ភាគទី៧៤

737 34 1
                                    

លង់ស្នេហ៍នាយកកម្លោះ

ភាគ៧៤

ខេតធឺរីនចូលមកក្នុងផ្ទះព្រមជាមួយនឹងទឹកមុខញញឹមស្រស់ស្រាយក៏ព្រោះតែមុននេះគេបានធ្វើឲ្យភាពតប់ប្រមល់របស់នាងរលាយសាបសូន្យអស់គ្មានសេសសល់ មើលទៅគេក៏មិនមែនជាមនុស្សអាក្រក់អីដែរ បើទោះបីជាគេជាមនុស្សលេងដល់ មាត់ត្រង់បន្តិចតែនៅជាមួយគេក៏នាងមានអារម្មណ៍ថាកក់ក្ដៅចម្លែក។
(ញញឹម..)
"ទេ! គិតឆ្កួតស្អីនឹងរីន? ហេតុអីក៏ទៅគិតដល់ប្រុសប្លែកមុខម្នាក់នឹងទៅវិញ អត់ទេៗ" រីនលើកដៃទាំងសងខាងទះថ្ពាល់ខ្លួនឯងតិចៗតែថ្ពាល់នាងក៏ឡើងក្រហមទែងកាលបើកម្សួលនឹងភាពអៀនប្រៀនបុកពីខាងក្នុងមកទៅហើយ។
"គេជាអ្នកណាណ៎?"
(កូននិយាយពីនរណារីន?" សំឡេងគ្រលរបែបមនុស្សចាស់មួយក៏បន្លឺឡើងនាំឲ្យរីននាងភ្ញាក់បន្តិចព្រោះដឹងថាជាសំឡេងរបស់នរណា កែវភ្នែកថ្លាយ៉ង់ក៏ងាកទៅចំវត្តមានរបស់ម៉ែដោះដែលនាងឲ្យមើលអ៊ីវ៉ែនឯណោះ គេឈរមើលមករីនហាក់បីដូចជាដឹងខុសដែលមិនបានប្រាប់ដំណឹងដល់អ្នកនាងជាមុន។
"អ្នកនាងរីន.."
"មិនអីទេ! បងទៅសម្រាកចុះ ទុកឲ្យខ្ញុំនៅជាមួយម៉ាក់" រីនក៏បញ្ជាឲ្យម៉ែដោះទៅសម្រាករួចនាងក៏បង្ហូសចូលទៅកាន់បន្ទប់ទទួលភ្ញៀវដែលមានវត្តមានម្ដាយរបស់នាងនៅអង្គុយទីនោះ មិនដឹងថាគាត់មកដល់អុីតាលីតាំងតែពីពេលណាទេ ដឹងតែថាគាត់មកទាំងមិនប្រាប់ហើយថែមទាំងបង្ហាញទឹកមុខបែបមិនសប្បាយចិត្តទៀតផង។
"ម៉ាក់អញ្ជើញមកយូរហើយរឺ?" រីនក៏ដាក់ខ្លួនអង្គុយចុះកៀកក្បែរនឹងម្ដាយរួចលូកកាន់ដៃគាត់ជាប់ព្រមជាមួយនឹងស្នាមញញឹមទៅតាមទម្លាប់នាង លោកស្រីគ្រីសស្ទីនណាក៏ងាកមើលទៅកូនស្រីរួចព្រលែងខ្យល់ដង្ហើមធ្ងន់បន្តិច។
"ដំបូងម៉ាក់ថាមិនចង់មករំខានវិស្សមកាលឯងទេ តែរ៉ូម.." គ្រាន់តែលឺម្ដាយរំលឹកពីឈ្មោះប្រុសម្នាក់នឹងភ្លាម រីនក៏អាចកាត់ន័យដឹងបាត់ទៅហើយថាមានរឿងអីនោះ។
"រ៉ូមនិយាយថាកូនកំពុងតែនិយាយជាមួយនឹងប្រុសមិនស្គាល់មុខហើយកូនក៏ទាស់គ្នាជាមួយគេព្រោះតែប្រុសម្នាក់នោះទៀតរីន.."
"គេទូពិតប្រាប់ម៉ាក់បែបនឹងហេស៎?" រីននិយាយទាំងមិនពេញចិត្តហើយកំហឹងដែលនាងមានចំពោះរ៉ូមក៏កាន់តែកើនឡើងទ្វេរដងថែមទៀត នេះគេនិយាយអីប្រាប់អ្នកម៉ាក់នាងលើសពីការពិតទៀតទេបានជាអ្នកម៉ាក់នាងមករកនាងដល់កន្លែងបែបនេះ?
"មិចក៏និយាយជាមួយបងបែបនេះកូន? រ៉ូមគេបារម្ភ គេមិនចង់ឲ្យកូនស្និតស្នាលជាមួយនឹងប្រុសចម្លែកមុខណា៎ទៀតក៏ព្រោះតែគេខ្លាចកូនមានបញ្ហាដូចជាកាលកំណើតរបស់អ៊ីវ៉ែននោះ.."
ក្រាក!
លោកស្រីគ្រីសស្ទីនណានិយាយមិនទាន់ចប់ផងទ្វារបន្ទប់របស់អ៊ីវ៉ែនក៏បើកឡើង ក្មេងតូចដែលទើបតែងើបពីគេងក៏ឈរញីភ្នែកសំឡឹងមើលមកចាស់ៗដែលកំពុងតែនៅទីនោះ លោកស្រីគ្រីសស្ទីនណាក៏ងាកមើលចៅបន្តិចហាក់ដូចជាមិនសូវជាពេញចិត្តគេ តែក៏មានតែលូកដៃត្រសងចង់អោបគេទាំងបង្ខំត្បិតមិនចង់ឲ្យរីននាងសម្គាល់ដឹង។
"ចៅយាយ.."
"ម៉ាក់.." អ៊ីវ៉ែនក៏មិនបានដើរទៅរកលោកស្រីតែក៏បែរជាចូលមកអោបក្រសោបម្ដាយជាប់ទ្រូងវិញ ក្មេងតូចក៏ត្រសុលចូលទៅរកម្ដាយទាំងមិនខ្ចីចោលភ្នែកមើលទៅលោកយាយអីបន្តិចផង។
"បើសិនជាម៉ាក់មកនិយាយរឿងរបស់រ៉ូមខ្ញុំក៏នឹងនិយាយនៅពេលនេះតែម្ដង..ខ្ញុំ..ចង់ផ្ដាច់ពាក្យ!!"
"មិនបានទេ!" សំឡេងគ្រលរមួយក៏បន្លឺឡើងពីបន្ទប់ក្បែរនោះវត្តមានអ្នកដែលនាងស្មានទុកជាស្រេចថានឹងនៅទីនោះគ្រាន់តែនាងបានឃើញវត្តមានរបស់ម្ដាយនាងភ្លាម។
"រីនមកផ្ដាច់ពាក្យបែបនឹងមិនបានទេ..ពួកយើងជិតដល់ពេលរៀបការទៅហើយ.." រ៉ូមក៏ចូលមកលូកមាត់លូកសម្ដីក្នុងកិច្ចសន្ទនារវាងម្ដាយកូនទាំង២នាក់នេះភ្លាមៗ ភាពគ្មានសុជីវធម៌នឹងគួរឲ្យខ្លាចរបស់គេក៏ធ្វើឲ្យរីនងាកមើលទៅម្ដាយរួចចង្អុលប្រាប់ឲ្យគាត់មើល នេះឯងចារិកកូនប្រសារប្រុសដែលអ្នកម៉ាក់នាងបានរើសនោះ។
"គេមកជាគ្នាតាមការសុំរបស់ម៉ាក់ទេ រ៉ូមគេគ្រាន់តែបារម្ភពីកូនប៉ុណ្ណោះរីន.." លោកស្រីគ្រីសស្ទីនណាក៏នៅតែកាន់ជើងអនាគតកូនប្រសារជើងល្អនោះទៀត គាត់ធ្វើហួសហេតុដល់ថ្នាក់រីនក៏នាងមិនអាចទទួលយកបានទៀតនោះដែរ។
"បាន! បើម៉ាក់មិនព្រមអញ្ចឹងថ្ងៃមង្គលការបើសិនជាគ្មានកូនក្រមុំកុំមកបន្ទោសខ្ញុំ.." រីននាងបញ្ចប់ឃ្លាប្រយោគដោយការពរកូនប្រុសឡើងបំណងចង់ចាកចេញតែបបូរមាត់នាងក៏ត្រូវបានអ្នកម្ខាងទៀតខ្ទប់ជាប់នឹងកន្សែង អ៊ីវ៉ែនក៏ត្រូវបានលោកស្រីគ្រីសស្ទីនណាចាប់ទាញចេញពីម្ដាយរួចដាក់គេនៅលើសាឡុងនោះចោល មិនសូម្បីតែយកកូននាងទៅជាមួយ។
"ម៉ាក់..ហ្អា៎ ម៉ាក់ៗ ម៉ាក់.." អ៊ីវ៉ែនក៏ស្រែកយំមួយទំហឹងកាលបើអ្នកម៉ាក់នាងត្រូវបានបុរសជាទីសម្អប់បីចេញទៅទាំងសន្លប់ លោកស្រីគ្រីសស្ទីនណាក៏ចេញទៅជាមួយមិនភ្លេចងាកមើលទៅគេបន្តិច។
"នៅចាំឪឯងនៅត្រង់នឹងទៅ អាក្មេងឆ្កួត" លោកស្រីនិយាយស្របនឹងដៃទាញទ្វារបិទលាន់គ្រឹបមិនអាលោះអាល័យអ្វីសូម្បីតែបន្តិច។

ក្រឡេកទៅមើលអ៊ែនហ្សូឯណោះវិញគេក៏បើកឡានចេញពីសណ្ឋាគារនោះបម្រុងនឹងត្រឡប់ទៅផ្ទះបងស្រីគេតែក្នុងចិត្តគេក៏បែរជាមានអារម្មណ៍មិនល្អទៅវិញ ដៃមាំទាំបញ្ឈប់ចង្កូតរួចក៏លូកដៃខ្ទប់ទ្រូងខ្លួនឯងដែលមានអាការៈចុកចម្លែក។
"នេះនរណាមានរឿងអីទៅ?" អ៊ែនហ្សូតែងតែមានអារម្មណ៍ដឹងថាមនុស្សជាប់សាច់ឈាមគេណាម្នាក់មានបញ្ហាដោយការចុកអួលណែនទ្រូងនឹងឯង វាប្រៀបបីដូចជាសញ្ញាណពិសេសមួយរបស់គេអញ្ចឹងដែរ។
រ៉ឺង!រ៉ឺង..
សុខៗទូរសព្ទ័របស់គេក៏រោទ៍ឡើងមកកាត់ភាពស្ងៀមស្ងាត់ អ៊ែនហ្សូក៏ព្រលែងខ្យល់ដង្ហើមទាំងលំបាករួចទាញយកវាមកមើល ដំបូងជាលេខមិនស្គាល់គេបំណងនឹងបិទចោលតែក៏មានកម្លាំងបណ្ដាលចិត្តមួយឲ្យគេចុចទទួលភ្លាម។
"អាឡូ..អ៊ែនហ្សូនិយាយ"
(ហ៊ឹកៗម៉ាក់..យកម៉ាក់មកវិញ! យកម៉ាក់អ៊ីវ៉ែនទៅណា? ហ្អា៎ ហ៉ឹកៗពូ..ពូជួយម៉ាក់អូនផង)
(លោកជាអ្នកដែលមកជួបអ្នកនាងរីនមុននេះមែនទេ?គឺមុននេះគូដណ្ដឹងអ្នកនាងនឹងម្ដាយអ្នកនាងមកចាប់អ្នកនាងទៅបាត់ហើយ ទុកអ៊ីវ៉ែនចោលនៅក្នុងបន្ទប់តែឯង)
"ចង្រៃយ៎!!!!!"

លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now