ភាគទី៨៥

811 33 0
                                    



លង់ស្នេហ៍នាយកកម្លោះ
ភាគ៨៥

(ការចងចាំ...)

តុអាហារមួយដែលពេញប្រៀបទៅដោយអាហារដ៏សែនឈ្ងុយឆ្ងាញ់រៀបចំដោយផ្ទាល់ដៃរបស់វ៉ាយ៍នឹងកូនកាំបិតស្អិតរមួតរបស់នាងដែលពេលនេះគេកំពុងតែអង្គុយដួសម្ហូបដាក់ចាននាងមិនឈប់ នាងញ៊ាំអស់គេដួសឲ្យៗរហូតដល់ថ្នាក់អ្នកនៅអង្គុយរួមតុឯណោះលេបបាយមិនត្រង់មាត់ក៏ព្រោះតែភ្នែករវល់មើលពួកគេទាំង២ពេក។
"ជីមីន.."
"បាទ៎លោកប៉ាក្មេក" នាយសង្ហាដែលកំពុងតែបង្ហាញស្នាមញញឹមស្របនឹងការដួសអាហារគ្រប់សព្វឲ្យភរិយាឯណោះក៏ងាកមកចាប់អារម្មណ៍ឆ្លើយនឹងបុរសចំណាស់ចាស់ទុំរួមតុជាមួយនោះ ហូស៊ុកទម្លាក់វែនតាចុះបន្តិចរួចចងចិញ្ចើមហាក់ប្រាប់គេដោយប្រយោលថាមិនបាច់ដល់ថ្នាក់នឹងពេកនោះទេ។
"មើលចុះរីននាងញ៊ាំអាហារមិនត្រង់មាត់ទេបើពួកឯងស្និតគ្នា ដួសឲ្យគ្នាមិនឈប់អញ្ចឹងនោះ" ស្កាលេតក៏និយាយឡើងម្នាក់ទៀតនាំឲ្យស្រីតូចដែលកំពុងតែអង្គុយកៀកក្បែរនឹងកូនប្រុសទី២របស់គ្រួសារនេះប្រញាប់ទម្លាក់ស្លាបព្រាចុះនឹងប្រកែកភ្លាមៗ។
"មិនមែនអញ្ចឹងទេអ្នកម៉ាក់..ខ្ញុំគិតថាបែបនេះបរិយាកាសល្អទៅវិញទេ វ៉ាយ៍នឹងជីមីនក៏គួរឲ្យស្រឡាញ់សាកសមគ្នាទាំងព្រមតែម្ដងណា៎" រីននិយាយទៅកាន់ស្កាលេតដោយប្រើសព្វនាមថាម៉ាក់ទៅកាន់អ្នកម្ខាងទៀតដែលនាំឲ្យគាត់ញ៉ោចស្នាមញញឹមលើផ្ទៃមុខ ដៃក៏លូកកាន់ប៉ះនឹងដៃរីនភ្លាមៗមិនចាំយូរ។
"អញ្ចឹងកូនញ៊ាំឲ្យច្រើនៗណា៎ ក្រែងល្ងាចមិនមានកម្លាំងទៅចូលរួមកម្មវិធីណា៎..." ស្កាលេតនិយាយធ្វើឲ្យរីននាងភ្ញាក់បន្តិច ព្រោះនាងមិនបានដឹងថានាងត្រូវចូលរួមកម្មវិធីអីទេ នាងដឹងត្រឹមថានៅសប្ដាហ៍ក្រោយនាងនឹងត្រូវទៅភ្ជាប់ពាក្យរបស់វ៉ូយ៉ននឹងយ៉ុនហាន់។
"ប៉ានឹងម៉ាក់បានរៀបចំរួចរាល់អស់ហើយ នៅឡើយតែកូនរីនទេត្រៀមខ្លួនរួចរាល់ហើយរឺនៅ?" រីនក៏ងាកមើលទៅអ៊ែនហ្សូហាក់សួរនាំព្រោះនាងមិនយល់ តែអ៊ែនហ្សូមិនបានឆ្លើយនឹងទម្លាក់ដៃកាន់ដៃនាងបន្តិច។
...
ក្រោយអាហាររួចរាល់ វ៉ាយ៍នឹងជីមីនក៏នៅចាត់ចែងការងារផ្ទះបាយជាមួយគ្នាតែ២នាក់ ចំណែកឯស្កាលេតឯណេះវិញក៏មិនបានទៅសម្រាកដែរតែក៏នៅអង្គុយមើលឈុតនៅឯបន្ទប់ទទួលភ្ញៀវឯណោះ។
