លង់ស្នេហ៍នាយកកម្លោះ
ភាគ៤១+៤២មួយសប្ដាហ៍កន្លងផុតទៅ..
ត្រឡប់មកកាន់ទីក្រុងដ៏ទំនើបសុីវិល័យរបស់ប្រទេសកូរ៉េខាងត្បូងឯណេះវិញ ទីក្រុងដែលពោរពេញទៅដោយការអភិវឌ្ឍស្ទើរគ្រប់វិស័យទាំងអស់ ហើយក៏ជាទីក្រុងដែលមានភ្ញៀវទេសចរណ៍ច្រើនជាងគេបំផុតដែរនោះគឺជាទីក្រុងសេអ៊ូលនឹងឯង។
ទេសភាពទីក្រុងនាពេលព្រឹកម៉ោង៨មើលទៅស្រស់ស្រាយ ទាស់ត្រង់ថាចរាចរណ៍រៀងកកស្ទះបន្តិចតែប៉ុណ្ណឹងឯង។
"នេះមកកកស្ទះអីថ្មើរនេះ...យើងប្រាប់ហើយថាឲ្យចេញមកពីព្រលឹមតែលោកមិនស្ដាប់យើង" ម្ចាស់កាយមាំដែលអង្គុយគងអន្ទាក់ខ្លានៅបាំងឡានខាងក្រោយឯណោះក៏ហាក់នៅមិនសុខកាលបើចរាចរណ៍កកស្ទះតាំងពីឡានចូលមកដល់ក្នុងក្រុងភ្លាម នាយក៏ចេះតែអោនមើលនាឡិកានៅនឹងដៃជាប់រហូតដល់ថ្នាក់អ្នកបើកឡានឯណោះមានចម្ងល់នឹងសួរនាំគេភ្លាម។
"សព្វដងចៅហ្វាយក៏ទៅដល់ក្រុមហ៊ុនម៉ោង១០ស្ទើរតែរាល់ថ្ងៃ ហើយចៅហ្វាយក៏មិនមើលទៅអន្ទះសារខ្លាំងដូចជាពេលនេះដែរទាន៎ នេះម៉ោងនៅសល់ដល់ទៅជាង២ម៉ោងទៀតឯណោះបាទ៎" មនុស្សកំពុងតែអន្ទះសារហើយនៅមកប៉ះកូនចៅសួរនាំទាំងបែបនេះទៀត អ៊ែនហ្សូក៏ចងចិញ្ចើមរួចផ្អែកខ្នងចុចវាសទូរសព្ទ័រួចខលទៅរកនរណាមិនដឹងហាក់ដូចជាអន្ទះអន្ទែងចិត្តខ្លាំងណាស់អញ្ចឹង។(នាងនៅឯណា?) សំឡេងគ្រលរធំបន្លឺឡើងពីក្នុងកាសត្រចៀករបស់នាងតូចខេតធឺរីនដែលកំពុងតែអង្គុយញ៊ាំកាហ្វេនឹងអាហារពេលព្រឹកនៅឯភោជនីយដ្ឋានរបស់ក្រុមហ៊ុនឯណោះ នាងមិនបានឲ្យអគ្គនាយកទៅទទួលនាងគឺនាងជម្នះជិះឡានក្រុងមកតាំងពីព្រលឹមព្រោះតែនាងយកលេសថាមានការងារជាច្រើនត្រូវធ្វើទាំងដែលការពិតនាមិនចង់រំខានគេប៉ុណ្ណោះ។
"ខ្ញុំកំពុងតែនៅភោជនីយដ្ឋានខាងក្រោម.."
(ហីយ៉ា! នេះកុំប្រាប់ថានាងញ៊ាំអាហារពេលព្រឹកចោលយើងទៀតហើយខេតធឺរីន?) សំឡេងនិយាយចេញមករបស់អ៊ែនហ្សូស្ដាប់មើលទៅដូចជាកើតទុក្ខមិនសុខចិត្តនឹងការដែលខេតធឺរីននាងញ៊ាំបាយចោលគេបែបនេះ។
ខេតធឺរីនក៏អស់សំណើចបន្តិចរួចលើកដៃបិទសៀវភៅកំណត់ហេតុដែលនាងយកមកជាមួយបន្តិច មុននឹងទាញពែងកាហ្វេឡើងមកចឹបបន្តិចទើបឆ្លើយតប..
"លោកនាយកចង់ញ៊ាំអីចាំនាងខ្ញុំកម៉្មង់យកទៅការិយាល័យជូនណា៎"
(អញ្ចឹងនាងនឹងញ៊ាំទៀតទេ?)
"លោកនាយក.." ខេតធឺរីនសង្កត់សំឡេងបន្តិចព្រោះតែខ្នាញ់នឹងកាយវិការរបស់នាយនាពេលនោះ បើសិនជានៅជិតនាងច្បាស់ជាចាប់ក្រញិចជាមិនខានឡើយ តែណ្ហើយ! ទ្រាំទៅព្រោះនាងជាអ្នកជ្រើសរើសដោយខ្លួនឯងថានាងនឹងនៅជាឆ្អឹងទទឹងករគេរហូតតាមសន្យាដែលពួកគេធ្លាប់បានសន្យានៅគ្រាសាងស្នេហ៍ជាលើកដំបូងនោះ។
"នាងខ្ញុំមិនអាចញ៊ាំម្ដងទៀតបានទេ"
(ហេតុអី?) នាងមិនទាន់បញ្ចប់ប្រយោគផង អ៊ែនហ្សូក៏សួរបកមកវិញបាត់ទៅហើយ។
"តែនាងខ្ញុំនឹងនៅកំដរលោកនាយកញ៊ាំចុះ អូខេទេ?" ខេតធឺរីនក៏ប្រមូលយករបស់របររបស់នាងចេញពីលើតុក្រោយពីសន្យាតាមទូរសព្ទ័ជាមួយអគ្គនាយករួច នាងក៏ប្រញាប់ទៅកាន់កន្លែងកម៉្មង់ដើម្បីបានដាក់កម៉្មង់អាហារយកទៅកាន់ជាន់ខាងលើឯណោះ។
"អរុណសួស្ដី...អ្នកនាងលេខា" សំឡេងព្រមទាំងវត្តមានរបស់មនុស្សម្នាក់ដែលគួរឲ្យរំខានបំផុតសម្រាប់ខេតធឺរីនក៏បន្លឺឡើង អាន់ណា មនុស្សស្រីដែលធ្លាប់ធ្វើបាបនឹងកាលនៅពីក្មេង ហើយគេក៏ជាមនុស្សតែម្នាក់ដែលបន្សល់ស្លាកស្នាមនឹងរបួសផ្លូវចិត្តរបស់មនុស្សប្រុសដែលនាងស្រឡាញ់នោះក៏បង្ហាញខ្លួនទាំងគ្មានភាពអៀនខ្មាសនៅឯក្រុមហ៊ុននោះ។
"អ្នកនាងមិនគិតរាក់ទាក់ជាមួយនឹងខ្ញុំសិនទេរឺ? សម្លាញ់ចាស់" ខេតធឺរីនមិនបានតបតរក៏ជ្រើសយកការចាកចេញតែគិតហេស៎ថាអាន់ណានឹងព្រមនោះ?
នាងក៏និយាយបែបក្នុងន័យចំអកទៅកាន់ខេតធឺរីនដែលនាំឲ្យអ្នកនៅទីនោះអត់មិនមើលមកមិនបាន ខេតធឺរីនក៏ញញឹមរួចងាកមករកអាន់ណាវិញ។
"ភ្លេចទៅថាមានមនុស្សនៅទីនេះ ស្មានតែជាសត្វទេតើស៎" ខេតធឺរីនប្រើប្រាស់ភាសាឌឺដងផ្លែផ្កាទៅអ្នកដែលព្យាយាមបង្ករឿងជាមួយនាងយ៉ាងឈាមត្រជាក់បំផុត ខេតធឺរីនក៏អោនក្បាលគោរពអាន់ណាតាមទម្លាប់រួចឈរត្រង់ខ្លួនសំឡឹងមើលទៅទឹកមុខញញឹមមានប្រៀបរបស់អាន់ណា។
"នេះនាងមិនគិតគោរពខ្ញុំវិញទេរឺ ក្រែងយើងមានឋានៈជាលេខាដូចគ្នាទេតើ?" ខេតធឺរីនក៏វាយប្រហារអាន់ណាជាថ្មី ហើយលើកនេះនាងក៏ប្រកាសលឺៗឲ្យអ្នកគ្រប់គ្នាបានលឺថែមទៀតផង នាងមានបំណងចង់ឲ្យអាន់ណាខ្មាសអៀននឹងទង្វើរបស់ខ្លួនឯងជាជាងចង់បានការគោរពពីនាង។
"តែថា..មិនបាច់ទេ! ព្រោះការគោរពគ្នាគឺមានតែមនុស្សទេដែលធ្វើ សត្វវាគ្មានវិចារណញ្ញាណដឹងអ្វីខុសរឺអ្វីត្រូវទេ" ខេតធឺរីននាំខ្លួនដើរចេញទាំងដែលអាន់ណានាងអោនក្បាលគោរពនាងទៅហើយ ហេតុការណ៍នេះក៏នាំអោយអ្នកគ្រប់គ្នាបានឃើញនឹងបានដឹងថាអាន់ណានឹងលេខាលោកអគ្គនាយកមិនត្រូវធាតុគ្នាឡើយ ហើយក៏រឹតតែបញ្ជាក់ឲ្យនាយអគ្គនាយកកម្លោះដែលទើបតែនឹងចូលមកដល់នឹងឈរមើលនោះញញឹមទាំងពេញចិត្តផងដែរ។
ម៉ោង១០នឹង៣០នាទី
នៅការិយាល័យ..
ខេតធឺរីនក៏អង្គុយបានជាគ្នានឹងលោកអគ្គនាយកដោយនាងអង្គុយឆែកមើលឯកសារនៅឯថេបលេត ចំណែកឯលោកអគ្គនាយកដែលអង្គុយកៀកក្បែរនឹងនាងនោះក៏អង្គុយញ៊ាំអាហារដែលលេខាសំណព្វបេះដូងទិញយកមកផ្ញើ។
អ៊ែនហ្សូលួចដៀងភ្នែកមើលទៅទឹកមុខម៉ត់ចត់បូកផ្សំនឹងភាពគួរឲ្យស្រឡាញ់របស់នាងជារឿយៗ មុននឹងលូកដៃចុចសាច់មួយដុំរួចហុចទៅឲ្យនាង។
"ខ្ញុំមិនឃ្លានទេលោកនាយក.."
"ជាបញ្ជា..ហាមាត់ភ្លាម" ខេតធឺរីនងាកមើលទៅអគ្គនាយកផ្ដាច់ការរបស់នាងរួចពេបមាត់បន្តិចតែក៏នៅហាមាត់ទទួលយកសាច់មួយដុំនោះ មិនតែប៉ុណ្ណឹងទេក៏នៅទទួលបានការឆ្មក់ថើបពីគេទៀត។
"លោកនាយក..បើមានគេមកឃើញស្លាប់មិនខានទេ" ខេតធឺរីនលើកដៃគួកទ្រូងអគ្គនាយកបន្តិចរួចងាកមើលឆ្វេងស្ដាំ អ៊ែនហ្សូក៏ញញឹមចុងមាត់បន្តិចរួចលូកដៃអោបចង្កេះនាងជាប់ពីក្រោយ មុននឹងទាញនាងឲ្យចូលមកកាន់តែកៀកៗជាមួយនឹងគេ។
"មុននេះនាងពូកែណាស់ដឹងទេ?" ខេតធឺរីននាងមិនយល់ពីអ្វីដែលនាយនិយាយទើបងាកមកមើលគេទាំងចម្ងល់។
"មុននេះ?"
"គឺរឿងនាងជាមួយនឹងអាន់ណា..នាងដឹងទេ អាន់ណានាងមើលទៅខឹងដូចជាភ្នំភ្លើងរៀបផ្ទុះអញ្ចឹងណា៎" ខេតធឺរីនកាលបើបានលឺអ៊ែនហ្សូនិយាយបែបនេះនាងក៏ញញឹមរួចចូលមកកាន់តែកៀកនឹងអគ្គនាយកព្រោះចង់ដឹងបន្ថែម។
"ហើយវាយ៉ាងមិចទៀតទៅលោកនាយក..លោកនាយកនិយាយមកខេតចង់ដឹងណា៎" ខេតធឺរីនបើកភ្នែកម៉ក់ៗគួរឲ្យស្រឡាញ់សួរទៅកាន់នាយ តែអ៊ែនហ្សូក៏ងាកឃើញមានវត្តមាននរណាមកទើបគេកេះស្មានឹងឲ្យនាងអង្គុយឲ្យមានរបៀប។
"អរុណសួស្ដីលោកស្រីគ្រីសស្ទីនណា" វត្តមានរបស់ស្ត្រីវ័យជ្រេម្នាក់ចូលមកព្រមជាមួយនឹងអង្គរក្ស២នាក់មកជាមួយ គ្រាន់តែមើលឃើញពីការមកដល់របស់គាត់ក៏ដឹងហើយថាគាត់ជាមនុស្សដែលមានអំណាចថ្នាក់ណានោះ។
លោកស្រីគ្រីសស្ទីនណាជាអគ្គនាយិកាក្រុមហ៊ុននាំចេញចូលស្បៀងអាហារនឹងសម្ភារៈផ្សេងៗដែលមានដៃគូជំនួញនៅទូទាំងពិភពលោកហើយក៏នឹងក្លាយជាដៃគូជំនួញរបស់ក្រុមហ៊ុនអាល់ម៉ាឌីនេះឆាប់ៗដូចគ្នា បើសិនជាការចរចារណ៍មានប្រសិទ្ធិភាព។
"អរុណសួស្ដីលោក..អ្នកមីង" ខេតធឺរីនដំបូងឡើយនាងគិតថានាងនឹងគោរពគាត់តែនាងក៏ភ្ញាក់នឹងធ្លោយមាត់ប្រើសព្វនាមផ្សេងព្រោះតែនាងធ្លាប់បានជួបគាត់។
"ការពិតគឺជានាងតូចដែលក្អួតកាលពីថ្ងៃមុននោះសោះ ហីយ៉ា! ផែនដីនេះតូចចង្អៀតពិតមែន នេះនាងធ្វើការនៅទីនេះរឺ?" គ្រាន់តែបានឃើញនាងលោកស្រីគ្រីសស្ទីនណាក៏ចូលមកអង្គុយក្បែរនាងរួចកាន់ដៃនាងតូចជាប់ណែន អ៊ែនហ្សូឯណោះក៏ញញឹមរួចទៅអង្គុយនៅលើសាឡុងតូចក្បែរនោះជំនួសវិញ។
"ចាស៎ខ្ញុំជាលេខានៅទីនេះអ្នក..អីយ៉ូយ! មាត់នេះៗច្រឡំតែរហូតហើយ ហិហិ លោកស្រីគ្រីសស្ទីនណា" ខេតធឺរីនលើកដៃទះមាត់ខ្លួនឯងតិចៗនាំឲ្យលោកស្រីដែលអង្គុយក្បែរនោះអស់សំណើចនឹងភាពគួរឲ្យស្រឡាញ់របស់នាង។
"ហៅបែបណាក៏បាន ខ្ញុំថានាងហៅខ្ញុំថាអ្នកមីងមើលទៅស្និតស្នាលជាងលោកស្រីណា៎" ខេតធឺរីនក៏ញញឹមលិបភ្នែករួចនាងក៏នឹកឃើញដល់ឯកសារនឹងកិច្ចសន្យាទាក់ទងនឹងការចូលហ៊ុននោះ ស្រីតូចក៏ប្រញាប់បើកឯកសាររួចហុចជូនលោកស្រីក្រែងគាត់ចង់ពិនិត្យជាមុន តែគាត់ក៏បដិសេធនឹងយកតែក្រដាសកិច្ចសន្យាមកចុះតែម្ដង។
"យើងនឹងចូលហ៊ុនជាមួយលោកដោយគ្មានលក្ខខណ្ឌ ព្រោះយើងមាននិស្ស័យជាមួយក្មេងស្រីជាលេខាលោកនេះ ហើយយើងក៏ជឿថាយើងមើលមនុស្សមិនខុសដែរណ៎ស្រីតូច.."
![](https://img.wattpad.com/cover/293784495-288-k703717.jpg)
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន