ភាគ៥៥

543 30 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ភាគ៥៥

រសៀលជ្រេបន្តិច..
ក្រោយពីជាន់ឈ្លីរាងកាយ អតីតមនុស្សស្រីជាទីស្រឡាញ់គេរួចមក កម្លោះអ៊ែនហ្សូក៏ក្រោកមកអង្គុយផឹកវីស្គីតែម្នាក់ឯងនៅឯមាត់បង្អួចបន្ទប់ឯណោះ។
ដៃមាំក្រវីគ្រលែងកែវវីស្គីព្រមជាមួយនឹងសំឡេងទឹករលកបោកបក់នៅខាងក្រៅ ខួរក្បាលដែលសមតែជ្រះស្រឡះជាមួយនឹងទេសភាពព្រមទាំងបរិយាកាសក៏បែរជាតានតឹងលើសដើមត្បិតថាគេមិនបានសមបំណងដែលគេចង់បានទាល់តែសោះ។
"ហ៊ឹស" អ៊ែនហ្សូគ្រហឹមនឹងដើមកររួចក៏ដាក់កែវវីស្គីទៅម្ខាងមុននឹងក្រោកនាំខ្លួនទៅរកនាងតូចដែលដេកស្ដូកនៅកណ្ដាលគ្រែក្រោយពីសម្ងំឲ្យគេគ្រប់គ្រងរួចមក នាយក៏ដាក់ខ្លួនអង្គុយចុះក្បែរនាងរួចលូកដៃទាញចង្ការអ្នកកំពុងតែដេកឲ្យបែរមករកគេ។
"ក្រោក! នាងមិនមែនយកលេសនេះមកធ្វើជាទន់ជ្រាយទេ ត្រូវទេ?" អ៊ែនហ្សូគ្រហឹមដាស់តឿនទៅកាន់អ្នកដែលកំពុងតែដេកលង់លក់ឲ្យដឹងស្មារតីមកវិញតែវាក៏មិនបានការសោះ ត្បិតនាងនៅបិទភ្នែកនៅឡើយមិនព្រមបើក។
អ៊ែនហ្សូជ្រឹមចិញ្ចើមឆ្ងល់រួចក៏ក្រោកឡើងពីគ្រែបំណងចង់រកអ្វីមកដាស់នាង តែគេក៏ឈប់កាលបើជើងគេជាន់ចំអ្វីម៉្យាងដែលសើមៗនៅក្បែរគ្រែនោះ នាយក៏លើកជើងឡើងមើលបន្តិចរួចបើកភ្នែកធំៗព្រោះវាជា៖
"ឈាម!!" អ៊ែនហ្សូរហ័សចូលទៅជិតនាងរួចត្រកងខ្លួននាងឡើងទើបគេបានឃើញពីឈាមដែលដាបប្រឡាក់ពាសក្បាលផ្នែកខាងក្រោយរបស់នាង ខេតធឺរីនទន់ខ្លួនល្អូកបាត់ទៅហើយ នាងក៏បាត់មាត់បាត់ករឈឹងដែរ។
"ខេត..ខេតឆ្លើយជាមួយយើង.." អ៊ែនហ្សូអង្រួនខ្លួននាងតូចមួយសន្ទុះទើបត្របកភ្នែកស្ដើងបើកឡើងព្រឹមៗ ខេតធឺរីនងាករេភ្នែកសំឡឹងមើលទៅអ្នកដែលកំពុងតែក្រសោបត្រកងនាងរួចក៏ងាកមុខចេញបន្តិច។
"នាងមានរបួសហេតុអីក៏មិនប្រាប់យើង? នាងបណ្ដោយឲ្យយើងធ្វើរឿងទាំងនោះអញ្ចឹងហេស៎?" អ៊ែនហ្សូនិយាយឃ្លាប្រយោគមួយទៅកាន់នាងនាំឲ្យខេតព្រលែងខ្យល់ដង្ហើមធំបន្តិចរួចរើបម្រាស់ពីការក្រសោបរបស់គេ។
"ហេតុអីក៏ខ្ញុំត្រូវប្រាប់? លោកក៏ដូចគ្នា បើលោកលែងគិតអ្វីមកលើខ្ញុំហើយហេតុអីក៏មិនទុកឲ្យខ្ញុំស្លាប់ទៅ?" នាងតូចក៏ងាកខិតខ្លួនចេញពីការក្រសោបកាន់របស់គេរួចព្យាយាមចង់ក្រោកចេញដោយខ្លួនឯង តែនាងក៏បែរជាត្រូវអ្នកម្ខាងទៀតចាប់ដៃនាងជាប់រួចនាំទៅកាន់ក្បាលគ្រែ។
