើងព្រមជាមួយនឹងសំឡេងញ័រដាស់តឿននាងឲ្យក្រោកឡើង ខេតធឺរីនស្ងាត់មាត់មិនតបតរអ្វីសោះដែលជាហេតុនាំឲ្យអ៊ែនហ្សូកាន់តែភ័យខ្លាចនឹងប្រញាប់ទាញនាងឡើងមកអោបជាប់ទ្រូងតែម្ដង។
"អត់ទេ..មិនអាចទៅជាអ៊ីចឹងទេ! ខេត.. ក្រោកឡើងមក តបតរបងមួយម៉ាត់មកខេត ហ៊ឹក" ក៏ព្រោះតែគេមិនអាចទប់នូវអារម្មណ៍ឈឺចាប់ពើតផ្សាបានទើបគេសម្រក់ទឹកភ្នែកបង្ហាញពីភាពទន់ជ្រាយរបស់គេចុះ សន្សើមទឹកភ្នែករបស់គេក៏ធ្លាក់ទើរលើខ្ទង់ច្រមុះរបស់នាងតូចដែលកំពុងស្ថិតក្រោមការអោបនោះ។
"ហ៊ឹម!" សំឡេងដំណកដង្ហើមស្រាលបន្លឺឡើងពីមាត់របស់នាងហាក់ដូចជាផ្ដល់ក្ដីសង្ឃឹមឲ្យអ៊ែនហ្សូអញ្ចឹងដែរ។
"លោកដុកទ័រ..លោកដុកទ័រមកមើលនាងផង" កាលបើឃើញថាត្របកភ្នែកស្ដើងរបស់ខេតធឺរីនបើកឡើង អ៊ែនហ្សូក៏ប្រញាប់ស្រែកហៅលោកដុកទ័រដែលមកជាមួយនោះ មិនបង្អង់គាត់ក៏ប្រញាប់ចូលទៅមើលនាងរួចស្ទាបជីពចររបស់ខេតធឺរីន ចំណែកឯអ៊ែនហ្សូឯណោះអោបក្រសោបមនុស្សស្រីជាទីស្រឡាញ់ជាប់ទ្រូង ភ័តយខ្លាចថាគេអាចនឹងបាត់បង់នាងទៅទាំងបែបនេះ។
ទឹកមុខបែបមានសង្ឃឹមរបស់គេក៏ប្រែប្រួលទៅជាភន្ត័ភាំងកាលបើបានឃើញពីទឹកមុខស្រពាប់ស្រពាន់របស់លោកដុកទ័រក្រោយពីពិនិត្យនាងរួចមក។
"លោកដុកទ័រ..ហេតុអីក៏មិនធ្វើអីសោះបែបនេះ?" លោកដុកទ័រមិនបានធ្វើអ្វីផ្សេងឡើយក្រៅពីនាំខ្លួនក្រោកឡើងទាំងទឹកមុខស្រពាប់ស្រពោន បែបនេះហើយដែលធ្វើឲ្យអ៊ែនហ្សូគេកាន់តែនៅមិនសុខថែមទៀត។
"លោកដុកទ័រ.."
"បង..មិន..មិនបាច់..ទេ" ដៃតូចស្រឡូនដែលធ្លាក់ស្ដាកលើថ្មមុននោះក៏ប្ដូរជាលើកឡើងកាន់ក្រសោបដៃបុរសជាទីស្រឡាញ់ជាប់ ឃាត់គេមិនឲ្យធ្វើអ្វីផ្សេងក្រៅពីអោបក្រសោបនឹងនៅក្បែរនាង។
"អូនទ្រាំបន្តិចទៅណាបងនឹងនាំអូនចូលក្នុងក្រុង អូននឹងវះកាត់ណា៎ ខេត.."
"វាគ្មានប្រយោជន៍ទេអ៊ែនហ្សូ..អូនដឹងខ្លួនឯងច្បាស់ជាងនរណាទាំងអស់ បងមិនបាច់ចាយពេលមកលើអូនឥតប្រយោជន៍នោះទេ.." ខេតធឺរីននិយាយស្រាលៗហាក់គ្មានកម្លាំងកំហែង កែវភ្នែកស្លក់ងើបសំឡឹងមើលទៅផ្ទៃមុខក្រហមងាំងរបស់មនុស្សប្រុសជាទីស្រឡាញ់ ស្នាមញញឹមក៏ញ៉ោចឡើងស្របនឹងដៃនាងលូកកាន់ក្រសោបកាន់ប៉ះថ្ពាល់គេថ្នមៗ។
អ៊ែនហ្សូប្រញាប់លូកត្រកងកាន់ម្រាមដៃនាងជាប់រួចយកវាមកអឹបកាន់តែជាប់នឹងថ្ពាល់របស់គេ ទឹកថ្លាមួយតំណក់ក៏ហូរស្រក់មកប្រណាំងគ្នាមិនឈប់ពីមុខនាង។
"កុំយំ..បងមិនមែនទន់ជ្រាយបែបនឹងទេ" ខេតធឺរីននិយាយតិចៗរួចទាញមុខគេចុះមករកនាងរួចទល់ច្រមុះគ្នា អ៊ែនហ្សូក៏កាន់ប៉ះថ្ពាល់នាងជាប់តែគេក៏មិនបានឈប់យំ មកកាន់តែជិតនាងអារម្មណ៍រំជួលរបស់គេក៏កាន់តែពុះកញ្ជ្រោលនឹងចុកពើតផ្សាលើសដើម។
"ឈប់យំ..បើសិនជាបងនៅយំទៀតអូននឹងឈប់ស្រឡាញ់បងហើយ..ហ៊ឺ" ខេតធឺរីនពើងទ្រូងព្រោះតែនាងពិបាករកដង្ហើមខ្លាំងពេក អ៊ែនហ្សូក៏កាន់ក្រសោបដៃនាងកាន់តែជាប់។
គ្រានោះក៏មិនមែនមានត្រឹមវត្តមានរបស់អ៊ែនហ្សូម្នាក់ឡើយដែលកាន់ដៃនាង វត្តមានរបស់ចាស់ទុំដែលនាងតែងតែគោរពក៏ចូលមករកនាងរួចកាន់ដៃនាងជាប់ដូចគ្នា ខេតធឺរីនក៏ងាកភ្នែកបែរទៅកាន់ស្កាលេតរួចក៏ញញឹមស្ងួតទៅកាន់គាត់។
"អ្នក..អ្នកម៉ាក់" ពាក្យត្រឹមតែមួយឃ្លាបន្លឺចេញពីមាត់នាងនាំឲ្យអ្នកដែលនៅកៀកក្បែរនោះខាំមាត់សម្រក់ទឹកភ្នែកម៉ាត់ៗទប់មិនជាប់តែម្ដង ស្កាលេតលូកដៃម្ខាងមកជូតវាសទឹកភ្នែករួចបញ្ជូនស្នាមញញឹមទៅកាន់នាង។
"ទីបំផុតកូនក៏ប្រើសព្វនាមមួយនេះជាមួយនឹងម៉ាក់ហើយ កូនដឹងទេ? ម៉ាក់រង់ចាំកូននិយាយពាក្យនេះយូរហើយ..ខេតធឺរីនកូនស្រីម៉ាក់.." ស្កាលេតក៏យំចេញមកដូចគ្នា ទិដ្ឋភាពដ៏សែនសោកសង្រែងហាក់ដូចជាកាន់តែកៀកចូលមកដល់ទៅហើយ ខេតធឺរីនងើបភ្នែកមើលទៅពន្លឺព្រះចន្ទដែលរះត្រចះត្រចង់នៅខាងលើនោះរួចក៏ញញឹម។
"ខ្ញុំគិតថាខ្ញុំប្រហែលជាត្រូវគេងមើលព្រះចន្ទម្នាក់ឯងហើយ តែក៏..អរគុណអ្នកម៉ាក់..ហើយនឹង..ហ៊ឺ..." ខេតធឺរីនត្រដរខ្យល់ជាថ្មីនាំអោយអ្នកដែលបន្ធូរដៃមុននោះទាញនាងមកអោបក្រសោបកាន់តែណែន អាវដែលគេពាក់ក៏មានសន្សើមដែលជ្រាបចេញពីច្រមុះរបស់នាង អ៊ែនហ្សូក៏ទាញនាងចេញពីការអោបរួចលូកដៃចូលក្នុងហោប៉ៅអាវរួចទាញយករបស់ម៉្យាងចេញមក។
"អ៊ែនហ្សូ.." ខេតធឺរីនក៏ញញឹមស្រាលកាលបើឃើញគេទាញយករបស់បញ្ចាំចិត្តនោះយកមកបំពាក់ឲ្យនាង អ៊ែនហ្សូខាំមាត់បំពាក់ចិញ្ចៀននោះទៅក្នុងដៃនាងថ្នមៗ។
"អូនត្រូវតែជា..អូននឹងនៅទីនេះជាមួយបង..ពួកយើងនឹងរៀបការជាមួយគ្នា មានកូនតូចៗជាមួយគ្នា ខេត..ក្រឺង" ចិញ្ចៀនបញ្ចាំចិត្តបំពាក់បានត្រឹមមួយថ្នាំងដៃរបស់ខេតក៏បែរជាត្រូវជ្រុះរបូតតាមកម្លាំងដៃតូចធ្លាក់គ្រឹបទៅលើដី។
សភាពនាពេលនោះគឺស្ងប់ស្ងាត់ខុសពីធម្មតា ស្កាលេតក៏លើកដៃខ្ទប់បបូរមាត់ខ្លួនឯងយំចេញមកព្រោះតែខេតនាងបានផុតបាត់ទៅហើយ..អ៊ែនហ្សូឯណោះដំបូងឡើយក៏នៅស្ងៀម គេសន្សឹមទាញនាងចេញពីទ្រូងមកខេតធឺរីនបិទភ្នែកបាត់ទៅហើយ។
"ខេត..ខេតកុំលេងសើចជាមួយបងណា៎..ហ៊ឺ ខេត" អ៊ែនហ្សូលូកដៃប៉ះថ្ពាល់នាងរួចព្យាយាមនិយាយជាមួយនាងតែគ្រប់យ៉ាងក៏បែរជាស្ងប់ស្ងាត់ ខេតធឺរីននាងគេងលង់លក់ដំណេកដ៏យូរមួយនោះហើយ។
"ប្រុសហ្សូ.."
"អត់ទេខេត..អូនកុំបិទភ្នែកអីខេត..ហ៊ឺ ខេត!!!" អ៊ែនហ្សូក្រសោបទាញនាងអោបទាំងទឹកភ្នែកហូរស្រក់មកមិនឈប់ គេទាញក្បាលនាងមកអឹបជាប់ទ្រូងក្រវីក្បាលជាប់មិនឈប់។
"អូនមិនអាចចាកចេញទៅទាំងបែបនឹងទេខេត..សូមអង្វរកុំទៅចោលបងទាំងបែបនឹងអី ហ៊ឹកៗ ខេត!!!!!!" សំឡេងគ្រលរធំស្រែកមួយទំហរលាន់ខ្ទរពេញមាត់សមុទ្រ សំឡេងរបស់គេហាក់អូសទាញឲ្យមានមនុស្សជាច្រើនដែលនៅលេងនៅម្ដុំឆ្ងាយចូលមកមើល នឹងឃើញពីទិដ្ឋភាពយ៉ាងសោកសង្រែងរបស់បុរសម្នាក់អង្គុយយំអោបសាកសពមនុស្សស្រីជាទីស្រឡាញ់។
សម្រឹបជើងរបស់មនុស្សម្នាក់ដែលរត់ចូលមកទាំងប្រញាប់នោះក៏ឈប់ធ្មឹងកាលបើគេឃើញអ៊ែនហ្សូកំពុងតែអោបនាងជាប់ទ្រូងយំសោកបញ្ជាក់ថានាងបានផុតបាត់ទៅហើយ។
ខាលូសក្ដាប់ម្រាមដៃខ្លួនឯងមាំរួចចូលទៅរកអ្នកដែលកំពុងតែអោបក្រសោបខេតនាគ្រានោះ គេចូលទៅដល់ចាប់ទាញអ៊ែនហ្សូចេញដោយមានប៉ូលីស២នាក់ទៅជាមួយ។
"លែង..លែងយើង! យើងមិនទៅណាទេ យើងនឹងនៅជាមួយខេត..យើងនឹង..ប្រឹប" របស់ម៉្យាងក៏ធ្លាក់ចេញពីដៃម្ខាងទៀតរបស់ខេត គ្រប់គ្នាក៏នៅស្ងៀមមានតែអ៊ែនហ្សូដែលប្រញាប់អោនរើសវាយកមកមើលទាំងដែលដៃម្ខាងទៀតនៅអោបនាងជាប់នៅឡើយ។
ក្រដាសពិនិត្យមួយដែលគេមិនដែលបានឃើញហើយវាក៏ធ្វើឲ្យគេកាន់តែមានវិប្បដិសារីខ្លាំងលើសដើម ក្រដាសពិនិត្យគភ៌បញ្ជាក់ថានាងមានកូន៣ខែទៅហើយ។
"កូន..ខេត..ហ៊ឹក អត់ទេ!!! មិនអាចទៅជាចឹងទេ"

នាងចាកចេញ..ជាគូជាមួយនឹងកូនក្នុងផ្ទៃ អញ្ចឹងនាងឈប់ឯកោទៀតហើយ..

លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now