រឿង អន្ទាក់បេះដូង
ភាគបញ្ចប់
ថេយ៉ុងរងចាំពាក្យមួយនេះយូរមកហើយអ្នកណាដែលបានស្ដាប់លឺហើយសែនរំភើបចង់ស្រក់ទឹកភ្នែក ។ ថេយ៉ុងគេស្ទុះអោបឡាគីរ៉ាយ៉ាងណែនទឹកភ្នែករៀបនិងស្រក់ក៏ស្រក់មក ។
« បងអរគុណអូនហើយដែលព្រមស្រលាញ់បងវិញមិនថាវាយូរឲ្យបងចាំយូរបែបណាក៏បងព្រមជានិច្ច បងស្រលាញ់អូន »ឡាគីនាងមានតែអោបគេយ៉ាងណែនដូចគ្នាមិនគួណានាងមិនព្រមយល់ពីទំហំចិត្តក្ដីស្រលាញ់ខ្លួនឯងឲ្យលឿនជាងនេះ? នាងបិះតែឲ្យវាកន្លងផុតទៅហើយ។
« អូនក៏ដូចគ្នា ហ៊ឹកៗៗ » នាងលែងពីអោបគេហើយក៏យំហ៊ូរទៀត ទឹកមុខនាងក្រមិចក្រម៉ើមណាស់គួរឱ្យស្រលាញ់អាចឲ្យគេហាមចិត្តមិនស្រលាញ់យ៉ាងមិចបានទៅ?
« អ៊ុប... » ដោយនៅតែមើលបបូរមាត់នាងនោះចេះតែមានអារម្មណ៍គេដាក់បបូរមាត់លើបបូរមាត់ក្រពុំថើបយ៉ាងផ្អែមល្អែមពួកគេមិនដែលបានថើបគ្នាបានស្រួលម្ដងណាឡើយ ។ នេះបញ្ជាក់បាននូវក្ដីស្រលាញ់ដែលមិនអាចបំភ្លេចទោះមិនថាវាត្រូវការពេលវេលាយូរដើម្បីសម្រេចយកវាក៏ដោយ ។
« បងបានហើយអូនដកដង្ហើមមិនរួចទេ » ឡាគីគោះស្មាថេយ៉ុងឲ្យបញ្ឈប់ហើយមុខនាងក៏ក្រហមងាំងអៀនខ្លាំងណាស់ពេលនៅជាមួយនិងគេតែពីរនាក់ចឹង ។ ថេយ៉ុងគេក៏ឈប់តាមសំណើកូនឆ្មាតូចរបស់គេដោយមិនស្ទាក់ស្ទើរទោះចិត្តមិនទាន់ចង់លែង។
« ហ៊ឹម...! តោះទៅមើលអ្នកនៅខាងក្នុងវិញពេលនេះមិនដឹងថាដោះស្រាយគ្នាបានឬក៏នៅទេអូនបារម្ភខ្លាចថាម៉ាក់គាត់មិនទាន់ធ្វើចិត្តបានព្រោះតែវាភ្លាមៗពេកសម្រាប់គាត់បើលោកប៉ាតាមអូនមើលគាត់ច្បាស់ជាយល់ច្បាស់ហលយចំពោះការកុហកពួកគាត់កន្លងមកនេះ » ឡាគីនាងមិនដឹងនិយាយបរិយាយទៅប្រាប់អ្នកម៉ាក់បានទាល់តែសោះហើយព្រោះតែនាងក៏រួមគំនិតមួយនេះដែរ ។ អ្នកម៉ាក់នាងគាត់ឆាប់តក់ស្លុតណាស់ដូចជាពេលមកដំបូងចឹងគ្រាន់តែបានលឺដំណឹងថាកូនស្រីបង្កើតត្រូវស្លាប់ត្រូវបានចូលពេទ្យភ្លាមៗតែម្ដងហើយ ចុះបើគាត់មិនទាន់ទទយកយកដំណឹងមួយនេះបានផងទៅប្រាប់ហេតុផលដល់គាត់ទៀតនោះគាត់ព្រមស្ដាប់ដែរទេ?
« អូនកុំបារម្ភអី តោះទៅមើលសិនទៅចាំគិតវាបន្ត » ថេយ៉ុងញញឹមផ្ដល់កម្លាំងចិត្តដល់នាងរួចកាន់ដៃនាងចូលទៅក្នុងផ្ទះវិញ។ ឃើញទេបើយើងស្រលាញ់នរណាម្នាក់នោះមានគេមានរឿងដែលពិបាកចិត្តមិនអាចសម្រេចវាម្នាក់ឯងបាយើងគួរតែចូលទៅលួងលោមផ្ដល់ភាពកក់ក្ដៅដល់ម្នាក់នោះដោយមិនគិតពិផលប្រយោជន៍ ហើយក៏ឆ្លៀតសារភាពដាក់ផងក្រែងល៎គេចិត្តទន់ព្រមស្រលាញ់យើងវិញដូចជាថេយ៉ុង សាន់ហ្កា ម្នាក់នេះអញ្ចឹងដែរ ។
មកដល់ខាងក្នុងហើយឡាគីបានឃើញគ្រប់គ្នាអង្គុយនិយាយគ្នាលេងគ្មានបានកើតទុក្ខដូចជានាងគិតសោះ ពេលឃើញចឹងហើយនាងក៏សប្បាយជាមួយ ។
« ឡាគីកូនមកនេះមក » អ្នកស្រី ហ្វៀឌីណា បក់ដៃហៅឡាគីឲ្យមកអង្គុយជោតគាត់ពេលបានឃើញនាង ឡាគីងាកទៅមើលបងប្រុសគាត់ក៏ងក់ក្បាលឲ្យនាងទៅៗ ។
« ម៉ាក់គឺថា.... »
« មិនអីទេកូនម៉ាក់បានយល់ហើយមុនដំបូងម៉ាក់ពិតជាខឹងកូនទាំងពីរណាស់ប៉ុន្ដែពេលម៉ាក់បានដឹងរឿងគ្រប់យ៉ាងអស់ម៉ាក់ក៏គិតពិចារណាវាឡើងវិញ ឲ្យម៉ាក់សុំទោសដែលខឹងនិងកូនដោយមិនបានស្ដាប់ហេតុផល » អ្នកស្រី ហ្វៀឌីណា គាត់ទាញឡាគីមកអោបជាប់សំណាងណាស់ហើយដែលគាត់មិនបានបង្ករឿងឲ្យធំជាងនេះ គាត់ជាមនុស្សចាស់ឆាប់ខឹង ឆាប់ស្លុត ហើយក៏ខឹងក៏ឆាប់បាត់វិញដែរ ។
« ច៎ាសម៉ាក់កូនក៏សុំទោសម៉ាក់ដូចគ្នា ហ៊ឹកៗៗ »
« មើលកុំយំចឹង កូនម៉ាក់លែងស្អាតអស់ហើយទឹកភ្នែកហូរប្រឡាក់ពេញថ្ពាលអស់ហើយនៀកធំពេញក្រមុំស្ដូកទៅហើយ » គាត់ចាប់ផ្ដើមនិយាយចម្អន់កូនស្រីម្នាក់ទៀតនេះដោយបញ្ចេញស្នាមញញឹមស្រស់ស្រាយគ្មានទុកកង្វល់បន្តទៀត អ្នកដែលនៅទីនោះមានតែក្ដីសុខផ្ដល់ឲ្យគ្នាទៅវិញទៅមក ។ ចំណែក រិកគីនិងម៉ារីអ្នកទាំងពីរកាន់ដៃគ្នាឡើងស្អិតបេះមិនចង់ដាច់សោះហើយស្រលាញ់ខ្លាំងដល់កហើយនៀកមួយគូរនឹង ។
« ពេលនេះគ្រួសារពួកយើងទាំងពីរមានតែភាពសប្បាយរីករាយផ្ដល់ឲ្យគ្នាប៉ុណ្ណោះលែងមានរឿងនាំឲ្យស្មុកស្មាញដែលឲ្យគិតច្រើនទៀតហើយ » លោក ហ្វៀឌីណា ត្រូវជាមេគ្រួសារដ៏ធំនោះស្រដីដោយមានក្ដីសុខពេញខ្លួនគាត់ក៏រង់ចាំពេលវេលាមួយនេះអស់មកជាយូរដូចគ្នា ថ្ងៃនេះវាក៏បានមកដល់ ។
ផាច់ៗៗៗ.....!