"លេត..អូនកំពុងធ្វើអី?" បុរសជាប្ដីកាលបើចុះមកឃើញភរិយាកំពុងតែអង្គុយរើសគ្រឿងអលង្ការនឹងឈុតរ៉ូបស្រមោលសរក៏ចូលមកសួរនាំ ស្កាលេតក៏ងាកមើលទៅស្វាមីបន្តិចរួចក៏ព្រលែងខ្យល់ដង្ហើមបន្តិច។
"បងហើយនឹងប្រុសហ្សូមិនខុសគ្នាអីបន្តិចសោះ នេះកូនមកសួរយោបល់អូនថាគួររើសឈុតបែបណាឲ្យខេត.."
"ក្រែងខេតទៅចូលរួមក្នុងនាមជាលេខាកូនមិនអញ្ចឹងហេស៎? ហើយឈុតទាំងនេះសុទ្ធតែជាឈុតសម្រាប់អ្នកដើរម៉ូដគ្រឿងអលង្ការ.." ស្កាលេតក៏បូញមាត់បន្តិចហាក់ប្រាប់គេថាវាជាការពិត តែមានរឿងម៉្យាងដែលគេមិនបានដឹងនោះគឺអ៊ែនហ្សូនិយាយជាមួយនឹងសួរនាងរឿងការដើរម៉ូតព្រោះម្ដាយឯណេះធ្លាប់បានដើរម៉ូដអញ្ចឹងនាងក៏អាចដឹងខ្លះៗដែរ។
"បែបនឹងទើបអូននិយាយថាបងនឹងកូនមិនខុសគ្នាអីបន្តិចសោះ ទាំងការនិយាយស្ដី ទាំងការអនុវត្ត ទាស់ត្រង់ថាកូនសង្ហាជាងបងបន្តិច.." ស្កាលេតទោះជាមានអាយុជ្រេបន្តិចតែនាងក៏នៅប្រកាន់ខ្ជាប់នូវភាពគួរឲ្យស្រឡាញ់ដែលជាចំណុចខ្សោយមួយទាក់ចិត្តស្វាមីមិនឲ្យបែកចិត្តបានតែម្ដង។
"លេត.." ហូស៊ុកក៏ទម្លាក់ខ្លួនអង្គុយចុះក្បែរភរិយារួចមិនភ្លេចឆ្មក់ថើបថ្ពាល់ស្កាលេតបន្តិច មួយសន្ទុះក៏មានវត្តមានរីនចេញមកជាមួយនឹងឈុតមួយដែលស្រស់ត្រកាលសាកសមទៅនឹងស្បែកសម៉ត់ទន់រលោងរបស់នាង។
"យ៉ាងមិចដែរអ្នកម៉ាក់? ខ្ញុំមានអារម្មណ៍ថាដូចជារៀងមានសាច់ជាងមុនបន្តិចហើយ ហិហិ" រីនងាកបែរពីមុខកញ្ចក់ក្រោយពីលឈុតរួច ស្កាលេតក៏ក្រវីក្បាលរួចក្រោកឡើងទៅរករីនព្រមជាមួយនឹងដៃកាន់ប្រអប់គ្រឿងអលង្ការទៅជាមួយ។
"ឈរឲ្យស្ងៀមណា៎" ស្កាលេតទប់ស្មារបស់រីនបន្តិចរួចបើកយកខ្សែករពេជ្រតម្លៃខ្ទង់លានដុល្លារដែលជាគ្រឿងពេជ្រដែលអ៊ែនហ្សូជាអ្នកច្នៃជាពិសេសសម្រាប់នាងដើរបង្ហាញ ស្កាលេតកឹបខ្សែករនោះជាប់រួចងាកមើលទៅភាពសាកសមដែលបង្ហាញក្រឡៅនៅលើកញ្ចក់នោះ។
"សាកសមឥតខ្ចោះតែម្ដងរីនកូន.." ស្កាលេតលាន់មាត់លើកសរសើរភាពស្រស់ស្អាតរបស់រីន នាងក៏ប្រញាប់ទៅយកថេបលេតពីលើតុមករួចក៏ថតរូបរបស់រីនជាប់ជាច្រើនប៉ុស្តិ៍មិនភ្លេចផ្ញើវាបន្តទៅកាន់កូនប្រុសផង។

