លង់ស្នេហ៍នាយកកម្លោះ
ភាគ០៩ខេតធឺរីននាងមិនបាននិយាយអីតែក៏ឈរសំឡឹងមើលទៅស្នាមរបួសដែលគួរឲ្យស្រេវស្រាញនៅលើខ្លួនរបស់គេនាគ្រានេះ អ៊ែនហ្សូក៏ចូលមកជិតនាងតូចដែលកម្ដៅដែលមាននៅលើខ្លួនគេក៏ហើរមកប៉ះនឹងខ្លួននាង ធ្វើឲ្យនាងរហ័សថយជំហានទៅក្រោយបន្តិចរួចងាកមុខចេញ។
"ខ្ញុំថាលោកនាយកពាក់អាវវិញសិនទៅ វាមិនល្អមើលទេដែលលោកលែងខ្លួនទទេនៅក្នុងផ្សេងអ្នកដទៃបែបនេះ" ខេតក៏មិនបង្អង់ប្រញាប់នាំខ្លួនចេញពីទីនោះទៅកាន់ផ្ទះបាយដែលនៅខាងក្រោយឯណោះបំណងចង់យកទឹកយកមកជូននាយ ចំណែកឯអ៊ែនហ្សូឯណោះក៏ឈរសំឡឹងមើលទៅនាងបន្តិចរួចក៏ទាញអាវយកមកច្រកវិញ ដៃទាំងសងខាងបិទឡេវស្របនឹងកែវភ្នែកងាកសំឡឹងមើលជុំវិញក្នុងផ្ទះតូចចង្អៀតរបស់នាងឯណោះ គេក៏ក្រឡេកភ្នែកឃើញថានៅក្នុងផ្ទះនាងមានតែរូបថតនាងនឹងសុីសស្ទឺប៉ុណ្ណោះតែក៏មិនបានឃើញរូបថតនាងជាមួយនឹងគ្រួសារអ្វីសូម្បីតែមួយសន្លឹក។
"ហេតុអីក៏មិនឃើញមានរូបលោកប៉ាអ្នកម៉ាក់នាងអីមួយសន្លឹកអញ្ចឹង?" ក្រឡេកឃើញវត្តមានរបស់ខេតធឺរីនចូលមកភ្លាម អ៊ែនហ្សូក៏សួរនាំនូវចម្ងល់របស់គេភ្លាម ខេតធឺរីនក៏មិនបាននិយាយអីតែក៏ដាក់ថាសទឹកនៅលើតុរួចអង្គុយលើសាឡុងម្ខាងក្បែរនោះ អ៊ែនហ្សូក៏អោនមើលទៅកែវទឹកដែលនាងលើកមកនោះរួចក៏ភ្ញាក់បន្តិច ត្បិតថាកែវទាំង២នោះជាកែវតុក្កតាព្រិលសរបស់កូនក្មេងដែលនាំឲ្យគេងាកសំឡឹងមើលទៅនាងតូចយើងទាំងហួសចិត្តបន្តិច។
"គ្រាន់តែកែវទឹកលោកកុំមកធ្វើភ្ញាក់ផ្អើល.." ខេតធឺរីនក៏លូកដៃលើកកែវទឹកយកមកចឹបផឹកបន្តិច មួយសន្ទុះនាងក៏ហាក់នឹកឃើញដល់រឿងមុននោះរួចប្រញាប់ដកកែវពីមាត់ ប្ដូរមកកាន់នឹងដៃវិញ។
"និយាយអញ្ចឹងរឿងរបស់ឈ្មោះអាន់ណា..មុននេះ" ខេតនាងក៏សួរទាំងទាក់ទើរចិត្ត ព្រោះនាងដឹងថាអ៊ែនហ្សូអាចនឹងមានអារម្មណ៍មិនល្អបើរំលឹកពីមនុស្សម្នាក់នោះ តែថានាលើកនេះអ៊ែនហ្សូគេក៏មិនបានបង្ហាញអាការៈខឹងច្រឡោតដូចជាលើកមុនតែក៏ប្ដូរមកជាទឹកមុខបែបស្រពាប់ស្រពោនចម្លែក ជាហេតុនាំឲ្យនាងកាន់តែឆ្ងល់ខ្លាំងជាងមុនទៅទៀត។
"រឿងនេះកើតឡើងកាលពី៥ឆ្នាំមុន.." អ៊ែនហ្សូងាកបែរមើលទៅខាងក្រៅស្របនឹងក្រសែភ្នែកអ្នកម្ខាងទៀតកំពុងតែសំឡឹងមើលមកគេព្យាយាមរង់ចាំស្ដាប់អ្វីដែលនាយបម្រុងនឹងនិយាយនោះ។
៥ឆ្នាំមុន...
នៅសកលវិទ្យាល័យមួយនាទីក្រុងប៉ារីស ទិដ្ឋភាពថ្ងៃនោះហាក់បីដូចជាត្រជាក់ល្ហឹមខុសធម្មតាត្បិតថាវាចូលដល់រដូវលំហើយទៅហើយ សិស្សនិស្សិតដែលសិក្សាផ្ទាល់នៅទីនោះក៏យកពេលនោះមកអង្គុយលេងជាមួយគ្នានៅខាងមុខបរិវេណសាលាព្រោះថាវាជាទីកន្លែងដែលស្រស់ស្អាតហើយនៅពីមុខនោះក៏មានទិដ្ឋភាពជម្រាលភ្នំយ៉ាងស្រស់ស្អាតទុកជាភាពទាក់ទាញផងដែរ។
ក្នុងចំណោមនិស្សិតទាំងអស់នោះក៏មានសិស្សនិស្សិតប្រុសស្រី២នាក់ដែលនៅអង្គុយជាមួយគ្នា រួចក៏ហាក់ដូចជាឡូឡាជាងគេបន្តិច ត្បិតអ្នកម្ខាងទៀតព្យាយាមនិយាយរកនឹងចង់បានការចាប់អារម្មណ៍ពីអ្នកម្ខាងទៀត។
"ហ្សូៗ? ហ្សូៗនិយាយអីមួយម៉ាត់ទៅមើល.." នាងតូចមានមុខមាត់ស្រស់ស្អាតបែបកូនកាត់ក៏និយាយទៅកាន់បុរសម្នាក់ទៀតដែលនៅអង្គុយតុជាមួយគ្នា បុរសសង្ហាដែលខាបយកក្រសែភ្នែកនឹងការចាប់អារម្មណ៍ពីនិស្សិតស្រីជាច្រើននាក់នាទីនោះ នេះឯងដែលជាមូលហេតុធ្វើឲ្យនាងតូចដែលគេគ្រប់គ្នាគិតថា«សំណាង»បាននៅក្បែរនឹងបុរសសង្ហានឹងជានិស្សិតឆ្នើមប្រចាំសកលវិទ្យាល័យនោះ។
"ហ្សូៗ.."
"អាន់ណា.. ឯងមិនឃើញថាយើងកំពុងតែរវល់នឹងការងារសាលាទេរឺ? បើសិនជាឯងស្ងៀមមិនបានទេ ទៅដមគេងមុនទៅ កុំរំខាន.." ដោយសារតែអ្នកម្ខាងទៀតនោះមករញ៉េរញ៉ៃមិនឲ្យគេធ្វើការងារសាលាបានទើបបានជាអ៊ែនហ្សូត្រូវដាច់ចិត្តតំឡើងសំឡេងដាក់នាងបន្តិច ក្រសែភ្នែកមុតក៏ងាកសំឡឹងមើលមកសៀវភៅរបស់ខ្លួនវិញហាក់មិនបានចាប់អារម្មណ៍សោះថាអ្នកម្ខាងទៀតឯណោះកំពុងតែសំឡក់គេត្មែរនោះឡើយ។
"អ៊ែនហ្សូ..នេះធ្វើកិច្ចការសាលាហើយរឺនៅ?" គ្រានោះក៏មាននិស្សិតស្រីម្នាក់ចូលមករួចសួរនាំទៅកាន់គេព្រោះពួកគេរៀនប៉ះមុខវិជ្ជាជាមួយគ្នាអញ្ចឹងវាគ្មានអ្វីដែលជាបញ្ហាទេ តែថាអ្នកដែលនៅជាមួយនឹងគេនោះហាក់មិនពេញចិត្តទាល់តែសោះតែម្ដង។
"គឺរួចហើយ..នាងចង់មើលគម្រូខ្លះមែនទេ? នេះ.." ស្រីម្នាក់នោះក៏ញញឹមរួចបន្ទាបខ្លួនចុះមកជិតនាយកៀកៗព្រោះដើម្បីបានមើលថេបលេតឯណោះ មុខពួកគេទាំង២កាន់តែជិតគ្នាវាក៏កាន់ែតធ្វើឲ្យអ្នកនៅក្បែរនោះខឹងលើសដើមថែមទៀតដល់ថ្នាក់នាងក្រោកនឹងរុញអ្នកម្ខាងទៀតមួយទំហឹងដល់ដួលអុកគូថ។
"អាន់ណា! ឯងឆ្កួតស្អីនឹង!!!!!" អ៊ែនហ្សូស្រែកមួយអស់សំឡេងកាលបើអាន់ណានាងបង្ហាញកាយវិការមិនសាកសមទៅកាន់អ្នកដទៃបែបនេះ បើតែជាមួយគេម្នាក់គេមិនប្រកាន់នាងឡើយ ព្រោះស្គាល់គ្នាមករាប់ឆ្នាំហើយសមល្មមអាចនឹងដឹងពីចារិកនាងហើយ។
"ហ្សូៗប្លែកណាស់ ហ្សូៗមិនយល់ពីអាន់ណា បែបនឹងមែនទេទើបបានជាឯងតែងតែធ្វើខ្លួបដូចជាធុញនឹងខ្ញុំនោះ ហ៊ឹកៗ" អាន់ណាមិននិយាយតែមាត់ទេ នាងថែមទាំងស្រែកយំខ្លាំងៗដល់ថ្នាក់អ្នកនៅទីនោះមើលមកពួកគេមិនដាក់ភ្នែក អ៊ែនហ្សូក៏មានអារម្មណ៍ថាខ្មាសទើបគេចាប់អូសដៃអាន់ណាចេញទៅជាមួយនឹងគេភ្លាម។
មកដល់ដមស្នាក់នៅរបស់និស្សិត នៅបន្ទប់របស់អាន់ណា គេក៏រុញនាងចូលមកក្នុងរួចទាញទ្វារបិទព្រោះមិនចង់ឲ្យនាងឡូឡាថ្លង់ដល់អ្នកខាងក្រៅទៀត។
"ឯងចង់បានអីទៀតអាន់ណា? យើងធ្លាប់បាននិយាយច្រើនដងហើយថាយើងមិនបានស្រឡាញ់ឯងទេ អ្វីដែលយើងអាចផ្ដល់ឲ្យឯងបានគឺមានតែពាក្យថាមិត្តភាពប៉ុណ្ណោះ"
"ហ៊ឹកៗហេតុអីហ្សូៗ..ហ្សូមានអ្នកណាមែនទេ? បានជាហ្សូៗមិនអាចស្រឡាញ់ខ្ញុំបាន មកពីនាងមិញនោះមែនទេ? មកពីហ្សូៗស្រឡាញ់វាមែនទេ? ខ្ញុំនឹងទៅចាត់ការវា" អាន់ណាមិនត្រឹមតែនិយាយតែនាងក៏ប្រញាប់ស្ទុះចេញបំណងចង់ទៅរករឿងស្រីម្នាក់នោះ តែក៏ត្រូវបានអ៊ែនហ្សូទាញនាងជាប់រួចវាសចេញបន្តិច រាងកាយគេក៏ខ្ទាតទៅបុកនឹងតុដូចគ្នា។
"អូយ៎.."
"ហ្សូៗ ហ្សូៗមិនអីទេមែនទេ?" កាលបើបានឃើញអ៊ែនហ្សូដួលឯណោះអាន់ណានាងក៏ប្ដូរមកជាចាប់អារម្មណ៍នឹងគេរួចចូលមកជួយលើកគេឡើង។
"បានហើយ! ខ្ញុំអស់ទ្រាំជាមួយនឹងមនុស្សដូចជានាងហើយ" អ៊ែនហ្សូកក្រោកឡើងមួយអស់កម្ពស់រួចបំណងចង់ចេញតែក៏ត្រូវអ្នកម្ខាងទៀតអោបចង្កេះជាប់។
"ហ្សូៗកុំទៅណា អាន់ណាឈប់ហើយ..អាន់ណាសន្យាថាឈប់រករឿង ឈប់វាយធ្វើបាបហ្សូៗទៀតហើយណា សុំតែម៉្យាងកុំទៅចោលអាន់ណាអីណា៎ ហ៊ឹក" អ៊ែនហ្សូក៏មិនស្ដាប់នឹងទាញដៃនាងចេញវាសទៅម្ខាង កាយវិការសោះកក្រោះរបស់គេក៏នាំឲ្យនាងតូចសំឡក់មើលមកគេទាំងកំហឹងរួចក្ដាប់កូនកាំបិតមកជាប់ដៃរួចដើរសម្ដៅទៅកាន់គេ។
"អាន់..ជ្រឹប! អឹក.." កូនកាំបិតនោះក៏ចាក់ចាំទ្រូងខាងស្ដាំរបស់អ៊ែនហ្សូនាំឲ្យរាងកាយគេដួលគ្រឹប គ្រានោះទ្វារបន្ទប់ក៏ទម្លុះចូលមកព្រមនឹងវត្តមានប៉ូលីសចូលមករួចចូលទៅក្រៀកអាន់ណាជាប់ ដោយនិស្សិតផ្សេងទៀតឃើញពួកគេមានជម្លោះជាមួយគ្នាញឹកទើបបានជាលើកនេះពួកគេប្ដឹងប៉ូលីសឲ្យមកមើល។
"លែងយើង..យើងមិនទៅណាពីហ្សូៗទេ ក្រៅពីយើង យើងមិនឲ្យអ្នកណាបានទៅអ៊ែនហ្សូឡើយ.. ហ្អាយ៎!!!" រាងកាយអ៊ែនហ្សូដែលដេកស្ដឹងនោះមួយសន្ទុះក៏មានពេទ្យចូលមកព្រមជាមួយនឹងប្រង់ការសែងចេញទៅ គេក៏ក្លាយជាជនរងគ្រោះរបស់មិត្តជិតស្និតខ្លួនឯង មូលហេតុគឺ..
គេមិនព្រមទទួលក្ដីស្រឡាញ់របស់នាង បដិសេធរហូតដល់នាងក្លាយជាបិសាចទាំងមិនដឹងខ្លួនបែបនេះ។
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfic- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន