ភាគទី៣៧+៣៨

744 33 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ភាគទី៣៧+៣៨

ព្រឹកថ្ងៃ..
ពេលវេលាមួយថ្ងៃកន្លងទៅសែនឆាប់រហ័សយកតែមែនទែនដល់ថ្នាក់ថាអ្នកដែលមកលេងកំសាន្តនៅទីនេះមានអារម្មណ៍ថាដូចជាទើបតែមកដល់អម្បាញ់មិញនេះសោះ។
"ហ៊ឹម" រាងកាយតូចស្រឡូនក៏ពើតពើងទាំងងងុយត្បិតថាយប់មិញនាងញ៊ាំទឹកសូកូឡាក្ដៅដែលនាយអ៊ែនហ្សូបានធ្វើឲ្យរួចមកនាងក៏គេងលង់លក់មិនដឹងខ្យល់អីតែម្ដងទើបតែមកដឹងខ្លួនពេលព្រឹកឡើងនេះឯង។
កែវភ្នែកស្រទន់បើកម៉ក់ៗសំឡឹងមើលទៅផែនខ្នងដែលគ្មានអ្វីបិទបាំង នាយឈរឆុងកាហ្វេពេលព្រឹកនៅក្បែរបង្អួចបន្ទប់ទៅតាមទម្លាប់ទៅហើយ តែខេតនៅតែមិនទាន់អាចធ្វើចិត្តថាមិនមើលមិនបាន យប់មិញគេក៏មិនបានធ្វើអ្វីនាងទោះបីជាពួកគេគេងនៅលើគ្រែជាមួយគ្នាក៏ដោយ គេក៏គោរពដល់ការសម្រេចចិត្តរបស់នាង បែបនេះហើយក៏ជាមូលហេតុដែលនាងរៀងស្ទាក់ស្ទើរកាលបើត្រូវហៅគេបន្តិចទៀតនេះ៖
(គួរនិយាយថាយ៉ាងមិចទៅ?) ខេតធឺរីនក្រោកអង្គុយឆ្កក់នៅលើពូករួចសំឡឹងមើលទៅនាយជាថ្មីព្រមទាំងក្រវីក្បាលតិចៗបណ្ដេញការគិតផ្ដេសផ្ដាសពីខួរក្បាលភ្លាមតែម្ដង។
"លោកនាយក..." សំឡេងស្រទន់ខុសប្លែកពីធម្មតារបស់ខេតនាំឲ្យបុរសដែលកំពុងតែស្មឹងស្មាថអារម្មណ៍ឆុងកាហ្វេសម្រាប់ញ៊ាំនោះនៅស្ងៀមបន្តិច ទឹកមុខចងចិញ្ចើមបែបម៉ត់ចត់ក៏ប្ដូរមកជាញញឹម តែក៏បែរជាស្មើវិញកាលបើគេត្រូវងាកត្រឡប់ទៅមើលនាង។
"ទៅរកបងបារាំងនាងទៅ..យើងមិនទំនេរ" ខេតធឺរីនមិនទាន់ទាំងបាននិយាយផងថានាងចង់បានអ្វី តែអ៊ែនហ្សូក៏បែរជាឆ្លើយតបទៅកាន់នាងដូចជាប្រុសង៉ក់ងរទៅវិញ គេធ្វើបែបនេះហើយដែលនាំឲ្យខេតធឺរីនពេបមាត់ជ្រេញ នេះចេះង៉ក់ងរដែរណ៎។
"លោកនាយកប្រាកដចិត្តហើយថាព្រមឲ្យខ្ញុំទៅរកបងៗបារាំងអស់នោះ? ពួកគេពូកែញ៉ែណាស់ណា៎ តិចថាបានរកលេខាថ្មីទៀតទៅ.." នាងដឹងថាអគ្គនាយកនាងពូកែខឹងពីរឿងនេះទើបនាងព្យាយាមស៊កសៀតពាក្យសម្ដីទៅកាន់គេ ព្រោះចង់ដឹងថាគេនឹងធ្វើបែបណាបន្តទៀត។
"ទៅៗ..មើលទៅអារម្មណ៍នាងហោះទៅរកប្រុសបារាំងទាំងនោះអស់ហើយ មិននៅជាមួយនឹងយើងអីបន្តិចទេខេតធឺរីន ម៊ែររី" អ៊ែនហ្សូនិយាយបែបនេះព្រោះគិតថាយ៉ាងហោចក៏នាងអាចនឹងយល់ថាគេគិតបែបណាហើយនឹងអាចប្ដូរចិត្តមិនទៅ តែគេដូចជាគិតខុសហើយ។
ឌឹប!
(អញ្ចឹងខេតទៅហើយណា៎...លោកនាយកកុំចាំផ្លូវអីណា៎ ហើយក៏ហាមប្រចណ្ឌ័ទៀត)
"ទៅៗ..គ្រឹប" អ៊ែនហ្សូនិយាយមិនទាន់ចប់ផងក៏លឺសំឡេងទ្វារបន្ទប់បិទគ្រឹបបាត់ទៅហើយ អ៊ែនហ្សូក៏ព្រលែងខ្យល់ដង្ហើមធំរួចទម្លាក់កែវកាហ្វេនឹងកែវសូកូឡាពីដៃបន្តិច គេមានបំណងឆុងឲ្យនាងញ៊ាំម្ដងទៀត ព្រោះម្សិលមិញមើលទៅនាងចូលចិត្តវាខ្លាំងណាស់ តែថាថ្ងៃនេះមិនដូចម្សិលមិញទេ នាងមិនបាននៅចង់ភ្លក់ស្នាដៃរបស់គេទៀតនោះទេ។
"នាងភ្លេចយើងហើយ..ខេតធឺរីន" អ៊ែនហ្សូក៏កាន់តែកែវកាហ្វេរបស់ខ្លួនឯងទៅឈរនៅឯរានហាលបន្ទប់ឯណោះតែម្នាក់ឯងដោយទុកកែវសូកូឡាចោលនៅលើតុ ព្រោះគេគិតថាខេតនាងទៅបាត់ទៅហើយ តែនរណាទៅដឹងថានាងមិនបានទៅណាទេ នាងគ្រាន់តែលេងសើចជាមួយនឹងគេដោយនាងទាញទ្វារបិទរួចពូននៅក្បែរទូរក្នុងបន្ទប់សោះ។
"នេះលោកនាយកអន់ចិត្តពិតមែនរឺ?" ខេតធឺរីនលាន់មាត់និយាយតែម្នាក់ឯងក្រោយពីបានឃើញអគ្គនាយកដើរទៅឈរស្មឹងស្មាថម្នាក់ឯងនៅឯរានហាលបន្ទប់ឯណោះ អារម្មណ៍ដែលនាងចង់លេងសើចទាំងអម្បាល់ម៉ានក៏រលាយបាត់អស់ជំនួសឲ្យការដើរចូលមកទាំងអោនមុខចុះ នាងតូចអោបកាន់កែវសូកូឡាក្ដៅទៅជាមួយព្រមជាមួយនឹងកំហុសសរសេរក្រឡៅនៅលើផ្ទៃមុខតែម្ដង។
"លោកនាយក.." សំឡេងនាងក៏ដាស់ស្មារតីអ្នកដែលកំពុងតែឈរជ្រែងហោប៉ៅនោះឲ្យងាកដៀងភ្នែកមើលនាងបន្តិចរួចក៏បែរត្រឡប់ទៅមើលសមុទ្រវិញធ្វើមិនដឹង។
គេកាន់តែស្ងៀមស្ងាត់ខេតធឺរីនក៏កាន់តែមានអារម្មណ៍ថាខុសឆ្គង..ខុសឆ្គងដែលនាងកុហកគេ ហើយអារម្មណ៍មួយផ្សេងទៀតក៏ចូលមកលងបន្លាចនាងដូចគ្នានោះគឺជាអារម្មណ៍ភ័យខ្លាច...ខ្លាចថាគេអាចនឹងខឹងនាង ស្អប់នាងហើយអ្វីដែលនាងកាន់តែខ្លាចនោះគឺខ្លាចគេបោះបង់នាងដូចជាមនុស្សជុំវិញខ្លួននាងធ្លាប់បានធ្វើ។
"ខេតសុំទោស..លោកនាយក" ស្រីតូចដាក់កែវសូកូឡាទុកលើតុរួចចូលមកលូកដៃអោបក្រសោបចង្កេះហាប់ណែនរបស់អ៊ែនហ្សូ ការលួងលោមនឹងអោបរឹតរបស់នាងក៏ធ្វើឲ្យអ្នកដែលពុតធ្វើជាខឹងនោះលួចញញឹមដែលគេអាចធ្វើឲ្យស្រីឆ្នាស់ឆ្នើមដូចជានាងនិយាយពាក្យទាំងនេះចេញមកបានហើយថែមទាំងលួងលោមគេមុនទៀត។
"ក្រែងនាងនិយាយថាធុញនឹងយើងនោះ? ប្រុសបារាំងនាងគេល្អគ្រប់ដប់តែម្ដងមិនអញ្ចឹង.."
"អត់ទេមានឯណា..ខេតនិយាយលេងតើ! លោកនាយកឈប់ខឹងបានទេ? ណា៎..ណា៎លោកនាយកណា៎" នាងមិនត្រឹមតែនិយាយគួរឲ្យស្រឡាញ់ប៉ុណ្ណឹងទេថែមទាំងអោបរលាស់ដៃជុំវិញចង្កេះអ៊ែនហ្សូទៀតដែលកាយវិការមួយនេះឯងដែលធ្វើឲ្យអ៊ែនហ្សូគេខ្នាញ់សឹងតែចាប់ក្រញិចនាងនឹងកន្លែងទៅហើយ។
"ក៏បាន.."
"យ៉េស.." ខេតធឺរីនសប្បាយអរបាត់ទៅហើយគ្រាន់តែដឹងថានាងធ្វើឲ្យអគ្គនាយកបាត់ខឹង តែនាងនៅមិនទាន់បានស្ដាប់ប្រយោគរបស់គេចប់នៅឡើយទេ អ៊ែនហ្សូក៏លូកដៃកាន់ស្មារបស់នាងរួចទាញនាងមកឈរពីមុខគេ រួចក៏ចង្អុលបង្ហាញទៅកាន់ក្រុមអ្នកជិះម៉ូតូទឹកមួយក្រុមដែលកំពុងតែជិះនឹងហ៊ោកញ្ជ្រៀវនៅទីនោះ។
"ពួកគេមិនខ្លាចក្រឡាប់ម៉ូតូទេរឺ? ហើយទឹកសមុទ្រមើលទៅជ្រៅណាស់ ហ៊ឺ! ព្រឺឆ្អឹងខ្នង.." ខេតធឺរីននាងនិយាយផងក្រញ៉ែងខ្លួនផងព្រោះតែខ្លាច ក៏ប៉ុន្តែវាក៏កាន់តែធ្វើឲ្យអ៊ែនហ្សូបានចិត្តលើសដើម គេកាន់ស្មានាងជាប់រួចអោនមុខចុះទល់ចង្ការលើស្មារបស់នាង។
"យើងអាចនឹងឈប់ខឹងនាង តែមានលក្ខខណ្ឌ.." ខេតធឺរីនខ្ជឹបមាត់បន្តិចមុននឹងងាកមើលទៅអគ្គនាយកព្រមជាមួយនឹងការគិតមួយដែលនាងរំពឹងថាវាមិនមែនជាការពិតទៅចុះ ព្រោះបើសិនជាវាជាការពិត..នាងច្បាស់ជាស្លាប់មិនខាននោះឡើយ។
....
អ្ហា៎..អ្ហា៎!!!!!
សំឡេងស្រែកបន្លឺចេញពីមាត់រាងកាយតូចច្រឡឹងស្ថិតក្នុងឈុតអាវយឺតខ្មៅនឹងខោខ្លីល្មម នាងត្រូវបានគេចាប់អោយមកអង្គុយអោបចង្កេះពីក្រោយអ្នកបើកម៉ូតូទឹក ដែលម្នាក់នោះជាអគ្គនាយកកំហូចអ៊ែនហ្សូនឹងឯង គេបើកក្នុងល្បឿនលឿនដែលនាំឲ្យនាងតូចដែលខ្លាចរអានឹងម៉ូតូទឹកនោះស្រែកសឹងតែដាច់ក្រឡើតទៅហើយ។
"លោកនាយក..ឈប់ទៅ! ខ្ញុំចង់ក្អួត!!!" ខេតធឺរីនស្រែកប្រាប់ទៅគេមិនដឹងជាប៉ុន្មានសិបដងទៅហើយទេតែគេក៏មិនស្ដាប់នឹងព្យាយាមបើកក្រវែលទៅមកព្រោះតែចង់ផ្ចាញ់នាង នេះឃើញក្លាហានមិនដែលខ្លាចអីសោះតែបែរជាមកចាញ់ម៉ូតូទឹកទៅវិញណ៎។
"លោកនាយក..ឡើងច្រាំងៗ" ដោយសារតែឃើញថានាងដូចជាវេទនាពិតៗមែននោះអ៊ែនហ្សូក៏បង្អង់ម៉ូតូរួចចូលចតនៅឯមាត់ច្រាំង។
ខេតធឺរីនគ្រាន់តែបានមកដល់ច្រាំងភ្លាមនាងក៏ប្រញាប់ខ្ទប់បបូរមាត់រួចរត់ទៅរកធុងសម្រាមតែម្ដងរួចក៏ក្អួតយកៗ នេះនាងអង្វរគេតាំងពីឡើងជិះភ្លាមតែគេមិនព្រមឈប់សោះហើយពេលនេះនាងក៏ជាអ្នកមកវេទនាបែបនេះ។
"នាងតូច..នាងតូចមិនអីទេរឺ? នេះយកក្រដាសជូតមាត់ទៅណា៎" សុខៗក៏មានអុំស្រីម្នាក់ដែលឆ្លងកាត់ទីនោះចូលមកមើលនាងព្រោះឃើញថានាងក្អួតចង្អោរខ្លាំងយកតែមែនទែន ពោលគឺនាងក្អួតឡើងស្លេកមុខទើបគាត់មកដល់នឹងហុចកន្សែងជូតមាត់ឲ្យនាង។
"អរគុណណាស់អ្នកមីង..អួក៎" ខេតធឺរីនក៏ក្អួតបន្តទៀតដោយមានអុំស្រីម្នាក់នោះជួយលើកដៃរីតខ្នងនាងតិចៗព្រមជាមួយនឹងក្រសែភ្នែកបែបអាណិតអាសូរ។
"នេះប៉ាម៉ាក់មិនមកជាមួយទេរឺនាងតូច? បានជាក្អួតចង្អោរម្នាក់ឯងបែបនេះ?"
"ខេត! យ៉ាងមិចហើយ? មោះចាំយើងជួយ.." អ៊ែនហ្សូគេក៏ចូលមកមើលនាងដូចគ្នា ការលេងសើចគេវាខុសទំនងបន្តិចហើយ នាយក៏អោនគំនាបទៅកាន់អុំស្រីដែលជួយខេតនោះមុននឹងគ្រានាងចេញ ខេតធឺរីនក៏បញ្ឈប់ការដើរដោយងាកមើលមកអុំស្រីនោះបន្តិចព្រមជាមួយស្នាមញញឹម។
"ខ្ញុំគ្មានប៉ាម៉ាក់ទេអ្នកមីង..តែយ៉ាងណាអរគុណសម្រាប់កូន
កន្សែងនេះជូនអ្នកមីងវិញ" នាងក៏ញញឹមជាលើកចុងក្រោយរួចត្រូវអ៊ែនហ្សូគ្រាទៅបាត់ នៅសល់តែអុំស្រីម្នាក់នោះដែរនៅឈរមើលនាងព្រមជាមួយស្នាមញញឹមបែបកក់ក្ដៅ។
"ឃើញនាងដូចជារំលឹកដល់កូនស្រីខ្ញុំអញ្ចឹង តែគួរឲ្យស្ដាយ..នាងបានស្លាប់ហើយ"

លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now