ផ្ដើមរឿង

1K 8 2
                                    


  នៅទីបញ្ចុះសពមួយកន្លែងមានក្មេងស្រីម្នាក់កំពុងអង្គុយយំរៀបរាប់រឿងរ៉ាវជាច្រើនមកតៗគ្នា ។
«ម៉ែហ៎ាថ្ងៃនេះជាថ្ងៃគម្រប់ខួប1ឆ្នាំនៃការស្លាប់របស់ម៉ែណា កូនបានទិញផ្កាមកជូនម៉ែ កូនគ្មានអ្វីទៀតទេព្រោះតែគ្មានលុយគ្រប់គ្រាន់ ហ៊ឹកៗៗ តែម៉ែកុំបារម្ភពីកូនក៏បានមានរបស់បន្តិចបន្តួចមកជាមួយដែរម៉ែ ពេលម៉ែទៅចោលកូនបាត់ ហ៊ឹកៗៗ កូនរងាណាស់ម៉ែដឹងទេ? កូនចង់អោបម៉ែ ចង់ប្រាប់ថាកូនស្រឡាញ់ម៉ែណាស់ តែ..ហ៊ឹកៗៗ តែបានត្រឹមនិយាយតាមខ្យល់ជាមួយហ្នឹងម៉ែ កូនជាកូនមិនល្អដែលមើលថែម៉ែមិនបាន ហ៊ឹកៗៗ » នាងតូច គីម ឡាគីរ៉ា មានអាយុ19ឆ្នាំនាងជាក្មេងស្រីស្លូតបូតណាស់ នាងមានរាងស្រឡូនស្រឡៅ ស្បែកសររលោងមដ្ឋខៃ ហើយម៉ែរបស់នាងគាត់បានស្លាប់តាំងពីរនាងនៅរៀនតែឥឡូវនាងបានរៀនចប់ហើយប៉ុន្តែចំពេលដែលម៉ែនាងគាត់បានស្លាប់ទៅវិញ ។ ពេលនេះនាងកំពុងតែមានការងារធ្វើមួយកន្លែងព្រោះតែនាងមិនទាន់ហ៊ានទៅដាក់ពាក្យធ្វើការនៅទីណាទេ ខ្លាចតែនាងធ្វើវាមិនបាន ។ ពេលណានាងពិបាកចិត្ត ឯការតែងមកនិយាយជាមួយនិងថ្នូរម្ដាយជានិច្ច ឯឪពុកក៏បាត់ខ្លួនលែងបានជួបតទៅទៀត ។
« ម៉ែកូនត្រូវត្រឡប់ទៅវិញហើយណា ត្រូវទៅធ្វើការងារបន្តទៀត កូនស្រឡាញ់ម៉ែជាងគេនៅលើលោក ហ៊ឹកៗៗ » នាងពោលទាំងញញឹមតិចៗតែទឹកភ្នែកក៏ស្រក់មកតក់ៗមិនដាច់ នាងជូតទឹកភ្នែកដាបថ្ពាល់ហើយក៏ក្រោកចេញពីកន្លែងហ្នឹងដើរចេញទៅធ្វើការរបស់នាងដូចជា ។
ឡាគីរ៉ាចេញមកដើរតាមដងផ្លូវព្រោះនាងបានសុំច្បាប់គេមួយព្រឹកថ្ងៃទើបទៅវិញ នាងដើរតិចៗតាមអារម្មណ៍អណ្ដែតអញ្ដូងរបស់នាង។ ជីវិតនាងទេវតាដូចជាដាច់ធម៌មេត្តាខ្លាំងណាស់ ហេតុអ្វីៗទៅ នាងរស់នៅបែបនេះវាឯកាខ្លាំងណាស់ នាងរងា នាងមិនចង់នៅម្នាក់ឯងដូចជាពេលនេះទេ ។
« ពុកនៅឯណាទៅ?? ពុកមានដែលនឹកកូនស្រីដែលពុកបានបោះបង់រត់ចោលនេះទេ? អរ..!! ប្រហែលជាពុកមានក្ដីសុខជាមួយកូនប្រពន្ធពុកហើយ មានតែខ្ញុំទេដែលនៅនឹកពុកម្នាក់ឯង ហ៊ឹស! គិតទៅអស់សំណើចខ្លាំងមែនទែន » កូនឯណាដែលមិនដែលនឹករលឹកដល់ដល់អ្នកជាឪពុកនោះ នាងនឹកតែនាងមិនបាននិយាយ បើនិយាយទៅនាងអាណិតម៉ែដែលពោលពាក្យថាស្អប់តែចិត្តនៅតែស្រលាញ់នោះទេ ។ នាងដើរទៅខាងមុខជាមួយអ្វីដែលនាងបានគិតវាជាបន្តបន្ទាប់ ប្រឹងដើរទៅមុខជារឿយៗ ។
    ក្រុមហ៊ុនត្រកូល សាន់ហ្កា
ក្រុមហ៊ុនផលិតស្រាក្រហមដែលមានភាពល្បីល្បាញល្បីជុំទិសគ្រប់ទីកន្លែងមិនថាក្នុងស្រុកឬក៏ក្រៅស្រុកឡើយ ដោយសារតែមានចេះឆ្នៃប្រឌិត ភាពឈ្លាសវៃរបស់អ្នកដឹកនាំដែលគ្រប់គ្រងនោះហើយ ។
រាងកាយសង្ហាចុះចុះពីក្នុងឡានមានកូនចៅជំនិតបើកទ្វាឲ្យហើយនោះ គេដើរចូលមកទាំងមានភាពអំណត់ ស្វាហាប់ មួសមុតជាមួយទឹកមុខស្មើៗរបស់គេតែក៏នៅមានមនុស្សស្រីប៉ងប្រាថ្នាចង់បានគេគ្រប់គ្នា ។
     ម្នាក់នោះគឺជា ថេយ៉ុង សាន់ហ្កា ដែលជាកូនកាត់អង់ភ្លេស មានអាយុ26ឆ្នាំហើយ គេមានរូបរាងសង្ហា មានមន្តស្នេហ៍ ជាមនុស្សមុខងាប់តែម្ដងហើយ ប៉ុន្តែនៅមានស្រីៗស្រលាញ់គ្រប់ៗគ្នាមិនថាបុគ្គលិកនៅក្នុងក្រុមហ៊ុនស្រីៗអស់ហ្នឹង តែគេធ្វើជាមិនខ្វល់ជាមួយពួកនាងឡើយ ។
« ចៅហ្វាយទាន » នាយជេកជាជំនិតរបស់នាយនោះបានហៅគេ ថេយ៉ុងបែរមកនាយជេកហើយចងចិញ្ចើមបែបសួរថាមានការអ្វីមែនទេ? នាយជេកក៏ប្រញាប់និយាយ÷
«គឺនៅថ្ងៃស្អែកនេះមានការនៅប្រទេសអង់ភ្លេសចៅហ្វាយ » នាយបានប្រាប់ពីអ្វីដែលនិងនិយាយប្រាប់ទៅកាន់គេវិញ នាយជ្រួញចិញ្ចើមឆ្ងល់គេត្រូវទៅទៀតហើយមែនទេ?
« ហ៊ើយ! ត្រូវទៅប្រទេសក្រៅរហូតតែម្ដងហើយនៀក » មួយខែៗឡើងទៅប្រទេសក្រៅសឹងតែពេញមួយខែទៅហើយ តែធ្វើមិចបើក្រុមហ៊ុនរបស់គេល្បីម្លឹងៗបើគ្មានអ្នកណាស្គាល់វាចម្លែកពេកហើយ នាយជេកសម្លឹងមើលចៅហ្វាយភ្លឹសៗ មើលទឹកមុខក៏ដឹងថាធុញទ្រាន់ដែរតាមការមើលឃើញ ។
«ចៅហ្វាយកុំមើលមុខចឹងទៅមើលលែងសង្ហាអស់ហើយ ធ្វើមិចបើក្រុមហ៊ុនចៅហ្វាយល្បីរន្ទឺអញ្ចឹងនោះ ហើយនៅមានប្រធានក្រុមហ៊ុនសង្ហាទៀតវាកឆន់តែលេចធ្លោលើសដើមហើយ ទាន » ជំនិតសរសើរចៅហ្វាយទាំងសើចលលេងជាមួយគេ ដោយសារដឹងហើយថាចៅហ្វាយគាត់មិនចូលចិត្តការនិយាយបញ្ជូជាមួយឡើយ សែនស្អប់ម៉ង គេសម្លក់មុខនាយជេកឡើងមាំ ដឹងហើយថាគេមិនចូលចិត្តអ្វីនៅធ្វើទៀតសមតែស៊ីគ្រាប់សំណរហើយតើ ។
«មិនបាច់មកបញ្ជូរទេយើងមិនបានលលេងជាមួយឯងឡើយ មិចឯងចងស៊ីគ្រាប់សំណរពីយើង?? » នាយលើកចិញ្ចើមបែបឌឺៗបើគេឃើញច្បាស់ជាបែកមុខបែកមាត់ហើយតែឥឡូវអ្នកដែលភ័យខ្លួននោះគឺជំនិតរបស់គេហ្នឹងហើយ ។
« អត់ហ៊ានទៀតទេចៅហ្វាយ ហិហិ មិញនិយាយលេងតើចៅហ្វាយកុំឆាប់ខឹងពេក »
« ទើសអីឯងដែរ?? »
« អត់ទើសទេចៅហ្វាយ! »
« បើមិនទើសក៏ប្រឹងនិយាយតបតរកងាប់ស្អីឯងទៀត? »
« លែងហ៊ានហើយទាន »
« បើលែងនៅតបជាមួយអញអីទៀតអានេះវ៉ី » នាយជេកក៏លែងហ៊ានតបតជាមួយឈរនៅស្ងៀមៗមួយកន្លែងជិតគេនោះអ្នកណាទៅហ៊ាននិយាយទៀតទៅបើលេងចេញមកម្លឹងៗនោះ ថេយ៉ុងគេនៅធ្វើការងាររបស់គេដោយមាននាយជេកជួយមើលការខុសត្រូវផងដែរនោះ ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Donde viven las historias. Descúbrelo ahora