លង់ស្នេហ៍នាយកកម្លោះ
ភាគ០៣(ការងារថ្មី ជាមួយ...នាយកចម្លែក)
រ៉ឺង!
"ហ៊ឹម"
រ៉ឺង!
"ហ៊ើយ! មិនដឹងជាស្អីទេ ខលនោះខល...អាឡូ! ថ្លៃផ្ទះមិនទាន់ដល់ថ្ងៃផងក៏ប្រញាប់តែខលមកទារម៉្លេះ?" ខេតមិនបានមើលជាមុនថាលេខនោះជាលេខនរណាឡើយ ត្បិតថានាងទើបតែក្រោកពីគ្រែដេកទាំងងងុយ យប់មិញនាងផឹកច្រើនពេកដល់ថ្នាក់រកផ្លូវមកផ្ទះសឹងមិនឃើញ។
(សួស្ដីអ្នកនាង..) សំឡេងគ្រលរបែបស្អកមួយក៏បន្លឺឡើងនាំឲ្យអ្នកដែលកំពុងតែងងុយនោះស្វាងចេស៎រួចប្រញាប់រុញខ្លួនច្រង៉ាប់ច្រងិលឲ្យឡើងអង្គុយភ្លាម។
"សុំទោសលោក..លោកជានរណាដែរ"
(ខ្ញុំខលពីក្រុមហ៊ុនអាល់ម៉ាឌី គឺថាអ្នកនាងបានជាប់មុខតំណែងពិសេសនៅក្រុមហ៊ុនយើងហើយបាទ៎ អ្នកនាងអាចមកធ្វើការនៅថ្ងៃនេះបាន ម៉ោងចូលធ្វើការគឺនៅម៉ោង១០ព្រឹក) ខេតធឺរីនកាន់តែភ្ញាក់ថែមទៀតរួចក៏ប្រញាប់ក្រោកឡើងទាំងឆ្លេឆ្លារួចក៏ងាកសំឡឹងមើលទៅនាឡិកាប៉ោលដែលនៅជាប់ជញ្ជាំងឯណោះ។
"ស្លាប់..ស្លាប់មិនខានទេ អួយ៎" ខេតប្រញាប់រត់ចុះពីគ្រែរួចសម្ដៅទៅកាន់បន្ទប់ទឹកដើម្បីសម្អាតខ្លួន មួយសន្ទុះនាងក៏ចេញមកវិញព្រមទាំងដៃបើកទូរមើលសម្លៀកបំពាក់ មុននឹងនាងបានឃើញសម្លៀកបំពាក់ចាស់មួយកំផ្លេរដែលនាងទិញតាំងពី២ឆ្នាំមុន តាំងពីនាងបញ្ចប់ការសិក្សាដំបូងតែនាងក៏មិនមានឱកាសបានស្លៀកព្រោះនាងមិនអាចរកការងារធ្វើបាន។
"ខេតនឹងធ្វើឲ្យបានសុីសស្ទឺខូលីន..ខេតនឹងមិនឲ្យសុីសស្ទឺខកចិត្តឡើយ" ខេតធឺរីនមុននឹងរៀបចំខ្លួនចេញទៅនាងក៏មិនភ្លេចរំលឹកដល់វិញ្ញាណក្ខន៍របស់សុីសស្ទឺដែលបានចែកឋាននោះ ព្រោះនាងជឿថាសុីសស្ទឺនឹងជួយដល់នាង។
...
ងឹក!
តាក់សុីមួយក៏ឈប់ងក់នៅពីមុខអាគារធំស្កឹមស្កៃមួយដែលរះបង្អួតរាងកាយនៅឯកណ្ដាលទីក្រុងសេអ៊ូលឯណោះ រាងកាយតូចស្លៀកពាក់បែបសាមញ្ញបំផុតចូលទៅកាន់អាគារនោះព្រមជាមួយនឹងភ្នែកងើបសំឡឹងមើលមិនដកភ្នែក។
"ពួកគេនឹងឃើញអីទើបបានជាជ្រើសរើសអ្នកតូចទាបដូចជាយើងមកធ្វើការបែបនេះ? មកពីយើងឆ្លាត..មែនហើយ! មិនអីទេខេត..ឯងនឹងធ្វើបាន" នាងតូចក៏មិនភ្លេចលើកទឹកចិត្តខ្លួនឯងរួចប្រញាប់នាំខ្លួនចូលហួសទៅខាងក្នុងឯណោះ។
មកដល់ខាងក្នុងអ្វីដែលនាងទទួលបានដំបូងគេមិនមែនជាការស្វាគមន៍ដ៏កក់ក្ដៅឡើយតែជាការសំឡឹងពិឃាតហាក់ដូចជារើសអើងជាមួយនឹងអ្នកក្រៅដូចជានាង ខេតធឺរីននាងក៏មិនបានខ្វល់ច្រើនក៏ប្រញាប់ដើរបង្ហូសចូលទៅកាន់កន្លែងសួរព័ត៌មាន។
"អត់ទោសមានអ្វីឲ្យខ្ញុំជួុយមែនទេ?" អ្នកដែលនៅកន្លែងផ្ដល់ព័ត៌មានក៏មើលទៅគ្រាន់ជាងគេទើបធ្វើឲ្យខេតមានអារម្មណ៍ល្អបន្តិចរួចប្រញាប់បង្ហាញឯកសារធ្វើការដែលគេបានផ្ញើឲ្យនាងតាមអុីម៉ែលមក។
"អូ! ការពិតជាអ្នកមកជំនួសលោកយ៉ុងទេរឺ? មោះមកតាមខ្ញុំអ្នកនាង..ខាងនេះ" គ្រប់គ្នាដែលមើលងាយខេតមុននោះក៏នាំគ្នាចំហមាត់កាលបើដឹងពីតួនាទីដែលនាងសម្រែម្នាក់នេះធ្វើនៅទីនោះ។
"នេះមកជំនួសលោកយ៉ុង លេខាលោកនាយកនឹងហេស៎?"
"មិនគួរឲ្យជឿ សម្រែៗបែបនឹងមិនដឹងជារៀនចប់វិទ្យាល័យរឺក៏អត់ផង"
(បើគេរៀនមិនចប់គេប្រហែលជានៅត្រឹមបុគ្គលិកលក់ដូចជាពួកឯងអញ្ចឹង) សុខៗសំឡេងគ្រលរស្អកមួយបន្លឺឡើងពីខាងក្រោយខ្នងហើយនោះគឺជាលោកយ៉ុងនឹងឯង គ្រប់គ្នាក៏ស្ងាត់ហើយអោនគំនាបទៅកាន់គាត់បន្តិច។
"ពួកឯងគួរតែខំធ្វើការទៅក្រែងបានឡើងខ្ពស់ដូចជាក្មួយស្រីម្នាក់នោះនៅថ្ងៃខាងមុខ" លោកយ៉ុងនិយាយរួចក៏នាំខ្លួនទៅកាន់បន្ទប់របស់លោកអគ្គនាយកឯណោះ។
តុក!តុក..
ក្រឡេកមកមើលខេតឯណេះវិញនាងក៏មកដល់ពីមុខការិយាល័យរបស់លោកអគ្គនាយកឯណោះ ស្រីតូចព្រលែងខ្យល់ដង្ហើមបន្តិចក្រោយគោះទ្វារ មួយសន្ទុះនាងក៏លឺសំឡេងអនុញ្ញាតពីខាងក្នងមកទើបនាងហ៊ានរុញទ្វារចូល។
"អរុណសួស្ដីលោកអគ្គនាយក" ខេតក៏អោនគំនាបទៅកាន់អ្នកដែលអង្គុយបែរខ្នងឯណោះ នាងក៏មិនបានឃើញមុខគេតែបានត្រឹមតែធុំក្លិនទឹកអប់ក្រអូបថ្លៃភាយៗពីកន្លែងគេអង្គុយមក។
"ទៅអង្គុយនៅតុនាងទៅ.."
"ចា..ចាស៎" ខេតធឺរីនក៏ឆ្លើយយ៉ាងពិរោះរួចក៏ប្រញាប់ដើរទៅអង្គុយនៅឯតុដែលនៅក្បែរនោះ ស្រីតូចទម្លាក់ខ្លួនអង្គុយរួចព្រលែងខ្យល់ដង្ហើមស្រាលបែបរំភើបចិត្ត។
"ចាប់ពីស្អែកម៉ោងធ្វើការគឺម៉ោង៥ព្រឹក.."
"ចា..ចាស៎! លោកអគ្គនាយកនិយាយមិចមុននេះ?" កាលបើលឺម៉ោងធ្វើការនាងក៏ចងចិញ្ចើមបន្តិច កៅអីដែលបែរចេញនោះក៏បែរមករកនាងបង្ហាញរាងកាយបុរសម្នាក់ដែលមានមុខមាត់សង្ហានឹងរាងខ្ពស់តាមរយៈការក្រោកឈរមួយអស់កម្ពស់របស់គេនោះ ខេតធឺរីនក៏ចងចិញ្ចើមកាលបើនាងបែរជាមានអារម្មណ៍ថាប្រហែលជាមួយនឹងគេនោះ។
"ហេតុអីក៏ត្រូវចូលម៉ោង៥ព្រឹកទៅវិញ? ក្រែងម៉ោងធ្វើការនៅក្រុមហ៊ុន?.." នាងនិយាយមិនទាន់ចប់ផងក៏ត្រូវបិទមាត់កាលបើនាយចូលមកជិតនាងលើសដើម ដៃមាំក៏លូកហួសទាញយកសៀវភៅមួយមកទម្លាក់ចុះពីមុខនាង។
"អ្នកណាថានាងធ្វើការតែនៅក្រុមហ៊ុន? មើលអោយចប់រួចធ្វើតាមផង.."
"ឈប់សិនលោក..ពួកយើងធ្លាប់ជួបគ្នាពីមុនមកទេ?"
"ចុះនាងគិតថាយ៉ាងមិច? គិតថាពួកយើងធ្លាប់ជួបបគ្នាទេ..ខេតធឺរីន ម៊ែររី..."
(ស្រីប្រមឹក)
YOU ARE READING
លង់ស្នេហ៍នាយកកម្លោះ (រដូវកាលទី០៨) THE FRUSTRATION [ចប់]
Fanfiction- អ៊ែនហ្សូ អាល់ម៉ាឌី x ម៊ែររី ខេតធឺរីន