ភាគទី០៥

948 54 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ភាគ០៥

"ម៉ូដនេះ..ម៉ូដនេះ"
"ម៉ូដនេះផង.." រាងកាយខ្ពស់ស្រឡះចង្អុលទៅកាន់ម៉ូដអាវរបស់នារីដែលមានគ្រប់ម៉ូដសុទ្ធសឹងតែជាម៉ូដថ្មីសម្រាប់និទាឃរដូវនេះហើយវាក៏នៅមិនទាន់បានចេញលក់ជាសាធារណៈនៅឡើយដែរ តែគេជាភ្ញៀវវីអាយភីនឹងជាដៃគូសហការ អញ្ចឹងគេក៏មានសិទ្ធិអាចមើលនឹងរើសទំនិញនោះមុននរណាៗទាំងអស់។
អ៊ែនហ្សូដើរបង្អូសដៃពីលើអាវទាំងនោះរួចបុគ្គលិកក៏ញាប់ដៃជើងរើយកវាទៅឲ្យអ្នកដែលនៅរង់ចាំឯបន្ទប់ផ្លាស់នោះបានសាកវាមើល។
"ព្រះជាម្ចាស់មួយឈុតនេះ២លានវ៉ុន..នេះអាវសម្រាប់ស្លៀករឺក៏មាសទៅ បានជាថ្លៃម្លឹងៗ?" ខេតធឺរីននិយាយទាំងនាងនៅភ្ញាក់ផ្អើលជាខ្លាំង តែនាងក៏យកវាមកដាក់នៅលើខ្លួន ទឹកមុខបែបមិនដឹងខ្យល់អ្វីអម្បាញ់មិញក៏ប្ដូរផ្លាស់មកជាញញឹមស្រស់ កែវភ្នែកទទេស្អាតក៏ប្រែជារលីងរលោងនឹងមានតំណក់ទឹកថ្លាដក់នៅក្នុងរង្វង់ភ្នែកមួយគូនោះ។
"ខ្ញុំមិនដែលធ្លាប់ស្រម៉ៃថាខ្លួនឯងបានសាកសម្លៀកបំពាក់ស្អាតៗបែបនេះឡើយ មិនដែលសូម្បីតែគិតតែម្ដង.. វាអាចជាការផ្លាស់ប្ដូរនៃជីវិតឯងដែរទេខេត?" បបូរមាត់ពោលពីភាពរំភើបចិត្តស្របនឹងកែវភ្នែកងាកសំឡឹងមើលទៅឈុតស្អាតៗជាច្រើនទៀត។
"ហេតុអីក៏យូរម៉្លេះ?" អ៊ែនហ្សូដែលនៅអង្គុយចាំនៅឯសាឡុងខាងក្រៅឯណោះក៏រអ៊ូរទាំកាលបើជាងកន្លះម៉ោងទៅហើយនាងនៅមិនទាន់លរឈុតចេញមកឲ្យគេបានឃើញទៀត កែវភ្នែកមុតងាកសំឡឹងមើលទៅកាន់នាឡិកាប៉ោលនៅក្បែរនោះ បម្រុងនឹងហាមាត់និយាយទៅហើយវាំងននកន្លែងលរឈុតក៏បើកឡើងភ្លាម។
រាងកាយតូចស្រឡូនស្លៀកឈុតសំពត់ភ្លីសេខ្លីពណ៌ឈូក បូករួមជាមួយនឹងអាវសដែលជាអាវសាកសមសម្រាប់លេខាទូទៅតែងតែស្លៀក តែអ្វីដែលមិនទូទៅសម្រាប់កែវភ្នែករបស់អ៊ែនហ្សូនោះគឺសម្រស់ស្រស់ត្រកាលចម្លែករបស់ក្មេងស្រីរឡាក់រឡើតម្នាក់នេះ។
"វាមើលទៅរៀងខ្លីបន្តិចដែរទេ?" ពាក្យចោទសួររបស់ខេតក៏ហាក់ដូចជាបំផ្លាញអារម្មណ៍ចាប់ភ្លឹកមើលរបស់អ៊ែនហ្សូអស់ទាំងស្រុងតែម្ដង នាយប្ដូរទឹកមុខមកជាស្មើវិញរួចអង្គុយគងអន្ទាក់ខ្លាមើលនាងតាំងពីក្បាលដល់ចុងជើង។
"លោកនាយកសំពត់នេះមើលទៅខ្លី-"
"ម៉ូដសំពត់នេះមានប៉ុន្មានខ្ចប់ឲ្យអស់មក អាវបែបដូចដែលនាងពាក់នេះក៏ខ្ចប់គ្រប់ម៉ូដនឹងគ្រប់ពណ៌ដូចគ្នាដែរ ហើយឈុតអាវចាស់ដែលនាងពាក់មុននេះ ប្រមូលចោលអោយអស់ទៅ" អ៊ែនហ្សូមិនបាននិយាយអ្វីទៀត គេក៏ក្រោកនាំខ្លួនឡើងពីសាឡុងរួចធ្វើដំណើរទៅកាន់កន្លែងគិតលុយ។
"មនុស្សយល់តែចិត្តខ្លួនឯង.." ខេតធឺរីនរអ៊ូស្ដីថាអោយអគ្គនាយកវ័យក្មេងបន្តិច រួចក៏នាំខ្លួនទៅតាមអ៊ែនហ្សូតែម្ដងព្រោះថាឈុតនាងមុននាយបានបញ្ជាឲ្យគេចោលអស់បាត់ទៅហើយ។
ក្រឡេកមកមើលអ៊ែនហ្សូឯណេះវិញ គេក៏ដើរមកឈរនៅកន្លែងគិតលុយដោយមានបុគ្គលិកញាប់ដៃជើងទូទាត់ជូនគេមិនអោយខកចិត្ត កែវភ្នែកថ្លាឆ្វង់ក៏ងាកចំនឹងឈុតរ៉ូបមួយព្រមនឹងស្បែកជើងកែងមនុស្សស្រីដែលមើលទៅស្រស់ស្អាត ហើយវាក៏ហាក់រំលឹកគេឲ្យនឹកដល់មនុស្សម្នាក់ដែរ។
"ទាំងអស់គឺអស់២៥លានលោកប្រុស.."
"គិតទាំងរ៉ូបនឹងស្បែកជើងកែងមួយគូនោះផង" អ៊ែនហ្សូចង្អុលទៅកាន់ឈុតរ៉ូបនោះរួចក៏ញញឹមបន្តិច ហេតុអីក៏គេបែរជាមានអារម្មណ៍ល្អម៉្លេះ គ្រាន់តែបានឃើញរ៉ូបនោះរួច?
....
"លោកនាយកមិនគួរចំណាយច្រើនថ្នាក់នឹងទេ ព្រោះថាវាច្រើនជាងប្រាក់ខែខ្ញុំគុណនឹង៦ទៅទៀត.." នៅតាមផ្លូវខេតធឺរីននាងក៏និយាយទៅកាន់នាយដែលអង្គុយសញ្ជឹងនៅបាំងខាងក្រោយឯណោះ អ៊ែនហ្សូក៏ងាកមើលផែនខ្នងរបស់នាងបន្តិចរួចបែរចេញធ្វើហីៗបែបមិនខ្វល់។
"២៥លាន បើប្រៀបធៀបនឹងយើងលក់មុខព្រោះតែការតុបតែងរបស់នាង ប៉ុណ្ណេះយើងគិតថាវានៅតិចផង.." អ៊ែនហ្សូមិនត្រឹមតែមិនទុកមុខឲ្យនាង គេក៏នៅលើករឿងការតុបតែងរបស់នាងឡើងមកនិយាយទៀត។
"គេដឹងហើយថាលោកនាយកជាអ្នកមាន.."
"នាងនិយាយស្អីមុននេះ?" អ៊ែនហ្សូចងចិញ្ចើមបន្តិចកាលបើបានលឺនាងរអ៊ូម្នាក់ឯងមុននោះ ខេតធឺរីននាងមិនបាននិយាយឆ្លើយតបអ្វី បានត្រឹមតែងាកមកសើចស្ញេញដាក់អ៊ែនហ្សូបន្តិចរួចងាកមើលទៅទេសភាពតាមកញ្ចក់ឡាននៅឯខាងក្រៅឯណោះ។
ឡានក៏ចេះតែបើកបន្តជារឿយៗរហូតមកដល់អាផាតមិនធំទូលាយមួយដែលមានធ្លាធំសឹងតែស្មើនឹងម្ដុំអនាធិបតេយ្យដែលនាងនៅទាំងមូលទៅហើយ ខេតធឺរីនចំហមាត់សំឡឹងមើលទេសភាពនឹងភ្លើងដែលដាក់តាមដើមឈើអមផ្លូវចូលនោះ ឡានក៏ឈប់ឆ្កក់នៅពីមុខអាផាតមិនធំមួយនោះ មានអង្គរក្សម្នាក់ចុះមកចាំបើកទ្វារឡានឲ្យគេ អ៊ែនហ្សូក៏មិនភ្លេចដៀងភ្នែកមើលខេតបន្តិច មុននឹងក្រោកនាំខ្លួនចេញពីក្នុងឡាននោះ។
"វ៉ោវ!" ខេតធឺរីនក៏លាន់មាត់តាំងពីផ្លូវចូលរហូតមកដល់ខាងក្នុងឯណេះ នាងតូចក៏ងើយមើលសឹងតែបាក់ករទៅហើយ នាងចូលមកខាងក្នុងតាមពីក្រោយអគ្គនាយកទាំងមិនបានសួរនាំអ្វីព្រោះនាងរវល់ឈ្លក់វង្វេងនឹងសម្រស់ស្រស់ស្អាតនៅទីនេះ។
"លើកជើងរំលងផងក្រែងនាងអាចនឹងជាន់ខ្សែភ្លើង.."ពាក្យគេនិយាយហាក់ដូចជាឃាត់ដំណើរនាងអញ្ចឹងដែរ ខេតធឺរីនឈប់ងក់ក៏ឃើញថាមានខ្សែភ្លើងនៅពីមុខនាងពិតមែន ស្រីតូចក៏លើកជើងរំលងបន្តិចរួចចូលទៅកាន់ខាងក្នុងបន្តទៀត។
អ៊ែនហ្សូចុចបើកភ្លើងបំភ្លឺក្នុងបន្ទប់ទើបបានឃើញថាបន្ទប់នោះវាស្អាតខ្លាំងប៉ុណ្ណា នាងក៏ចូលមកជ្រៅរួចក៏បានឃើញមានទូដាក់សៀវភៅជាច្រើននៅទីនោះ អ៊ែនហ្សូឯណោះក៏ដោះអាវធំរបស់ខ្លួនចេញបោះទៅលើកៅអីធ្វើ រួចងាកបែរមកធ្វើមុខម៉ូវដាក់ខេតធឺរីនឯណេះវិញ។
"លោកនាយកនៅអាផាតមិនធំតែឯង មិនខ្លាចទេហេស៎?"
"ចុះនៅប៉ុន្មាននាក់ទើបមិនគួរឲ្យខ្លាច?" ខេតងាកមើលមុខគេបន្តិចរួចព្រលែងខ្យល់ដង្ហើមហាក់ខឹង ខេតធឺរីនក៏ដើរមួយៗទៅកាន់តុក្បែរនោះ ដៃសន្សឹមៗរួចទាញកាំបិតឡើងស្របនឹងអ៊ែនហ្សូងាកមកចំល្មម ទឹកមុខរបស់គេក៏ប្រែមកជាសស្លេក ដៃមាំដែលកាន់ថេបលេតមុននោះក៏បែរជាធ្លាក់ច្រាវនៅក្បែរជើង ខេតដំបូងឡើយគិតថាចង់បំភ័យគេលេងតែនាងគិតខុសហើយ។
"លោកនាយក.."
"អាន់ណា..ហើយអាន់ណាយើងខ្លាចណាស់..អាន់ណា" អ៊ែនហ្សូអង្គុយផ្ទប់ក្បាលខ្លួនឯងព្រមទាំងហៅនរណាម្នាក់ដូចជាមនុស្សម្នាក់នោះជាមនុស្សដែលគេតែងហៅជាប្រចាំអញ្ចឹង។
"លោកនាយកកើតអី?"
"អាន់ណា..អាន់ណាយើងខ្លាច..កុំទៅចោលយើងអី អាន់ណា.." ដៃមាំលូកអោបក្រសោបចង្កេះនាងព្រមជាមួយនឹងភាពញ័រទទ្រើត ខេតធឺរីនក៏ប្រញាប់លូកដៃអោបគេបកវិញទាំងមានអារម្មណ៍មិនល្អ។
(ការពិតគេមិនរឹងមាំដូចជានាងគិតទេ)


លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now