ភាគ:៨២

51 1 0
                                    



   បន្ទាប់ពីថេយ៉ុងនិងប្អូនស្រីបានចេញទៅចោលគេហើយរិកគីក៏ចេញទៅដោយហៅកូនចៅឲ្យយកឡានមកទទួលគេទៅផ្ទះ ។ ម៉្យាងនៅមានជំរះបញ្ជីជាមួយថេយ៉ុងដូចគ្នារឿងដែលគេថានិយាយជាមួយនោះមិនដឹងថាពេលណាគេព្រមនិយាយឡើយ ។ ពេលបាននៅជាមួយប្អូនស្រីគេហើយក៏ធ្វើជាភ្លេចគេម៉ងហើយ ។
ភូមិគ្រឹះ ហ្វៀឌីណា....!
   ឡានសេរីទំនើបមួយគ្រឿហបើកចូលមកក្នុងភូមិគ្រឹះធំស្គឹងស្គៃមួយដោយគ្មានខ្វល់ក្បាលអាណាសោះ ធ្វើដូចផ្ទះរបស់ខ្លួនឯង ។ ម៉ែដោះគាត់ចេញមកទទួលឡាគីរ៉ាព្រោះតែដឹងហើយថានាងបានចេញពីមន្ទីរពេទ្យនៅពេលបានភ្ញាក់ដឹងខ្លួនឡើងមក ។ ឡាគីរ៉ាចុះពីក្នុងឡានហើយសើចញញឹមដាល់ម៉ែដោះដូចគ្មានរឿងអ្វីកើតឡើងចឹង ។
« អ្នកនាងរបស់អ៊ំមកវិញហើយ សុខភាពយ៉ាងម៉េចដែរ? សុំទោសណាម៉ែដោះមិនបានទៅមើលថែអ្នកនាងដោយសារតែអ្នកប្រុសគាត់ថាមានអ្នកមើលអ្នកនាងទៅហើយចុះម្នាក់នោះជាអ្នកណាដែរទៅ? » ម៉ែដោះគាត់កាន់ដៃរបស់ឡាគីរ៉ា ដើរបណ្ដើរឆ្លៀតសួរបណ្ដើរ គាត់ងឿយឆ្ងល់ថានរណាដែរមើលថែអ្នកនាងតូចរបស់គាត់អញ្ចឹងនោះ? ឡាគីរ៉ារាងក្រញ៉ាង់ខួរដែលចូលមកដល់ភ្លាមមានគេមកចាប់សួរចឹងនាងពិបាកនិយាយណាស់ ។
« ម៉ែដោះចូលទៅអង្គុយសិនទៅចាំខ្ញុំនិយាយប្រាប់ » ឡាគីរ៉ានាងបណ្ដើររាងចំណាស់ចូលទៅកន្លែងទទួលភ្ញៀវ ចំណែកថេយ៉ុងមានតែដើរតាមក្រោយនាងហើយសង្កេតមើលក្នុងផ្ទះរបស់រិកគី ។
« និយាយប្រាប់ម៉ែដោះបានឬនៅ? » គាត់សួរឡាគីប៉ុន្ដែកែវភ្នែកមើលទៅថេយ៉ុងលើក្រោមគាត់មិបដែលទាំងឃើញមុខមាត់ផងថ្ងៃនេះក៏ឃើញគេជូនអ្នកនាងរបស់គាត់មកចឹងក៏រាងឆ្ងល់ ។
« ខ្ញុំដឹងថាម៉ែដោះប្រាកជាឆ្ងល់ហើយថាគេជាអ្នកណា? » ម៉ែដោះគាត់ងក់ក្បាលវាដូចជាការគិតរបស់គាត់មែន ។
« ខ្ញុំមានការចងចាំឡើងវិញហើយ ឯគេជាចៅហ្វាយរបស់ខ្ញុំពីមុនគេបានតាមរកខ្ញុំឥឡូវនេះគេក៏នៅទីនេះដូចគ្នា ខ្ញុំក៏មិននឹកស្មានសោះហើយថាគាត់បានមកដល់ទឹកដីនេះ » នាងតូចរៀបរាប់ប្រាប់គាត់នាងបានដឹងប៉ុន្មានក៏និយាយតែប៉ុណ្ណឹងឯង ម៉ែដោះគាត់មិនមាត់តែបញ្ចេញស្នាមញញឹមជំនួស ។ គាត់ក្រោកចេញពីសាឡុងចូលទៅផ្ទះបាយ ។
« តាមមើលទៅម៉ែដោះរបស់អូនមិនសូវទុកចិត្តបងសោះ » ថេយ៉ុងឆ្លៀតពេលម៉ែដោះគាត់ចូលទៅខាងក្នុងផ្ទះបាយបាត់រួចកេះដៃឡាគីរ៉ាសួរនាង។
« គាត់មិនទម្លាប់ជាមួយអ្នកមិនដែលស្គាល់ប៉ុន្មានទេ ចឹងហើយលោកកុំបារម្ភអីវាមិនងាប់ទេ ! អូរ..! នៅរឿងមួយទៀតខ្ញុំមិនបានពាក់ព័ន្ធអ្វីជាមួយលោកចៅហ្វាយឯងទៀតឡើយអញ្ចឹងសូមកុំហៅខ្ញុំថា " អូន" ទៀតតិចត្រូវរបស់ខ្ញុំ » ឡាគីរ៉ាគម្រាមទាំងមុខស្មើធេងបានបញ្ជាក់ហើយថានាងនិយាយប្រកដប្រជាណាស់ ថេយ៉ុងរាងខ្លាចជាមួយទឹកមុខរបស់នាងដែរគួរដឹងហើយ គេធ្វើការជាមួយនាងរឿងអីដែលមិនដឹងថាចរិតនាងវាកាចឆ្នាស់ណាស់ ។
« អូខេ! ក៏បានហៅឡាគីទទេរៗបានទេ? »
« តាមបេះដូង »
« ប៉ុន្តែបេះដូងខ្ញុំនៅជាមួយឡាគីនឹង?»
« ម៉េចក៏ត្រូវនៅជាមួយខ្ញុំ?  បេះដូងចៅហ្វាយគឺនៅក្នុងខ្កួនចៅហ្វាយហើយ បើខ្ញុំខ្វេះមកបាត់ចៅហ្វាយស្លាប់យូរហើយ »
« ណាហ្ហើយ...»
« ប្រកែកមិនឈ្នះខ្ញុំក៏ធ្វើឯងឈប់និយាយ »
«  មិនបានចង់ឈ្លោះ តែម៉ែដោះគាត់មកហើយ » ថេយ៉ុងងាកទៅមើលម៉ែដោះពេលគាត់កាន់ថាសឬឹកផ្លែឈើមកជាមួយទាំងស្នាមញញឹមកក់ក្ដៅជាទីបំផុត ។
« នេះអ្នកប្រុសញាំផ្លែឈើនិងញាំទឹកផ្លែឈើត្រជាក់ៗសិនទៅ » ម៉ែដោះដាក់ថាសលើកូនតុតូចមួយនៅកន្កែងទទួលភ្ញៀវនោះហើយបានហៅថេយ៉ុង និងប្រាប់ឡាគីរ៉ាផង ។
« អរគុណម៉ែដោះច្រើនហើយ » ថេយ៉ុងគេញញឹមឡើងចង់រីកថ្គាមហើយដែលមានអ្នកចិត្តល្អដូចម៉ែដោះម្នាក់នេះ ។
« ច៎ាសមិនអីទេយើងសុទ្ធតែគ្នាឯងនិង »គាត់ចង់សំដៅទៅថាឡាគីរ៉ាធ្លាប់ធ្វើការជាមួយគេចឹងហើយប្រកដជាបានស្គាល់គ្នាច្រើនណាស់បានគេតាមដើររកឡាគីរ៉ារហូតមកដល់ប្រទេសអ៊ីតាលី ។
« បាទ » អ្នកទាំងអស់គ្នាសើចសប្បាយនិយាយគ្នាលេងពេញនិង ថេយ៉ុងគេបានសុំដកខ្លួនចេញមកខាងក្រៅទទួលទូរស័ព្ទ។
« ហើយវាថីឯងបានខលមកយើង? » ថេយ៉ុងចេញមកដល់ខាងក្រៅហើយបានចុចទទួល ។
( ចៅហ្វាយទាន អ្នកនាងម៉ារ៉ានោះត្រូវបានស្លាប់បាត់ហើយ )
« បើនាងងាប់ហើយក៏ងាប់ទៅ នាងមិនមែនជាម៉ារ៉ាពិតប្រកដឯណា? »
( អរ៎...! ខ្ញុំភ្លេច ប៉ុន្តែទានខ្ញុំអាចទៅបានឬនៅ? )
« មកក៏មកយើងមិនបានឃាត់ » គេសម្ដីឡើងឡូយដែលការពិតមុនដំបូងគេអ្នកហាមឃាត់មិនឲ្យនាយជេកមកសោះឥឡូវនេះមកធ្វើឯងព្រម ។
( បាទទាន ពេលនេះខ្ញុំនៅព្រលានយន្តហោះហើយបន្តិចទៀតនិងទៅដល់ហើយ ) នាយជេកគេរៀបគម្រោងមករួចទៅហើយ នាយញញឹមឡើងចងរីកថ្គាម ។
« យីហី..! មកលឿនណាស់ណ៎? » ថេយ៉ុងនិយាយឌឺដងនេះលឿនហួសពីការរំពឹងទុករបស់គេមែនទែន ។
( ជម្រាបលាចៅហ្វាយសង្ហា ) នាយជេកបាញ់ពាក្យសរសើរមកហើយក៏ចុចបិទបាត់មិននៅឲ្យលោកចៅហ្វាយនៀកស្ដីឲ្យគេបន្តទេ ។
« ចំមែន » នាយក្រវីក្បាលអស់វាចាត្រូវថ្លែងណាស់ ថេយ៉ុងចូលមកវិញមានម៉ែដោះនិងឡាគីនាងនៅអង្គុយចាំគេកន្លែងទទួលភ្ញៀវដដែល ។
« មានអ្វីដែរទេលោក? » ដាក់គូថអង្គុយបានហើយឡាគីចោទសួរមកគេទាំងចម្ងល់
« អត់មានអីទេ អាជេកវាមកដល់ទីនេះហើយបានខលមកប្រាប់ » នាយបញ្ចេញស្នាមញញឹមមកយ៉ាងស្រស់មិនដឹងថាម៉េចទេពេលបាននៅក្បែរឡាគីដឹងតែសប្បាយចិត្តរហូតមិនដែលខាតសោះមិនថាពេលមុនឬពេលនេះនៅតែដូចគ្នា ។

« បងជេកមក? អូយ...! ខ្ញុំខានឃើញមុខគាត់យូរហើយនៀក មិនដឹងថាឥឡូវសង្ហាជាងលោកផងក៏មិនដឹង? » ឡាគីញាក់ចិញ្ចើមខាងឆ្វេងនាងពូកែណាស់ចង់កែក៏កែមិនឡើងដែរ ដឹងហើយនៅសួតបញ្ឈឺគេទៀត នាងចង់មានន័យថាគេមិនស្អាត? គេលែងសង្ហាហើយ? នាថលែងស្រស់សង្ហាសម្រាប់នាងទៀតហើយឬ? ពេលលឺចឹងហើយគេរាងខឹងបន្តិចដែរ ប៉ុន្តែធ្វើជាញញឹមឌឺដងនាង ។
« វានៅតែចាញ់ខ្ញុំដដែលនិង! ខ្ញុំសង្ហាគ្រប់ពេលវេលាទាំងអស់មិនថាងូតទឹកគ្មានសម្លៀកបំពាក់ក៏ដោយ នាងគិតដូចខ្ញុំទេ? » នាយអោនទៅខ្សឹបក្បែរត្រចៀកឡាគីទាំងញញឹមក្របួចមាត់ លេងមកខ្សឹបក្បែរៗនាងដោយមិនបានឲ្យដំណឹងចឹងនាងភ័យមិនស្ទើទេ ។
« លោក...!» នាងចង្អុកមុខគេទាំងក្ដៅក្រហាយគេខ្វះអ្វីនិយាយប្រាប់នាងឬ? សម្ដីគ្មានសីលធម៌សូម្បីតែបន្តិចសោះហើយ នាងសម្លក់មុខគេទាំងអារម្មណ៍ម៉ួម៉ៅអារម្មណ៍ល្អមុននេះក៏រលាយអស់គ្មានសល់បន្តទៀតទេ ។
« អ្នកទាំងពីរខ្សឹបគ្នារឿងអី? »ម៉ែដោះគាត់អង្គុយឆ្ងល់ថាពួកគេនិយាយពីអី? គាត់ផ្ទៀងត្រចៀកចាំស្ដាប់ប៉ុន្ដែមិនលឺទាល់តែសោះថាពួកគេសន្ទនាគ្នាពីអ្វីឲ្យប្រាកដ?
« មិនមានអ្វីទេម៉ែដោះ » អ្នកទាំងពីរប្រាប់គាត់ដំណាលគ្នារួចហើយក៏ញញឹមដាក់គ្នាតែមកមើលមុខឡាគីរ៉ាវិញនាងនៅសម្លក់មុខថេយ៉ុងមិនបានងាកទៅណាឡើយ ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Dove le storie prendono vita. Scoprilo ora