ទីង!ទីង...
ថេបលេតដែលទុកនៅលើតុសាឡុងក្នុងបន្ទប់ធ្វើការរបស់អ៊ែនហ្សូក៏បន្លឺឡើងនាំឲ្យនាយដែលកំពុងតែអង្គុយស្ដាប់បងប្រុសនិយាយនោះបញ្ឈប់សកម្មភាពបន្តិច ដៃលូកទាញថេបលេតយកមកមើល។
ស្នាមញញឹមក៏ញ៉ោចឡើងលើផ្ទៃមុខស្រស់សង្ហារបស់គេកាលបើបានឃើញភាពស្រស់ស្អាតរបស់រាជនីអលង្ការរបស់គេ គេគិតទុកមុនហើយថានាងសាកសមជាមួយនឹងឈុតមួយនេះឥតខ្ចោះគ្មាននរណាអាចប្រៀបផ្ទឹមបាននោះឡើយ។
"ញញឹមជាប់បែបនេះច្បាស់ជារូបអនាគតលោកស្រីអាល់ម៉ាឌីហើយ.." សំឡេងមនុស្សស្រីម្នាក់ដែលមកជាគ្នាជាមួយនឹងជុននីអូបងប្រុសនាយក៏បន្លឺឡើង អ៊ែនហ្សូក៏ដាក់ថេបលេតចុះរួចញញឹមតបទៅវិញ។
"ក្រាបទូលព្រះនាងអែលឡា" ស្នាមញញឹមញ៉ោចឡើងលើផ្ទៃមុខសក្បុសបូកផ្សំនឹងក្រែមក្រហមឆេះទៅតាមវ័យរបស់នាង អែលឡាក៏លូកដៃកាន់ក្រសោបម្រាមដៃបុរសជាទីស្រឡាញ់បន្តិច ជុននីអូក៏ងាកមើលមកទ្រង់រួចញញឹមបន្តិចតែក៏បែរជាព្រលែងវិញកាលបើទូរសព្ទ័រោទ៍ឡើងមក។
"បងសុំពេលមួយភ្លែតអែលឡា.."
"ចាស៎" ព្រះនាងអែលឡាមានបន្ទូលតបរួចក៏តាមមើលការចាកចេញរបស់ជុននីអូ ទ្រង់ក៏មើលទៅកាន់នាយដែលឈរនិយាយទូរសព្ទ័ទាំងញញឹមនៅខាងក្រៅព្រមជាមួយនឹងពាក្យខ្លះលាក់កប់ក្នុងព្រះទ័យ។
(មួយរយៈនេះបងចម្លែកណាស់...)
(បងមានអ្វីលាក់បាំងនឹងអូនទេ ជុននីអូ?)

លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now