"លែង..ចង់..ចង់ធ្វើស្អី?" គេអូសនាំនាងមករួចក៏យកក្រវ៉ាត់ករចងដៃនាងទាំងសងខាងជាប់នឹងក្បាលគ្រែឯណោះដែលនាំឲ្យខេតកាន់តែឆ្លេឆ្លាលើសដើម។
"នៅឲ្យស្ងៀមរហូតដល់យើងមកវិញ ហើយរឿងស្លាប់..នាងកុំសង្ឃឹមឲ្យសោះ ដរាបណា៎យើងមិនអនុញ្ញាតនាងគ្មានសិទ្ធិទៅណាដាច់ខាត ចាំទុក" អ៊ែនហ្សូទម្លាក់ពាក្យគ្រោធគ្រាធទាំងអម្បាល់ម៉ានរួចគេក៏នាំខ្លួនចាកចេញពីបន្ទប់នោះបាត់។
ដៃតូចស្រឡូនដែលព្យាយាមរើបម្រាស់អម្បាញ់មិញនោះក៏ប្រែជានៅស្ងៀម កែវភ្នែកធ្ងន់មិនយំអម្បាញ់មិញក៏ប្រែមកជារលីងរលោងទប់មិនជាប់ ខេតធឺរីនក៏ផ្ដេកក្បាលនឹងក្បាលគ្រែរួចសម្រក់ទឹកភ្នែករាប់សិបតំណក់ចុះមក ទ្រូងខាងឆ្វេងក៏ចុកអួលណែនរកថាមិនត្រូវ នាងមិនបានស្អប់រឺខឹងនឹងទង្វើដែលគេធ្វើមកលើនាងឡើយ តែនាងបែរជាខឹងនឹងខ្លួនឯង គឺខឹងដែលនាងបង្កបញ្ហានឹងនាំឲ្យគេក្លាយជាមនុស្សបែបនេះ។
(បើសិនជាខ្ញុំផុតដង្ហើមតាំងពីថ្ងៃដែលដួលសន្លប់នោះ បងក៏មិនចាំបាច់ត្រូវមកធ្វើរឿងទាំងអស់នេះ ហ៊ឹក! អូនសុំទោសអ៊ែនហ្សូ)

២០នាទីក្រោយ
អ៊ែនហ្សូក៏ចូលមកក្នុងផ្ទះវិញព្រមជាមួយនឹងវត្តមានរបស់លោកដុកទ័រម្នាក់ដែលគេអាចទុកចិត្តនឹងនាំយកមកកាន់ទីនេះបាន ដៃមាំរុញទ្វារបន្ទប់ចូលមកមុននឹងចោលភ្នែកមើលទៅម្ចាស់កាយតូចដែលដេកលង់លក់ទាំងដៃនៅជាប់ចំណងនៅឡើយនោះ។
"សូមលោកប្រុសជួយសម្រួលផង.." លោកដុកទ័រក៏ពោលដាស់តឿនឲ្យអ៊ែនហ្សូប្រញាប់នាំខ្លួនចូលទៅរកខេតរួចក៏ស្រាយចំណងឲ្យនាងដោយដៃម្ខាងទប់ខ្លួននាងជាប់ដាក់នាងឲ្យដេកនៅលើពូក។
លោកដុកទ័រក៏ចូលមកពិនិត្យមើលរបួសផ្នែកក្បាលរបស់នាងរួចក៏ប្រញាប់យកថ្នាំរបួសនឹងបង់យកមកបិទក្បាលឲ្យនាងផងដែរ អ៊ែនហ្សូគេក៏ចេញទៅខាងក្រៅដើម្បីយកទឹកនឹងភេសជ្ជៈមកជូនលោកដុកទ័រ។
មួយសន្ទុះទើបគេចូលមកវិញស្របនឹងលោកដុកទ័ររុំរបួសឲ្យនាងរួចល្មម ហើយអ្វីដែលធ្វើឲ្យគេកត់សម្គាល់នោះគឺថាខេតធឺរីននាងក៏ភ្ញាក់ដូចគ្នាដែរ។
"យ៉ាងមិចទៅហើយលោកដុកទ័រ?" អ៊ែនហ្សូក៏ដាក់ភេសជ្ជៈចុះលើតុរួចសួរនាំលោកដុកទ័រភ្លាម គាត់ក៏ងាកមើលទៅនាយបន្តិចរួចញញឹម។
"ភរិយាលោក.."
"នាងមិនមែនជាភរិយាយើងទេ.." អ៊ែនហ្សូក៏និយាយឡើងស្របនឹងភ្នែកងាកមើលទៅអ្នកដែលព្យាយាមនាំខ្លួនក្រោកអង្គុយនោះ ខេតធឺរីនក៏នៅស្ងៀមមិនបាននិយាយអីជាហេតុនាំឲ្យអ៊ែនហ្សូកាន់តែទើសចិត្ត។
"គឺអ្នកនាងខាងនេះមិនអីទេ..ខ្ញុំបានរុំរបួសនឹងទុកថ្នាំជូនរួចរាល់អស់ហើយ សូមតែម៉្យាងគឺឲ្យនាងសម្រាកឲ្យបានច្រើនផងលោកប្រុស.." អ៊ែនហ្សូក៏ងក់ក្បាលឆ្លើយតបរួចតាមសំឡឹងមើលការចាកចេញរបស់លោកដុកទ័រដោយមានកូនចៅគេនៅខាងក្រៅចាំជូនគាត់ទៅគ្លីនិកវិញរួចជាស្រេចតែម្ដង។
អស់កិច្ចការទាក់ទងនឹងលោកដុកទ័រអ៊ែនហ្សូក៏ងាកភ្នែកសំឡឹងទៅមើលខេតវិញម្ដង នាងនាំខ្លួនក្រោកអង្គុយទាំងលំបាកលំបិនតែនាងក៏នៅតែប្រឹងក្រោកដដែល អ៊ែនហ្សូមិនបង្អង់ក៏ចូលទៅជិតនាងរួចចាប់ក្ដាប់ទាញដៃនាង ឲ្យនាងបែរសំឡឹងមើលមកគេ។
"គិតចង់ទៅណា?"
"គឺចេញពីទីនេះ..ចេញពីនរកដែលក្ដៅមួយនេះ ខ្ញុំស្អប់លោក ខ្ញុំមិនចង់នៅជាមួយលោកទេ យល់ទេ?"
"ទាល់តែអាខាលូសទើបនាងចង់នៅជាមួយហេស៎? ឆាប់ឆ្លើយមក ខេតធឺរីន ម៊ែររី!!!" អ៊ែនហ្សូផ្ទប់នាងនឹងពូករួចស្រែកគំហកទៅកាន់ ដល់ថ្នាក់អ្នកដែលចិត្តរឹងមុននោះសម្រក់ទឹកភ្នែកមកតក់ៗ។
"ខ្ញុំមិនចង់នៅជាមួយនរណាទាំងអស់.. ខ្ញុំចង់នៅតែម្នាក់ឯង ចេញឆ្ងាយពីទីនេះ ជាពិសេសគឺលោក.."
"តែយើងមិនព្រម!!!!"

លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now