លង់ស្នេហ៍នាយកកម្លោះ
ភាគ១៥គ្រប់យ៉ាងក៏ប្រែផ្លាស់មកជាស្ងប់ស្ងាត់កាលបើអ៊ែនហ្សូបញ្ចប់ឃ្លាប្រយោគដោយឲ្យខេតធឺរីនសុំទោសទៅកាន់ក្មួយស្រីរបស់គេ នាងក៏មិនបានឆ្លើយតបអ្វីក្រៅពីងាកសំឡឹងមើលមុខរបស់អគ្គនាយកខ្លួន រួចក៏បន្ដដើរចូលទៅរកវ៉ូយ៉នឯណោះ។
"ខ្ញុំថាមិនបាច់ទេលោកពូ..បងខេត..កុំអី! ខ្ញុំមិនអីទេ" កាលបើឃើញខេតធឺរីនចូលមករកនាងព្រមទាំងអោនក្បាលគោរពនាងភ្លាម វ៉ូយ៉នក៏ប្រញាប់ក្រៅពីសាឡុងមកចាប់កាន់ដៃរបស់មនុស្សដែលនាងដឹងថាគ្មានចេតនាបង្កកំហុសនោះជាប់តែម្ដង។
"វ៉ូយ៉នអង្គុយចុះ.."
"លោកពូ.." វ៉ូយ៉នរៀងតម្លើងសំឡេងដាក់លោកពូរបស់នាងបន្តិចតែក៏ទម្លាក់ខ្លួនអង្គុយចុះវិញទៅតាមបញ្ជារបស់លោកពូ តែក៏មិនភ្លេចងាកភ្នែកមើលទៅអ្នកដែលអោនក្បាលសុំទោសនាងនាគ្រានោះ។
"សុំទោសអ្នកនាងវ៉ូយ៉ន ខ្ញុំសុំទោសតែអ្នកដែលខ្ញុំបានធ្វើខុសលើប៉ុណ្ណោះ ខ្ញុំនឹងមិនបង្កើតឲ្យមានកំហុសម្ដងទៀតនោះឡើយ" ខេតក៏អោនក្បាលគោរពវ៉ូយ៉នជាលើកចុងក្រោយរួចក៏នាំខ្លួនចេញទៅមិនសូម្បីតែមើលមុខរឺក៏លាចៅហ្វាយនាយរបស់នាងជាមុនឡើយ អ៊ែនហ្សូឯណោះក៏តាមមើលការចាកចេញរបស់នាងព្រមជាមួយនឹងការចងចិញ្ចើមហាក់មិនពេញចិត្តនឹងអាកប្បកិរិយារបស់នាងទាល់តែសោះ។
"ពូហ្សូមិនគួរផ្ដាច់ការជាមួយបងខេតថ្នាក់នឹងទេ បងខេតមុននេះគាត់ក៏មិនមានចេតនា ម៉្យាងលោកពូក៏ជាអ្នកក្រោកឡើងទៅបុកគាត់ទៀត.."
"ជួបគ្នាទើបតែបានប៉ុន្មានសោះវ៉ូយ៉នក៏កាន់ជើងនាងបាត់ទៅហើយរឺ?" អ៊ែនហ្សូក៏ទម្លាក់ខ្លួនអង្គុយនៅលើសាឡុងក្បែរនាង វ៉ូយ៉ននាងក៏ងាកមើលទៅលោកពូរួចក្រវីក្បាលហួសចិត្តបន្តិច។
"លោកពូមើលយូរៗផ្ដាច់ការជាងលោកតាទៅទៀត បើសិនជាម៉ាក់យាយលេតបានដឹងណា ខ្ញុំគិតថាគាត់ច្បាស់ជានៅខាងបងខេត១០០%ដូចជាវ៉ូយ៉នអញ្ចឹង" នាងតូចបញ្ចប់ប្រយោគខ្លួនដោយការក្រោកចេញពីសាឡុងនោះរួចនាំខ្លួនចេញទៅខាងក្រៅ។
"នាងល្អិត! គិតទៅណា.." អ៊ែនហ្សូឃាត់ក្មួយមិនទាន់ នាងចេញទៅលឿនខ្លាំងពេកគេក៏មិនបាននិយាយអីច្រើនតែក៏អង្គុយពិនិត្យមើលហ្វាល់ឯកសារបន្តទៀត។
...
ត្រឡប់ទៅមើលខេតធឺរីនឯណោះវិញ ក្រោយពីខកចិត្តនឹងអន់ចិត្តជាមួយអគ្គនាយករួចមកនាងក៏ត្រឡប់ទៅកាន់បន្ទប់ផ្ទុកឯកសារដែលជាកន្លែងប្រចាំរបស់នាងឯណោះ នាងចូលមកអង្គុយសញ្ជឹងគិតម្នាក់ឯងនៅទីនោះតាមទម្លាប់ ស្រីតូចក៏លូកដៃកាន់ប៉ះនឹងម្រាមដៃខ្លួនឯងដែលឡើងក្រហមងាំងព្រោះតែរលាក ក៏ព្រោះតែកំពប់ទឹកមុននោះនាងក៏រលាកដូចគ្នាតែនាងមិនបាននិយាយអ្វី ព្រោះមិនចង់ឲ្យគេគិតថានាងរំអួយនឹងចង់បានការចាប់អារម្មណ៍ពីគេ។
"ផ្ដាច់ការថ្នាក់នេះ អញ្ចឹងតើបានជាបុគ្គលិកមិនសូវជាហ៊ានចូលទៅជិត ខ្ញុំធ្វើការជាមួយលោក៣ឆ្នាំជាងទៅហើយតែខ្ញុំក៏នៅតែមិនយល់ពីលោក"
តុក!តុក..
ស្របពេលនោះទ្វារបន្ទប់ខាងមុខក៏មានអ្នកគោះ ខេតក៏មិនបង្អង់ប្រញាប់ចេញទៅមើល នាងបើកទ្វារអើតក្បាលចេញមកក៏បានឃើញថាជាវត្តមានរបស់នាងតូចវ៉ូយ៉ន តែថានាងមកទីនេះធ្វើអីទៅ?
"អ្នកនាងតូច? អ្នកនាងតូចមកទីនេះមានការអីរឺ?" ខេតក៏ចូលទៅជិតវ៉ូយ៉នព្រមជាមួយនឹងស្នាមញញឹម វ៉ូយ៉នក៏សើចស្ញេញមុននឹងហុចភេសជ្ជៈប៉ូវកម្លាំងមួយឲ្យទៅនាង វ៉ូយ៉នក៏ទទួលយកវាទាំងចិត្តមីងមាំងបន្តិច។
"ខ្ញុំមិនបានរំខានការងារបងទេមែនទេ? វ៉ូយ៉នគ្រាន់តែចង់មករកបងស្រីនឹងយករបស់នេះមកឲ្យបងស្រី..បងស្រី"
"អូយ៎.." វ៉ូយ៉នលូកកាន់ប៉ះដៃរបស់ខេតតែអ្នកម្ខាងទៀតក៏ស្រែកឡើងទាំងការឈឺចាប់ព្រោះតែផ្សា វ៉ូយ៉នក៏រហ័សទាញដៃខេតមកមើលក៏ឃើញថាដៃនាងក៏រលាក។
"មិនអីទេ! ខ្ញុំអរគុណអ្នកនាងតូចណាស់ អញ្ចឹងអ្នកនាងទៅវិញចុះណា នៅទីនេះបរិយាកាសមិនល្អទេណា៎" ខេតក៏ប្រញាប់ទាញដៃត្រឡប់មកវិញស្របនឹងស្នាមញញឹម វ៉ូយ៉នឯណោះក៏មិនបានតវ៉ានឹងញញឹមតបមុននឹងត្រឡប់ទៅកាន់បន្ទប់ការិយាល័យរបស់លោកពូវិញ។
រ៉ឺង!រ៉ឺង..
សុខៗទូរសព្ទ័របស់ខេតធឺរីនក៏រោទ៍ឡើង ស្រីតូចក៏ដាក់ខ្លួនអង្គុយបន្តិចរួចទទួលទូរសព្ទ័នោះភ្លាម នាងក៏មានទឹកមុខរៀងភ្ញាក់បន្តិចរួចប្រញាប់ក្រោករៀបចំខ្លួនចាកចេញទៅភ្លាមតែម្ដង។
ប៉ុន្មានម៉ោងក្រោយកន្លងផុតទៅក្រឡេកមកមើលអ្នកនៅក្នុងការិយាល័យឯណេះវិញ អារម្មណ៍គេធ្លាប់តែនៅស្ងប់សុខតែក៏បែរជានៅមិនសុខកាលបើបាត់អ្វីម៉្យាងដែលនាំឲ្យគេហាក់មិនស្រណុកចិត្តនឹងកើតមានភាពងឿងឆ្ងល់ ធ្លាប់សព្វដងបន្ទប់មិនមែនស្ងាត់បែបនេះទេ គេក៏មិនជាចូលចិត្តភាពរញ៉េរញ៉ៃដែរ តែហេតុអីក៏មួយរយៈនេះគេមិនទម្លាប់នឹងភាពស្ងប់ស្ងាត់បែបនេះ។
"ពូហ្សូ..អេ៎" វ៉ូយ៉នឯណោះក៏ហៅបំណងសួរថាលោកពូទៅណាតែថាគាត់ចេញទៅទាំងមិនឆ្លើយតបនឹងនាងតែម្ដង វ៉ូយ៉នមិនបង្អង់ក៏ប្រញាប់ចេញទៅតាមភ្លាម។
"ខេតទៅណា?" ក្រោយពីបាត់លេខាអស់មួយព្រឹកមកអ៊ែនហ្សូក៏ចេញមកខាងក្រៅមើលក្រែងបានឃើញនាង នឹងអាលសួរថានាងបានកម៉្មង់អាហារឲ្យគេនឹងវ៉ូយ៉នរឺនៅ? តែមកដល់មិនបានជួបនាងបែរជាជួបនឹងអ្នកនៅចាំតុផ្ដល់ព័ត៌មានឯណោះជំនួសវិញ។
"អូ! អ្នកនាងខេតបានចេញទៅខាងក្រៅមួយស្របក់ធំហើយ ឃើញដូចជាមានឡានមកទទួលនាង តែខេតក៏បានទុកណូតមួយឲ្យលោកអគ្គនាយកដែរ" អ៊ែនហ្សូក៏ទាញយកក្រដាសណូតនោះមកមើលរួចកាន់តែក្ដៅលើសដើមកាលបើឃើញអត្ថន័យខ្លីសរសេរថា៖
(ខ្ញុំមានណាត់..)
"ណាត់ស្អីសំខាន់ជាងការងារនោះ? ចំពិតមែន.."
"ប្រហែលជាគាត់ទៅពេទ្យទេដឹងពូហ្សូ?" វ៉ូយ៉នក៏លូកមាត់និយាយភ្លាមដែលនាំឲ្យអ៊ែនហ្សូភាំងបន្តិចគេក៏ប្រញាប់ងាកបែរមើលមកក្មួយវិញទាំងមិនយល់ ដៃក៏កាន់ស្មានាងជាប់ណែនតែម្ដងហាក់ព្យាយាមចង់ដឹងចម្លើយ។
"មានរឿងអីវ៉ូយ៉ន? ពូ.."
"បងស្រីរលាកដៃធ្ងន់ណាស់ពូហ្សូ ខ្ញុំបានឃើញកាលពីថ្ងៃមិនញនោះ តែគាត់ព្យាយាមលាក់បាំង.." បានស្ដាប់ក្មួយស្រីនិយាយអ៊ែនហ្សូក៏លើកដៃជ្រោងសក់បន្តិចរួចក៏ប្រញាប់ទៅប្រាប់បុគ្គលិកក្បែរនោះ។
"កម៉្មង់អាហារមកឲ្យវ៉ូយ៉នហើយមើលនាងផង.. វ៉ូយ៉នចាំនៅទីនេះញ៊ាំអាហាររួចចាំពូអោយអ្នកបើកឡានមកយកវ៉ូយ៉នទៅផ្ទះណា៎" អ៊ែនហ្សូក៏បង្អង់ក៏ប្រញាប់រត់ចេញទៅយ៉ាងលឿន វ៉ូយ៉នក៏នៅឈរតាមមើលលោកពូជាប់ មុននឹងមានមនុស្សម្នាក់ចូលមករកនាង ស្នាមញញឹមបង្ហាញឡើងនាំឲ្យអ្នកម្ខាងទៀតញញឹមតបវិញទាំងស្ទាក់ស្ទើរក្នុងចិត្តបន្តិច។
"សួស្ដីអ្នកនាងវ៉ូយ៉ន..ខ្ញុំជាលេខាមកពីក្រុមហ៊ុនដៃគូ"
"ហេតុអីក៏បងស្គាល់ឈ្មោះខ្ញុំ?"
"ខ្ញុំឈ្មោះអាន់ណា រីហ្វាដា"
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន