លង់ស្នេហ៍នាយកកម្លោះ
ភាគ៦៩ក្រាក!
ទ្វារផ្ទះខាងមុខបើកឡើងស្របនឹងវត្តមានអ្នកគ្រប់គ្នាដែលកំពុងតែព្រួយបារម្ភចេញមកទទួលគេ ស្កាលេតជាម្ដាយដែលកំពុងតែព្រួយបារម្ភជាមួយនឹងអាការៈកូនបូកផ្សំនឹងការបាត់ខ្លួនពេញមួយថ្ងៃនោះក៏ប្រញាប់ចូលទៅអោបក្រសោបគេជាប់ណែន កែវភ្នែកក៏រលីងរលោងចង់យំតែបបូរមាត់ក៏ញញឹមព្រោះគេមកដល់ផ្ទះវិញដោយសុវត្ថិភាព។
"ប្រុសហ្សូ..កូនបាត់ទៅណា? ដឹងទេថាម៉ាក់បារម្ភពីកូនប៉ុណ្ណានោះ?" ស្កាលេតអោបក្រសោបកូនព្រមជាមួយនឹងការនិយាយអួលដើមករ នាងស្មានថាកូនប្រុសសម្រេចចិត្តធ្វើអ្វីផ្ដេសផ្ដាសហើយទេតើ។
"អ្នកម៉ាក់មិនព្រមញ៊ាំបាយទេ គាត់នៅចាំផ្លូវបង លើកក្រោយកុំធ្វើឲ្យម៉ាក់បារម្ភទៀតបានទេ? បងប្រុស.." វ៉ាយ៍លេតដែលនៅឈរទាំងភ្នែកក្រហមឯណោះក៏ចូលមកអោបក្រសោបបងប្រុសម្នាក់ទៀត អ៊ែនហ្សូក៏ញញឹមរួចអោបក្រសោបទាំងអែមមីដែលជាបងស្រីធំម្នាក់ទៀត ទាំង៤នាក់ម្ដាយកូនក៏អោបក្រសោបគ្នាយ៉ាងស្និតស្នាលនឹងសែនកក់ក្ដៅបំផុត។
"ខ្ញុំមិនមែនកូនក្មេងឯណាអ្នកម៉ាក់ ម៉្យាងខ្ញុំក៏ឈប់ខូចចិត្តទៀតហើយដែរណា៎" គ្រាន់តែលឺអ៊ែនហ្សូនិយាយឃ្លាមួយប្រយោគនេះរួចមកទាំងម្ដាយនឹងបងប្អូនគេ២នាក់ទៀតក៏ដកខ្លួនពីការអោបក្រសោបរួចងើបសំឡឹងមើលទៅគេទាំងភាពងឿងឆ្ងល់លាយឡំនឹងភាពធូរស្រាលក្នុងចិត្ត។
"ម៉ាក់ធ្លាប់និយាយបានថាខេតនឹងមិនសប្បាយចិត្តទេបើសិនជាខ្ញុំធ្វើបាបខ្លួនឯង អញ្ចឹងខ្ញុំក៏នឹងធ្វើដើម្បីនាង បញ្ជាក់ឲ្យនាងបានឃើញថាខ្ញុំរឹងមាំណាស់"
"ល្អ..ល្អណាស់កូនប្រុសម៉ាក់! ម៉ាក់ស្រឡាញ់កូនគ្រប់ៗគ្នា កូនៗសុទ្ធតែជាកែវភ្នែករបស់ម៉ាក់ណា៎ អញ្ចឹងបើសិនជាមានរឿងអ្វីក៏ដោយ កុំគិតថានឹងចាកចេញពីម៉ាក់ណា៎ ម៉ាក់សុំចិត្តពួកឯង ហ៊ឹក"
"ពួកកូនក៏ស្រឡាញ់អ្នកម៉ាក់ខ្លាំងៗដែរ" ទាំង៣នាក់បងប្អូនក៏និយាយទាំងញញឹមរួចក៏អោបក្រសោបម្ដាយជុំគ្នា បរិយាកាសមួយដែលកម្រនឹងកើតឡើងបំផុត ជាពិសេសគឺពួកគេទាំង៣នាក់បងប្អូនបាននៅជុំគ្នាបែបនេះ។
...
ថ្ងៃថ្មី..
ក្រឡេកមកមើលរីនឯណេះវិញ ថ្ងៃនេះជាថ្ងៃថ្មីដែលរីនអាចនាំអ៊ីវ៉ែនកូនប្រុសតែមួយគត់របស់នាងចេញមកខាងក្រៅលេងកំសាន្ត ពីរនាក់ម្ដាយកូនដើរលេងជាមួយនឹងគ្នាដោយមានម្ដាយកាន់ដៃកូនដើរតិចៗក្រោមខ្យល់ជំនោរត្រជាក់បោកបក់មក។
"ម៉ាក់..ម៉ាក់អ៊ីវ៉ែនឃ្លាន" ដើរចេញពីសណ្ឋាគារបានមួយសន្ទុះអ៊ីវ៉ែនក៏រអ៊ូថាគេឃ្លាន រីនក៏មិនទាន់ឆ្លើយតែក៏បន្ទន់ជង្គង់ចុះឲ្យទាបស្មើនឹងកូនរួចលូកដៃជូតថ្ពាល់កូនបន្តិច។
"ថ្ពាល់សស្គុសតែម្ដង នេះមានលួចលាបម៉្សៅក្រអូបមិនឲ្យម៉ាក់ដឹងទេក្មេងខូច?" គ្រាន់តែម្ដាយតាមទាន់ជាន់កែងភ្លាម ក្មេងតូចដែលបានប្រព្រឹត្តិដូចដែលម្ដាយនិយាយក៏សើចកាច់កររួចលូកដៃអោបករម្ដាយបន្តិច។
"អ៊ីវ៉ែនចង់ក្រអូបដូចម៉ាក់ដែរ ហិហិ"
"យើងនឹងពូកែអាខាងយកចិត្តនឹងសម្ដីផ្អែមនឹងណាស់ ម៉ាក់មិនដែលខឹងបានយូរមិចទេនៀក៎..កូនឃ្លានហើយត្រូវអត់? អញ្ចឹងពួកយើងញ៊ាំដំឡូងបំពងនឹងមាន់ទៅល្អទេ? អ៊ីវ៉ែនក៏ចូលចិត្តវាដែរណ៎"
"បាទម៉ាក់ បាទ៎ ហិហិ let's go" អ៊ីវ៉ែនក៏លូកដៃអោបករម្ដាយរួចឲ្យម្ដាយពរគេចាកចេញពីទីកន្លែងនោះ ២នាក់ម្ដាយកូនវ័យក្មេងក៏បានមកដល់ហាងមួយកន្លែងដែលមានភ្ញៀវកំពុងតែតម្រង់ជួរតាំងតែពីផ្លូវចូលតែម្ដង រីនក៏ឈរធ្មឹងមើលទៅជួរមួយនោះមុននឹងព្រលែងខ្យល់ដង្ហើមធ្ងន់បន្តិច។
"ជួរវែងណាស់ម៉ាក់..អូនឃ្លាន" អ៊ីវ៉ែនកាលបើឃើញជួរវែងគេក៏ពេបមាត់បន្តិចត្បិតគេដឹងថាគេនឹងត្រូវរង់ចាំយូរណាស់ទម្រាំតែបានញ៊ាំរបស់ដែលចូលចិត្ត។
"កូនអង្គុយលេងក្បែរនេះទៅចាំម៉ាក់ទៅតម្រង់ជួរទិញឲ្យកូនណា៎ អ៊ីវ៉ែន" រីននាងក៏ប្រញាប់និយាយប្រាប់ទៅកូនរួចងាកមើលទៅជួរដែលមានមនុស្សឈរជាច្រើននោះ ចិត្តមួយចង់ទៅភ្លាមៗតែចិត្តមួយក៏មិនហ៊ានទុកកូនចោល។
"ម៉ាក់..ចាំថ្ងៃក្រោយក៏បាន អ៊ីវ៉ែនឲ្យចង់ឲ្យម៉ាក់ចុងជើងទេ"
"អ៊ីវ៉ែន..កូន" រីនក៏អង្គុយចុះរួចអោបក្រសោបកូនដែលយល់ចិត្តឯណោះ អ៊ីវ៉ែនក៏អោបម្ដាយទាំងញញឹមតែគេក៏កាន់តែញញឹមកាលបើមានបុរសម្នាក់ចូលមករកគេរួចហុចដំឡូងនឹងមាន់ដែលខ្ចប់ស្រាប់ឲ្យទៅគេ។
"អរគុណពូៗ.." អ៊ីវ៉ែនក៏លូកដៃទទួលយ៉ាងលឿនកាលបើគេហុចឲ្យភ្លាម រីនក៏មិនបាននិយាយអីតែប្រញាប់បែរទៅមើលអ្នកដែលហុចរបស់ឲ្យកូននាង រួចភ្ញាក់ផ្អើលបន្តិច៖
"លោកទៀតហើយ?" បុរសម្នាក់ដែលនាងបានជួយកាលពីម្សិលមិញក៏បង្ហាញខ្លួនម្ដងទៀត គេញញឹមដាក់នាងបន្តិចរួចក៏ងាកមើលទៅអ៊ីវ៉ែនកូនប្រុសនាងម្ដង។
"ពូៗប្រហែលជាចាំយូរហើយ បើពូឲ្យអ៊ីវ៉ែនពូបានអីញ៊ាំទៅ?.." ក្មេងតូចនិយាយទាំងមានសុជីវធម៌ទៅកាន់បុរសជាចាស់ទុំដែលបានឲ្យរបស់ញ៊ាំមកខ្លួន ទោះបីជាគេឃ្លានក៏គេចេះដឹងនឹងក្រែងចិត្តម្ចាស់អំណោយនោះដែរ។
"ម្ចាស់ហាងជាមិត្តរបស់ពូ អញ្ចឹងពូចង់បានពេលណាក៏បានដែរ អ៊ីវ៉ែនក៏អញ្ចឹងបើសិនជាអ៊ីវ៉ែនចង់ញ៊ាំអាចប្រាប់ពូបាន ពូនឹងទិញឲ្យអ៊ីវ៉ែនរាល់ថ្ងៃតែម្ដង.."
"មិនចាំបាច់ដល់ថ្នាក់នឹងពេកទេលោក..គឺ..ខ្ញុំចង់បានន័យថាអ៊ីវ៉ែនគេក្រែងចិត្តដែលលោកត្រូវមកលំបាកទិញឲ្យគេរាល់ថ្ងៃ ព្រោះលោកក៏មានការងារត្រូវធ្វើ ម៉្យាងពួកយើងក៏ជួបគ្នាដោយចៃដន្យរហូតដែរណ៎" រីនក៏ប្រញាប់រកនឹកពាក្យបែបណាដែលគួរសមសម្រាប់បកស្រាយទៅនាយវិញ អ៊ែនហ្សូក៏ញញឹមរួចលើកដៃឈ្លីក្បាលនាងបន្តិច។
"អញ្ចឹងយើងរកមូលហេតុដែលអាចជួបគ្នាញឹកញាប់ មិនមែនចៃដន្យទៅយ៉ាងមិចដែរ?" អ៊ែនហ្សូស៊កសៀតពាក្យសម្ដីទៅកាន់រីន ដែលនាំឲ្យនាងគាំងនិយាយអ្វីមិនចេញទាល់តែសោះ។
...
"កុំយកដៃញីភ្នែកណា៎អ៊ីវ៉ែន..កូនអាចជិះទោងរំអិលនោះបាន តែកុំសម្រូតលឿនពេក" ក្រោយពីបានញ៊ាំអាហារដែលចូលចិត្តរួចរីនក៏នាំកូនមកលេងនៅឯសួនដែលមានកន្លែងក្មេងលេងជាច្រើន ស្រីតូចអង្គុយមើលទៅកូនរួចញញឹមបន្តិច។
"នេះកាហ្វេ.." មួយសន្ទុះក៏មានវត្តមានរបស់នាយអ៊ែនហ្សូចូលមករកនាងព្រមជាមួយនឹងកាហ្វេ ស្រីតូចក៏យកវាមកមើលឃើញថាវាជាម៉ូឆា រសជាតិដែលនាងចូលចិត្តទៀត ។
នាយក៏ទម្លាក់ខ្លួនអង្គុយក្បែរនាងរួចលើកកាហ្វេខ្លួនឯងមកផឹក ដៃម្ខាងច្រត់ទៅក្រោយរួចញញឹមសំឡឹងទៅអ៊ីវ៉ែន កាយវិការចម្លែករបស់គេធ្វើឲ្យរីនអត់មិនសួរមិនបាន។
"ហេតុអីក៏លោកតែងតែរកខ្ញុំឃើញបែបនេះ? ខ្ញុំគេងនៅទីណា មកញ៊ាំអីនៅទីណាក៏លោកនៅតែមករកឃើញរហូតដែរ.." រីនក៏សួរទៅកាន់អ៊ែនហ្សូរួចទទួលបានការសំឡឹងបែបអស់សំណើចបកមកវិញ។
"វាអាចជានិស្ស័យទេដឹង?" អ៊ែនហ្សូនិយាយឡើងទាំងមុខស្មើ មុននឹងលើកកាហ្វេមកចឹប រីនក៏មិនបាននិយាយអីតែក៏បានត្រឹមងក់ក្បាលនឹងងាកមើលទៅកូនប្រុស អ៊ែនហ្សូក៏ងាកទៅម្ខាងរួចញាក់ដៃភ្នែកដាក់បុរសឈុតខ្មៅម្នាក់ដេលនៅជ្រុងនោះ គេនោះឯងជាអ្នកដែលអ៊ែនហ្សូជួលឲ្យតាមមើលនឹងការពារនាងតាំងតែពីយប់មិញមកម៉្លេះ។
(រឿងខ្លះវាអាចនឹងកើតឡើងចៃដន្យ តែសម្រាប់បង..បងនឹងបង្កើតភាពចៃដន្យដើម្បីបានជួបអូនគ្រប់ពេល..ខេត)
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន