ភាគ១៣

777 49 0
                                    


លង់ស្នេហ៍នាយកកម្លោះ
ភាគ១៣

"សួស្ដីលោកអគ្គនាយក! ខានជួបគ្នាយូរមើលទៅកាន់តែសង្ហាតែម្ដងណ៎" បុរសវ័យជ្រេម្នាក់នោះក៏និយាយស្របនឹងការស្ញើចសរសើរ គាត់ក៏មិនភ្លេចងាកសំឡឹងមើលទៅកាន់កូនស្រីរបស់គាត់ដែលអង្គុយសំឡឹងសំឡក់អ្នកមកជាគ្នានឹងអ៊ែនហ្សូឯណោះមិនដាក់ភ្នែកសោះ។
"ឡៃឡាកូន! មិននិយាយសួស្ដីលោកអគ្គនាយកអីបន្តិចទេហេស៎?" គាត់ក៏មិនភ្លេចកេះដៃកូនស្រីបន្តិចព្រោះតែនាងបង្ហាញអាកប្បកិរិយាមើលទៅមិនសមសួនសោះ។
"កូនក៏សួស្ដីលោកអគ្គនាយករួចហើយតើលោកប៉ា គ្រាន់តែថាថ្ងៃនេះកូនអារម្មណ៍មិនសូវជាល្អបន្តិច" ឡៃឡាមិនត្រឹមតែនិយាយចេញមកយ៉ាងក្រអើតក្រទមប៉ុណ្ណឹងឡើយ នាងថែមទាំងងាកសំឡក់សំឡឹងធ្វើដូចខេតធឺរីននឹងជាដើមហេតុនាំឲ្យនាងអារម្មណ៍មិនល្អបែបនេះ។
"និយាយអញ្ចឹងនៅទីនេះគឺស្ដេកឆ្ងាញ់..."
"លោកអគ្គនាយកមួយរយៈនេះឡើងជាតិអាសុីតមិនអាចពិសារស្ដេកបានឡើយ អត់ទោស! ឲ្យខ្ញុំសុំម៉ឺនុយបន្តិចបានទេ?" ខេតធឺរីនក៏អារកាត់រឿងអាហាររបស់អ៊ែនហ្សូទាំងអស់ មិនមែនគេមិនអាចញ៊ាំស្ដេកបាននោះឡើយ តែការញ៊ាំស្ដេកនោះវាតែងតែត្រូវការប្រើកាំបិត អញ្ចឹងទើបនាងប្រញាប់រកលេសដោះសារភ្លាម។
"ខ្ញុំសុំជាស៊ុបមាន់ខ្មៅនេះមក ហើយលោកនឹងអ្នកនាងឡៃឡាគិតចង់កម៉្មង់ស្ដេកត្រូវទេ? អញ្ចឹងសុំស្ដេកដែលហាន់រួចចំនួនពីរចានផង.. អរគុណ" ខេតធឺរីនចាត់ចែងគ្រប់យ៉ាងបានយ៉ាងងាយនាំឲ្យបុរសដែលមកជាគ្នាជាមួយនាងងក់ក្បាលទាំងពេញចិត្តបន្តិច។
"ខាងយើងនឹងចាត់ចែងបញ្ជូនលេខាម្នាក់ទៅពិនិត្យមើលការងារនៅក្រុមហ៊ុនរបស់លោកអ៊ែនហ្សូ ហើយក៏សង្ឃឹមថាលោកអ៊ែនហ្សូនឹងធ្វើការណែនាំ"
"ខ្ញុំថាលោកគួរតែប្រាប់ខេតវិញត្រូវជាង.." អ៊ែនហ្សូមិននិយាយត្រឹមតែមាត់ តែគេក៏ងាកបែរមើលមកខេតធឺរីនរួចទម្លាក់ក្រសោបកាន់ម្រាមដៃនាងជាប់ណែន ខេតក៏ញញឹមតបទៅកាន់នាយវិញដូចគ្នា ភាពស្និតស្នាលលើសពីចៅហ្វាយនឹងកូនចៅនេះឯងដែលនាំឲ្យអ្នកដែលអង្គុយទល់មុខនោះបញ្ចេញអាការៈដូចជាមិនពេញចិត្តសោះ។
"លោកអ៊ែនហ្សូដូចជាទម្លាក់ការងារឲ្យអ្នកនាងខេតច្រើនពេកហើយ មិនសមជាមនុស្សដែលស្រឡាញ់គ្នាអីបន្តិចទាល់តែសោះហើយ" ខេតធឺរីនបានលឺការចោទសួររបស់ឡៃឡានាំឲ្យនាងអស់សំណើចបន្តិចរួចទម្លាក់ដៃម្ខាងទៀតអង្អែលលើខ្មងដៃរបស់អ៊ែនហ្សូ។
"មនុស្សស្រឡាញ់នឹងយល់ចិត្តគ្នាមិនមែនសុខចិត្តលំបាកខ្លួនឯងដើម្បីឲ្យម្នាក់ទៀតបានស្រណុកឡើយ តែមនុស្សដែលស្រឡាញ់នឹងយល់ចិត្តគ្នាពិតប្រាកដនោះគឺត្រូវចេះចែករំលែកគ្នាមិនថាទុក្ខលំបាករឺក៏ក្ដីសុខដែរ តែថាខ្ញុំនិយាយពន្យល់ប្រហែលជាអ្នកនាងឡៃឡាមិនយល់ទេ ព្រោះថាអ្នកនាងមិនដែលធ្លាប់ទាក់ទងនឹងប្រុសណាម្នាក់ផង"
"នាង.." ឡៃឡាក្ដាប់ខ្ញាំម្រាមដៃខ្លួនឯងបន្តិចរួចក៏បានត្រឹមតែទម្លាក់ដៃចុះមកក្ដាប់ជាយរ៉ូបខ្លួនឯងទាំងខឹង ខេតធឺរីនឯណោះក៏ញញឹមរួចឆ្លៀតញាក់ចិញ្ចើមម្ខាងឌឺដងដល់ឡៃឡាថែមទៀតផង។
"និយាយអញ្ចឹងរឿងតារាម៉ូដែលបង្ហាញគ្រឿង.."
"ខ្ញុំបានរើសរួចហើយ លោកកុំបារម្ភអី" លើកនេះអ៊ែនហ្សូក៏ជាអ្នកឆ្លើយកាត់ដែលនាំអោយអ្នកម្ខាងទៀតអាម៉ាសមិនស្ទើរក៏ព្រោះតែគាត់បំណងចង់ណែនាំឲ្យឡៃឡាជាអ្នកដើរបង្ហាញ តែនរណាទៅដឹងថាអ៊ែនហ្សូឆ្លាតនឹងបានរៀបចំគ្រប់យ៉ាងទុកជាមុនហើយបែបនេះ?
"អាហារមកដល់ល្មម..មោះអញ្ជើញលោកពិសារ" គាប់ជួនជាគ្រានោះអាហារក៏ត្រូវបានលើកមកជាបណ្ដើរៗទើបនាយអ៊ែនហ្សូនិយាយឡើងកាត់ការសន្ទនា អ្នកប្រើក៏ដាក់ចានស៊ុបមាន់នៅពីមុខនាយតែនាយក៏រុញវាឲ្យទៅខេតធឺរីនមុន ស្រីតូចយើងក៏ងាកមើលគេបន្តិចតែក៏ញញឹមព្រោះបានយល់ពីបំណង នាងតូចឡៃឡាឯណោះក៏ទទួលយកស្ដេករបស់ខ្លួនទាំងមិនសុខចិត្ត តែនាងក៏បានឱកាសថាសមនឹងស្លាបព្រានៅឯខាងអ៊ែនហ្សូឯណោះទើបនាងញញឹមលាក់កំនួច។
"គឺថាលោកអគ្គនាយក.."
"នេះគឺសមនឹងស្លាបព្រាចាស៎ ខ្ញុំដឹងថាអ្នកនាងច្បាស់ជាត្រូវការណា៎" ខេតធឺរីនក៏បំផ្លាញផែនការរបស់ឡៃឡាម្ដងទៀតដោយនាងស្នើខ្លួនយកវាមកឲ្យឡៃឡាជំនួសអ៊ែនហ្សូ ស្រីតូចយើងឯណោះក៏ទទួលយកវារួចញញឹម គឺញញឹមទាំងបង្ខំតែម្ដង ខេតធឺរីនក៏ងាកមើលទៅអ៊ែនហ្សូបន្តិចរួចញញឹមមុននឹងទទួលឌីននើតាមការគួរនាគ្រានោះ។
....
"ឌីននើមួយពេលនេះគឺឆ្ងាញ់ខ្លាំងណាស់ អរគុណលោកនឹងអ្នកនាងឡៃឡាដែលបានគិតគូរ ខ្ញុំនឹងចាត់ចែងការងារឲ្យបានឆាប់រួចសឹមខ្ញុំផ្ដល់ដំណឹងដល់លោក អេ៎! និយាយអញ្ចឹងលោកគិតបញ្ជូនលេខាលោកទៅក្រុមហ៊ុនខ្ញុំពេលណាដែរ?" ទោះបីជាឌីននើបានបញ្ចប់ទៅហើយក៏ដោយក៏អ៊ែនហ្សូនៅតែពិភាក្សាពីការងារទៀត។
"ប្រហែលជាស្អែករឺខានស្អែកនេះហើយ សង្ឃឹមថាលោកអគ្គនាយកនឹងអ្នកនាងខេតជួយណែនាំ.." ខេតធឺរីនក៏ញញឹមរួចអោនគំនាបជូនដំណើរ២នាក់ឪពុកកូននោះចាកចេញទៅ ពេលនេះនៅសល់តែគេនឹងអ៊ែនហ្សូប៉ុណ្ណោះ ខេតធឺរីនក៏ព្រលែងខ្យល់ដង្ហើមធំបន្តិច កាលបើគ្រាន់តែដៃគូជំនួញចេញទៅបាត់។
"នាងតានតឹងជាងជួបនឹងប្រធានាធិបតីទៅទៀត.."
"ជួបនាងឡេឡា..អត់ទេ! ឡៃឡាស្អីនេះតែ៤-៥ដងទៀតខ្ញុំច្បាស់ជាតុកសិកអារម្មណ៍ស្លាប់ជាមិនខានឡើយ មនុស្សអីក្រឡេកទៅទិសណាក៏មានល្បិច  មិនមែនតែនាងទេ សូម្បីតែប៉ានាងក៏ដូចគ្នា.." អ៊ែនហ្សូស្ដាប់ខេតធឺរីនរអ៊ូរទាំបន្តិចរួចងាកមើលទៅឡានរបស់គេដែលបើកចូលមកនោះ។
រ៉ឺង! រ៉ឺង
"អាឡូ! វូយ៉ន.. ពូនៅក្រៅទេតើ មានការអីរឺ?" អ៊ែនហ្សូក៏ឆ្លើយតបជាមួយវូយ៉នព្រមជាមួយនឹងស្នាមញញឹមស្រស់រួចក៏ចុះទៅកាន់ឡានមុន ខេតក៏បានត្រឹមតែញញឹមរួចទាញជាយរ៉ូបដើរតាមពីក្រោយគេ។
"អញ្ចឹងហេស៎? ស្លាប់ហើយ! ពូទៅភ្លាមមិនកើតទេ.." នាយក៏និយាយស្របនឹងការងាកសំឡឹងមើលមកលេខារបស់ខ្លួនឯណេះ នាងនៅជាមួយនឹងគេតើអាចឲ្យគេទៅជួបវ៉ូយ៉នភ្លាមយ៉ាងមិចបានទៅ?
"មិនអីទេ! លោកនាយកអញ្ជើញទៅចុះ" ខេតធឺរីនក៏និយាយឡើងភ្លាមហាក់ប្រាប់ថាកុំមានភាពទើសទាល់ដោយសារតែនាងអី។
"នាងអាចជិះតាក់សុីទៅវិញបានមែនទេ?"
"ចាស៎! លោកនាយកទៅចុះ កុំឲ្យអ្នកនាងវ៉ូយ៉ននៅរង់ចាំអី" ខេតធឺរីនក៏ញញឹមរួចរុញអ៊ែនហ្សូឲ្យចូលអង្គុយក្នុងឡានភ្លាម អ៊ែនហ្សូឯណោះក៏ងក់ក្បាលបន្តិចរួចទាញទ្វារឡានបិទ តែក៏នៅឆ្លៀតបើកកញ្ចក់ផង។
"ស្អែកនាងអាចមកនៅម៉ោង១០ក៏បាន មិនបាច់លំបាកទៅអាផាតមិនយើងទេ.." គេនិយាយចប់ក៏ចុចកញ្ចក់បិទរួចឡានក៏បើកចេញទៅ ខេតក៏ឈរមើលឡាននោះបើកចេញទៅរួចក៏ឧទានឡើងតិចៗ..
"មិនបាច់ទៅអាផាតមិន..មិនបាច់រៀបចំដូចជាសព្វដង ព្រោះតែមានអ្នកនាងវ៉ូយ៉នមែនទេ?"
(ឯងគិតឆ្កួតស្អីនឹងនាងខេត..បានសម្រាកឯងគួរតែសប្បាយចិត្ត...)


លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]Where stories live. Discover now