ថេយ៉ុងនិងកូនចៅកំពុងតែស្ថិតនៅព្រលានយន្ដហោះដោយសារតែថ្ងៃនេះគេត្រូវទៅប្រទេសកូរ៉េវិញ គ្មានពេល គ្មានអារម្មណ៍បន្តនៅទៀតឡើយ ។
« ចៅហ្វាយយើងទៅឥឡូវតែម្ដងទៅបើអ្នកនាងម៉ារ៉ាមិនទាន់មកទៀតនោះ » នាយជេកគេងាករកមើលឆ្វេងស្ដាំអ្នកដែលសុំទៅជាមួយមិនទាន់ឃើញមកផងឲ្យគេនៅរង់ចាំនាងតែម្នាក់យ៉ាប់ណាស់ ។
« នោះនាងមកហើយ » ថេយ៉ុងមើលទៅម្ខាងចៃដន្យក៏ឃើញម៉ារ៉ានាងរត់មកទាំងក្រហេបក្រហប ដោយមានអ្នកកាន់វ៉ាលីឲ្យនាងផង ។
« សុំទោសដែលឲ្យលោករង់ចាំយូរ ខ្ញុំសុំទោសណាលោកថេយ៍ » ម៉ារ៉ានាងដឹងថាខ្លួនមកយឺតពេលហើយបានជានិយាយសុំទោសថេយ៉ុងទុកជាមុនកុំឲ្យគេខឹងនិងនាងខ្លួនស្រីទេប៉ុន្តែចូលចិត្តធ្វើគេគេចាំរហូតនោះ ។
« មិនអីទេ បើមកទៅហើយឆាប់ទៅខ្ញុំមិនចង់ពន្យាពេលនៅយូរបន្តទៀតទេ ឲ្យលឿនឡើងនៅឈរដល់កាល? » ថេយ៉ុងនិយាយចប់ក៏ដើរចេញទៅកន្លែងយន្ដហោះផ្ទាល់ខ្លួនរបស់គេទាំងមុខក្រញ៉ូវធុញណាសឮបើមកហើយនៅមិនពករមដើរមកតាមគេឲ្យលឿនទេនៅឈរដូចជារូបចម្លាក់និង ។
« លោកថេយ៉ុងចាំខ្ញុំផង » ម៉ារ៉ានាងប្រញាប់រត់ទៅតាមថេយ៉ុងហើយវាក៏ពិបាកព្រោះនាងពាក់ស្បែកជើងកែងចោតខ្ពស់ នាយជេកដែលអូសវ៉ាលីរបស់នាងនេះវិញដើរទាំងក្រវីក្បាលអស់អីនិយាយហើយគេក៏ប្រញាប់ដើរទៅឲ្យដល់កន្លែង ។
ឡាគីនាងចេញពីក្នុងបន្ទប់មកទាំងនៅឈឺក្បាលតិចប៉ុន្តែវាមិនធ្វីទេនាងចុះមកងាករកមើលមនុស្សតែមិនឃើញទាល់តែសោះហើយ ។
« ទៅណាអស់ហើយនិង ម៉ែដោះច៎ាស.... » នាងស្រែកហៅពេលចុះផុតកាំជណ្ដើរផ្ទះ នាងហៅម៉ែដោះហើយដើររកពួកគាត់ទាំងអស់គ្នា ។
« ច៎ាសអ្នកនាងតូច » ដូចបំណងរបស់នាងមែន ម៉ែដោះគាត់ចេញពីផ្ទះបាយមកហើយតបទាំងញញឹមដាក់នាង ។
« ម៉ែដោះអ្នកផ្សេងទៀតទៅណាអស់ហើយខ្ញុំមិនឃើញទាល់តែសោះហើយ »
« អ្នកនាងហ្វីដានៅចាងក្រោយផ្ទះឯណោះច៎ាស ចំណែកអ្នកប្រុសរិកគិអញ្ជើញទៅធ្វើការបាត់ហើយ អ្នកនាងចង់សួរអ្វីទៀតដែរទេ? »
« អរគុណហើយណាម៉ែដោះ ចឹងខ្ញុំទៅកន្លែងបងហ្វីដាសិនហើយ » នាងលាម៉ែដោះរួចហើយក៏ចេញទៅខាងក្រោយផ្ទះដោយសារតែវាជាសួនច្បារនោះអី នាងតូចដើរហើយឃើញរីហ្វីដានាងអង្គុយលើបង់នៅទីនោះ ។
« ចាក់អ៎េ.. » នាងតូចឡាគីលេងខូចចូលទៅដល់ក៏ចាក់ចង្កេះនាងពីក្រោយតែនាងមិនបានភ្ញាក់ទេ ឡាគីក៏អន់ចិត្តបន្តិចពេលបងស្រីមិនភ្ញាក់បើដឹងថាចឹងនាងមិនចាក់ទេ ។
« អូនមានកើតអ្វីមិបស្រួលនៅក្នុងខ្លួនទៀតឬក៏អត់? មិចក៏ឆាប់ក្រោកមកម្លេះ? នៅគេងឲ្យបានឆ្អែតសិនទៅ? » រីហ្វីដានាងទាញឲ្យឡាគីអង្គុយជោតខ្លួនរួចនាងលើកដៃទៅស្ទាបក្បាលរកម្ដៅថានាងនៅក្ដៅដូចជាព្រឹកមិញទៀតទេបើនៅនាងនិងយកឡាគីទៅមន្ទីរពេទ្យហើយ ។
« ខ្ញុំលែងអីហើយបង បងមើលមកខ្ញុំសមជាមនុស្សឈឺដែរទេ ខ្ញុំរឹងមាំណាស់ច៎ាស » នាងញញឹមស្ញេញដាក់បងស្រី ចរិតរបស់នាងនៅតែក្មេងដែលមិនប្រួលប្រែទៅណាសោះសូម្បីតែមួយភាគតិចនោះ ។
« អូខេ ! បើឯងអាសអាងបែបនិងទៅហើយបងក៏អត់និយាយអ្វីច្រើនទៀតដែរ »
« បងមើលណ៎កផ្កានោះស្អាតណាស់ » នាងតូចចង្អុលទៅដើមផ្កាសាគូរ៉ាដែលរិកគីទិញយកមកដាំក្នុងសួនមួយនេះ មើលទៅវាស្អាតណាស់ពណ៍ស្រាលិនសូវជាខ្លាំងមើលត្រង់ណាក៏ឃើញថាវាថាស្អាតគ្មានទាស់ ។
« បងរិកគីគាត់មិនបានបំផ្លាញផ្កានេះទេតែគាត់មានតែទិញយកមកដាំបន្ថែមវាក៏កាន់តែច្រើនជាងមុនៗដែលបងធ្លាប់រស់នៅទីនេះ បងសប្បាយចិត្តណាស់ឯងដឹងទេ.! បងបានត្រឡប់មកទីកន្លែងរបស់បងពីមុនមកវិញហើយបងលែងរងាឯកាទៀតហើយឯងដឹងអត់? បងគិតថាមិនចង់មកវិញឡើយប៉ុន្តែស្ថានភាពមិនអំណោយផលល្អទើបបងត្រូវតែមកទីនេះ » បើឡាគីនាងមិនមានគ្រោះថ្នាក់អ្វីទេនាងមិនខ្ចីមកជាន់ទឹកដីប្រទេសមួយនេះឲ្យសោះនោះគឺគ្មានផ្លូវជាដាច់ខាត ប៉ុន្តែនាងក៏ទៅណាមិបរួចក្រៅពីពឹងបងប្រុសឲ្យជួយ ។
« ចុះបងនៅឯណាបើបងមិនមកទីនេះ? » ឡាគីនាងមិនទាន់យល់ពីអត្ថន័យរបស់រីហ្វីដាឬហ្កាអ៊ុននិយាយទេ នាងមានតែងឿយឆ្ងល់សួរដេញដោលនាងនិងហើយ ។
« គ្មានអ្វីច្រើនទេ តោះចូលទៅខាងក្នុងវិញទៅ ឯងឈឺផងមកធ្វើអីទេ បើនៅគេងមួយកន្លែងទៅវាថី? »
« អត់មានថីទេ អូនមិនចង់គេងបន្តនិងហើយគេងក៏លែងលក់ទៀតបើចេញមកស្រូបខ្យល់អាកាសអ្វីនិងគឺអូនមកហើយ » ឡាគីនាងញញឹមចេញធ្មេញមកទាំងក្ដីសុខ ម៉្យាងនាងក៏ដូចជាមានក្ដីសុខមួយយ៉ាងចម្លែករត់ចូលមករកនាង នាងក៏រីករាយក្នុងការទទួលយកវា ។
« បានហើយតោះចូលផ្ទះ » រីហ្វីដានាងយកដៃមកញឺសតផ្កាបន្តិចមុននិងក្រោកចេញពីលើបង់កាន់ដៃឡាគីទៅចូលផ្ទះ ឯនាងតូចក៏មិនបានថាអ្វីមានតែចូលទៅតាមការអូសរបស់នាង ។
ការធ្វើដំណើរអស់ប៉ុន្មានម៉ោងមកថេយ៉ុងនិងកូនចៅ ម៉ារ៉ាបានមកដល់ប្រទេសកូរ៉េដូចបំណង ម៉ារ៉ានាងចេញមកខាងក្រៅទាំងញញឹមញញែមនៅទីនេះស្អាតណាស់មានមនុស្សដើរជុំវិញគ្មានចន្លោះ ។ នាងដើរតាមពីខាងក្រោយថេយ៉ុងបើមិនតាមទេសង្ស័យតែវង្វេងគ្នាជាមួយនិងរូបគេហើយ ។
« លោកខ្ញុំសុំទៅសិនហើយណា មានអ្នកមកទទួលខ្ញុំដែលលោកប៉ាបានប្រាប់មកដល់ហើយ » កំពុងតែដើរជាមួយគ្នាសុខៗក៏មានឡានមួយគ្រឿងឈប់នៅចំពោះមុខរបស់នាងនិងថេយ៉ុង ។
« ទៅចុះ » សម្ដីគ្មានជាតិអីបន្តិចទាល់តែសោះនោះនាយដើរចេញបាត់គ្មានខ្វាយខ្វល់ជាមួយនិងនាងទៀតទេ នាយដើរទៅចូលក្នុងឡានមួយទៀតដែលនៅមិនឆ្ងាយពីត្រង់កន្លែងមួយនេះប៉ុន្មានដែរ ។
ម៉ារ៉ានាងបានគេបើកទ្វាឡានឲ្យចូលទៅខាងក្នុងឯនាងពេលបានចូលហើយអង្គុយស្ងៀមៗងាកមើលទៅខាងក្រៅកញ្ចក់ទ្វា នាងមើលមិនសូម្បីតែដាច់កន្ទុយភ្នែក ហើយមួយសន្ទុះក្រោយបាននាងឈប់មើល ។
ESTÁS LEYENDO
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romanceស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)