លង់ស្នេហ៍នាយកកម្លោះ
ភាគ៨០"អែលលី!" សំឡេងគ្រលរធំបន្លឺឡើងពីម្ចាស់កាយមាំទាំដែលកាន់ដៃរបស់បុគ្គលិកម្នាក់ដែលរត់មកបុកគេអម្បាញ់មិញនោះ ជុននីអូពោលត្រឹមឈ្មោះនាងមួយឃ្លានេះគេក៏អួលដើមករបាត់ទៅហើយ ដែលខុសប្លែកពីអ្នកម្ខាងទៀតដែលកំពុងតែសំឡឹងមើលមុខគេព្រមជាមួយនឹងការបើកភ្នែកម៉ក់ៗសំឡឹងមើលទៅគេ។
សភាពស្ងៀមស្ងាត់រវាងពួកគេទាំងពីរក៏បន្តរហូតមួយសន្ទុះដោយនាងតូចដែលគេកាន់ដៃនោះប្រញាប់អោនក្បាលដាក់គេហាក់បីដូចជាការសុំទោសទៅដល់គេអញ្ចឹងដែរ។
"ព្រះជាម្ចាស់..សុំទោស..សុំទោសលោក! នាងប្រហែលជាបង្កបញ្ហាអ្វីជាមួយលោកមែនទេ? លោកកុំប្រកាន់អីនាងមិនដូចជាមនុស្សគេធម្មតាទេ គឺ..នាងគរនឹងថ្លង់ សូមលោកអធ្យាស្រ័យដល់នាងផងលោកប្រុស" ក៏មានបុរសម្នាក់ដែលមានវ័យចាស់ល្មមអាចជាមេការនៅទីនោះក៏ប្រញាប់ចូលមកសូមអភ័យទោសទៅកាន់ជុននីអូទាំងដែលគាត់មិនបានដឹងថាមានរឿងអ្វីឲ្យច្បាស់នៅឡើយ តែគាត់ក៏នៅតែសុំទោសព្រោះភ្ញៀវគឺជាស្ដេច។
"មិនអីទេ! នាងក៏មិនបានបង្កបញ្ហាអ្វីជាមួយយើងដែរ.."
"អរគុណណាស់លោកប្រុស! អែលលីណាទៅធ្វើការទៅ" ក្រោយពីទទួលបានការអនុញ្ញាតនឹងអភ័យទោសពីភ្ញៀវរួចគាត់ក៏អោនក្បាលគោរពអរគុណនាយរួចក៏ប្រើកាយវិការដេញឲ្យនាងតូចយើងទៅធ្វើការបន្ត។
គ្រាន់តែបានឃើញកាយវិការរបស់គាត់ភ្លាមនាងតូចយើងក៏បង្ហាញស្នាមញញឹមយ៉ាងស្រស់ស្អាតមួយដែលហាក់កាន់តែធ្វើឲ្យអ្នកម្ខាងទៀតទន់ខ្លួនស្ដូកនៅនឹងកន្លែង នេះរយៈពេលយូរប៉ុណ្ណាហើយដែលគេបានឃើញស្នាមញញឹមមួយនេះ? គេនឹកដល់ស្នាមញញឹមមួយនេះខ្លាំងណាស់។
"បើអញ្ចឹងខ្ញុំសុំលាលោកប្រុសសិនហើយ.."
"ឈប់សិន" ជុននីអូក៏ស្រាប់តែនិយាយឃាត់ឃាំងការចាកចេញរបស់គេនាំឲ្យបុរសជាមេការម្នាក់នោះប្រញាប់បែរត្រឡប់មកវិញព្រមទាំងអោនក្បាលបន្តិចទុកជាការគួរសម។
"មានអ្វីឲ្យខ្ញុំបម្រើរឺទាន៎?"
"បុគ្គលិកអម្បាញ់មិញឈ្មោះអែលលីណាពិតទេ?" ជុននីអូសួរនាំព្រមជាមួយនឹងទឹកមុខស្មើធេងដែលនាំឲ្យអ្នកម្ខាងទៀតកាន់តែមិនអាចកាត់យល់ពីបំណងដែលគេកំពុងតែគិតនោះ។
ហេតុអីក៏គេសួរពីនាង..ទាំងដែលនាងមិនមែនជាអែលលីផងនោះ?
....
ល្ងាចបន្តិច...
នៅឯមាត់ទន្លេនាប្រទេសអុីរ៉ាក់ដែលដើមឡើយវាជាកន្លែងដែលមានការញាំញីជាខ្លាំងពីសង្គ្រាមប្រវត្តិសាស្ត្ររបស់ប្រទេសមួយនោះហើយពេលនេះប្រទេសក៏បានប្រែក្លាយវាទៅជាទីកន្លែងមួយដែលមានផាសុកភាពសាកសមជាមួយនឹងទេសភាពទន្លេដ៏្រសស់ស្អាតដែលមានរូបសំណាកមួយនៅតាំងតំណាងនៅទីនោះ។
ទន្ទឹមនឹងទេសភាពស្រស់ត្រកាលនាទីនោះក៏មានកន្លែងហាងនឹងភោជនីយដ្ឋានជាច្រើនដែលចូលខ្លួនជាផ្នែកមួយនៃការអភិវឌ្ឍផ្នែកទេសចរផងដែរ ក៏ដោយសារតែជនបរទេសមួយភាគធំដែលដើរកំសាន្តតាមប្រទេសក៏មានចំណូលចិត្តនឹងការដើរហើរនឹងហូបចុកនៅតាមដងទន្លេព្រោះវាមានអាកាសធាតុល្អនឹងធ្វើឲ្យពួកគេបានស្រាយភាពតានតឹងក្នុងចិត្តខ្លះ។
មិនខុសពីកម្លោះក្រមុំទាំង២នាក់ដែលនៅអង្គុយលើវាលស្មៅមួយកន្លែងក្បែរនោះដែរ ខេតធ៊ីរីនកាលបើរឿងរ៉ាវគ្រប់យ៉ាងបានដោះស្រាយអស់នាងក៏មានឱកាសបានចេញមកលំហែកាយនៅកន្លែងដែលនាងចូលចិត្តព្រមទាំងភ្លក់រសជាតិកាហ្វេឆ្ងាញ់ៗដែលនាងតែងតែញ៊ាំផងដែរ។
"នេះនំរបស់អូន.." វត្តមានកម្លោះសង្ហាត្រកូលអាល់ម៉ាឌីដែលមកបានជាគ្នាជាមួយនឹងនាងក៏មកដល់ស្របនឹងដៃកាន់នំខេកមួយប្រអប់យកមកជាមួយ រីននាងក៏ងើបមើលទៅគេរហូតតាំងពីឈររហូតដល់អង្គុយ មិនមែននាងមើលព្រោះតែនំដែលគេទិញមកឡើយ តែនាងមើលទៅគេព្រោះភ្ញាក់នឹងសព្វនាមដែលគេប្រើជាមួយនឹងនាងមុននេះឯង។
"អូន?.." រីនក៏ឧទានឡើងទាំងលើកចិញ្ចើម អ៊ែនហ្សូក៏ងាកមើលមកនាងតូចរួចញញឹមបន្តិច ដៃមាំក៏ច្រត់ម្ខាងទៅលើស្មៅស្របនឹងដៃម្ខាងទៀតលើកកែវកាហ្វេក្ដៅៗយកមកផឹក គេបញ្ចៀសមិនឆ្លើយនឹងសំនួររបស់នាងដែលនាំឲ្យរីនកាន់តែនៅមិនសុខ។
"មិនឆ្លើយ?" រីនក៏ចូលមកកាន់តែកៀកជិតជាមួយគេ បង្ខិតបង្ខំឲ្យគេឆ្លើយតបតាមអ្វីដែលនាងចង់លឺ ស្ដាប់មើលទៅវាដូចជាផ្ដាច់ការបន្តិចតែក៏គួរឲ្យស្រឡាញ់នឹងខ្នក់ខ្នាញ់សម្រាប់អ៊ែនហ្សូឯណោះទៅវិញទេ។
"មិនទម្លាប់រឺ? ពិតមែនហើយ..បងចាំបានថាកាលដែលពួកយើងនៅជាមួយគ្នាបងកម្រនឹងប្រើពាក្យផ្អែមល្ហែមបែបនេះជាមួយនឹងអូនណាស់..ខេត" អ៊ែនហ្សូក៏ប្រើសព្វនាមឈ្មោះចាស់របស់ខេតធ៊ីរីនរួចគេក៏ញញឹមខ្ជឹបព្រោះគេខានបានហៅឈ្មោះនេះយូរមកហើយ គេក៏មិនបានសូម្បីតែគិតថាគេនឹងមានឱកាសបានហៅនាងបែបនេះម្ដងទៀតដែរ ព្រះពិតជាបានស្ដាប់លឺការបួងសួងរបស់គេពិតមែន។
"អញ្ចឹង.."
"លោកក៏ដឹងថាពួកយើងធ្លាប់ជាអ្វីនឹងគ្នាតាំងពីដំបូង តែហេតុអីក៏លោកមិននិយាយ?" រីនក៏ងាកសួរនាំទៅកាន់អ៊ែនហ្សូស្របនឹងក្រសែភ្នែកថ្លាយ៉ង់របស់គេសំឡឹងបកមកកាន់នាងវិញ អ៊ែនហ្សូក៏មិនបាននិយាយអីតែក៏លូកដៃចូលទាញចង្កេះនាងឲ្យខិតមកជិតគេ កៀកកើយនឹងរាងកាយគេក្រោមអាកាសធាតុខ្យល់ជំនោរត្រជាក់បក់មក។
"ហេតុអីចាំបាច់និយាយ? បើបងមានឱកាសនៅក្បែរអូនស្រាប់ហើយ គ្រាន់តែអូននៅមិនទាន់ចងចាំរឿងគ្រប់យ៉ាងបែបនឹងឯង តែមិនអីទេបងអាចរង់ចាំបាន.." ពាក្យសម្ដីផ្អែមល្ហែម កាយវិការដ៏សែនកក់ក្ដៅ មានម្ដងណាដែលគេមិនធ្វើឲ្យបេះដូងនាងរីកមាឌនោះ នាងមានអារម្មណ៍បែបនេះតាំងពីគេបានជួបនាយដំបូងមកម៉្លេះ កែវភ្នែកនឹករលឹក ភាពត្រូវការដែលគេបង្ហាញចេញមកតាមការសួរនាំ ការអោបក្រសោប ជាពិេសសគឺស្នាមថើបដែលគេផ្ដិតជាច្រើនដងទុកលើបបបូរមាត់នាង នាងនៅចងចាំជានិច្ច។
"ជុប៎..លោក" រីនរវល់តែភ្លឹកនោះក៏បែរភ្ញាក់កាលបើបបូរមាត់ក្រាស់ទម្លាក់ថើបបបូរមាត់នាង រីនលូកដៃគោះទ្រូងគេភឹបរួចងាកមើលក្រែងមាននរណាមកឃើញ។
ភាពឆ្លេឆ្លារបស់នាងក៏នាំឲ្យអ៊ែនហ្សូអស់សំណើចរួចបន្តដេញថើបនាងទៀត សកម្មភាពពួកគេក៏បង្ហាញយ៉ាងច្បាស់ក្នុងកាំមេរ៉របស់នាងតូចម្នាក់ដែលនៅឈរកាន់សៀវភៅគំនូរក្បែរនោះ នាងញញឹមរួចគូសរូបពួកគេយ៉ាងមានក្ដីសុខជំនួសតែម្ដង ស្រីតូចក៏បន្តគូសរហូតដល់មានកូនកន្សែងដៃមួយធ្លាក់លើក្រដាសគំនូរនាង ស្រីតូចក៏ងើបមើលទៅគេមុននឹងបានឃើញស្នាមញញឹមថ្ពាល់ខួចរបស់បុរសម្នាក់ដែលបានជួយលើកនាងកាលពីថ្ងៃ ពេលនេះគេក៏បង្ហាញខ្លួនម្ដងទៀត។
"អែលលីណា..អូមែនហើយ!!" នាយក៏ញញឹមរួចលើកដៃម្ខាងចង្អុលខ្លួនឯងរួចប្ដូរលើកដៃទាំងសងខាង២ម្រាមត្រួតលើគ្នាដូចជាសញ្ញាខ្វែង តែសម្រាប់ភាសាកាយវិការបានន័យថា*តើខ្ញុំអាចអង្គុយបានទេ?
"អឹម" អែលលីណាក៏ញញឹមរួចងក់ក្បាលឆ្លើយតបជាមួយនឹងគេវិញទាំងសប្បាយចិត្ត៕
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន