ព្រឹកថ្ងៃថ្មីនៅក្នុងប្រទេសអ៊ីតាលីព្រឹកនេះគឺត្រជាក់ខុសពីសព្វដងវាចម្លែកណាស់ ។ កាយតូចបានដើរចុះពីលើជណ្ដើរទាំងមានអាវក្រៅធំពីខាងក្រៅខ្លួនរបស់នាង ។ នាងដើរចេញមកឈរនៅខាងក្រោយផ្ទះដែលមានសួនច្បារនៅទីនោះ ។ អ្នកមានរាងចំណាស់ជាងគេនៅក្នុងផ្ទះមួយនេះបានដើរសំដៅមករកនាងទាំងស្នាមញញឹមស្រស់ ។
« អ្នកនាង » គាត់ស្រដីទៅដល់អ្នកដែលឈរមើលទៅពន្លឺព្រះអាទិត្យដែលកំពុងតែរះនោះជាមួយនឹងក្លិនផ្កាក្រអូបឈ្ងុយឈ្ងប់នោះទាំងភ្ញាក់ខ្លួនដោយសារតែមានសម្លេងអ្នកមកហៅ ។
« អរ ម៉ែដោះទេ? ខ្ញុំខំតែភ័យ » នាងតូចរឺតទ្រូងទាំងភិតភ័យតែចុងក្រោយឃើញជាម៉ែដោះហើយក៏ញញឹមធម្មតាវិញ ។
« ម៉ែដោះសុំទោសដែលមកស្ងាត់ៗបែបនេះ ធ្វើឱ្យអ្នកនាងភ័យណាស់ហើយ » គាត់ពោលទាំងទឹកមុខបែបដឹងខុសថាមករំខាននាងអីនឹង តែនាងតូចឡាគីរ៉ាញញឹមដាក់គាត់ហើយក្រវីក្បាលថានាងមិនចង់មានន័យបែបនឹងឯណា?
« ខ្ញុំមិនមែនចង់និយាយអញ្ចឹងទេ ខ្ញុំគ្រាន់តែភ័យបន្តិចម៉ែដោះកុំគិតច្រើនអី » ស្នាមញញឹមរបស់នាងដូចជាក្ដីសុខរបស់មនុស្សគ្រប់គ្នាបែបនឹង ទោះម៉ែដោះគាត់ទើបមកទីនេះវិញតែនាងក៏សប្បាយចិត្តដោយសារតែមានគាត់ជាទីព្រឹកក្សារបស់នាងតាំងពីនាងដឹងខ្លួនមកហើយអាចក្រោកបាន ។
« ច៎ាស ! អ្នកនាងល្មមចូលទៅខាងក្នុងវិញទៅព្រឹកនេះត្រជាក់ណាស់អ្នកនាងមិនទាន់បានជាស្រួលបួលផងខ្លាចថាវានឹងឈឺលើសដើមណា » គាត់ប្រាប់ទាំងបារម្ភពីសុខទុក្ខរបស់នាង ណាមួយនាងមកទាំងមិនខ្វល់ពីសុខភាពខ្លួនឯងទាំងមិនទាន់ជាស្រួលផងក៏ចេញមកក្រៅទៅកើត ។
« ច៎ាស » នាងបញ្ចេញស្នាមញញឹមទាំងរីករាយហើយទាញដៃម៉ែដោះទៅជាមួយទាំងគាត់ចង់ដួលហើយតែយ៉ាងណាក៏នៅតែរីករាយជាមួយនាងតូចរបស់គាត់ ។
រិកគីនឹងហ្កាអ៊ុនអ្នកទាំងពីរអង្គុយនៅលើសាឡុងទាំងម្នាក់កាន់កាសែតអានលេងនឹងម្នាក់ទៀតកាន់កុំព្យូទ័រធ្វើការងាររបស់ខ្លួន ។ ឡាគីរ៉ានាងប្រលែងដៃពីម៉ែដោះឲ្យគាត់បានទៅធ្វើអ្វីដែលគាត់បានសុំហើយនាងក៏ព្រមហើយនាងក៏ចូលមកកន្លែងអ្នកទាំងពីរអង្គុយ ។
« ឡាគីរ៉ាអូនទើបមកពីណា? បងស្មានតែអូននៅក្នុងបន្ទប់ » រិកគីដែលបានឃើញឡាគីរ៉ាដើរចូលមករកពួកគេគេក៏ឆ្ងល់ខំមិនចូលទៅហៅនឹកឃើញថានាងនៅឈឺទើបមិនចងរំខានឥឡូវនាងដើរចូលមកពីក្រៅផ្ទះវិញនោះមិនឲ្យគេសួរមិនបាន ហើយហ្កាអ៊ុនក៏ងើបមុខពីកាសែតហើយក៏សួរឡាគីរ៉ាម្នាក់ទៀត÷
« មែនហើយ! អូនទើបទេដឹងខ្លួនផង ម៉ោងចូលមកអង្គុយជិតបងមកមិនបាច់នៅឈរឡេមឡាមអីទេ » ហ្កាអ៊ុននាងក្រោកចេញហើយទាញឡាគីរ៉ាមកអង្គុយជិតខ្លួននឹងប្រាប់ម៉ែដោះឲ្យយកទឹកផ្លែឈើមកឲ្យនាងផង ។
« អូនអជ្សុកពេក ទើបចេញទៅកន្លែងសួនមើលផ្កាខ្លះវាចេញផ្កាមកច្រើនណាស់បងដឹងទេ ខ្ញុំមានអារម្មណ៍ថាវាដូចជាលើកទីមួយរបស់ខ្ញុំដែលបានមកទីនេះចឹងបងដឹងអត់? » ឡាគីរ៉ានាងនិយាយហើយមើលមុខរបស់ហ្កាអ៊ុនដោយសារតែនាងមានអារម្មណ៍បែបនឹងមែននាងងឿយឆ្ងល់មានតែសួរបងបងរបស់នាង ។
« (បើវាមែននោះ) អរ មកពីអូនបាត់ការចង់ជាទើបអូនមានអារម្មណ៍ថាទើបតែមកបែបនឹងណា កុំគិតច្រើនអីហើយអូនកុំចេញមកទាំងបែបនេះទៀតមេឃថ្ងៃនេះវាត្រជាក់ណាស់អូនត្រូវនៅតែក្នុងបន្ទប់បានហើយ » នាងសម្លឹកមើលកែវភ្នែកដូចជាកូនទន្សាយរបស់ឡាគីរ៉ា ទាំងដឹងខុសតិចៗតែធ្វើមិចនាងបានគិតច្បាស់ចំពោះរឿងមួយនេះទៅហើយ មានតែទ្រាំនិយាយកុហកនាងបន្តពីនេះ
« បងគិតបែបនឹងដែរ » រិកគីអង្គុយស្ដាប់ស្រីៗនិយាយគ្នាហើយចុងក្រោយគេក៏និយាយបន្តពីពួកនាងហើយលើកដៃទៅអង្អែលក្បាលឡាគីរ៉ាទាំងក្ដីស្រឡាញ់ព្រោះឡាគីរ៉ាគរទុកដូចជាប្អូនស្រីបង្កើតដូចជាហ្កាអ៊ុនចឹងដែរ ។
« ច៎ាសបង អូនសុំទោសណាបងបង អូននឹងស្ដាប់តាមសម្ដីពួកបង ហិហិ » នាងសើចទាំងលិបភ្នែករីករាយណាស់ជាមួយទិដ្ឋភាពបែបនេះ នាងសប្បាយចិត្តណាស់ពេលមានបងបងគាត់បារម្ភពីនាងដល់ថ្នាក់នឹង ។
« នេះអ្នកនាងទឹកក្រូចច៎ាស » ចំពេលនិយាយគ្នាសុខៗម៉ែដោះគាត់បានលើកទឹកក្រូចមកឲ្យឡាគីរ៉ាគាត់ចូលទៅអង្គុយកន្លែងមួយហើយវាក៏នៅលើសសឡុងដូចគ្នាព្រោះពួកគេទុកម៉ែដោះប្រៀបដូចជាម៉ាក់ទី2របស់ពួកគេអីបែបនឹង ។
« អរគុណម៉ែដោះស្អាត » នាងចូលចិត្តនិយាយលេងសើចណាស់តែការលេងសើចរបស់នាងធ្វើឲ្យអ្នកដែលនៅក្បែរខ្លួនរបស់នាងសុទ្ធតែស្រឡាញ់ចូលចិត្តនាងទាំងអស់ហើយរីករាយគ្រប់ពេលនៅជាមួយនាងតូចឡាគីរ៉ា ។
« ម៉ែដោះបាត់ទៅណា? ខ្ញុំមកមិនឃើញម៉ែដោះសោះ » ហ្កាអ៊ុន
« ម៉ែដោះទើបទេមកពីផ្ទះធំហលយបានដំណឹងថាអ្នកនាងមកវិញហើយក៏មកទីនេះវិញ ឯលោកប្រុសលោកស្រីមិនបានដឹងឡើយថាអ្នកនាងតូចបានមកផ្ទះវិញទេ » គាត់ស្រដីដោយស្នាមញញឹមជាប់មាត់
« បែបនឹងទេអី! ខ្ញុំស្មានតែពួកគាត់លែងនឹកខ្ញុំទៀតហើយ តែពេលនេះសុំអោបម៉ែដោះម្ដងទៀតនឹកណាស់ ជុបជុប » ហ្កាអ៊ុននាងនិយាយបែបញិកញ៉ក់ដាក់ម៉ែដោះរិកគីជ្រេញនឹងរិកពាដូចកូនក្មេងរបស់ហ្កាអ៊ុនណាស់នៅដដែលមិនប្រួលប្រែ ។
« អ៊ែក!! ជ្រេញ » រិកគីពរបមាត់ហើយនិយាយតិចៗតែយ៉ងណាក៏ត្រចៀកដ៏វៃរបស់ហ្កាអ៊ុនអាចស្ដាប់លឺដែរ÷
« បងរិកគីកុំធ្វើឲ្យខ្ញុំខឹងឲ្យសោះណា បើបងហ៊ានតែនិយាយម្ដងទៀតខ្ញុំនឹងយកលាមកមកញ៉ួតមាត់បងឯងហើយកុំថាខ្ញុំមិនបានប្រាប់ » ណកថាកុំពិននិយាយលេងលើសើចជាមួយនាងឥឡូវឃើញទេខឹងបនាសម្រេចមែនហើយ រិកគីលេបទឹកមាត់ពេលសម្លឹងមើលទៅហ្កាអ៊ុនដែលសម្លក់ក៊គេទាំងស៊ីសាច់ហុតឈាមឡាគីរ៉ានាងទប់មាត់សើចទាំងពិបាកដោយសារពួកគាត់ទាំងពីរកំប្លែងណាស់ ហើយម៉ែដោះគាត់ក៏ប្រញាប់ឃាតហ្កាអ៊ុនកុំឲ្យមានរឿងជាមួយនឹងគ្នាអីទើបតែបានមកជួបជុំគ្នាផង ។
ESTÁS LEYENDO
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romanceស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)