លង់ស្នេហ៍នាយកកម្លោះ
ភាគ៣៩+៤០"មួយៗកុំដើរលឿនពេក" សំឡេងគ្រលរបន្លឺឡើងពីមាត់ម្ចាស់កាយមាំទាំដែលគ្រានាំយកមនុស្សស្រីជាទីស្រឡាញ់ចូលមកព្រមជាមួយនឹងទឹកមុខព្រួយបារម្ភជាប់រហូត កាលបើនាងមានទឹកមុខកាន់តែស្លេកទៅៗបែបនេះ។
"យើងមិនគួរនាំនាងជិះម៉ូតូទឹកនេះសោះ" គ្រាន់តែដាក់ខេតធឺរីនឲ្យអង្គុយចុះនៅលើបង់ខាងមុខផ្ទះលំហែរួចមក អ៊ែនហ្សូក៏ហាក់ដូចជាព្យាយាមបន្ទោសខ្លួនឯងដែលចង់លេងសើចជាមួយនឹងនាងខ្លាំងពេក ដល់ថ្នាក់នាំទុក្ខដល់នាងបែបនេះ ខេតធឺរីនក៏ងើបមើលទៅនាយរួចលូកដៃទាញឲ្យអគ្គនាយកអង្គុយចុះកៀកក្បែរជាមួយនឹងនាង។
"ទោះបីជាខ្ញុំមិនស្រួលខ្លួនព្រោះតែវា..តែខ្ញុំក៏សប្បាយ" គេដឹងថាអ្វីដែលនាងនិយាយវាគ្រាន់តែជាពាក្យកុហកព្រោះមិនចង់ឲ្យគេបន្ទោសខ្លួនឯង ហើយវាក៏មូលហេតុដែលធ្វើឲ្យគេមានស្នាមញញឹមមកវិញព្រោះខេតធឺរីនយល់នឹងមិនបានខឹងដល់គេ។
"លើកនេះធ្វើខ្លួនគួរឲ្យស្រឡាញ់ទៀតហើយ!"
"គេឡើងគួរឲ្យស្រឡាញ់សឹងតែរាល់ថ្ងៃទៅហើយ មកពីលោកនាយកមិនដែលមើលឃើញនោះអី.." ខេតធឺរីនខាំមាត់បន្តិចរួចងាកចេញទៅម្ខាងព្រោះនាងមិនចង់ឲ្យគេបានឃើញថានាងកំពុងតែអៀននឹងការសំឡឹងមើលមករបស់ខ្លួន។
"បើមិនគួរឲ្យស្រឡាញ់យើងប្រហែលជាដេញនាងចោលតាំងពីថ្ងៃដែលនាងមានកំហុសកាលពីចូលធ្វើការដំបូងមកម៉្លេះ តែយើងក៏អាណិត..កូនចាបកូនព្រាបខ្លះដែលអង្គុយយំនៅនឹងមុខទៀមស្រាកាលពី៣ឆ្នាំមុនទើបយើងមិនចង់ធ្វើបាប.." អ៊ែនហ្សូក៏លើកឡើងនូវអតីតកាលដែលនាយធ្លាប់បានឆ្លងកាត់នឹងជាគ្រាដំបូងដែលគេបានជួបជាមួយនឹងនាង តែវាក៏បែរជាធ្វើឲ្យនាងតូចយើងជ្រឹមចិញ្ចើម ស្រីតូចព្យាយាមរកនឹកមើលថាគ្រានោះនាងស្រវឹងមែនរឺ?
(ហ៊ឹកៗសុីស..សុីសស្ទឺ ហ៊ឺ)
(ខេត? កូនយំមែនទេ? មានអីប្រាប់សុីសស្ទឺមក..)
(សុីសស្ទឺ..សុីសស្ទឺប្រាប់ថាឲ្យតែស្មោះត្រង់ ធ្វើអំ..អំពើល្អ នឹងជួបតែមនុស្សល..ល្អ ហ៊ឹក តែ..ហ៊ឺ ខេតត្រូវគេបំពានហើយ គេដេញចេញពីធ្វើការទៀត ហ៊ឺ.. ខេតៗ ខេតរកការងារធ្វើមិនបានទេសុីសស្ទឺ ហ៊ឺ)
(ខ្ញុំអស់ផ្លូវដើរហើយសុីសស្ទឺ ហ៊ឹក! ខ្ញុំអស់ជម្រើសហើយ..ខ្ញុំ..ខ្ញុំអាចទៅផ្ទះយើងវិញបានទេ ហ៊ឺ)
(អឹស..មិនអីទេហេស៎?) រាងកាយមាំទាំស្ទុះត្រកងនាងតូចដែលក្រោយនិយាយឆ្លើយឆ្លងតាមទូរសព្ទ័រួចក៏ក្រោកឡើងទាំងកម្រោល តែក៏រកកលចង់ដួល។
(នាងខេត..ឯងមិនមែនស្រវឹងដល់ថ្នាក់ស្រម៉ៃឃើញប្រុសស្អាតទេហេស៎? អរគុណ...) ស្រីតូចនិយាយឡើងទាំងភ្នែកសំឡឹងមើលទៅគេ ដៃតូចក៏លូកកាន់ប៉ះថ្ពាល់គេតិចៗហាក់ដូចជាកំពុងឆ្ងល់។
(លោកជានរណា? មើស៎កុំមកប៉ះខ្ញុំ..)
(បើខ្ញុំមិនប៉ះនាង នាងប្រហែលជាដួលបោកក្បាលស្លាប់បាត់ទៅហើយ អឹស)
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfic- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន