លង់ស្នេហ៍នាយកកម្លោះ
ភាគទី១១ថ្ងៃអាទិត្យសប្ដាហ៍ថ្មី...
ខេតធឺរីននាងក៏មិនបានបដិសេធតែក៏ព្រមទទួលយកសំណើរការណាត់របស់មនុស្សម្នាក់ដែលនាងមិនធ្លាប់ស្និតស្នាលជាមួយគ្នាសោះតាំងតែពីក្មេងមក ពួកនាងមានរូបថតជាមួយគ្នាតែមួយសន្លឹកប៉ុណ្ណោះតាំងតែពីស្គាល់គ្នាមក កាលនោះមានក៏ព្រោះតែសុីសស្ទឺសំណូមពរឲ្យពួកនាងថតទៀតផង។
នាងតូចតុបតែងខ្លួនស្អាតបាតចេញមកដើម្បីជួបនឹងអាន់ណា ការស្លៀកពាក់របស់នាងមើលទៅសមសួននឹងថ្លៃថ្នូរ បើសិនជានរណាមិនដឹងច្បាស់ជាគិតថានាងជាកូនរបស់អ្នកជំនួញណាម្នាក់ហើយ។
"ខេត..ខាងនេះ" សំឡេងតូចស្រាលមួយបន្លឺពីជ្រុងម្ខាងនាំអារម្មណ៍ឲ្យខេតធឺរីនងាកមើលទៅកាន់អ្នកខាងនោះភ្លាម ទឹកមុខនាងក៏ញ៉ោចស្នាមញញឹមឡើងមុននឹងនាំខ្លួនដើរទៅរកមនុស្សម្នាក់នោះភ្លាម។
"ហាយ៎" ខេតធឺរីនដាក់ខ្លួនអង្គុយពីមុខអាន់ណារួចអោនបើកកាបូបយកទូរសព្ទ័ អ្នកម្ខាងទៀតឯណោះក៏សំឡឹងមើលទៅខេតធឺរីនតាំងពីក្បាលរហូតដល់ចុងជើងរួចក៏ញញឹមហាក់ដូចជាមិននឹកស្មានថាក្មេងស្រែៗដែលមិនសូម្បីតែមានអ្នកមកធានាយកទៅចិញ្ចឹមអាចមានសមត្ថភាពទិញសម្លៀកបំពាក់ថ្លៃៗថ្នាក់នេះពាក់។
"មើលទៅឯងឥលូវដូចជាស្អាតជាងមុនទៅទៀត-"
"អរគុណ!" មិនចាំដល់អាន់ណាបានបញ្ចប់ប្រយោគរបស់ខ្លួនផងខេតធឺរីនក៏ឆ្លើយតបភ្លាម មិនមែននាងមិនដឹងឡើយថាអាន់ណាហៅនាងមកពេលនេះមានបំណងអ្វីនោះ? តាំងពីដើមមកស្រីម្នាក់នេះមិនដែលមានបំណងល្អជាមួយនាងស្រាប់ទៅហើយ។
"ឯងហៅយើងមកមានការអី? បើសិនជាគ្មានអីទេយើងក៏សុំខ្លួនទៅមុនព្រោះយើងត្រូវទៅធ្វើការផង.." ខេតធឺរីនមិនបាននិយាយអ្វីលេងសើចច្រើនព្រោះនាងប្រញាប់ទៅធ្វើការផង អាន់ណាក៏ដាក់ដៃច្រត់ចង្ការលើតុរួចមើលមកខេតជាមួយនឹងស្នាមញញឹមចម្លែក។
"ឯងទាក់ទងអ្នកណាមែនទេ? ព្រោះមើលទៅឯងដូចជាប្លែកច្រើនណាស់សម្លាញ់.. អូ! មែនហើយ..យើងភ្លេចថាយើងមានរបស់ផ្ញើឯងដែរ" អាន់ណាប្ដូរពីការនិយាយសួរនាំមកជាការលើកយករបស់ផ្ញើអោយទៅខឹតធឺរីន។
"ជាអី?" កាលបើទទួលបានកាដូខេតធឺរីននាងក៏មិនបាននិយាយអីតែក៏បើកមើលរបស់ដែលអាន់ណាយកមកផ្ញើនោះ ទឹកមុខនាងក៏ប្រែប្រួលបន្តិចកាលបើនាងបានឃើញកូនតុក្កតាខ្លាឃ្មុំមួយដែលដូចគ្នានឹងតុក្កតាដែលនាងបានបាត់កាលនៅពីក្មេង ហើយវាបាត់ក៏ព្រោះតែស្នាដៃរបស់អាន់ណានឹងឯង។
"យើងនៅមានអារម្មណ៍ខុសដែលធ្វើឲ្យវាបាត់អញ្ចឹងហើយទើបបានជាយើងទិញវាយកមកផ្ញើឯង-"
"បានហើយ!"
"ខេត.."
"ឯងធ្វើល្អជាមួយយើងធ្វើអី? នៅពីក្មេងឯងមើលងាយយើងមិនទាន់អស់ចិត្តទេរឺយ៉ាងមិច?" ខេតធឺរីនក៏និយាយស្របនឹងដៃរុញតុក្កតានោះទៅមុខអាន់ណាវិញ កាយតូចក៏ក្រោកឡើងមួយអស់កម្ពស់បំណងចង់ចាកចេញទៅតែអាន់ណាក៏កាន់ដៃនាងជាប់ដូចជាអង្វរករនាង។
"យើងសុំទោស..កាលពីក្មេងយើងខុសហើយ! យើងល្ងង់ជឿតាមគេទើបបានជាយើងធ្វើបាបឯង ឯងអត់ទោសឲ្យយើងផងបានទេខេត?" នាងកាន់យោលដៃខេតទៅមកធ្វើខ្លួនគួរឲ្យស្រឡាញ់ ដៃម្ខាងក៏លូកដាក់ថង់កាដូនោះក្នុងដៃខេតធឺរីនដោយស្នាមញញឹមប្រៀបដូចនាងជាតួឯក តួទេពអប្សរនាពេលនេះអញ្ចឹង ហើយខេតក៏នឹងក្លាយជាតួអាក្រក់ភ្លាមៗក្នុងក្រសែភ្នែកអ្នកគ្រប់គ្នានៅទីនោះបើសិនជានាងបដិសេធនឹងពាក្យអង្វរកររបស់អាន់ណា។
"និយាយចប់រឺនៅ? បើនៅទេលែងដៃយើង.." ខេតវាសដៃអន់ណាចេញបន្តិចរួចក៏នាំខ្លួនចាកចេញពីទីនោះ ស្រីតូចដើរចេញមកជាមួយថង់របស់នោះរួចក៏ទម្លាក់វាចូលទៅក្នុងធុងសម្រាមតែម្ដង។
"ស្រីចង្រៃ..១០ឆ្នាំជាងទៅហើយចារិកនៅមិនកែ" ខេតមិនភ្លេចងាកមើលទៅក្នុងហាងរួចប្រទិចផ្ដាសាអតីតសត្រូវជាច្រើនមុននឹងហៅតាក់សុីជិះចាកចេញទៅ។
ក្រុមហ៊ុនអាល់ម៉ាឌី..
ខេតធឺរីនចូលមកដល់ក្រុមហ៊ុនព្រមជាមួយនឹងការស្វាគមន៍របស់អ្នកគ្រប់គ្នាដែលនៅទីនោះ ស្រីតូចក៏ញញឹមរួចចូលហួសទៅកាន់បន្ទប់ឆុងកាហ្វេដើម្បីរៀបចំកាហ្វេយកទៅជូនលោកអគ្គនាយក។
"Aww?" ខេតធឺរីនលាន់មាត់បន្តិចកាលបើចូលមកឃើញអគ្គនាយកអង្គុយចឹបកាហ្វេជាស្រេច នេះអ្នកណាជាអ្នកឆុងជូនគាត់? រឺក៏...
"លោកអគ្គនាយក..ឆុងកាហ្វេខ្លួនឯងរឺ?"
"ព្រឹកមិញនាងទៅណា? យើងខលក៏មិនលើក នេះនាងភ្លេចពីតួនាទីខ្លួនឯងហើយមែនទេ? យើងត្រូវធ្វើការងារខ្លួនឯងទាំងអស់.."
"អញ្ចឹងក៏ល្អដែរចាស៎" ពាក្យឆ្លើយតបរបស់នាងក៏នាំឲ្យអ្នកម្ខាងទៀតងាកសំឡឹងមើលមកនាងព្រមជាមួយនឹងក្រសែភ្នែកបែបភ្ញាក់ផងខឹងផង នេះនាងមានដឹងខ្លួនឯងកំពុងតែនិយាយអីទេ?
"មួយរយៈនេះលោកនាយកមានសាច់ជាងមុនបើអាចធ្វើការងារដោយខ្លួនឯងខ្លះក៏ល្អណា៎.." ខេតធឺរីននិយាយបណ្ដើរ ភ្នែកក៏អោនរៀបចំឯកសារប្រជុំបណ្ដើរ នាងមិនសូម្បីតែងាកមើលទៅមេកើយអីបន្តិចសោះ។
"មួយរយៈនេះនាងក៏បានសម្ដីដែរ កាត់ប្រាក់ខែខ្លះក៏ល្អ.."
"លុយលោកនាយកទេតើ អញ្ចឹងលោកនាយកចង់ធ្វើបែបណាក៏បានណាចាស៎... បើលោកនាយកគិតថាសម" ខេតធឺរីនលើកយកឯកសារនោះយកមកដាក់ពីមុខអ៊ែនហ្សូរួចមិនភ្លេចសើចស្ញេញដាក់គេបន្តិច តែវាប្រៀបបីដូចជាភាពឌឺដងដាក់នាយអញ្ចឹង អ៊ែនហ្សូក៏ក្រោកឡើងបន្តិចរួចដើរទៅតាមនាងតូចភ្លាម ខេតធឺរីនឯណោះក៏មិនបានដឹងថាគេមកតាមនាងឡើយ នាងចេញមកខាងក្រៅបំណងចង់ឆុងកាហ្វេឯណេះតែនាងក៏មកជ្រួសបុកនឹងបុរសម្នាក់ដែលទើបតែចូលមកនោះ។
"សូមទោសអ្នកនាង.."
"យ៉ុនហាន់? នេះលោក.."
"ខេត..ហីយ៉ា!នាងធ្វើការនៅទីនេះហេស៎?" យ៉ុនហាន់នឹងខេតជាមិត្តរួមជំនាន់នៅឯសកលវិទ្យាល័យជាមួយគ្ន តែក្រោយពីបញ្ចប់ការសិក្សាពួកគេក៏ខានជួបមុខគ្នាដល់ទៅ២ឆ្នាំទៅហើយ ទើបតែជួបគ្នាដោយចៃដន្យពេលនេះ។
"ចាស៎ខ្ញុំធ្វើការនៅទីនេះ ចុះយ៉ុនហាន់មកទីនេះមានការអីដែរ?"
"ខ្ញុំមកយកគ្រឿងអលង្ការដែលកម៉្មង់ជូនម៉ាក់នឹងណា ជួនជាបានជួបគ្នាទៅហើយ ខ្ញុំអាចអញ្ជើញនាងទៅញ៊ាំបាយថ្ងៃត្រង់បានទេ?" ខេតធឺរីនក៏ញញឹមព្រមជាមួយនឹងថ្ពាល់ក្រហមបន្តិច បបូរមាត់ហើបបំណងនឹងឆ្លើយទៅហើយតែក៏មានវត្តមានមនុស្សម្នាក់ចូលមកជិតនាង។
"អរ៎បងប្រុសអ៊ែនហ្សូ..សួស្ដី"
"នាងបម្រុងទៅបាយថ្ងៃត្រង់ឯណា? ដល់ម៉ោងប្រជុំឥលូវនឹងហើយ..."
"ចុះលោកនាយកលឺពីណាមកថាខ្ញុំទៅអាហារថ្ងៃត្រង់?"
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន