លង់ស្នេហ៍នាយកកម្លោះ
ភាគបញ្ចប់ហ៊ូ!!!!
សំឡេងទះដៃសាទរក៏បានបន្លឺឡើងស្របនឹងវត្តមានរបស់ភ្ញៀវកិត្តិយសជាច្រើននៅទីនោះ ក្រោយពីការដើរបង្ហាញទាំងប៉ុន្មានត្រូវបានបញ្ចប់ ម្ចាស់កាយតូចស្ថិតក្នុងឈុតរ៉ូបក្រហមសុីគ្នាជាមួយនឹងស្បែកសខ្ចីដូចជាសំឡីរបស់នាង។
"សាយន្ត័សួស្ដីអស់លោក លោកស្រីដែលជាភ្ញៀវកិត្តិយសទាំងអស់ដែលអញ្ជើញផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការចូលរួមកម្មវិធីនារាត្រីនេះ.." នាងតូចវ៉ាយ៍លេតមានតួនាទីជាពិធីករនៅថ្ងៃនេះក៏ឡើងបង្ហាញខ្លួននឹងចាត់ចែងកម្មវិធីយ៉ាងរលូនតាំងពីដើមរហូតដល់ពេលនេះ។
"ជាដំបូងនាងខ្ញុំចង់អរគុណទៅកាន់អស់លោក លោកស្រីដែលឆ្លៀតពេលវេលាមកចូលរួមពិធីនៅថ្ងៃនេះតំណាងឲ្យគ្រួសារត្រកូលអាល់ម៉ាឌីយើងខ្ញុំ.." វ៉ាយ៍លេតនិយាយស្របនឹងភ្នែកងាកទៅមើលតុកិត្តិយសដែលមានវត្តមានក្រុមគ្រួសារនាងទាំងមូលនៅទីនោះ ស្រីតូចក៏ញញឹមកាលបើឃើញជីមីននឹងវីនហ្សែនកំពុងតែអង្គុយបក់ដៃមកកាន់នាង។
វ៉ាយ៍លេតក៏ងាកភ្នែកមើលទៅខាងក្រោយឆាកក៏មានវត្តមានរបស់ខេតធឺរីនដែលត្រូវជាបងថ្លៃនាង គាត់មិនមែននៅតែម្នាក់ឯងតែមានបងប្រុសនាងឈរក្បែរខ្លួននោះដែរ។
"កម្មវិធីបន្ទាប់នេះគឺជាការដើរបង្ហាញម៉ូដគ្រឿងពេជ្រដែលមានតម្លៃថ្លៃបំផុត..អ្នកទាំងអស់គ្នាទាយទៅមើលថាប៉ុន្មាន? ១លាន? ៥លាន រឺក៏១០លាន?" វ៉ាយ៍លេតបង្អើលដល់ភ្ញៀវកិត្តិយសឲ្យម្នាក់ៗកាន់តែចង់ដឹងថែមទៀត គ្រប់គ្នាក៏កាន់តែអន្ទះសារចង់ឃើញវាថែមទៀត។
"គឺ២៥លានដុល្លារ.."
ហ៊ូ!!!!
គ្រាន់តែតម្លៃនៃគ្រឿងពេជ្រនោះត្រូវបានប្រកាសគ្រប់គ្នាក៏នាំគ្នាស្រែកហ៊ោកាន់តែខ្លាំង ភាពហ៊ោកញ្ជ្រៀវនោះក៏នាំឲ្យអ្នកដែលឈរក្រោយឆាកនោះកាន់តែនៅមិនសុខថែមទៀត ខេតធឺរីននាងឆ្លេឆ្លាចង់ចូលទៅខាងក្នុងវិញតែក៏ត្រូវអ៊ែនហ្សូកាន់ស្មានាងជាប់ណែនតែម្ដង។
"អូនឈប់ដើរហើយ..បងឲ្យអូនវ៉ាយ៍បង្ហាញជំនួសទៅ" ខេតក៏បែរជាភ័យដល់ថ្នាក់នាងលែងចង់ដើរបង្ហាញនឹងរុញវាទៅឲ្យវ៉ាយ៍ឯណោះវិញ អ៊ែនហ្សូក៏កាន់ស្មានាងជាប់រួចទាញនាងឲ្យបែរមករកគេ។
"ស្ដាប់បង! កម្មវិធីមួយនេះ ឈុតមួយនេះជារបស់អូន មិនអាចឲ្យអ្នកណាបង្ហាញជំនួសបានឡើយ អូនយល់ទេ? ស្ដាប់បងហើយឡើងទៅបង្ហាញទៅណា៎ កុំភ័យ ហ៊ឹម" អ៊ែនហ្សូអោនថើបថ្ងាសនាងបន្តិចរួចកាន់ស្មារុញនាងឲ្យបែរទៅរកវេទិកា ខេតធឺរីនព្រលែងខ្យល់ដង្ហើមចេញចូលមួយៗរួចក៏បោះជំហានឡើងទៅលើវេទិកាស្របនឹងសំឡេងទះដៃមិនឈប់តែម្ដង។
(ពុទ្ធោរ ភ្លេចចិញ្ជៀន) ខេតធឺរីននាងក៏និយាយឡើងកាលបើនាងអោនមើលនៅលើដៃនាងក៏ភ្លេចពាក់ចិញ្ជៀនដែលជារបស់មួយនៅក្នុងឈុតនោះទៅហើយតែនាងក៏មិនបានបង្ហាញការភិតភ័យដោយនាងព្យាយាមងើបមុខឡើងពើងទ្រូងបង្ហាញគ្រឿងពេជ្រដែលនាងបានពាក់នោះ គ្រប់គ្នាក៏តាមមើលនាងព្រមទាំងស្ញើចសរសើរពីសម្រស់នាងបូកផ្សំនឹងឈុតគ្រឿងពេជ្រនោះ។
"អ្នកទាំងអស់គ្នា..ខ្ញុំសុំនិយាយបន្តិចបានទេ?" ក្រោយពីដើរបង្ហាញបានមួយជុំខេតធឺរីននាងក៏ស្រាប់តែឈប់មួយកន្លែងនឹងនិយាយនៅកណ្ដាលវេទិកា គ្រប់គ្នាក៏ស្ងប់ស្ងាត់នឹងផ្ទៀងផ្ទាត់ចាំស្ដាប់។
"ការពិតឈុតមួយនេះវាក៏មានចិញ្ជៀនមួយផងដែរ តែគួរឲ្យស្ដាយដែលខ្ញុំភ្លេច..."
"អូនមិនបានភ្លេចទេ!" សំឡេងគ្រលរមួយបន្លឺឡើងស្របនឹងវត្តមានម្ចាស់កាយមាំដែលជាអគ្គនាយកក្រុមហ៊ុនច្នៃគ្រឿងពេជ្រមួយនេះ នាយឡើងលើវេទិកាព្រមជាមួយនឹងដៃមានកាន់ចិញ្ជៀននោះមកជាមួយ។
"ការពិតទៅអ្នកទាំងអស់គ្នាក៏បានដឹងពីបំណងខ្ញុំហើយពិតទេ? ចិញ្ជៀនមានតម្លៃអញ្ចឹងសាកសមនឹងបំពាក់លើដៃនាងខាងឆ្វេង ហើយគួរតែត្រូវបំពាក់ក្នុងពេលវេលាមួយដែលសាកសមពិតទេ?"
(មែនហើយ!) គ្រប់គ្នាក៏ស្រែកឆ្លើយតបយ៉ាងច្បាស់ហាក់ដូចជាគ្រប់យ៉ាងត្រូវបានព្រៀងទុកជាមុនអញ្ចឹង ខេតធឺរីននាងក៏មិនយល់នូវអ្វីដែលគេបាននិយាយទាល់តែមានវត្តមានរបស់លោកឪនឹងសុីសស្ទឺឯទៀតឡើងមកកាន់វេទិកាទើបនាងយំយកតែម្ដង។
"បងហ្សូ ហ៊ឹកៗ" ខេតធឺរីននាងយំចេញមកព្រោះតែរំភើបលាយឡំនឹងអារម្មណ៍មួយដែលពិបាកនឹងស្មាន អាន់ណាដែលមុននេះនិយាយថានាងនៅព្រះវិហារជាមួយសុីសស្ទឺទាំងដែលការពិតអ៊ែនហ្សូបានអញ្ជើញពួកគាត់មករង់ចាំកម្មវិធីនេះជាយូរមកហើយ។
"ថ្ងៃនេះជាថ្ងៃមង្គលការរបស់កូនប្រុសស្រី សូមឲ្យព្រះប្រទានពរដល់ពួកកូនទាំង២នាក់ កូនប្រុសអ៊ែនហ្សូ តើកូនយល់ព្រមទទួលកូនស្រីខាងនេះធ្វើជាគូអនាគតនឹងរស់នៅជាមួយគ្នាដល់ចាស់កោងខ្នងមើលថែគ្នាដល់ថ្ងៃខាងមុខទេ?" អ៊ែនហ្សូសំឡឹងមើលទៅខេតរួចលូកបំពាក់ចិញ្ជៀនឲ្យទៅនាង មុននឹងងក់ក្បាលឆ្លើយតបទាំងញញឹម។
"ខ្ញុំព្រម"
"ចុះកូនស្រីខេតធឺរីន តើកូនយល់ព្រមទទួលយកកូនប្រុសខាងនេះជាស្វាមីដែរទេ?" នាងតូចយើងរវល់តែយំមិនបានដឹង កុំតែមានវត្តមានក្មេងតូចដែលជាកូននាងចូលមក អ៊ីវ៉ែនហុចចិញ្ជៀនមួយឲ្យទៅម៉ាក់គេទាំងញញឹម។
"បំពាក់ឲ្យប៉ាប៉ាទៅម៉ាក់ ហិហិ" គ្រប់គ្នាក៏ញញឹមកាលបើបានឃើញភាពគួរឲ្យស្រឡាញ់របស់អ៊ីវ៉ែន ខេតធឺរីនក៏អោនចុះទទួលចិញ្ជៀនពីកូនរួចថើបថ្ពាល់គេមួយខ្សឺតទាំងទឹកភ្នែកហូរស្រក់ មុននឹងវីនហ្សេនចូលមកដឹកដៃប្អូនទៅកាន់តុនៅខាងក្រោមវិញ។
"ខ្ញុំព្រមលោកឪ.." ខេតបំពាក់ចិញ្ជៀនឲ្យនាយរួចក៏ឆ្លើយថាយល់ព្រម គ្រប់គ្នាក៏ក្រោកឡើងទះដៃអបអរសាទរនឹងពិធីមួយនោះ ស្កាលេតនឹងដន្លងដែលឈរនៅក្បែរគ្នានោះក៏ទះដៃទាំងទឹកភ្នែកហូរស្រក់មិនឈប់ដូចគ្នា។
"ខ្ញុំសុំផ្ញើកូនផងដន្លង កូនខេតនាងចង់នៅជាមួយនឹងដន្លងព្រោះនាងថ្នឹកជាមួយដន្លងជាងខ្ញុំ.."
"មិនបាច់បារម្ភទេ ខេតក៏ដូចជាកូនបង្កើតខ្ញុំទៅហើយ..." ស្កាលេតនិយាយទាំងញញឹមរីកមុខមាត់ ហូស៊ុកដែលឈរក្បែរនោះក៏កាន់ស្មាភរិយាទាំងញញឹម គ្រប់គ្នាដែលមកទីនេះការពិតគឺមិនមែនមកមើលពិធីបង្ហាញគ្រឿងពេជ្រតែមួយមុខទេ គឺពួកគេត្រូវបានអញ្ជើញចូលរួមកម្មវិធីមង្គលការយ៉ាងពិសេសតែម្ដង។
"ឌឹប! បងខូចណាស់ បោកអូន.." ខេតធឺរីនលើកដៃជូតទឹកភ្នែករួចគោះទ្រូងស្វាមីបន្តិច អ៊ែនហ្សូក៏ញញឹមបែបខិលរួចអោនថើបថ្ពាល់នាងមួយខ្សឺត។
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន