« គេចទៅណាក៏នាងមិនអាចគេចផុតពីខ្ញុំរហូតបានដែរឡាគីរ៉ា ទោះនាងចង់ទៅដល់ជើងមេឃទៀតក៏ខ្ញុំនិងរកនាងទាល់តែឃើញ » នាយញញឹមចុងមាត់បន្តិចទៀតវាមានរឿងគួរឲ្យសប្បាយចិត្តហើយគេរង់ចាំថ្ងៃនេះមកយូរណាទម្រាំតែវាបានមកដល់គេទន្ទឹងចាំមើលពេលវេលាមិនលួសថ្ងៃឡើយ សង្ឃឹមថាមួយលើកនេះវាមិនអាសាបង់ទៅចុះ ។ នាយអង្គុយធ្វើការដូចជាសព្វដងវិញហើយស្នាមញញឹមស្រស់របស់គេនៅតែមានមិនរលុប។
នៅកន្លែងទទួលភ្ញៀវមាននារីម្នាក់និងបុរសម្នាក់បានមកអង្គុយលើសាឡុងនិយាយគ្នាតែបើមកមើលនារីម្នាក់ដែលនិយាយជាមួយនេះវិញគឺថាមុខនាងមិនស្រស់បោះសោះហើយមិនដឹងថាមានរឿងអ្វី។
« បងបងណាខ្ញុំសុំតែមួយអាទិត្យក៏បានដែរបងកុំបារម្ភអី បើខ្ញុំទៅបងហ្វីដានិងមើលថែខ្ញុំបានល្អហើយបងកុំភ័យពេកទៅមើល បងរិកគីឲ្យខ្ញុំទៅណា » នាងតូចអង្គុយសំពះអង្វរបងប្រុសឲ្យអនុញ្ញាតនាងទៅលេងបងស្រីនៅប្រទេសមួយទៀតប៉ុន្តែដូចជាមិនបានផលទាល់តែសោះទោះនាងប្រឹងនិយាយលន់តួប៉ុន្មានក៏ដោយ។
« បងមិនចង់ឲ្យឯងទៅទេណា ! រឿងមួយចំនួនដែរបងនៅតែគិតចំពោះវា » រិកគីទឹកមុខរបស់គេសូញសាញអារម្មណ៍មិនសុខទាល់តែសោះ គេគិតពីបញ្ហា បើនាងទៅវាមិនងាយស្រួយសម្រាប់គេឡើយសម្រាប់មើលថែនាងនោះវាពិបាកណាស់បើពឹងផ្អែកលើរីហ្វីដាតែម្នាក់វាក៏មិនកើត ។
« បងឲ្យខ្ញុំទៅណា ហ៊ឹក បងចិត្តអាក្រក់ បងចិត្តផ្ដាច់ការ បងយល់តែចិត្តខ្លួនឯង បងមិនយល់ពីអារម្មណ៍របស់ខ្ញុំទេ បងមិនដឹងទេថាមនុស្សស្រីមានចរិតយ៉ាងមិច? បងអត់ដែលដឹងឡើយ ហ៊ឹក » នាងគ្មានអ្វីចុះទន់ក្រៅពីនេះទេគឺមានតែទឹកភ្នែកកូនក្មេងរបស់នាងនិងវាជាជំទាញប្រចាំខ្លួនទុកប្រើការគ្មានថ្ងៃបាត់ ។
« កុំមកយំនៅមុខបង » គេប្រើក្រខ្សែភ្នែកសម្លក់មកនាងដាក់កំហិតបើគេនិយាយខ្លាំងៗដាក់នាហនិងឈប់និយាយរកគេមិនខានបែបនេះបានតែនិយាយមាំៗសម្ដីស្មើៗជាមួយនាងទេ ។
« បើមិនឲ្យខ្ញុំយំបងឲ្យខ្ញុំទៅលេងបងហ្វីដាទៅ! ហ៊ឹកៗៗ » នាងអត់មិនបានក៏យំបន្ថែមខ្លាំងៗជាងមុនទៅទៀតរហូតអ្នកបម្រើនៅក្នុងផ្ទះចេញមកមើលគ្រប់គ្នាថាមានរឿងអីកើតឡើងចំពោះអ្នកនាងតូចរបស់ពួកគេទៅបើលែងយំម្លឹងៗចង់បែកផ្ទះ ។
« គ្មានរឿងអីទេអ្នកទាំងអស់គ្នាទៅធ្វើការងាររបស់ខ្លួនវិញចុះ » នាយបែរទៅនិយាយដាក់អ្នកបម្រើដែលពួកគេបានចេញមកមើលទាំងសម្លេងស្មើធេង ពួកគេក៏អោនក្បាលគោរពដើរចេញទៅបំពេញការងាររៀងៗខ្លួន ។
« ហ៊ើយ...! ណាហើយ ចង់ទៅក៏ទៅចុះ ប៉ុន្តែត្រូវមានអ្នកការពារតាមដើរពីក្រោយរហូតមិនឲ្យបាត់សូម្បីតែមួយជំហ៊ានទោះបីឯងចូលបន្ទប់ទឹកក៏ដោយ » គេគ្មានជម្រើសអ្វីហាមឃាត់ក្មេងក្បាលខូចមួយនេះឈប់យំ វាក៏ដូចបំណងរបស់គេពិតមែននាងឈប់យំហើយញញឹមស្ញេញដាក់គេតែម្ដង ។
« ក៏បានដែរ អរគុណច្រើនណាស់បងស្រឡាញ់បងរិកគីខ្លាំងៗ » នាងរាងស្រងាកចិត្តបន្តិចពេលបងប្រុសឲ្យមានអ្នកការពារតាមជាមួយនាងទៀតគាត់ដូចជាមិនទុកចិត្តនាងមែនទេ?
« ឯងនេះចំជាកែមិនឡើងមែនហើយ » គេក្រវីក្បាលអស់អីនិយាយ គឺថាគេគ្មានមតិយោបល់ពិតមែន។
« ហ៎ាសហ៎ា...បងចឹងខ្ញុំទៅថ្ងៃស្អែកនេះហើយណា »
« តាមចិត្ត » គេធ្វើជាង៉ក់ងរមិនមើលមុខឡាគីឡើយ។
« អូខេ! ឈប់ខឹងអូនទៅណា អូនសុំទោសណា តែមកពីអូនចង់ទៅពិតមែនទោះបីជាបងប្រឹងឃាត់យ៉ាងណាក៏មិនបានដែរ ខ្ញុំបានត្រៀមរបស់អស់ហើយនិង »នាងវៃចិញ្ចើមឌឺបងប្រុស នាងឆ្លាតគាត់គិតមិនដល់ឡើយ បើបងប្រុសនាងមិនឲ្យទៅនាងនិងលួចទៅមែនទែនហើយ កុំថានាងនិងមិនស្ដាប់បង្គាប់ឲ្យសោះ ។
« ស្អី? ត្រៀមរួចរាល់អី? ឯងនេះ....! ហ្ហើយ...! បងគ្មានពាក្យនិយាយជាមួយឯងទេ » គេកប់យោបល់លើសពីកប់ទៅហើយនៀក នេះបើគេមិនឲ្យទៅច្បាស់ជាលួចទៅដូចមាត់និយាយមិនខានទេ ហ៊ើយ ! ប្អូនមួយនេះកាត់ទៅរកអ្នកណាទៅលោកអើយ ។
« បានហើយបងកុំធ្វើមុខចឹងមើលបាក់សម្រស់បងប្រុសឡាគីអស់ហើយមើលមុខហ៎ក » នាងតូចយកដៃទៅច្របាច់ថ្ពាល់បងប្រុសទាំងគ្រឺតខ្នាញ់ចង់តែចាប់ក្រញិចឲ្យណាណីតើនេះ ។
« ឈឺ..ឈឺណា ឈប់លែងទៅភ្លាម » នាយស្រែកមួយវ៉ាស់ឡាគីនាងភ័យក៏មិនស្ទើដែរនាងមិនដែលត្រូវបងប្រុសម្នាក់នេះស្ដីឲ្យនាងខ្លាំងៗទេតែលើកនេះគាត់ស្រែកដាក់នាង ។
« អរ..! ខ្ញុំសុំទោស » នាងញញឹមស្ងួតសុំទោសរិកគីហលយក៏ក្រោកដើរចេញឡើងទៅជាន់ខាងលើបាត់រិកគីនាយញីសក់ក្បាលចង់ខ្ទេចអស់ហើយ មិញនេះគេជ្រុលមាត់ស្រែកដាក់នាង ។
« អារិកគីអើយឯងនេះធ្វេសប្រហែសណាស់ » គេវៃមាត់ខ្លួនឯងទាំងខឹងចិត្តណាស់ មកចេះទ្រាំអីប៉ុណ្ណឹងមិិនបានទៅ ។
មកមើលឡាគីវិញនាងចូលមកក្នុងបន្ទប់ហើយក៏បិទទ្វាចាក់គន្លឹះយ៉ាងម៉ាស្អាត នាងមកអង្គុយលើគ្រែទាំងនិទមាត់សម្រួលអារម្មណ៍ ។" កូនស្រីម៉ែ កូនមកនេះសិនមក ម៉ែធ្វើម្ហូបដែលកូនចូលចិត្តទៀត "
នាងអង្គុយលើគ្រែគេងរបស់នាងហើយតែនាងក៏លឺសម្លេងអ្នកណាម្នាក់និយាយដូចជានៅជិតៗត្រចៀករបស់នាង ក្បាលនាងក៏ចាប់ផ្ដើមឈឺម្ដងទៀតហើយវាឈឺខ្ទោកៗម្ដងទៀត ។
« ហេតុអ្វីក៏វាមកឈឺនៅពេលនេះទៀតហើយ ខ្ញុំមានបានគិតច្រើនទៀតឯណា ? » នាងរអ៊ូង៉ូវៗនាងមិនយល់សោះថាវាជាសម្លេងរបស់អ្នកណា កាលពីយប់មិញនាងក៏យល់សបិ្តឃលញស្រ្តីម្នាក់ដែរប៉ុន្ដែមិនដឹងថាជាអ្នកណាឥឡូវនាងក៏លឺសម្លេងមួយនេះបន្តទៀត ។« វាមានរឿងអី? ខ្ញុំមិនយល់ » ក្បាលរាងបានឈប់ឈឺបន្តិចហើយនាងតូចក៏ចាប់ផ្ដើមគិតបន្តទៀត នាងងឿយឆ្ងល់ចំពោះសម្លេង ការយល់សប្តិទាំងអស់នេះណាស់ វាតែងតែរសត់ចូលក្នុងប្រព័ន្ធខួរក្បាលរបស់នាងតាំងពីបានចេញទៅលំហែរខ្លួននៅខាងក្រៅមកម្លេះវាដិតជាប់ខួរក្បាលរបស់នាងមិនបាត់ ។
« ខ្ញុំជាអ្នកណា? មកពីណា? មានអ្វីខ្លះទៀតដែលខ្ញុំមិនទាន់បានដឹង? គ្រប់គ្នាច្បាស់ជាមានការលាក់បាំងជាមួយនិងខ្ញុំរឿងអ្វីមួយមិនខានឡើយ » នាងចាប់ផ្ដើមសង្ស័យកាន់តែខ្លាំងហើយ នាងសង្កេតតាមពាក្យសម្ដីកាយវិការរបស់គ្រប់គ្នាវាមិនសូវជាចម្លែកណាស់ណាទេតែនាងចេះតែមិនស្ងប់ បារម្ភ ភ័យខ្លាច ដូចជាត្រូវឈឹចាប់ អារម្មណ៍មិនល្អក៏ចូលមកក្នុងខ្លួនរបស់នាង នាងឈប់គិតពីវារួចក៏ដាក់ខ្លួនគេងនៅលើគ្រែទាំងចិត្តនៅរវើរវាយរឿងមួយនោះ ។
STAI LEGGENDO
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Storie d'amoreស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)