ភាគទី៧២

555 30 0
                                    

លង់ស្នេហ៍នាយកកម្លោះ

ភាគ៧២

ង៉ោង!
តាមផ្លូវត្រឡប់ទៅវិញឡានដែលចូលទទួលរីននឹងអ៊ីវ៉ែននោះក៏បើកលឿនស្លេវហាក់គ្មានមូលហេតុ រីនក៏ងាកភ្នែកមើលទៅកាន់អ្នកកំពុងបញ្ជាចង្កូតព្រមជាមួយនឹងការចងចិញ្ចើមបែបមិនយល់ពីអ្វីដែលនាយកំពុងតែធ្វើសោះ។
"បងរ៉ូមមានរឿងអី? ហេតុអីក៏មកទាំងមិនប្រាប់បែបនេះ?" រីនជាមនុស្សដែលមិនចូលចិត្តលាក់បាំង បើសិនជានាងឆ្ងល់អ្វីគិតអ្វី នាងក៏សួរបែបនោះហើយភាពមិនចេះខ្លាចរបស់នាងនេះឯងដែលធ្វើឲ្យនាយត្រកូលអាម៉ាន់ស៊ូនោះមានភាពមិនពេញចិត្ត។
កែវភ្នែកមុតងាកសំឡឹងមើលទៅកាន់មនុស្សស្រីជាទីស្រឡាញ់ដែលនៅអង្គុយកៀកក្បែរឯណោះរួចមិនទាន់និយាយអ្វី ភ្នែកក៏ងាកហួសមើលទៅអ៊ីវ៉ែនដែលនៅអង្គុយបាំងខាងក្រោយឯណោះ ដូចជាគិតថាព្រោះតែគេជាឆ្អឹងទទឹងករនេះឯងទើបនាយមិនអាចនិយាយអ្វីបាន។
"មិនឆ្លើយ? ក៏បាន.." រីនងក់ក្បាលតិចៗរួចក៏លូកដៃអោបក្រសោបទាញកូនប្រុសពីបាំងខាងក្រោយមកអោបក្រសោបជាប់ហាក់កាន់តែធ្វើឲ្យរ៉ូមក្ដៅចិត្តលើសដើម ឡានមួយសន្ទុះក៏បើកមកឈប់នៅចំណតយកសំបុត្រមួយកន្លែង។
"រីន..រីនឈប់!!!" គ្រាន់តែរ៉ូមឈប់ឡានយកសំបុត្រភ្លាម រីនដែលនៅអង្គុយកៀកក្បែរនោះក៏បើកទ្វារឡានរួចពរកូនចេញទៅទាំងមិននិយាយអ្វីដូចជាគេមុននោះអញ្ចឹង។
រ៉ូមក្ដាប់ចង្កូតឡានបន្តិចរួចព្យាយាមសម្រួលអារម្មណ៍រួចបើកទៅតាមនាងនឹងកូន បើទោះជាគេខឹងតែគេក៏មិនអាចឲ្យនាងទៅទាំងអញ្ចឹងដែរ។
"រីន..រីនឈប់សិន..ងឹក" ឡានទំនើបរបស់រ៉ូមក៏ឈប់ចតនៅលើចិញ្ចើមផ្លូវ មុននឹងរាងកាយមាំទាំចូលទៅរកមនុស្សស្រីដែលកំពុងតែពរកូនដើរលើដងផ្លូវហាក់ធ្វើមិនដឹងមិនលឺពីការហៅរបស់គេទាល់តែសោះ។
"មកធ្វើអី? បងទៅសម្រាកនៅកន្លែងបងទៅ ខ្ញុំនឹងអ៊ីវ៉ែននឹងទៅសណ្ឋាគារវិញ ហើយលើកក្រោយបើសិនជាមកដោយមិនប្រាប់នឹងអូសខ្ញុំទាំងទីងណាត់ទីងណែងបែបនេះមិនបាច់មកទេ យល់ទេ?"
"បាទ..បងសុំទោសរីន! បងមិនធ្វើអញ្ចឹងទៀតទេណា៎" រ៉ូមក៏លូកដៃកាន់ក្រសោបម្រាមដៃរីនរួចលើកខ្មងដៃនាងមកថើប ដៃមាំក៏លូកកាន់ច្បិចថ្ពាល់អ៊ីវ៉ែនតែក្មេងតូចក៏ងាកចេញហាក់មិនចូលចិត្តការប៉ះពាល់ពីអនាគតលោកប៉ាក្រៅសាច់ឈាមម្នាក់នេះណាស់អញ្ចឹង។
"មោះឆាប់ចូលឡានវិញទៅ មេឃនៅខាងក្រៅរងាណាស់" រ៉ូមក៏យកឱកាសដែលរីនមិននិយាយចូលមកកៀកជិតនាងរួចអោបចង្កេះនាំនាងទៅក្នុងឡានវិញ រួចក៏បើកចេញយ៉ាងលឿនស្លេវតែម្ដង។
...
មួយសន្ទុះធំក្រោយពីធ្វើដំណើរយ៉ាងស្ងៀមស្ងាត់នៅក្នុងឡានរួចមករ៉ូមក៏ជូនរីនមកដល់សណ្ឋាគារដែលនាងស្នាក់នៅ គេក៏ជូននាងតាំងពីកន្លែងចតឡានមករហូតដល់ជាន់ខាងក្រោមនៃសណ្ឋាគារ។
"បងរ៉ូមទៅវិញចុះ..ហើយ.."នាងមិនបង្អង់ក៏ប្រញាប់លូកទាញរាងកាយគេងលង់លក់ទន់ល្អូករបស់កូនប្រុសដែលនៅក្នុងរបស់រ៉ូមឯណោះមកពរម្ដង។
"ឲ្យបងជូនអូនទៅខាងលើទៅ...ម៉្យាងអូនមិនចង់អញ្ជើញបងញ៊ាំតែសិនទេហេស៎?" រ៉ូមក៏និយាយឡើងទាំងញញឹមតែរីនក៏បង្ហាញស្នាមញញឹមតបវិញដែលនាំឲ្យគេគិតថានាងប្រហែលជាយល់ព្រមនឹងសំណើរនោះហើយ។
"មិនអីទេ..បងរ៉ូមប្រហែលជាហត់នឿយហើយ បងទៅសម្រាកចុះ អរគុណបងម្ដងទៀត.." រីនក៏ញញឹមរួចលើកពរកូនប្រុសបំណងនឹងដើរចាកចេញតែក៏បែរត្រូវបានឃ្លាមួយប្រយោគរបស់រ៉ូមឃាត់ឃាំងនាងមិនឲ្យទៅបន្តទៀត។
"អីយ៉ា! បងខំស្កាត់ពីចម្ងាយមករករីន តែរីនក៏បែរជាធ្វើដូចជាមិនពេញចិត្តបងបែបនេះ ចុះបើសិនជាអ្នកម៉ាក់អូនដឹងនឹងជ្រាបថាអូនសោះអង្គើយដាក់បង.."
"បានហើយ! កុំទៅរំខានអ្នកម៉ាក់..បើចង់ឡើងក៏តាមខ្ញុំមក" រីននិយាយទាំងមិនងាកមើលទៅគេរួចក៏នាំផ្លូវនាយឡើងទៅកាន់ជាន់ខាងលើឯណោះ រ៉ូមក៏ញញឹមចុងមាត់ហាក់បីដូចជាគិតថាខ្លួនជាអ្នកឈ្នះ គេក៏ជ្រែងហោប៉ៅយ៉ាងជឿជាក់រួចដើរឡើងទៅជាន់ខាងលើតាមរីន។
មកដល់ខាងលើរីនក៏លើកពរកូនប្រុសយកទៅបន្ទប់ដើម្បីគេ រួចទើបនាងចេញមកខាងក្រៅដើម្បីឆុងតែនឹងរៀបចំនំឲ្យរ៉ូមបានញ៊ាំ។
ស្របពេលរាងកាយតូចស្រឡូនកំពុងតែឈររៀបចំនំនាងក៏ទទួលដឹងដល់សម្រឹបជើងធ្ងន់ៗបូកផ្សំនឹងក្លិនក្រអូបភាយដែលគ្រាន់តែក្លិនក៏អាចឲ្យនាងដឹងថាគេជានរណាដែរ រ៉ូមមកឈរពីក្រោយនាងរួចលូកដៃអោបក្រសោបចង្កេះនាង បបូរមាត់ក្រាស់ក៏ទម្លាក់ចុះមកស្រង់ក្លិនក្រអូបពីកញ្ចឹងកររបស់រីន គេធ្វើខ្លួនស្មោគគ្រោកដល់ថ្នាក់រីនទ្រាំមិនបាននឹងប្រញាប់ដកខ្លួនចេញ។
"ទៅអង្គុយចាំនៅសាឡុងទៅ..បន្តិចទៀតខ្ញុំនឹងលើកនំទៅឲ្យបង.."
"ហេតុអីក៏ព្យាយាមគេចពីបង? មិនយូរអូនរីននឹងបងក៏នឹងក្លាយជាប្ដីប្រពន្ធនេះគ្រាន់តែបងប៉ះពាល់បន្តិចហេតុអីក៏មិនបាន? ហ៊ឹស?" ទោះបីជារីននិយាយថាមិនព្រមរ៉ូមក៏នៅតែមិនឈប់នឹងព្យាយាមចូលមកកាន់តែជិតនាងដល់ថ្នាក់រីនជ្រុលដៃជះទឹកតែដាក់លើគេ។
"រីន..អឹស" កែវភ្នែកក្រហមរងាលសំឡឹងមើលមកនាងមុននឹងដៃមាំលូកច្របាច់ថ្ពាល់នាង រីនក៏មិនបានក្លបខ្លាចនឹងសំឡឹងតបទៅកាន់គេវិញ។
"ដរាបណាយើងមិនទាន់រៀបការ លោកគ្មានសិទ្ធិបង្ខំខ្ញុំឡើយ បានហើយ! លោកចេញពីទីនេះដោយខ្លួនឯងរឺក៏ចង់ឲ្យខ្ញុំប្ដឹងប៉ូលីស.." រីននឹងរ៉ូមមិនដែលមិនទំនាក់ទំនងល្អជាមួយនឹងគ្នាឡើយ ជាពិេសសគឺរីននាងមិនបានស្រឡាញ់រឺពេញចិត្តរ៉ូមសូម្បីតែមួយចុងក្រចក តែនាងធ្វើព្រោះតែបំពេញបំណងម្ដាយតែប៉ុណ្ណោះ។
"ចេញ.." រីនមិននិយាយច្រើនក៏ប្រញាប់ទាញដៃគេនឹងអូសនាំគេចេញទៅភ្លាម ស្រីតូចបើកទ្វាររួចរុញរ៉ូមចេញទៅយ៉ាងលឿន នាងក៏មើលតាមចន្លោះទ្វាររហូតទាល់តែគេទៅបាត់ ស្រីតូចក៏សម្រូតខ្លួនចុះខ្ទប់ក្បាលខ្លួនឯងទាំងតានតឹងអារម្មណ៍ នាងក៏ក្រោកបំណងចង់ទៅតែបែរជាមានអ្នកមកគោះទ្វារ នាងក៏ព្យាយាមទប់ភ្នែករលីងរលោងរួចបើកទ្វារឡើង តែវត្តមានអ្នកដែលឈរនៅមាត់ទ្វារនោះក៏នាំឲ្យភាពរឹងមាំនាងប្រែជារលាយអស់សល់តែទឹកថ្លាដែលហូរស្រក់កាត់ផែនថ្ពាល់ប៉ុណ្ណោះ។
"អ៊ែនហ្សូ..ភឹប ហ៊ឹកៗ"
"កុំយំ.." នាយមិនបង្អង់ក៏ទាញនាងមកអោបក្រសោបជាប់ទ្រូង បបូរមាត់ក៏ទម្លាក់ថើបសក់នាងស្រាលៗទុកជាការលួងលោម។

លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now