« មានរឿងអីកើតឡើង? ខ្ញុំនៅជាមួយលោកដោយរបៀបណា? ចុះសម្លៀកបំពាក់របស់ខ្ញុំ? នេះកុំប្រាប់ថា.....? ហ្ហឹកៗៗ មិនពិតទេ » ម៉ារីនាងយល់ពីរឿងមួយនេះដោយខ្លួនឯងហើយនាងស្រែកយំទៀតទាំងទាញភួយមកដណ្ដប់ខ្លួនកាន់តែណែន ។ នាងសម្លក់មុខមិនចង់ឃើញមុខគេទៀតទេ គេបានបំផ្លាញនាងអស់ហើយ នាងយកមុខទៅទុកទីណា? នាងគ្មានអីត្រូវប្រឈមមុខជាមួយនិងគេទៀតទេ ។
« ម៉ារីនាងស្ដាប់ខ្ញុំនិយាយសិន » រិកគីរំកិលខ្លួនមកជិតតែនាងបែរជាគេចចេញពីគេ គេមិនដឹងនិយាយឲ្យនាងស្ងប់អារម្មណ៍បែបណាឲ្យវាសមនោះឡើយ ។
« អូយ....ឈឺម្លេះវ៉ី? ....ហ៊ឹកៗៗ.. » នាងចុះពីលើគ្រែរួចត្អូញត្អែរនាងឈឺកន្លែងតំបន់ផ្នែកខាងក្រោមនេះណាស់ជាពិសេសកន្លែងសម្ងាត់របស់នាង នាងទ្រាំទ្រមិនបានទេ ។ ម៉ារីខំប្រឹងលើកខ្លួនឲ្យក្រោកនោះ ទោះឈឺក៏នាងមិនខ្ចីពឹងឲ្យរិកគីមកជួយនាងនោះទេ ។
រិកគីអង្គុយមើលនាងដោយពិបាកភ្នែកទេក៏ចុះពីលើគ្រែមកហើយក៏មិនភ្លេចទៅយកកន្សែងមករំល្វែងខាងក្រោមរបស់គេដែរ ។
« មកខ្ញុំជួយ » គេហុចដៃឲ្យនាងតោងហើយប៉ុន្ដែមិនព្រមតោងទេនាងងាកទៅមើលអ្វីផ្សេងពីនេះវិញ បានជានាងមិនស្រែកជេរនោះដោយសារតែនាងបាននឹកឃើញរឿងទាំងអស់នោះហើយអ្នកខុសជានាងខ្លួនឯងមិនមែនជាគេ ។ ដូច្នេះនាងគ្មានសិទ្ធទៅខឹងគេទេ គេធ្វើតាមតែនាងនិយាយពឹងឲ្យជួយប៉ុណ្ណោះ ។
« មិនបាច់ទេលោកអាចចេញបានទេខ្ញុំត្រូវការងើបចេញ » នាងខាំមាត់និយាយប្រាប់ឲ្យចេញទាំងដឹងថាងើបមិនរួចក៏ដោយនាងចូលចិត្តធ្វើចិត្តរឹងខ្លាំងណាស់ ។
« ហ៊ឹម...! ចឹងឆាប់ក្រោកមក » រិកគីញាក់ចិញ្ចើមម្ខាងឈរច្រ័តចង្កេះមើលមកកាន់នាងគេធ្វើតាមហើយតើមិចមិនព្រមងើបមកនៅអង្គុយបទជើងលើការ៉ូធ្វើអីទៀតដែរទៅ?
« ព្រូស.. »ងើបបានផុតបន្តិចហើយក៏ដួលព្រូសទៅវិញពេលគេចង់ជួយមិនព្រមទេដល់ពេលចឹងមិចវិញដែរ?
« អ៎ាយយ...!ណ៎ែលោក.. » មុខនាងក្រហមដូចផ្កែប៉េងប៉ោះអស់ហើយគេស្រាប់តែមកទាញភួយដែលគ្របខ្លួននោះចេញអស់បង្ហាញឲ្យឃើញរាងកាយននាលគោករបស់នាងនៅចំពោះមុខរបស់គេ ។ ម៉្យាងទៀតគេនៅលើកបីនាងឲ្យផ្អឹបនិងដើមទ្រូងរបស់គេទៀតនាង ។ នាងចង់តែជ្រែកដីឲ្យបាត់ៗទេបើគេលេងចឹងៗអីនោះ បើគេមិនខ្មាសតែនាងខ្មាសគេណាស់ ។
« ស្រែកធ្វើអីទៀតហើយ? បើខ្ញុំបានឃើញអស់ហើយនិង?ថែមទាំងបឺត ទាំងថើប គ្រប់កន្លែងហើយនោះ? » រិកគីវៃចិញ្ចើមដាក់អ្នកនៅលើដៃសម្លឹងមើលដើមទ្រូងទាំងគូរមិនចង់ដកភ្នែកទេទោះនាងចង់បិតក៏បិតមិនជិតដែរបើដៃនាងតូចដូចបន្លាក្រូចហើយ ឯមួយគូរនិងធំជាងដៃនាងទៀតឯណោះ ។
« ឈប់មើលភ្លាមប្រយ័ត្នខ្ញុំរុកភ្នែកលោកឲ្យខ្វាក់នោះ » ម៉ារីនាងស្រែកសម្លុតឈប់ឲ្យសម្លឹងមើលដើមទ្រូងនាងទៀត គេនេះចំជាច្រឡើមពិតមែន ។
រិកគីដាក់នាងឲ្យនៅក្នុងអាងតិចៗហើយឲ្យនាងអង្គុយក្នុងនោះ ម៉ារីនាងមិនបានប្រកែកដែរព្រោះពេលបានដាក់ដល់ទឹកចឹងមានអារម្មណ៍ថាស្រស់ស្រាយណាស់ ។
បន្ទប់ងងឹត....!
ពួកគេស្ថិតនៅការឃុំឃាំងរបស់ថេយ៉ុងនិងរិកគីដដែលរាងកាយពួកគេក៏មិនបានមនរបួសអ្វីដែរដោយសារថេយ៉ុងគេមិនទាន់បញ្ជាឲ្យធ្វើនោះទេនៅរង់ចាំរិកគីមកសិនចាំនិយាយគ្នា ។ ថ្ងៃនេះគេបានចូលមកមើលលោក ស៊ីនម៉ា និងម៉ារ៉ាទៀតហើយ ។
« សួស្ដីខ្ញុំមកវិញហើយលោកនឹកខ្ញុំទេ? ហ៊ឹម...! តាមដែលខ្ញុំបានដឹងមកគឺលោកនឹកខ្ញុំខ្លាំងណាស់ហើយមិនមានអ្នកនិយាយគ្នាលេងបែបនេះ? » ថេយ៉ុងមកដល់គេនិយាយដោយទឹកមុខឃៅអាចឲ្យលោក ស៊ីនម៉ាមើលឃើញព្រោះគេបានបើកភ្លើងនៅក្នុងបន្ទប់មួយនេះហើយ ។ ចំណែកអ្នកដែលគេបានសួរនាំបញ្ឈឺចិត្តនោះវិញឈរខាំមាត់សម្លក់មុខគេមិនបាត់ ។
« អូរ...! ខ្ញុំនិយាយត្រូវឬបានជាលោកស៊ីនម៉ាមិនតប? ភ្លេចឲ្យឈឹងមិនទាន់បាននិយាយគ្នាលេងជាមួយនឹងកូនស្រីលោកផងនៀក » ថេយ៉ុងងាកមកចាប់អារម្មណ៍ជាមួយម៉ារ៉ានៅជិតនោះម្ដង ឃើញនាងឈរទាំងដក់ទឹកភ្នែកក្នុងរង្វង់ភ្នែកសងខាងនាងខំទប់ទឹកភ្នែកមិនឲ្យស្រក់មកឡើយ ។
« នាងសុខសប្បាយអត់ពេលនៅទីកន្លែងបែបនេះ? វាសប្បាយណាស់សម្រាប់មនុស្សដូចជានាងនោះ ម៉ារ៉ា ស៊ីនម៉ា់ ពេលនាងមកដល់ទីនេះនាងបាននឹកឃើញរឿងអ្វីខ្លះដែរទេ? ពេលនាងបានធ្វើវាកន្លងមកនាងធ្វើបាបមនុស្សស្លូតត្រង់អស់ប៉ុន្មាននាក់ហលយនៅចាំដែរទេ? » នាយបាញ់សំណួរទាល់ច្រកមកឲ្យនាងឆ្លើយនាងមានចាំដែរទេមនុស្សជាច្រើនត្រូវការយុត្តិធម៌ណាស់នាងបែររស់សើចសប្បាយមិមបានជួបទុក្ខសោកដូចជាពួកគេសោះនោះ ។
« លោកចង់សំដៅលើអី? ខ្ញុំមិនបានធ្វើអីខុសឆ្គងឯណា? លោកចោទប្រកាន់ខ្ញុំខុសហើយ » ម៉ារ៉ានាងតវ៉ាជាមួយគេទាំងភ្នែកក្រឡេបក្រឡាប់មើល គេមានហេតុផលអីមកចោទនាងស្រស់ៗចឹងនោះ?
« ចឹងឬ? នាងចាំទេកាលពីនៅរៀននាងបានធ្វើបាបសិស្សសាលាជាច្រើននាក់បង្ខំឲ្យពួកគេលោតទម្លាក់ខ្លួនចុះពីលើអគារសាលារៀនរហូតទាល់តែស្លាប់បាត់បង់ជីវិតនោះ? ចាំបានឬក៏នៅ? នាងបានធ្វើឲ្យគ្រួសាររបស់ពួកគេយំសោកស្ដាយខ្លាំងណាស់ ឯនាងវិញឈរសើចសប្បាយរីករាយនិងទុក្ខពួកគេទៅវិញនោះ? » ថេយ៉ុងមិនសំចៃមាត់ដាក់យកៗស្រែកសម្លុតដាក់នាងផងអីផងគេបានដឹងរឿងទាំងអស់នេះហើយខឹងឡើងញ័រសាច់ជាងគ្រួសារអ្នកស្លាប់ទៅទៀត ។ នាងបានតែឈរញ័រខ្លួនតតាក់ដោយសារវាជារឿងពិតប្រាកដរបស់នាងមែន នាងពីមុនធ្វើបាបគេទំនើងតាំងពីនៅរៀនមកដល់ឥឡូវនាងអាក្រក់លើសពីមុនទៅទៀត ។
« លោកចង់រឿងទាំងអស់នេះនិយាយធ្វើអីទៀត? វាកន្លងហួសទៅយូរហើយ? មករំលឹកពីវាពួកនាងអស់នោះក៏មិនបានស្ដាប់លឺទៀតដែរ » ម៉ារ៉ានាងស្រែកមកថេយ៉ុងទាំងទឹកភ្នែក ចង់នាងនិយាយថាសុំទោស ពាក្យទាំងនេះលែងមានន័យសម្រាប់អ្នកស្លាប់ទៀតហើយ នាងយំលន់តួរសុំឲកយគេអភ័យទោសឲ្យក៏កាន់តែទៅមិនរួចពួកគេសោកស្ដាយខកបំណងលើឯងណាស់ អ្នកដែលស្រឡាញ់រាប់អាននាងក៏លែងជឿជាក់លើនាងបន្ដទៀតនោះដែរ ។
« អរ...! ខ្ញុំប្រាប់នាងទៅចុះនាងប្រហែលជាមិនបានសមបំណងដោយងាយៗឡើយព្រោះមនុស្សចុងក្រោយដែលនាងចង់សម្លាប់នោះនៅរស់ នាងប្រហែលជាខកបំណងណាស់ » ថេយ៉ុងក្ដាប់ដៃទប់កំហឹងមិនមាត់ខ្លាំងៗដូចមុននេះឡើយគេសម្រួលអារម្មណ៍និយាយយឺតៗដាក់មកកាន់នាង ។
« ប៉ុន្តែវាមិនទាំងស្រុងឯណា? នាងហ្វីដាស្អីនោះក៏ត្រូវងាប់បាត់ហើយមិនចឹងឬ? »
« យ៉ាងណាក៏មានអ្នកនៅរស់ »
« ម្នាក់នោះជានាងឡាគីរ៉ាស្អីគេនឹងឬ?»
« មែន »
« ហើយក៏នៅមានអ្នកខូចចិត្តជាច្រើននាក់នោះ? »
« នាងវាអាក្រក់ ទោះខ្ញុំជាមនុស្សឈាមត្រជាក់ក៏មកនដូចជានាងពេកដែរ ម៉ារ៉ា ស៊ីនម៉ា » គេជាមនុស្សដែលគ្រប់គ្នាខ្លបខ្លាចខ្លាំងណាស់ប៉ុន្តែគេមិនទៅពាក់ព័ន្ធជាមួយអ្នកមិនដឹងរឿងអ្វីទាំងអស់ ។
« បានហើយឈប់និយាយពីវាទៀតទៅ » លោកស៊ីនម៉ាមិនចង់លឺសម្លេងឈ្លោះគ្នាបន្តទៀតនោះគាត់ស្រែកបញ្ឈប់ពួកគេទាំងមុខក្រហម ។
« នាងមិនទាន់ដល់ពេលនោះទេម៉ារ៉ាបន្តិចទៀតនាងនិងយល់ពីអារម្មណ៍មួយនោះ ! មួយទៀតអ្នកដែលនាងឲ្យបន្លំខ្លួននោះត្រូវបានស្លាប់បាត់បង់ជីវិតហើយណាដឹងដែរទេ? » ថេយ៉ុងសើចដូចជាមនុស្សរោគចិត្តចឹងគេសប្បាយក្នុងការនិយាយបន្លាចនាងបែបនេះណាស់បន្តិចទៀតរិកគីក៏មកដល់ពួកគេទាំងពីរនិងទទួលបាននូវអារម្មណ៍ឈឺចាប់ទាំងឡាយ ។
ВЫ ЧИТАЕТЕ
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Любовные романыស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)
