ភាគ៧៨+៧៩

829 38 1
                                    

លង់ស្នេហ៍នាយកកម្លោះ
ភាគ៧៨,៧៩

"មិចមិនឆ្លើយ? នាងគ្រីស?" ស្ត្រីក្នុងឈុតសមរម្យហាក់មិនមែនជាអ្នកដែលមានទ្រព្យអ្វីទេតែក៏បែរជាមានអំណាចអាចស្រែកជេរស្ដីទៅកាន់អ្នកម្ខាងទៀតដែលគ្រប់គ្នាតែងតែខ្លាចរអាព្រោះតែនាមត្រកូលដ៏មានឥទ្ធិពលរបស់គាត់នោះ។
គ្រប់គ្នាដែលនៅខាងក្នុងក៏ចេញមកមើល ម្នាក់ៗក៏ភ្ញាក់ផ្អើលព្រោះតែអ្នកដែលពួកគេតែងតែគិតថាគ្មានថ្ងៃចុះញ៉មនរណាតែក៏បែរជាមកលុតជង្គង់នៅពីមុខស្ត្រីប្លែកមុខម្នាក់ដែលមកជាមួយនឹងម្ដាយជុននីអូឯណោះវិញ។
"បងខាលូស?!" រីនក៏ស្រែកឡើងកាលបើឃើញមានទាហ៊ាន២នាក់ចាប់បងប្រុសរបស់នាងមក មុខមាត់គេក៏មានស្នាមជាំឈាមហាក់ដូចជាត្រូវគេធ្វើបាបអញ្ចឹង។
"ខាលូស..ខា.."
"ឯងនឹងកូនប្រុសឯងឃុបឃិតគ្នាតាមស្វែងរកកូនស្រីយើងដោយប្រើនាមត្រកូលយើង ចំជាថ្លើមធំពិតមែន.." លោកស្រីគ្រីសស្ទីនណាពិតប្រាកដក៏និយាយឡើងនាំឲ្យអ្នកដែលនៅឈរមើលនោះកាន់តែវិលវល់ ជាពិេសសគឺរីនដែលជាសមីខ្លួននឹងឯង។
"នេះបានន័យថាយ៉ាងមិចទៅ? អ្នកណា..អ្នកណាជាម៉ាក់របស់ខ្ញុំទៅ? បងខាលូស.." រីនមិនដឹងជាសួរនរណាបានក្រៅពីងាកទៅសួរបុរសម្នាក់ដែលនាងខំទុកចិត្តតែគេក៏ជាមនុស្សតែម្នាក់ដែលក្បត់នាងដូចគ្នាដែរ ខាលូសមិនបានតបតែក៏អោនមុខចុះហាក់ដូចជាដឹងកំហុសអញ្ចឹង។
"ចង់ដឹងរឿងច្បាស់..ពូលោក..ចាប់ស្រីម្នាក់នេះទេ ទម្លាក់ទម្ងន់ទោសយ៉ាងណាកុំឲ្យវានឹងកូនប្រុសវាចេញពីគុកបានឲ្យសោះ ព្រោះបើវាចេញមកបាន..ខ្ញុំមិនធានាជីវិតរបស់ពួកម្ដាយកូនតិរច្ឆានទាំង២នាក់នេះទេ" លោកស្រីដែលជាម្ចាស់តំណែង ម្ចាស់នាមត្រកូលក៏បញ្ជាម៉ាត់ៗទៅកាន់ទាហ៊ានដែលគាត់បាននាំមកជាមួយនោះ។
"លោកស្រីម្ចាស់..ហ៊ឺ! លោកស្រីម្ចាស់ស្ដាប់ខ្ញុំសិន! ខ្ញុំអាចជាប់គុកបាន..តែលែងលែងឲ្យខាលូសផង..ហ៊ឹស លោកស្រី ម្ចាស់!!!!" ម្ដាយកូនទុរយសទាំង២នាក់ក៏ត្រូវបានគេអូសទៅកាន់ឡានសារ៉ែនដែលនៅរង់ចាំក្បែរនោះបាត់ ម្នាក់ៗក៏ហាក់បានធូរស្រាលចិត្តព្រោះបញ្ហាអាចដោះស្រាយបានចប់សព្វគ្រប់ហើយ មនុស្សអាក្រក់ក៏អាចបកស្បែកមុខបាន ពិធីមង្គលការបែបឆ្កួតឡប់នោះក៏ត្រូវបានបញ្ឈប់ទៀត។
នៅឡើយតែនាងតូចរីនដែលឈរសំឡឹងមើលទៅលោកស្រីម្នាក់ផ្សេងដែលអះអាងខ្លួនថាជាម្ដាយរបស់នាង ទាំងដែលលោកស្រីមុននោះក៏ធ្លាប់អះអាងថាជាម្ដាយរបស់នាងដូចគ្នាដែរ។
"កូនម៉ាក់..ម៉ាក់នឹកកូនណាស់" លោកស្រីគ្រីសស្ទីនណាពិតប្រាកដក៏ញញឹមទាំងភ្នែករលីងរលោងរួចចូលសម្ដៅទៅរកកូនស្រីដែលបែកគ្នាអស់ជាច្រើនឆ្នាំកន្លងមក គាត់ចង់អោបនាងលួងលោមនាង តែអ្វីដែលគាត់ទទួលបានជាការឆ្លើយតបនោះគឺរីននាងថយក្រោយមិនព្រមអោបគាត់ កែវភ្នែកនាងក៏ឡើងរលីងរលោងហាក់ដូចជាគ្មានជំនឿព្រោះថានាងទើបតែដឹងថាខ្លួនត្រូវគេបោកប្រាស់មុននេះទេ ឲ្យនាងធ្វើចិត្តបានភ្លាមៗយ៉ាងមិចទៅ?
"ខ្ញុំអាចទុកចិត្តលោកស្រីបានយ៉ាងមិចទៅ?" រីនក៏សួរសំនួរមួយទៅកាន់គាត់ សំនួរដែលនាំឲ្យជូហ្វីចង់លូកមាត់តែក៏ត្រូវបានលោកស្រីគ្រីសស្ទីនណាឃាត់ ដំណើរបោះជំហានបែបទន់ភ្លន់ទៅរកកូនរួចត្រកងក្រសោបដៃនាង។
"ចាំម៉ាក់បញ្ជាក់ប្រាប់កូន.."
....
ត្រឡប់ទៅកាន់សណ្ឋាគាររបស់រីនឯណោះវិញ គ្រប់គ្នាក៏មានវត្តមាននៅទីនោះសូម្បីតែលោកស្រីគ្រីសស្ទីនណាដែលជាម្ដាយបង្កើតរបស់រីន លោកស្រីក៏ហុចសៀវភៅមួយទៅកាន់រីន ស្រីតូចក៏ទទួលយកនឹងបើកមើលម្ដងមួយសន្លឹកៗវាជារូបថតរបស់នាងកាលពីនៅជាទារកតូចឯណោះ ដូចជាកាលដែលនាងត្រូវគេប្រទះឃើញនៅក្រោមស្ពានអញ្ចឹង។
"ម្ចាស់ប៉ាបានថតរូបកូនទុកកាលពីកូនកើតមកដំបូង លោកសប្បាយចិត្តណាស់ លោកក៏មានគម្រោងយករូបនេះមកបង្ហាញម៉ាក់ តែជាអកុសលលោកក៏បានទទួលមរណៈភាពក្រោយថ្ងៃដែលកូនកើតបានមួយថ្ងៃព្រោះជម្ងឺគាំងបេះដូង.." រីនបើកមើលម្ដងមួយសន្លឹកៗទឹកភ្នែកនាងក៏ហូរស្រក់តក់ៗបូករួមជាមួយនឹងភាពតក់ស្លុតក្នុងចិត្ត។
"វាក៏ជាស្នាដៃស្រីម្នាក់នោះដែរមែនទេ?" លោកស្រីគ្រីសស្ទីនណាក៏ងាកមើលទៅជូហ្វីបន្តិច អ្នកម្ខាងទៀតក៏ងក់ក្បាលរួចកាន់ស្មាគាត់ រីនមើលតែទឹកមុខឆ្លើយតបក៏នាងអាចដឹងបានដែរមិនចាំបាច់គាត់និយាយផ្ទាល់ឡើយ។
"ចុះខ្ញុំ..ខ្ញុំបាត់ចេញពីពេទ្យបានយ៉ាងមិចទៅ?"
"កាលនោះម៉ាក់មកទស្សនកិច្ចការងារជាមួយលោកប៉ាកូន តែក៏ស្រាប់តែមានបញ្ហាទាមទារឲ្យម៉ាក់វះកាត់យកកូនចេញមុនកាលកំណត់ ម៉ាក់ត្រូវសន្លប់នៅក្នុងពេទ្យអស់ជាង៣ខែ តែពេលដែលម៉ាក់ដឹងខ្លួនឡើងមក..នាងនោះវាក៏ធ្វើជាយំសោកថាកូនបានស្លាប់បាត់ក្រោយកើតបាន១ខែ.."
"តែការពិតនាងនោះបានយករីនទៅបណ្ដែតចោលនៅក្នុងទឹក..បំណងនាងចង់ឲ្យរីនស្លាប់ តែរីនមានបុណ្យបារមីល្អនឹងបានសុីសស្ទឺជួយ.." ជូហ្វីនិយាយបន្តតាមដំណើររឿងដែលជូហ្វីបានស៉ើបនោះ រីនក៏លើកដៃខ្ទប់ក្បាលហាក់បីដូចជាការចងចាំទាំងនោះលោតមកជារឿយៗ អ៊ែនហ្សូក៏ចូលមកជិតនាងរួចកាន់ក្រសោបស្មានាងស្រាលៗ។
"ចុះស្រីម្នាក់នោះត្រូវជាអីនឹងលោកប៉ា? ហេតុអីក៏អាចនៅក្បែរ..លោកស្រីបានរហូត?"
"នាងគ្រីស..សូម្បីតែឈ្មោះក៏វាដាក់ឲ្យដូចនឹងម៉ាក់ដែរ វាមានបំណងជាយូរមកហើយ វាជាអតីតអ្នកបម្រើនឹងជាប្រពន្ធចុងលោកប៉ាកូន.. វាព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបានក្លាយជាលោកស្រី..វាព្យាយាមធ្វើគ្រប់យ៉ាងដើម្បីបំពេញមហិច្ឆតាវា.."
"ចុះហេតុអីក៏ពេលនេះលោកស្រីទើបតែមករកខ្ញុំ? ក្រោយពីពេលជាង២០ឆ្នាំមក.." មកដល់ត្រឹមនេះរីនក៏ស្រាប់តែតំឡើងសំឡេង នាងតូចក្រោកឈរទាំងទឹកភ្នែកដាមពេញភ្នែកតែម្ដង ស្ត្រីជាម្ដាយក៏លូកកាន់ក្រសោបដៃកូនរួចក្រវីក្បាលទាំងទឹកភ្នែក គាត់ក៏យំខ្សឹបខ្សួលដូចគ្នា។
"ម៉ាក់មិនជឿថាកូនស្លាប់ឡើយ..ម៉ាក់ចង់មករកកូនណាស់ តែម៉ាក់មិនអាច.."
"ហេតុអី? ហេតុអីក៏មិនអាច? ហ៊ឹកៗ" រីនកាន់តែមិនយល់ បើសិនជាគាត់នឹកនាងហេតុអីក៏គាត់មិនមករកនាង? ហេតុអីក៏ទុកឲ្យនាងរស់នៅបែកជាមួយគាត់អស់ច្រើនឆ្នាំម៉្លេះ? នាងកំព្រានាងឯកោ អារម្មណ៍នាងប្រាប់មកបែបនេះ។
"លោកស្រីគ្រីសស្ទីនណាត្រូវបាននាងគ្រីសនោះប្ដូរនាមដោយយកឈ្មោះវាដាក់បញ្ជូនទៅមន្ទីរពេទ្យផ្លូវចិត្ត គាត់នៅជាប់ជឃុំនៅទីនោះអស់ជាង២០ឆ្នាំទៅហើយ រីនដឹងទេ?" សំឡេងគ្រលរធំបន្លឺឡើងពីក្រោយខ្នងរបស់រីន ជាសំឡេងរបស់អ៊ែនហ្សូនិយាយចេញមក រីនក៏ទន់ដៃជើងរហូតដួលអុកគូថនឹងដី លោកស្រីគ្រីសស្ទីនណាក៏អង្គុយចុះជាមួយកូននឹងលូកដៃអោបកូនជាប់ណែន។
"កូន..កូនសុំទោសម៉ាក់..កូន ហ៊ឹកហ៊ឺ..កូនយល់ខុសលើម៉ាក់ កូនសុំទោស.." រីនក៏យំខ្សឹបខ្សួលក្នុងរង្វង់ដៃម្ដាយ លោកស្រីក៏ងក់ក្បាលទាំងយំដូចគ្នា ស្នាមញញឹមក៏ញ៉ោចឡើងលើផ្ទៃមុខអ្នកដែលបានទទួលដឹងលឺនោះ។
"អូនអ៊ីវ៉ែនក៏ឡាញ់ម៉ាក់យាយដែរ ហិហិ ម៉ាក់ឈប់រងាទៀតអៃ..ម៉ាក់យាយអូនមកហើយ" អ៊ីវ៉ែនក៏ចូលទៅអោបជាមួយនឹងគ្រួសារគេដែរ អ៊ែនហ្សូក៏ញញឹមបន្តិចបម្រុងនឹងក្រោកឡើងតែលោកស្រីគ្រីសស្ទីនណាក៏ទាញដៃគេឲ្យចូលមកអោបក្រសោបគ្នាដែរ។
"អរគុណអ្នកកម្លោះ..អរគុណដែលមើលថែកូនស្រីមីងកន្លងមក..អរគុណ"
ភាពកក់ក្ដៅរបស់ពួកគេនាំអ្នកកម្លោះម្នាក់ទៀតដែលមានមុខងារសំខាន់ក្នុងការដោះស្រាយរឿងនេះមើលមកទាំងញញឹម ជុននីអូនៅឈរនៅឯមាត់ទ្វារជាមួយអង្គរក្សគេ ស្នាមញញឹមញ៉ោចឡើងព្រមជាមួយនឹងការធូរចិត្តផងដែរ។
"លោកប្រធានាធិបតី យន្តហោះផ្ទាល់ខ្លួនកំពុងរង់ចាំ.."
"តោះចឹង..អឹស ព្រូស" មិនបានប្រយត្ន័ជុននីអូក៏បុកនឹងមនុស្សស្រីម្នាក់តែងខ្លួនជាអ្នកធ្វើការក្នុងសណ្ឋាគារនេះ គេក៏ក្រោកឡើងមិនភ្លេចត្រកងជួយលើកស្រីម្នាក់នោះឡើងមកផង..
"សុំទោសអ្នក..." កែវភ្នែកងាកចំទៅកាន់មនុស្សស្រីដែលគេលើកនោះ ការចងចាំភាពឈឺចាប់ ការនឹករលឹកក៏លោតឡើងពេញក្នុងខួរក្បាល បញ្ជាឲ្យតំណក់ទឹកថ្លាមួយតំណក់ហូរស្រក់ផែនថ្ពាល់...
(អែលលី?)

លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now