ភាគទី០៧

828 50 0
                                    

លង់ស្នេហ៍នាយកកម្លោះ
ភាគ០៧

"មុននេះនាងចេញទៅតាមផ្លូវណា ហើយនាងមានហៅអ្វីជិះចេញទៅទេ?" ចេញមកដល់ខាងក្រៅអ៊ែនហ្សូក៏ប្រញាប់សួរនាំទៅកាន់អ្នកបើកឡានដែលមុននេះគេជាមនុស្សចុងក្រោយដែលបាននិយាយនឹងឃើញខេតធឺរីន។
"នាងមិនបានហៅតាក់សុីអីទេទាន៎ ខ្ញុំឃើញនាងរត់ចេញទៅបាត់តែម្ដង.."
"ចង្រៃយ៎! នេះយើងភ្លេចថានាងមិនបានយកកាបូបទៅអញ្ចឹងនាងបានស្អីហៅតាក់សុីជិះ?" អ៊ែនហ្សូជេរប្រទិចខ្លួនឯងបន្តិចរួចក៏ទាញទូរសព្ទ័ឡើងចុចខលទៅកាន់លោកយ៉ុងក៏ព្រោះតែគាត់ជាអ្នកដែលមានឯកសារប្រវត្តិរូបនាង អញ្ចឹងគាត់ក៏ប្រហែលជាអាចដឹងពីនាងច្រើន។
"អាឡូលោកយ៉ុង..ផ្ញើអាស័យដ្ឋានខេតធឺរីន ម៊ែររីមកឲ្យខ្ញុំអីលូវនេះ" អ៊ែនហ្សូផ្ដាច់ការទាក់ទងជាមួយលោកយ៉ុងបានមួយសន្ទុះទូរសព្ទ័នាយក៏រោទ៍ឡើងស្របនឹងសារជាអាស័យដ្ឋានរបស់ខេត មិនបង្អង់យូរនាយក៏ប្រញាប់ដើរទៅរកឡានរួចបើកចេញទៅភ្លាម។
នៅតាមផ្លូវអ៊ែនហ្សូក៏បើកយឺតៗដើម្បីមើលក្រែងថាបានឃើញនាងដើរនៅតាមផ្លូវអីបែបនោះ ព្រោះនេះមេឃកំពុងតែភ្លៀងផង ហើយម៉្យាងជើងឡានក្រុងក៏ប្រហែលជាមិនរត់ទៀតដែលពេលមេឃភ្លៀងខ្លាំងថ្នាក់នេះ។
"នាងតែងតែធ្វើឲ្យយើងខឹងហើយក៏ដោះស្រាយភ្លាមៗបែបនេះមែនទេ ខេតធឺរីន ម៊ែររី?" អ៊ែនហ្សូរអ៊ូរទាំបន្តិចរួចក៏ងាកមើលបន្តទៀត តែថា...
បើសិនជានាងគ្មានលុយ គ្មានអ្វីយកមកតាមខ្លួនបែបនេះតើនាងនឹងធ្វើដំណើរយ៉ាងមិចទៅ?
ងឹក!
ឡានដឹកបន្លែមួយឈប់ងក់នៅពីមុខផ្ទះមួយក្នុងចំណោមផ្ទះជាច្រើននៃតំបន់អនាធិបតេយ្យមួយកន្លែង ផ្ទះនោះមិនមែនជាផ្ទះរបស់ម្ចាស់ឡានដឹកបន្លែនោះឡើយតែគេមកទីនេះព្រោះត្រូវជូនមនុស្សម្នាក់មក។
"អរគុណហើយលោកពូសង្ហាដែលបានជូនមក" នាងល្អិតដែលធ្វើឲ្យអ៊ែនហ្សូបារម្ភមុននោះក៏បានសុំដោយសារឡានដឹកបន្លែមួយមកផ្ទះ នាងមកដល់ពាក់កណ្ដាលផ្លូវទៅហើយ ទើបនាងបានដឹងថានាងភ្លេចកាបូបលុយនឹងរបស់ផ្សេងទៀតនៅទីនោះ។
"ថ្ងៃក្រោយកុំដើរតែឯងនៅពេលយប់ឲ្យសោះ មិនល្អទេណា៎ អញ្ចឹងពូគិតទៅសិនហើយ" ខេតធឺរីនក៏អោនក្បាលគោរពគាត់បន្តិចរួចតាមមើលរហូតដល់គាត់បើកឡានចេញទៅបាត់ ស្រីតូចក៏ព្រលែងខ្យល់ដង្ហើមធំបន្តិចរួចក៏ដើរចូលទៅមុខទ្វារ នាងក៏លូកដៃចូលផើងផ្កានៅក្បែរនោះរួចយកសោរសាគួយកមកចាក់។
ក្រឹប!
ស្រីតូចបោះជំហានចូលមកព្រមជាមួយនឹងទឹកមុខបែបនឿយហត់បន្តិចបូកផ្សំនឹងនឿយចិត្តពីអ្វីដែលនាងបានជួបមុននេះ។
(កុំរំលឹកឈ្មោះនោះឲ្យយើងបានលឺទៀត មិនអញ្ចឹងយើងចាត់ការនាង កុំស្រែកថាយើងអាក្រក់..)
"ចាត់ការយ៉ាងមិច? និយាយខ្លួនឯង ខឹងខ្លួនឯងសោះ គ្រាន់តែសួរហេតុផលសោះក៏មិនបាន មនុស្សអាក្រក់" ខេតធឺរីនឲ្យតែនឹកឃើញដល់អ្វីដែលអ៊ែនហ្សូបាននិយាយមុននោះនាងក៏នឹកខឹងភ្លាមៗតែម្ដង ត្បិតថាគេជាមនុស្សដែលគ្មានហេតុផលខ្លាំងដល់ថ្នាក់ថានាងលែងចង់និយាយរឺក៏ពាក់ពន្ធ័ជាមួយទៀត តែនាងក៏គ្មានជម្រើសព្រោះនាងត្រូវការការងារនឹងលុយ។
រ៉ឺង! រ៉ឺង..
នៅសុខៗទូរសព្ទ័លើតុរបស់នាងក៏រោទ៍ឡើង ខេតធឺរីនក៏ព្រលែងខ្យល់ដង្ហើមធ្ងន់បន្តិចរួចក្រោកឡើងទាំងមិនចង់ ស្រីតូចក៏ឈរផ្អែកខ្នងនឹងជញ្ជាំងរួចលើកទូរសព្ទ័មកនិយាយ។
(អាឡូ! ខេតនិយាយចាស៎)
"នេះគឺសុីសស្ទឺអារ៉ូនីណា៎កូន.."
(វ៉ោវ! សុីសស្ទឺ..នេះសុីសស្ទឺមានការអីទើបខលមកខេតទាំងយប់បែបនេះ?) សំនួរចោទសួររបស់នាងក៏ស្របនឹងក្រសែភ្នែកសុីសស្ទឺអារ៉ូនីងាកសំឡឹងទៅកាន់បុរសម្នាក់ដែលអង្គុយកៅអីពីមុខព្រះជាម្ចាស់នោះ គាត់ក៏នាំខ្លួនចេញឆ្ងាយបន្តិចរួចទើបបន្តនិយាយ៖
"មានបុរសម្នាក់មកទីនេះរកកូន គេនិយាយថាកូនដាក់អាស័យដ្ឋានស្នាក់ក្នុងប្រវត្តិរូបការងារថានៅឯព្រះវិហារនេះ.."
(ប្រវត្តិរូបធ្វើ- ចំមែន) និយាយមិនទាន់ចប់ផងនាងក៏នឹកឃើញបាត់ទៅហើយថាជានរណាដែលទៅរកនាងនៅទីនោះ ខេតធឺរីនក៏លើកដៃឈ្លីក្បាលខ្លួនឯងបន្តិចទាំងតានតឹង។
(សុីសស្ទឺប្រាប់គេទៅថាខ្ញុំទៅដល់ផ្ទះហើយ មិនបាច់ខ្វល់ច្រើនទេ ខ្ញុំមិនប្រកាន់កាប៉ាល់ភ្លើងដូចជាគេនោះទេ..)
"ខេតតែវាមិនសាកសម.." ស្របគ្នានឹងការនិយាយឆ្លើយឆ្លងនោះ អ៊ែនហ្សូក៏អង្គុយស្មឹងស្មាថនៅពីមុខព្រះជាម្ចាស់ហាក់ដូចជាបួងសួងសុំសេចក្ដីសុខអីបែបនោះ នាងក៏ក្រោកនាំខ្លួនឡើងមួយអស់កម្ពស់បំណងចង់ទៅរកសុីសស្ទឺម្នាក់នោះតែក៏ឈប់កាលបើបានឃើញរូបថតមួយ។
អ៊ែនហ្សូក៏ក្រោកហួសទៅមើលក៏ឃើញថាវាជារូបថតអនុស្សាវរីយ៍របស់ក្មេងៗដែលនៅមណ្ឌលនោះ ហើយអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះគឺរូបខេតធឺរីន តែមើលទៅកាលនោះនាងនៅក្មេងណាស់។
"មុខមិនប្ដូរ ចារិកកាយវិការក៏មិនប្ដូរ ហ៊ឹស" អ៊ែនហ្សូលាន់មាត់នឹងភាពក្រមិចក្រមើមរបស់ខេតក្នុងរូបថតមួយនោះតែកាលបើសំឡឹងមើលមកកាន់មនុស្សម្នាក់ដែលនៅក្បែរនោះអ៊ែនហ្សូក៏បែរជាភាំង ដៃមាំទាំក៏ស្រាប់តែញ័រកាលបើបានឃើញវត្តក្មេងស្រីម្នាក់ដែលនៅកៀកក្បែរគ្នាយ៉ាងស្និតស្នាលជាមួយខេតធឺរីននោះ។
"អាន់..អាន់ណា.."
(ហេឡូ! សុីសស្ទឺ..អាន់ណាមកវិញហើយ)




លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now