លង់ស្នេហ៍នាយកកម្លោះ
ភាគ៩១ព្រឹកថ្ងៃថ្មី...
សំឡេងជំនោរខ្យល់បោកបក់ត្រសៀកៗចូលមកក្នុងបរិវេណបន្ទប់មួយដែលមានបង្អួចបែរទៅរកមាត់សមុទ្រ រាងកាយតូចស្រឡូនដែលកំពុងតែគេងលង់លក់សុបិន្តនាព្រឹកព្រលឹមក៏ដឹងខ្លួនឡើងស្របនឹងការពើតពើងរាងកាយ។
"បងហ្សូ.." ខេតធឺរីនឧទានហៅឈ្មោះមនុស្សម្នាក់ដែលគេងក្បែរខ្លួននាងរួចក៏ចូលត្រសុលទៅអោបក្រសោបរាងកាយរបស់គេជាប់ណែន ដៃមាំទាំលូកអោបរាងកាយនាងជាប់រួចផ្ដិតស្នាមថើបទៅកាន់នាងដូចជាកាដូសម្រាប់ថ្ងៃថ្មីអញ្ចឹងដែរ។
"គេងលក់ស្រួលទេ? ហ៊ឹម" នាយសួរនាំទៅនាងទាំងដែលគេបានឃើញច្បាស់ហើយថាខេតនាងមិនទាន់អស់ជាតិងងុយនៅឡើយទេ នាងនៅកើយស្មាគេទាំងភ្នែកនៅបិទនៅឡើយទេ។
គ្រូកៗ
សំឡេងកូរពោះក៏បន្លឺឡើងទាំងម្ចាស់ខ្លួននៅមិនទាន់អាចបើកភ្នែកនៅឡើយ ខេតធឺរីនលូកដៃអង្អែលពោះខ្លួនឯងទាំងបិទភ្នែករួចងាកបែរទៅអោបបុរសជាទីស្រឡាញ់វិញ។
"អូនឃ្លានមែនទេ? ម្សិលមិញអូនក៏មិនសូវញ៊ាំបានច្រើនដែរណា៎" អ៊ែនហ្សូក៏ចាប់នឹកឃើញថាម្សិលមិញនាងរវល់តែរំភើបសប្បាយជាមួយនឹងកម្មវិធីទើបនាងមិនជាបានញ៊ាំអីប៉ុន្មាន។
"តែអូនចង់គេងជាង..ចង់គេងអោបបងជាង" ខេតធឺរីនបង្ហាញភាពគួរឲ្យស្រឡាញ់តាមរយៈកាយវិការខ្និខ្នក់របស់នាង អ៊ែនហ្សូក៏អស់សំណើចបន្តិចរួចលើកម្រាមដៃផ្ងើយចង្ការនាងឡើង មុននឹងទម្លាក់បបូរមាត់ថើបនាងបន្តិច។
"អូនគេងបន្តចុះ ចាំបងចុះទៅរៀបចំអាហារនៅខាងក្រោមឯណោះ.. គេងទៅ" អ៊ែនហ្សូថើបថ្ងាសនាងបន្តិចរួចឈ្លីក្បាលនាងតិចៗមុននឹងនាំខ្លួនចាកចេញពីបន្ទប់ព្រមជាមួយនឹងស្នាមញញឹមស្រស់សង្ហា។
(ស្អាតខ្លាំងណាស់) គ្រាន់តែគេចេញមកដល់ខាងក្រៅភ្លាមគេក៏បានលឺសំឡេងនរណាម្នាក់បន្លឺឡើង នាយមិនបង្អង់ក៏បោះជំហានដើរទៅមើលទើបឃើញថាជាវត្តមានជុននីអូ បងប្រុសរបស់គេសោះ តែគេកំពុងតែមើលអីបានជាទឹកមុខញញឹមស្រស់ថ្លាខ្លាំងម៉្លេះ?
"បងប្រុស? បងកំពុងធ្វើអីនុង៎?" អ៊ែនហ្សូបន្លឺសំឡេងនាំឲ្យអ្នកដែលកំពុងតែញញឹមដាក់អេក្រង់ទូរសព្ទ័ឯណោះងាកមើលមកគេរួចញញឹមបន្តិច។
"ក្រោកហើយហេស៎? បងស្មានថាបងនឹងចេញទៅទាំងមិនបានលាឯងហើយតើ" ជុននីអូក៏ពោលពាក្យមួយឃ្លាដែលនាំឲ្យអ៊ែនហ្សូឆ្ងល់បន្តិច។
"ចាកចេញ? នេះបងប្រុសគិតទៅហើយរឺ? ចុះក្រែងព្រះនាងអែលឡាមានបន្ទូលថា.."
"ទ្រង់នឹងនៅកំសាន្តទីនេះមួយអង្គឯងប៉ុណ្ណោះ បងមានការត្រូវឡើងទៅបរទេសឯណោះ បងបានទូលទ្រង់រួចហើយ យ៉ាងណាក៏ផ្ញើគ្រប់គ្នាមើលព្រះនាងជំនួសបងផង"
"បងកុំបារម្ភអី ពួកយើងសុទ្ធតែជាគ្រួសារតែមួយទេតើ យ៉ាងណាក៏ព្រះនាងនឹងអភិសេកជាមួយបងឆាប់ៗអញ្ចឹងកាន់តែស្និតស្នាលថែមទៀតហើយ" មកដល់ត្រឹមនេះជុននីអូនាយក៏ញញឹមបែបមិនសូវជាសមបន្តិច តែគេក៏មិនបានបង្ហាញអាការៈមួយណាដែលគួរឲ្យសង្ស័យនោះទេ។
"បងគិតទៅសិនហើយ ថែខ្លួនណា៎" អ៊ែនហ្សូក៏អោនគំនាបគោរពឋានៈបងប្រុសបន្តិចរួចតាមមើលការចាកចេញរបស់បងប្រុសទាល់តែផុតកន្ទុយភ្នែក គេក៏ងាកភ្នែកចេញបន្តិចរួចប្រទះនឹងអ្វីម៉្យាងដែលជ្រុះនៅក្បែរនោះ គេក៏អោនរើសមើលក៏ឃើញថាវាជាលេខទូរសព្ទ័ តែមិនដឹងជាលេខនរណាម្នាក់គ្រាន់តែលើនោះសរសេរថាជាលេខរបស់ម្ចាស់ឈ្មោះ «អែលលីណា» ។ម៉ោង៩នឹង៣០នាទី..
ក្រាក!
ក្រោយពីចំណាយពេលគេងសំដិលនៅលើពូកអស់ប៉ុន្មានម៉ោងមកខេតធឺរីនក៏សម្រេចចិត្តចេញមកខាងក្រៅ ស្រីតូចញញឹមទទួលយកភាពស្រស់ថ្លានាថ្ងៃថ្មីរួចបោះជំហានចុះទៅកាន់ជាន់ខាងក្រោម។
"ហ៊ឹម! ឈ្ងុយម៉្លេះ?" គ្រាន់តែមកដល់ជាន់ខាងក្រោមភ្លាមនាងក៏លាន់មាត់កាលបើបានស្រង់ក្លិនឈ្ងុយពីផ្ទះបាយមក ស្រីតូចក៏បោះជំហានញាប់ស្អេកចូលទៅកាន់ផ្ទះបាយរួចក៏ឃើញកាយមាំកំពុងតែឈរចម្អិនអាហារតែម្នាក់ឯងព្រមទាំងមិនមាននរណាមកជួយផង។
"បងធ្វើតែម្នាក់ឯងទេរឺ? ចុះអ្នកផ្សេងទៀត?" នាងតូចឈរឆ្កក់សំឡឹងមើលផែនខ្នងធំជង្គ្រោងរបស់អ៊ែនហ្សូ នាយក៏ងាកមើលនាងបន្តិចរួចបែរទៅធ្វើការងារវិញ។
"លោកប៉ា លោកពូយ៉ុន នឹងជីមីនទៅស្ទួចត្រីជុំគ្នានឹងបងជីន ចំណែកឯស្រីៗពួកគាត់ក៏ឡើងទូកទៅលើនៅឯកោះ ឯបងជុននីអូក៏ទៅក្នុងក្រុងវិញព្រោះមានការត្រូវធ្វើបន្ទាន់"
"អញ្ចឹងបានន័យថាមួយផ្ទះមានតែយើង២នាក់ទេ?" ស្រីតូចក៏រត់ត្រុកៗចូលទៅអោបចង្កេះអ៊ែនហ្សូ នាយក៏ញញឹមរួចបែរមករកនាងរួចថើបថ្ពាល់នាងបន្តិច។
"អ្នកណាថាតែ២? ចុះនេះ?" គេក៏ចង្អុលទៅពោះរបស់ខេតនាំឲ្យនាងអស់សំណើចបន្តិច ស្រីតូចក៏ងាកឃើញកាំបិតនៅក្បែរទើបនាងប្រញាប់រុញវាចេញឆ្ងាយពីអ៊ែនហ្សូ។
"ខេត..បងមិនអីទេណា៎" អ៊ែនហ្សូក៏ប្រកែកកាលបើខេតនាងប្រមូលកាំបិតចេញពីជិតខ្លួនគេអស់ ខេតធឺរីននាងក៏រុញវាចេញរួចចូលមកលូកកាន់ក្រសោបថ្ពាល់នាយបន្តិច។
"បងមិនដែលបែបនេះទេ.."
"ក្រែងបងខ្លាចកាំបិតហេស៎?" សម្ដីនាងនិយាយនាំឲ្យអ៊ែនហ្សូញញឹមពេញចិត្ត មិនថានាងមានបញ្ហាថ្នាក់ណាក៏នាងនៅតែចងចាំថាគេខ្លាចអ្វីជាងគេបំផុត នាងដឹងច្បាស់ពីគេជាងគេខ្លួនឯងទៅទៀត អ៊ែនហ្សូក៏លូកទម្លាក់ដៃនាងមកកាន់ក្រសោបរួចញញឹម។
"អូនដឹងទេ? តាំងពីថ្ងៃអូនមានរឿងនោះមក បងក៏ដឹងច្បាស់ថាគ្មានរឿងណាដែលបងខ្លាចជាងគេលើលោកនេះ ក្រៅពីបាត់បង់អូនទៅឡើយ! សន្យាណា៎! ថាពួកយើងមិនបែកគ្នាទៀត"
"បងហ្សូ.." ខេតធឺរីនលើកដៃអោបករគេបន្តិចរួចញញឹម អ៊ែនហ្សូក៏យកថ្ងាសមកទល់នឹងថ្ងាសនាងរួចបិទភ្នែក។
"ជុប៎..ជុប៎ ប៉ាប៉ា ជុប៎ៗម៉ាក់ៗមួយទៅ" អ្នកណាថាពួកគេនៅផ្ទះតែ២នាក់នោះ អ៊ីវ៉ែនចេញពីបន្ទប់មកគេនៅអង្គុយលើកាំជណ្ដើររួចមើលប៉ាម៉ាក់សាសងគ្នាតាំងតែពីដើម។
"អ៊ីវ៉ែន.."
"ជុប៎ៗម៉ាក់ប៉ា ជុប៎ៗ ហិហិ"
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន