ភាគទី៥៣

569 30 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ភាគ៥៣

"អ៊ែនហ្សូ..នែឈប់សិន" រាងកាយតូចស្រឡូនគ្រងឈុតលេខាចូលមកតាមបុរសតែម្នាក់ដែលនាំខ្លួនចេញពីខាងក្នុងមកទាំងកម្រោល មិនសូម្បីតែចាំនាងទៀតផង អាន់ណាស្រែកគំហកទៅកាន់អ៊ែនហ្សូឲ្យគេឈប់មួយកន្លែង។
"ប្រុងទៅណា? មិចក៏មិននៅនិយាយជាមួយស្រីម្នាក់ឲ្យដឹងរឿងសិនទៅ?" បើទោះបីជាអាន់ណានាងស្អប់ខេតធឺរីនក៏ដោយក៏នាងនៅតែមិនយល់ពីចេតនារបស់ខេតដូចគ្នា។
"ស្ងាត់មាត់! មិនអញ្ចឹងនាងចង់ទៅណាក៏ទៅៗ" អ៊ែនហ្សូនិយាយស្របនឹងរាងកាយមាំទាំបើកទ្វារចូលអង្គុយក្នុងឡានបាត់ អាន់ណាឯណោះក៏ក្រវីក្បាលរួចឡើងឡានទៅជាមួយនឹងគេដូចគ្នា។
ឡានខ្មៅរលើបបើកលឿនស្លេវដូចជារន្ទះចាកចេញទាំងកម្រោលពីទីកន្លែងដែលនាំឲ្យបេះដូងគេឈឺចុកមានបញ្ហា ជាពិេសសគឺគេមិនចង់ឃើញមុខមនុស្សតែម្នាក់ដែលនាំឲ្យបេះដូងគេមានបញ្ហានោះឡើយ។
(គេទៅហើយ) សំឡេងបែបថ្ងួចថ្ងូរបន្លឺចេញពីក្នុងចិត្តនាងតូចខេតធឺរីនដែលឈរសំឡឹងមើលការចាកចេញរបស់បុរសជាទីស្រឡាញ់ក្រោយពីនាងបានបង្កើតកំហុស២ឲ្យគេឃើញ ទីមួយគឺនាងក្បត់គេជាមួយនឹងខាលូស ទីពីរគឺនាងលួចយកទ្រព្យសម្បត្តិរបស់គ្រួសារគេ។
"ខេត..បងមិនយល់! ហេតុអីក៏អូនចាំបាច់ធ្វើថ្នាក់នេះ?" ខាលូសកម្លោះសង្ហាដែលអ៊ែនហ្សូឃើញនឹងគិតថាជាដៃគូថ្មីរបស់ខេតធឺរីនក៏លើកសំនួរឡើងស្របនឹងការជ្រឹមចិញ្ចើមសំឡឹងមើលទៅនាង។
"បងមិនយល់ក៏ល្អ! តោះ..ពួកយើងទៅផ្ទះវិញទៅ ខ្ញុំហត់ណាស់ចង់គេងមួយភ្លែត..ល្ងាចខ្ញុំត្រូវទៅទិញសំបុត្ររថភ្លើងទៀត" ខេតធឺរីននិយាយស្របនឹងដំណើរបោះជំហានមួយៗបំណងចាកចេញ តែដើរបានតែប៉ុន្មានជំហាននាងក៏បែរជារកកលចង់ដួលតែក៏សំណាងល្អបានខាលូសចូលទៅរកនាងនឹងត្រកងរាងកាយនាងជាប់។
"អូនកាន់មួកឲ្យបង.. ហើយឡើងក្រោយខ្នងបងមក" ខាលូសហុចមួកឲ្យនាងកាន់រួចបន្ទន់ជង្គង់បែរខ្នងពីមុខនាងបំណងចង់អៀវនាង ខេតធឺរីននាងក៏មិនទាន់និយាយអីចិត្តក៏ទាក់ទើរមិនចង់ឲ្យគេលំបាក តែក៏មានគំនិតមួយផ្សេងទៀតលោតឡើងមកក្នុងខួរក្បាលនាងបានជាខេតប្រញាប់ឡើងអោបករខាលូសរួចឲ្យគេអៀវចាកចេញទៅ កែវភ្នកងាកដៀងមើលទៅកាន់កាំមេរ៉ាសុវត្ថិភាពដែលនៅខាងលើនោះបន្តិចដូចជាគិតថានឹងមានអ្នកមើលនាងអញ្ចឹង..
ហើយវាក៏ដូចជាការគិតពិតមែន!
វីដេអូដែលខាលូសអៀវខេតធឺរីនចាកចេញនោះត្រូវបានអ្នកម្ខាងទៀតដែលអង្គុយនៅតុធ្វើការឯណោះសារមើលជាថ្មីមិនដឹងជាប៉ុន្មានលើកហើយទេ គេមើលបណ្ដើរក្ដាប់ម្រាមដៃខ្លួនឯងបណ្ដើរ អាន់ណាក៏ចូលមកខាងក្នុងព្រមទាំងលើកយកកែវកាហ្វេជូនគេទាំងដែលដើមឡើយវាជាតួនាទីរបស់ខេតសោះ។
"ហ៊ឹស!! ច្រាវ.." អាន់ណាដាក់ពែងកាហ្វេមិនទាន់ដល់លើតុផងក៏ត្រូវបានអ្នកម្ខាងទៀតគ្រវាសមួយទំហឹងនាំឲ្យវាធ្លាក់បែកខ្ចាយនៅលើឥដ្ឋ អាន់ណាក៏ទម្លាក់ខ្លួនអង្គុយចុះប៉ះម្រាមជើងខ្លួនឯងដែលមានស្នាមដាច់ឈាមព្រោះតែមុតអំបែងពែងនោះ អ៊ែនហ្សូក៏អង្គុយចុះជិតនាងសំឡឹងមើលទៅនាង តែគេក៏បែរជាបានឃើញទឹកមុខរបស់មនុស្សស្រីម្នាក់ដែលកំពុងតែខឹងស្អប់ មនុស្សស្រីតែម្នាក់ដែលបង្ហាញខ្លួនគ្រប់ទីកន្លែងក្នុងជីវិតគេ វាគួរឲ្យធុញទ្រាន់ខ្លាំងជាទីបំផុតហើយ។
"ថ្នាំរបួសនៅឯសាឡុង.." អ៊ែនហ្សូបោះសម្ដីត្រឹមប៉ុណ្ណឹងរួចគេក៏នាំខ្លួនក្រោកមកអង្គុយនៅឯតុធ្វើការឯណេះវិញ ដៃក៏ចុចវាសទូរសព្ទ័បន្តិច មុននឹងរលាចិញ្ចើមនឹងចុចខលទៅកាន់នរណាម្នាក់មិនដឹង។
"អាឡូ..យើងមានការចង់ពឹងលោកបន្តិច..ល្អ"
(កុំសង្ឃឹមថាយើងដោះលែងនាងឲ្យសោះ)
(នាងនឹងនៅក្បែរយើងទោះបីវាលែងជាស្នេហាក៏ដោយ)

ប៉ុន្មានថ្ងៃកន្លងផុតទៅ..
គម្រោងដែលខេតត្រូវទៅទិញសំបុត្ររថភ្លើងក៏រលាយខ្ទេចដូចជាខ្ទឹមកាលបើអាការៈនាងប្រែប្រួលជាខ្លាំងដល់ថ្នាក់នាងមិនអាចទៅណាបានក្រៅពីសម្ងំដេកយកកម្លាំងនៅឯផ្ទះចាស់របស់នាងនោះ ខាលូសចូលមកព្រមជាមួយនឹងថាសបបរជាប់ដៃយកមកឲ្យនាង ទឹកមុខគេក៏បង្ហាញពីភាពមិនប្រក្រតីដែលនាំឲ្យខេតនាងត្រូវក្រោកអង្គុយទាំងដង្ហើមដកស្ទើរមិនដល់គ្នា។
"បងខាលូសមានរឿងអី?" ដំបូងខាលូសក៏មិនចង់និយាយប្រាប់នាងព្រោះនាងកំពុងតែឈឺ តែគេក៏មិនអាចលាក់លៀមនឹងនាងបាន ដៃមាំលូកទាញយកសឺមីឯកសារមួយហុចឲ្យទៅខេត នាងតូចក៏ទទួលយកមកបើកមើលទើបឃើញថាវាជាលិខិតមកពីខាងមេធាវី។
"គេមិនត្រឹមតែមិនដោះលែងអូនឡើយ គេនៅប្ដឹងអូនឲ្យសងជំនឿចិត្តក្រុមហ៊ុនហើយថែមទាំងប្ដឹងពីបទលួចរបស់របរគេថែមទៀត" ខេតធឺរីនក៏ងាកមើលទៅខាលូសរួចទាញសឺមីនោះបិទទាំងទឹកមុខញញឹមស្ងួត នាងក៏ទាញថាសបបរមករួចដួសវាដាក់ចូលក្នុងមាត់ទំពារទាំងពិបាក។
"បើវាអាចធ្វើឲ្យគេបានសប្បាយចិត្តឲ្យគេធ្វើចុះ ខ្ញុំក៏មិនបាននៅជាកូនក្ដីឲ្យគេយូរដែរ ហើយបងកុំបារម្ភអី ខ្ញុំមិននាំបងមកពាក់ពន្ធ័នឹងរឿងនេះទេ"
"ហេតុអីក៏ឯងសុខចិត្តប្រើពេល៥ខែចុងក្រោយរស់នៅដូចជាក្នុងនរកបែបនេះខេត? ឯងចង់បានអីឲ្យប្រាកដទៅ?" ខេតធឺរីនក៏ងាកបែរមើលទៅបង្អួចខាងក្រៅស្របនឹងតំណក់ទឹកភ្នែកមួយតំណក់ស្រក់ចុះមកមិនបានព្រៀង។
(ឲ្យតែគេអាចស្អប់ខ្ញុំនឹងភ្លេចខ្ញុំបានឆាប់ ទោះជាខ្ញុំស្លាប់នៅក្នុងនរកនៃកំហឹងគេក៏ខ្ញុំព្រម..)
តុក! តុក..
(អត់ទោស..ខាងយើងជាប៉ូលីស! សុំអ្នកនាងម៊ែររីបើកទ្វារ)

លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now