ភាគ២៧+២៨

1K 44 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ភាគទី២៧+២៨

តុក!តុក
"ប្រុសហ្សូ..ប្រុស.." ស្កាលេតដែលគោះទ្វារនៅខាងក្រៅឯណោះក៏ភ្ញាក់បន្តិចកាលបើនាងឈរគោះទ្វារមួយថ្ងៃទៅហើយទើបបានកូនប្រុសបើកទ្វារចេញ គេចេញមកទាំងនៅស្លៀកកន្សែងពោះគោប្រៀបដូចជាកំពុងតែរៀបនឹងចូលទៅងូតទឹកសម្អាតខ្លួនអញ្ចឹង។
"រវល់ធ្វើអី?នេះម៉ាក់ចូលមកគោះទ្វារមួយសន្ទុះហើយណា៎ និយាយអញ្ចឹងម៉ាក់ឃើញមានខោអាវរញ៉េរញ៉ៃនៅខាងក្រោមឯណោះ សាឡុងក៏វេចវេរពេញបន្ទប់ទទួលភ្ញៀវទៀតផង.." អ៊ែនហ្សូក៏ខ្ជឹបបបូរមាត់បន្តិចក៏ព្រោះតែគិតភ្លេចគិតទៅថាយប់មិញគេសប្បាយជាមួយខេតធឺរីននៅជាន់បន្ទប់នោះ។
"អូ! មកពីម្សិលមិញមានគេយកឈុតសម្រាប់ដើរបង្ហាញមកតែមិនត្រូវចិត្តនឹងត្រូវរុះនេះនោះចេញ ហើយពួកគេក៏មិនបានសម្អាតទើបនៅរាយបាយនៅទីនោះ" នាយព្យាយាមដោះសារជាមួយនឹងម្ដាយទាំងភ្នែកចេះតែងាកដៀងមើលទៅនាងតូចដែលក្ដោបភួយជាប់ខ្លួនរួចពួននៅក្រោយទូឯណោះ គេប្រាប់ឲ្យនាងចេញមកបង្ហាញខ្លួនក៏នាងមិនព្រមទៀត។
"អញ្ចឹងទេរឺ? មិនអីទេចាំម៉ាក់សម្អាតឲ្យចុះ.."
"មិនចាំបាច់ទេម៉ាក់..ម៉ាក់ទើបតែមកម៉ាក់ទៅសម្រាកនៅខាងក្រោមទៅ ចាំល្ងាចកូនហៅគេឲ្យមកសម្អាតក៏បានដែរ និយាយអញ្ចឹងម៉ាក់មកយកអាហារដាក់ទូរឲ្យទៀតហើយរឺ?" អ៊ែនហ្សូក៏ឆ្លៀតនិយាយយ៉ាងគួរឲ្យស្រឡាញ់ទៅកាន់មនុស្សស្រីពិសេសក្នុងជីវិតគេ មនុស្សស្រីម្នាក់ដែលគេអាចលះបង់ជីវិតជូនគាត់ពេលណាក៏បានឲ្យតែគាត់ចង់បាន។
"ពីម្សិលម៉ាក់ទៅអាផាតមិននោះតែគេនិយាយថាកូនមិនបានទៅទើបម៉ាក់គិតថាកូនប្រហែលជារើមកស្នាក់នៅទីនេះវិញមួយរយៈ កូនស្មុគស្មាញណាស់មែនទេ? មើលចុះមុខកូនឡើងស្លក់អស់ហើយ.." អ្នកជាម្ដាយក៏លូកដៃកាន់ប៉ះនឹងថ្ពាល់របស់កូនប្រុសរួចអង្អែលតិចៗមុននឹងចាប់សង្កេតឃើញស្នាមដាច់នៅលើកររបស់គេ។
"កញ្ចឹងករកូនទៅត្រូវនឹងអី? មើស៎ឲ្យម៉ាក់ចូលក្នុងចាំម៉ាក់លាងរបួសឲ្យ.."
"មិនអីនោះទេម៉ាក់ ប្រហែលជាត្រូវនឹងក្រចកខេតកាលពីម្សិលពេលទៅពិធីនឹងណា៎" គ្រាន់តែបានលឺឈ្មោះរបស់ខេតធឺរីនភ្លាម ស្កាលេតឯណេះក៏លើកចិញ្ចើមបន្តិចមិនភ្លេចញញឹមបែបចង់ញ៉ោះកូនប្រុសផង។
"យ៉ាងមិចទៅកម្មវិធី? មានបណ្ដើរដឹកដៃកូនខេតទេ? ធ្វើជាសុភាពបុរសជាមួយនាងឲ្យបានច្រើនទៅ ខេតជាក្មេងល្អ ម៉ាក់មិនចង់ឲ្យកូនបាត់បង់មនុស្សល្អៗដូចជានាងពីដៃឡើយ យល់ទេ?"
"បាទម៉ាក់..ម៉ាក់ទៅសម្រាកចុះ"
"ឆាប់ចុះមកក្រោមមកម៉ាក់យកអាហារមកដែរចាំម៉ាក់ដាក់កម្ដៅឲ្យកូនញ៊ាំណា៎ ម៉ាក់ក៏ខ្ចប់ខ្លះទុកឲ្យកូនយកទៅផ្ញើខេតដែរ.."ពាក្យសម្ដីនិយាយទាំងអម្បាល់ម៉ានរបស់ស្កាលេតក៏ជ្រួតជ្រាបដល់បេះដូងស្រីតូចដែលកំពុងតែពួនស្ដាប់នៅក្បែរនោះ ខេតធឺរីនក៏ពេបមាត់បន្តិចរួចលើកដៃជូតទឹកភ្នែកដែលហៀបនឹងស្រក់ចុះនោះចេញ ស្របនឹងទ្វារបន្ទប់ត្រូវបានអ៊ែនហ្សូបិទខ្ទាស់សោរជាស្រេច។
"នាងគួរតែអរគុណយើងដែលជួយលាក់.." អ៊ែនហ្សូក៏ចូលមករកនាងតូចវិញព្រមជាមួយនឹងទឹកមុខញញឹមមានគំនួច តែថាវាស្ងាត់ មិនលឺសំឡេងឆ្លើយតបមកវិញសោះទើបគេប្រញាប់បោះជំហានញាប់ទៅមើលនៅកន្លែងដែលនាងពួន មកដល់ក៏ឃើញថានាងកំពុងតែអង្គុយអង្កុញជើងអោបជង្គង់ខ្លួនឯង បានឃើញភាពស្ងប់ស្ងាត់របស់នាងក៏ធ្វើឲ្យអ៊ែនហ្សូចងចិញ្ចើមនឹងប្រញាប់លូកត្រកងបីនាងឡើង។
"លោកនាយក.."
"យំរឿងអី? រឺក៏នាងស្ដាយក្រោយខ្លាំងពីរឿងដែលបានកើតឡើងកាលពីយប់?" អ៊ែនហ្សូសួរឲ្យចំចំណុចដែលគេកំពុងតែគិតដោយមិនលាក់លៀមតែម្ដង ខេតធឺរីននាងក៏មិនទាន់ឆ្លើយតែព្យាយាមរើបម្រាស់ចុះពីការបីត្រកងរបស់នាយ តែក៏នៅអោបកាន់ភួយជាប់ទ្រូងដដែល។
"លោកនាយកទៅវិញទេដែលគួរស្ដាយ ព្រោះលោកនាយកធ្វើវាមិនមែនព្រោះតែក្ដីស្រឡាញ់ទេ តែព្រោះតែចំណង់មួយពេលប៉ុណ្ណោះ ពិតទេ?" ខេតធឺរីនសួរព្រមទាំងងាកមើលទៅអ៊ែនហ្សូ នាយក៏មិនទាន់ឆ្លើយបានត្រឹមតែធ្វើទឹកមុខស្មើមើលទៅនាង ភាពស្ងប់ស្ងាត់នឹងការសំឡឹងមើលរបស់គេក៏ប្រៀបដូចជាចម្លើយ ចម្លើយដ៏ឈឺចុកចាប់សម្រាប់សាច់ដុំមួយនៅទ្រូងខាងឆ្វេងរបស់នាងឯណេះ ខេតក៏ញញឹមរួចងក់ក្បាលបន្តិច។
"នាងខ្ញុំឃើញមានអាវនឹងសំពត់មួយក្នុងទូរ អាចជារបស់បងប្អូនលោកនាយក អញ្ចឹងនាងខ្ញុំសុំខ្ចីប្រើវាសិន..." ខេតធឺរីនក៏ប្រញាប់បង្វែរសាច់រឿងនឹងនាំខ្លួនចេញតែនាងក៏បែរជាត្រូវអ៊ែនហ្សូទាញឲ្យបែរត្រឡប់មករកគេវិញ ដៃតូចក៏លើកទប់ទ្រូងគេជាប់ព្រោះតែភ្ញាក់ផ្អើលនឹងកាយវិការភ្លាមៗរបស់គេនោះ។
"លោកនាយក..ធ្វើបែបនឹងមិនបានទេ"
"ចុះបើយើងនិយាយថាយើងរួមគ្រែជាមួយនាងមិនមែនព្រោះតែចំណង់ តែ..តែយើងក៏តាំងចិត្ត..." អ៊ែនហ្សូនិយាយពាក្យទាំងប៉ុន្មាននេះចេញមកនាំឲ្យខេតកាន់តែស្រពិចស្រពិលនឹងប្រញាប់ងាកមើលទៅគេទាំងមិនយល់តែម្ដង អ៊ែនហ្សូក៏អោនមើលទៅកញ្ចឹងករនាថបន្តិចរួចព្រលែងដៃពីការចាប់ទាញនោះ។
"បានហើយ..នាងផ្លាស់ខោអាវចុះ យើងចុះទៅមុនចាំយើងជាអ្នកនិយាយពង្វាងអ្នកម៉ាក់.." អ៊ែនហ្សូនិយាយរួចក៏នាំខ្លួនដើរចេញពីនាងទៅ ទុកឲ្យនាងនៅឈរធ្មឹង វិលវល់នឹងពាក្យដែលគេនិយាយមុននោះ។
"មិនមែនព្រោះតែចំណង់ តែលោកមានបំណង..បំណងអី? ហើយមូលហេតុអីទៅ..លោកអ៊ែនហ្សូ អាល់ម៉ាឌី"
...
មួយសន្ទុះក្រោយពីផ្លាស់សម្លៀកបំពាក់រួចខេតធឺរីននាងក៏ចេញមករួចក៏បានឃើញអ៊ែនហ្សូរៀបចំដាក់កាបូបនាងលើពូកយ៉ាងស្អាតជាស្រេច នាងក៏ព្រលែងខ្យល់ដង្ហើមបន្តិចរួចលូកទាញកូនកាបូបរបស់នាងយកមកស្ពាយដើម្បីប្រញាប់បានចុះទៅក្រោមឯណោះ។
ស្រីតូចនាំខ្លួនចុះម្ដងមួយជំហានៗរហូតដល់នាងបានលឺសំឡេងសើចរបស់ស្កាលេតឯណោះ ស្រីតូចក៏រៀងបុកពោះនឹងត្រជាក់ដៃជើងបន្តិច មិនដឹងថាគួរដោះសារបែបណានោះឡើយ។
"កូនខេត..មកនេះមកកូន..អីយ៉ូយកូនមកតាំងពីព្រលឹមមុនម៉ាក់មីងទៅទៀតកូនស្រី.." ស្កាលេតក៏ប្រញាប់ចេញមកទទួលខេតធឺរីនទាំងញញឹម ស្រីតូចយើងក៏ភាំងបន្តិចមុននឹងងាកមើលទៅអ៊ែនហ្សូឯណោះ នាយក៏មិនបាននិយាយអី គេមើលមុខនាងបប្តិចរួចអោបដួសអាហារញ៊ាំធ្វើដូចជាមិនដឹងរឿងអី។
"មោះអង្គុយត្រង់នេះមកកូន.. ចាំម៉ាក់ដួសអាហារឲ្យកូនណា៎ កុំចចេស" ស្កាលេតកាលបើនាំឲ្យនាងអង្គុយតុក្បែរកូនប្រុសហើយនាងក៏ប្រញាប់ទៅដួសអាហារបន្តិច ខេតនាងក៏ងាកមើលទៅអ៊ែនហ្សូបន្តិចរួចក៏បែរទទួលបានការញញឹមបែបឌឺដងមកនាង ដៃមាំម្ខាងក៏ទម្លាក់ចុះប៉ះភ្លៅនាងបន្តិច នាំឲ្យនាងព្រឺរោម។
"ញ៊ាំទៅកូនហ្សូ.. កូនខេតញ៊ាំទៅកូន" ស្កាលេតនិយាយទាំងទឹកមុខញញឹមពព្រាយទៅកាន់ក្មេងៗទាំង២ឯណោះ ខេតធឺរីនក៏ញញឹមបែបទាក់ទើររួចអោនដួសអាហារមួយម៉ាត់ដាក់ចូលមាត់ មុននឹងលាន់មាត់៖
"ហីយ៉ូយឆ្ងាញ់ណាស់អ្នកមីង ហិហិ" ខេតធឺរីននាងនិយាយព្រោះមិនចង់ឲ្យស្ថានការណ៍តឹងតែងក្នុងចិត្តខ្លាំងពេក ឯស្កាលេតឯណោះកាលបើបានលឺនាងនិយាយបែបនេះក៏ញញឹមរួចមិនភ្លេចងាកមើលទៅកូនប្រុសបន្តិចក៏ឃើញថាគេកំពុងតែមើលទៅទិសដៅផ្សេង នោះគឺមើលទៅខេតនឹងឯង។
"ចុះប្រុសហ្សូ? ត្រូវមាត់ទេកូន?" ស្កាលេតគ្រហែមបន្តិចរួចក៏សួរទៅកូនប្រុសម្ដង អ៊ែនហ្សូក៏ងក់ក្បាលរួចអោនទម្លាក់ដៃលើភ្លៅខេតបន្តិច ព្រមទាំងងក់ក្បាល។
"ក៏ឆ្ងាញ់..តែចាញ់រសជាតិម្ហូបកាលពីយប់មិញបន្តិច.."
ព្រូស!!!!!
ទឹកសម្លទាំងអម្បាល់ម៉ានដែលខេតធឺរីនទើបតែបានញ៊ាំក៏ត្រូវព្រួសមួយទំហឹងទៅលើផ្ទៃមុខញញឹមមានកំនួចនោះនាំឲ្យគេភាំងបន្តិច។
"សូម..សូមទោស..លោកនាយក" ខេតក៏មិនបង្អង់ប្រញាប់ទាញយកក្រដាសមកជូតមុខឲ្យចៅហ្វាយភ្លាម មិនភ្លេចសើចស្ញេញបែបដឹងខុសនឹងចង់សើចបន្តិចផង អ៊ែនហ្សូក៏លើកដៃមកវាសបាយដែលជាប់លើខ្ទង់ច្រមុះ ព្រមជាមួយនឹងទឹកមុខស្មើធេង។
"អញ្ចឹងញ៊ាំចុះ ម៉ាក់គិតថាទៅសិនហើយ ព្រោះប៉ាប្រុសហ្សូអាចនឹងរកម៉ាក់ក៏ថាបានព្រោះម៉ាក់ចេញមកមិនបានប្រាប់ជាមុនសោះ ហើយចានកូនរៀបមួយដុំចុះ.."
"មិនអីទេអ្នកមីង ចាំខ្ញុំលាងជូន អ្នកមីងទៅចុះ" ខេតក៏ធានាលាងចានជូននឹងអាលឲ្យគាត់ឆាប់បានទៅ មិនចឹងលោកអគ្គនាយកនេះច្បាស់ជាធ្លោយមាត់ឲ្យបែកការណ៍ទៀតជាមិនខាននោះឡើយ។
"ល្អណាស់កូន..ម៉ាក់ទៅហើយណា៎! ប្រុសហ្សូម៉ាក់ទៅហើយ.."
"ចាំខ្ញុំជូនផ្លូវអ្នកមីង..អេ៎" រាងកាយតូចដែលប្រញាប់ក្រោកបំណងចង់ទៅតាមនោះក៏ត្រូវដៃមាំក្រពាត់ចង្កេះនាងជាប់ទាញឲ្យអង្គុយលើភ្លៅគេវិញ ចង្ការស្រួចក៏ដាក់លើស្មានាងតិចៗរួចតាមមើលទាល់តែអ្នកម៉ាក់គេជិះឡានចេញទៅបាត់ពីទីនោះ។
"អ្នកម៉ាក់ទៅហើយ.."
"ខ្ញុំទៅលាងចាន..លោកនាយក..ហ្អាយ៎" ខេតធឺរីនស្រែកចាច៎កាលបើគេទាញនាងឲ្យមកអង្គុយច្រកគាវលើភ្លៅរបស់គេឯណោះវិញ មុខមាត់សង្ហាក៏សំឡឹងមើលទៅនាងរួចចងចិញ្ចើមបន្តិច។
"មិនគិតសងជំនឿចិត្តថ្លៃព្រួសបាយម្ហូបដាក់មុខយើងទេ?"
"លោកនាយកអ្នកមាត់ដាចខ្លួនឯងតើស៎.."
"មាត់ដាចឯណា យើងនិយាយពិតមែន! បបូរមាត់នាងផ្អែមជាងបង្អែមសង់ខ្យាអ្នកម៉ាក់យកមកផ្ញើទៅទៀត.."


លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now