លង់ស្នេហ៍នាយកកម្លោះ
ភាគ៨៦(លោកមិនចាំបាច់ផ្ញើអ្វីមកឲ្យខ្ញុំទៀតទេ ខ្ញុំមិនអាចទទួលយកវាបានឡើយ ចំនួនលុយទាំងនេះវាច្រើនខ្លាំងណាស់ណា៎លោក) សារជាអក្សរសរសេរផ្ញើចូលមកកាន់ទូរសព្ទ័អ្នកដែលកំពុងតែអន្ទះសាររង់ចាំនោះ ជុននីអូកាលបើទទួលបានការឆ្លើយតបពីនាងមកវិញភ្លាម គេក៏ប្រញាប់បើកមើលរួចញញឹម កាយវិការនឹងការនិយាយឆ្លងឆ្លើយសាររបស់នាងមិនខុសពីអែលលីឡើយ សឹងតែដូច១០០%ទៅហើយ។
(យើងមិនបានផ្ញើទៅដោយគ្មានការគិតឯណា យើងគ្រាន់តែចង់អរគុណសម្រាប់គំនូរដែលនាងឲ្យយើងកាលពីនៅអុីរ៉ាក់ទេតើ ទទួលយកទៅ នាងយកទៅបង់សាលាទៅណា៎ បានហើយយើងមានការរវល់បន្តិចណា៎) ជុននីអូផ្ញើសារវែងគួរសមត្រឡប់ទៅកាន់អ្នកម្ខាងទៀតវិញរួចក៏បិទទូរសព្ទ័មិនភ្លេចញញឹមជាប់មាត់ផង។
"ជុននីអូ?!" សំឡេងមួយក៏បន្លឺពីក្រោយខ្នងរបស់នាយនាំឲ្យគេប្រញាប់ទម្លាក់ទូរសព្ទ័ចុះយ៉ាងលឿន នាយក៏សម្រួលអារម្មណ៍បន្តិចរួចងាកបែរមកញញឹមស្រស់ទៅកាន់ព្រះនាងដ៏ស្រស់ស្អាតដែលកំពុងតែមានវត្តមាននៅពីក្រោយគេ។
"អែលឡា.."
"អូនបានប្រគល់លិខិតអញ្ជើញទៅអ៊ែនហ្សូជំនួសបងហើយ ក៏ព្រោះតែអូនឃើញថាបងដូចជាមានការវល់ខ្លាំងពេក" ព្រះនាងមិនបានសួរដេញដោលនឹងការដែលជុននីអូចេញមកយូរតែក៏ចូលទៅកាន់ក្រៀកដៃអនាគតគូដណ្ដឹងរបស់ទ្រង់បន្តិច ជុននីអូក៏ញញឹមរួចលើកដៃប៉ះអង្អែលក្បាលអែលឡាបន្តិច។
"យើងទៅញ៊ាំអាហារនៅហាងជប៉ុនទៅល្អទេ?" ជុននីអូដើរបណ្ដើរគ្នាជាមួយព្រះនាងអែលឡាចេញមកក្រៅអាគារក្រុមហ៊ុនរបស់ត្រកូលអាល់ម៉ាឌីរួចក៏និយាយពីការញ៊ាំអាហារបន្តពីនេះ ទ្រង់ក៏ងាកមើលទៅអនាគតគូដណ្ដឹងបន្តិចព្រមជាមួយនឹងស្នាមញញឹម។
"អូនប្រតិកម្មជាមួយគ្រឿងសមុទ្រណា៎ បងភ្លេចហើយរឺ?"
"អូ! បងសុំទោស..បងចាំមិនបានណា៎" ជុននីអូក៏ប្រញាប់និយាយឡើងភ្លាមទាំងរអៀសចិត្តតែព្រះនាងអែលឡាក៏មិនមាត់រួចលើកដៃគោះខ្មងដៃនាយបន្តិចហាក់ប្រាប់គេថាវាមិនជាបញ្ហាធំដុំទេ។
"ពួកយើងទៅញ៊ាំអាហារនៅវិមានទៅល្អទេ? ចាំអូនជាអ្នករៀបចំតែម្ដងណា៎" ជុននីអូកាលបើលឺព្រះនាងមានបន្ទូលបែបនេះគេក៏ញញឹមទាំងស្រាលចិត្ត នាយក៏បើកទ្វារឡានឲ្យព្រះនាងយាងចូលមុនរួចទើបគេបែរទៅអង្គុយកន្លែងតៃកុងវិញព្រមទាំងបើកចាកចេញបាត់ទៅ។
...
ល្ងាចនាវីឡាត្រកូលអាល់ម៉ាឌី
ឡានខ្មៅរលើបបើកចូលមកកាន់បរិវេណវីឡាធំស្កឹមស្កៃដែលលយបង្អួតខ្លួនជាងគេនាម្ដុំនោះ អ៊ែនហ្សូនាំខ្លួនចុះពីលើឡានទាំងមានបាច់ផ្កាមួយមកជាមួយផងដែរ ស្នាមញញឹមរបស់គេបង្ហាញឲ្យឃើញថាគេសប្បាយចិត្តនឹងរង់ចាំឲ្យដល់ម៉ោងបញ្ចប់នឹងអាលបានមកផ្ទះជួបនាងនឹងកូន។
(A..B..C..ម៉ាក់! ម៉ាក់អ៊ីវ៉ែនឃ្លានបាយណា៎)
គ្រាន់តែបោះជំហានឈានចូលមកដល់ក្នុងផ្ទះភ្លាម សំឡេងកូនប្រុសតូចស្រួយស្រៈបន្លឺឡើងនាំឲ្យអ្នកជាឪពុកកាន់តែសប្បាយចិត្តនឹងការត្រឡប់មកវិញ អ៊ែនហ្សូចូលទៅរកប្រភពសំឡេងមុននឹងបានឃើញអ៊ីវ៉ែនអង្គុយអឹបនឹងតុកញ្ចក់ទាបដែលគេមិនដែលឃើញ ប្រហែលជាលោកប៉ាគេកម៉្មង់មកថ្មីព្រោះតែចៅហើយ ហូស៊ុកមិនសូវជាមាត់តែក៏យល់ចិត្តនឹងយកចិត្តទុកដាក់ទៅលើសមាជិកគ្រួសារ។
"អ៊ីវ៉ែន.."
"អា៎...ពូពូមកពីធ្វើការវិញហើយ" សំឡេងគ្រលរធំរបស់អ៊ែនហ្សូក៏នាំអោយអ្នកដែលកំពុងតែអង្គុយរអ៊ូថាឃ្លាននោះប្រញាប់នាំខ្លួនក្រោកឡើងរួចរត់ទៅរកលោកពូភ្លាម អ៊ែនហ្សូទម្លាក់កាបូបធ្វើការលើសាឡុងរួចក្រសោបពរកូនប្រុសឡើង មិនភ្លេចថើបស្រង់ក្លិនអ៊ីវ៉ែនទាំងញញឹម។
"ពូថើបអូនអត់ធុំញើសទេរឺ? អូនរត់លេងមួយថ្ងៃហើយ" គេមិនបានត្អូញត្អែរថាគេអាចនឹងជាប់ក្លិនញើសអ៊ែនហ្សូនោះឡើយ តែគេក៏បែរជាបារម្ភខ្លាចថាអ៊ែនហ្សូអាចនឹងធុំក្លិនញើសពីគេវិញ។
"មើលពូសុំថើបម្ដងទៀតមើលធុំញើសរឺអត់? ជុប៎..ហីយ៉ាមិនធុំទេ..ហើយក្រអូបទៀតផង ជុប៎" រីនចេញពីផ្ទះបាយមកព្រមជាមួយនឹងថាសមានបបរសាច់ត្រីមួយមកជាមួយ មិនតែប៉ុណ្ណឹងក៏នៅមានចានបាយម្ហូបផងដែរ។
"ពិសារអាហារសិនទៅ មកពីធ្វើការហត់ហើយកុំអោយពោះទទេទៀតលឺទេ?" រីនក៏និយាយសម្ដៅទៅរកអ៊ែនហ្សូ ស្រីតូចញញឹមទៅកាន់គេបន្តិចរួចក៏នាំខ្លួនត្រឡប់ទៅកាន់ផ្ទះបាយវិញ អ៊ែនហ្សូក៏តាមមើលនាងព្រមជាមួយនឹងស្នាមញញឹមដូចគ្នា។
"អ៊ីវ៉ែន ញ៊ាំបបរមុនទៅណា បន្តិចទៀតពូមកវិញញ៊ាំជាមួយនឹងគ្នា ជុប៎" អ៊ីវ៉ែនក៏ស្ដាប់បង្គាប់ដោយការដាក់ខ្លួនអង្គុយផ្ទាល់លើឥដ្ឋរួចដួសបបរញ៊ាំយ៉ាងឈ្ងុយឆ្ងាញ់។
អ៊ែនហ្សូឯណោះគេចពីកូនចូលមកក្នុងផ្ទះបាយរករីន តែក៏បែរជាមិនបានឃើញនាង នាយក៏ប្រញាប់នាំខ្លួនចេញទៅខាងក្រៅដើម្បីរកមើលនាង។
កែវភ្នែកងាករ៉េមើលជុំវិញខ្លួនមុននឹងឈប់ភ្នែកមើលទៅកាន់ម្ចាស់កាយតូចដែលកំពុងតែអង្គុយនៅឯមាត់ស្រះក្បែរផ្ទះ រីនអង្គុយមើលទៅផ្ទៃទឹកភ្លឺព្រៀកៗរំលេចពណ៌ស្រស់ស្អាតឯណោះ នាងដកដង្ហើមធំបន្តិចរួចសញ្ជឹងគិតតែម្នាក់ឯង។
"មិនដឹងថាពេលណាការចងចាំខ្ញុំនឹងមកវិញទេ?" រីនលើកដៃគោះក្បាលខ្លួនឯងបន្តិចរួចក៏ទម្លាក់ដៃចុះមកវិញទាំងតប់ប្រមល់ក្នុងចិត្ត។
(ខេត..) សុខៗក៏ស្រាប់តែមានសំឡេងមនុស្សម្នាក់បន្លឺឡើងមកនាំឲ្យរីនងាកបែរសំឡឹងទៅកាន់មនុស្សម្នាក់នោះ វត្តមាននឹងទឹកមុខរបស់នាងហាក់ដូចជានាំឲ្យនាងប្រហែលៗនឹងមានពាក្យខ្លះលោតឡើងមកក្នុងខួរក្បាលនាង។
(សំបុត្រលាឈប់?)
(នាងប្រាកដទេថានាងនឹងកែខ្លួនហើយមើលថែលោកនាយកបានល្អនោះ?)
(នាងគិតលេងស្អីជាមួយយើងទៀតហើយខេតធឺរីន ម៊ែររី? នាងចង់ធ្វើស្អី!!!!)
(សួរធ្វើអី? ក្រែងវាមិនមែនជាបំណងឯងទេរឺដែលកម្ចាត់យើងនឹងអាលបានចូលក្បែរលោកអគ្គនាយកនោះ? បាន..ឯងនៅក្បែរគាត់ចុះ យើងយល់ព្រមចាញ់ ហើយ..)
(មើលថែគេផង..)
គ្រប់យ៉ាងលោតឡើងក្នុងខួរក្បាលរបស់នាង ស្រីតូចឈានជើងថយក្រោយមិនឈប់រហូតដល់នាងរអិលបោកក្បាលនឹងថ្មមួយប្រះនឹងមាត់ស្រៈ។
ប្រូង!!!!
"រីន!!!!!!"
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fiksi Penggemar- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន