ភាគ:៥៥

120 1 0
                                        


    រីហ្វីដានាងធ្វើជាមិនដឹងមិនលឺអ្វីទាំងអស់ជាមួយប្អូនស្រីមាត់ជីបអូចៗអត់ដឹងថានិយាយដើមនាងអីខ្លះទេបើមុខឡើងជូរហ៊ួញម៉ងលោកព្រះជាម្ចាស់អើយ ។
  ការធ្វើដំណើរមកនយូរប៉ុន្មានផងនោះអ្នកទាំងពីរបានមកដល់ក្នុងផ្សារទំនើប នាងតូចឡាគីដើរតាមពីក្រោយហ្វីដាជាប់មិនហ៊ានចេញឆ្ងាយពីនាងឡើយ ចំណែកមុខក៏អោនចុះមកឈប់ អង្គរក្សប៉ុន្មាននាក់ទៀតដើរច្រឡាត់គ្នាឃ្លាំមើលពួកនាងគ្រប់ជំហានទាំងអស់ ។
  ចូលមកដល់ក្នុងហាងសម្លៀកបំពាក់ដែលល្បី ទំនើបជាងគេជាងឯងហើយឡាគីរ៉ាក៏បានដើរមើលពេញក្នុងហាងមួយនោះ ហើយវាក៏មិនខាតអីដែរព្រោះជាហាងរបស់បងនាង ។
« បងហ៎ា ខ្ញុំសុំដើរមើលនៅជុំវិញនេះផងបានអត់បង? បើបានជាចេញមកហើយចង់ដើរមើលគេខ្លះ! » ឡាគីរ៉ាដើរតាមហ្វីដារួចហើយបានវាចាប្រាប់នាងដិយទឹកមុខអង្វរហើយលេងស្វីលខ្ចូតៗដាក់នាង ។
« ទៅក៏ទៅចុះបងហាមឯងមិនឲ្យទៅក៏មិនបាន ប៉ុន្តែត្រូវមានអ្នកការពារទៅជាមួយនិងអូនដែរ» នាងបែរមកនិយាយដាក់ឡាគីវិញហើយក៏ប្រាប់នាងដោយសន្តិវិធី ។
« មិនចាំបាច់ទេបង អូនដើរមើលជុំវិញទេហលយអូនមកវិញហើយ » នាងខំសម្រុងសម្រួលជាមួយហ្វីដាបន្តនាងអត់ចង់មានអ្នកតាមទើសដៃទើសជើងទេចង់ទៅណាម្នាក់ឯងៗសិន ។
« បងខ្លាចឯងវង្វេង និងបារម្ភពីសុវត្ថិភាពរបស់អូនណា » ការលើកហេតុផលរបស់នាងដូចជាមកនសូវបានផលសោះហើយឡាគីនាងមិនស្ដាប់សោះបែរជាងាកទៅឯណាឆ្កុយវិញ ចឹងស្ដាប់ចូលដែរ?
« ត្រឹមប៉ុណ្ណឹងវាមិនវង្វេងអីពេកទេបង » តាមមើលទៅគាត់ហួងហែងណាស់ មិចគិតចង់ឲ្យនាងតាមគាត់គ្រប់ជំហ៊ានហី? គាត់ចូលបន្ទប់ទឹកនាងត្រូវចូលទៅដែរមែនទេ? គាត់ទៅគ្រប់ទីកន្លែងមួយណាត្រូវមានវត្តមាននាងនៅជាមួយដែរ?
« តែអូនមិនដែលបានដើរចេញពីផ្ទះផងមិចនិងស្គាល់ទីនេះច្បាស់ទៅ? » ទោះនាងប្រឹងលើកពាក្យពេចន៍រៀបរាប់ដូចជាផ្លូវកៅស៊ូយ៉ាងណាក៏នាងរឹងចចេស រឹងក្បាលជាមួយនិងនាងទៀត ។
« ជឿអូនដែរទេ?? »
« ហ៊ឹម..! ទៅចុះតែត្រូវដើរប្រយ័ត្នប្រយែងដឹងទេ? កុំទៅឯណាឆ្ងាយពេកដើរជិតៗនេះហើយនិងបានចូលមកជួយមើលហាងជាមួយបងវិញផង »
« ទទួលរាជបញ្ជាបាទ » នាងលើកដៃប្រៀបដូចជាកូនទាហ៊ានដែលមេបញ្ជារការនិយាយអ្វីឲ្យពួកគេស្ដាប់ហើយធ្វើតាមចឹង ទឹកមុខនាងក្រមិចក្រមើមចង់តែចាប់ក្រញិចឲ្យខ្ទេចអស់ទេនិយាយតាមត្រង់ ។
« ទៅប្រញាប់មកវិញណាបងនៅចាំក្នុងហាង » រីហ្វីដាស្រែកប្រាប់ប្អូនពេលនាងរត់ចេញទៅខាងក្រៅហាងបាត់នោះ នាងតូចរបស់យើងមិនបានឆ្លើយតបជាមួយឡើយតែនាងក៏លើកដៃជាសញ្ញាយល់ព្រមជាមួយនិងនាងដូចគ្នា ។
« នេះជាប្អូនស្រីរបស់អ្នកនាងហ្វីដាមែនទេ? » អ្នកដែលមើលការក្នុងហាងបានចូលមកសួរនាំពីហ្វីដាឃើញថានាងបាននិយាយជាមួយក្មេងស្រីម្នាក់ដោយរឹកពាសិទ្ធិស្នាលណាស់ ។
« ច៎ាសត្រូវហើយបង » នាងបញ្ចេញស្នាមញញឹមឆ្លើយតបមកនាងវិញ
« ខ្ញុំដូចជាមកនដែលបានឃើញមុខអ្នកនាងម្នាក់នុងសោះហើយ គាត់ទើបតែមកពីណាទៅអ្នកនាង? » គាត់នៅសួរពីនាងតូចអំពីឡាគីរ៉ាព្រោះគាត់មិនដែលបានឃលញទាល់តែសោះឥឡូវនេះក៏លេចមុខឡើងមក ។
« ឡាគីរ៉ា ជាប្អូនរបស់ខ្ញុំដែលទើបនិងមកពីប្រទេសក្រៅនកងហើយបងចឹងហើយបានជាបងមិនដែលឃើញ » ហ្វីដានាងខំរកពាក្យមកនិយាយយកលេសជាមួយបងស្រីម្នាក់នោះ បើប្រាប់ការពិតទៅវាមិនកើតទេ នាងគ្មានបំណងទេ (សុំទោសផងបង ) នាងបានតែពោលពាក្យនៅក្នុងចិត្តម្នាក់ឯងមិនចង់ឲ្យអ្នកក្រៅបានលឺ ។
« អរបែបនេះឬអី? ចឹងខ្ញុំមិនសួរនាំច្រើនពីអ្នកនាងទៀតទេ សុំទៅធ្វើការខុសត្រូវវិញហើយ»
« ច៎ាសបងតាមសម្រួលបង » នាងងក់ក្បាលហើយក៏ញញឹមដាក់មកបងស្រីម្នាក់នោះ ឯគាត់ក៏ទៅធ្វើការងាររបស់គាត់ដែរ ។
    ចំណែកឯឡាគីរ៉ានេះវិញដើរលេងជុំវិញផ្សារ នាងដូចជាស្គាល់កន្លែងដែលនាងបានមកទីនេះច្បាស់ណាស់ដើរមើលទាំងគ្មានភាពភ័យក្នុងខ្លួន នាងដូចជាធ្លាប់មកអញ្ចឹង ។
    ប៉ុន្តែការគិតរបស់នាងក៏ត្រូវចប់ប៉ុណ្ណេះដូចគ្នានាងតូចបានមកចូលក្នុងបន្ទប់ទឹកសាធារណៈដែលគ្រប់គ្មានមកផ្សារទំនើបនេះបានចូលមក ។ ថ្ងៃនេះដូចជាស្ងាត់ខុសពីសព្វដងនាងមិនយល់សោះហើយ ។
« ថ្ងៃនេះកើតអីអញ្ចេះ? ស្ងាត់ឲ្យជ្រងំមានរឿងអីក៏អត់?  ប្លែក » នាងអត់បានគិតវាច្រើនទៀតឡើយព្រោះតែនាងទប់លែងជាប់ហើយទើបចូលទៅបើកទ្វាយ៉ាងខ្លាំងនិងចូលទៅក្នុងបន្ទប់បន្ធូរចេញឲ្យអស់ ។
20នាទីក្រោយនាងបានចេញមកវិញទាំងស្នាមញញឹមនិយាយទៅចូលក្នុងបន្ទប់ទឹកក៏ញញឹមដែរ ម្នាក់នេះរួសរាយគ្រប់ពេលវេលាតែម្ដងហើយតើ ។
« ស្រស់ស្រាយ » នាងពោលទាំងសម្លឹងមុខខ្លួនឯងនៅមុខកញ្ចក់ក្នុងបន្ទប់ទឹក ។
« តែខ្ញុំធ្លាប់បានមកទីនេះដែរទេ? ហើយមិចក៏មនអារម្មណ៍ថាធ្លាប់បានមក? ហ៊ឹម...! កុំស្រមើលស្រមៃខ្លាំងពេលនាងឡាគីប្រញាប់ទៅកន្លែងបងហ្វីដាវិញហើយចាំស្អែកចាំដើរលេងបន្តទៀត ប៉ុន្តែសំណាងណាស់ដែលឃាត់ពួកអង្គរក្សទាំងនោះមិនឲ្យមកតាមគុំអីមិនបានលេងសប្បាយចឹងទេ » នឹកឃើញហើយក៏សប្បាយក្នុងចិត្ត នាងបានគិតរួចហើយបើមានអ្នកមកតាមនងនិងនៅឈរមួយកន្លែងមកនដើរទៅណាឡើយចង់ឲ្យពួកគេនៅឈរមើលមិនដាក់និងតើ ពូកែហ៎េសខាងពូកែតាមនាងនិង? ចឹងនាងក៏លេងវិញកុំឲ្យវាខ្លាំងពេក! យ៉ាងណាក៏ពួកគេមិនបានមកជាមួយផងទៅគិតអីច្រើនម្លេះ? ធ្វើចិត្តឲ្យសប្បាយៗ ទៅបានហើយ ។

« អ៊ឹប.....អ៎ាយយ.... » នាងដើរបែរមកក្រោយភ្លាមមិនដឹងជាអ្នកណាឡើយបានមកក្រណាត់ពណ៌សមួយមកចាប់ខ្ទប់មាត់នាង ឡាគីបានស្រែកបន្តិចក៏ត្រូវបាត់សម្លេងទៅវិញព្រោះតែនៅក្នុងក្រណាត់មួយនោះមានដាក់ថ្នាំសន្ដំពីលើបានជានាងត្រូវសន្លប់បាត់ស្មារតីបាត់ហើយម្នាក់នោះបានក៏ចាប់លើកលីនាងចេញពីក្នុងបន្ទប់ទឹកដោយងាកមើលផ្លូវឆ្វេងស្ដាំខ្លាចថាមានមនុស្សមកឃើញច្បាស់ជាចប់មិនខានឡើយ ម្នាក់នោះសម្លឹងលេចស្នាមញញឹមមកដូចជាមនុស្សរោគចិត្តអញ្ចឹងដែរ!
រួចហើយក៏លីនាងចេញទៅបាត់ពេលឃើញស្ថានភាពល្អប្រសើរហើយ ។

💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់Where stories live. Discover now