សម្លេងទះដៃព្រមគ្នាពន្លឺឡើងមកឯម្នាក់ៗញញឹមបិទមាត់មិនជិតទេឃើញហើយក៏មានអារម្មណ៍ថារីករាយព្រោះគ្មានរឿងអ្វីមកឃាំងឃាត់ឲ្យអ្នកទាំងអស់គ្នាត្រូវកើតទុក្ខទោម្នេញទៀតហើយ មនុស្សអាក្រក់ទាំងអស់នោះក៏ត្រូវបានស្លាប់លែងមានអ្នកមករំខានទេ ។
« ថ្ងៃនេះម៉ាក់ជាអ្នកចូលផ្ទះបាយដើម្បីធ្វើពិធីជប់លៀងដែលពួកយើងបានជួបជុំគ្នាឡើងវិញមិនថា...ត្រូវបាត់បង់វត្តមានមនុស្សម្នាក់ក៏ដោយ ម៉ាក់សង្ឃឹមថាកូនៗនិងសប្បាយរីករាយនៅថ្ងៃនេះប៉ុណ្ណោះ » ពួកគេបានលឺសម្ដីអ្នកម៉ាក់ពោលមកដូច្នេះហើយក៏ហ៊ូរកញ្ជៀវសប្បាយចិត្តព្រោះបានមេចុងភៅមកធ្វើម្ហូបឲ្យញាំហើយតែប៉ុណ្ណេះត្រូវតែសប្បាយឲ្យអស់ដៃ ។ យ៉ាងណាក៏កើតទុក្ខមិនបានឃើញវត្តមានរបស់ម្នាក់ទៀតដែរ យ៉ាងណាៗក៏ពេលនេះពយកគេត្រូវតែរីករាយ ដើម្បីឲ្យមនុស្សម្នាក់ទៀតបានឃើញដែរថាពួកគេមិនអីនោះឡើយកុំមានអារម្មណ៍ថាមកពីគេនាំឲ្យគ្រប់គ្នាមិនសប្បាយចិត្ត ។
« ចឹងម៉ាក់ខ្ញុំនិងបងម៉ារីក៏សុំខ្លួនចូលជួយធ្វើម្ហូបដែរណា » ឡាគីនាងញញឹមស្ញេញមកសុំអ្នកម៉ាក់សុំធ្វើជាកូនកាំបិតជួយធ្វើម្ហូបនោះ ។
« មែនហើយអ្នកស្រីខ្ញុំក៏ចង់ជួយដែរ » ម៉ារីនាងថែមពីក្រោយទៀតនោះគាត់ក៏ងក់ក្បាលផ្ងក់ៗយល់ពករមភ្លាមៗ មានក្រមុំៗពីរនាក់ទៅជួយហើយគាត់ក៏យល់ព្រមជានិច្ចដែរ ។
« តោះស្មាននេះទៅហើយពួកយើងគួរតែចាប់ផ្ដើមហើយ » អ្នកស្រីក្រោកពីសាឡុងរួចហើយនិយាយប្រាប់ស្រីៗដែលចង់ចូលមកជួយនោះ ។
« ច៎ាស » អ្នកទាំងពីរឆ្លើយមកដំណាលគ្នារួចដឹកដៃអ្នកស្រីហ្វៀឌីណាចេញទៅចូលផ្ទះបាយ រីឯប្រុសៗមានតែឲ្យអង្គុយចាំហើយនិងជួយរៀបចំកន្លែងធ្វើពិធីជប់លៀងមួយនេះមិនឲ្យនៅទំនេរស្រួលៗពេកទេត្រូវតែជួយគ្នាខ្លះ ។
រិកគី ថេយ៉ុង និងនាយជេកនាំគ្នាបន្តធ្វើការងារនេះទាំងបីនាក់ចំណែកលោកប៉ាវិញត្រូវពួកគេឲ្យទៅសម្រាកយកកម្លាំងសិបទៅទុកឲ្យពួកគេជាអ្នកធ្វើវិញនោះ ។
1ម៉ោងក្រោយ...!
ចំណាយពេលវេលាមិនយូរប៉ុន្មាននោះកន្លែងដែលបានរៀបចំឡើងមានតែភ្លឺពណ៌ចម្រុះគ្នាឡើងមានទាំងប៉ោងប៉ោងដែលពួកគេផ្លុំយកមកចង់ជាប់ជាមួយនិងខ្សែភ្លើងកំពុងតែនិងតភ្ជាប់គ្នានោះ ។ អ្នកទាំងបីនាំគ្នាអង្គុយមួយកន្លែងឲ្យដកដង្ហើមឲ្យស្រួលបន្តិចទម្រាំតែធ្វើហើយបាក់កម្លាំងមិនស្ទើដែរ ។
« អ្នកប្រុសទាំងពីរចង់ញាំអីឬអត់? ចាំខ្ញុំទៅយកមកឲ្យទាន » អង្គុយបានមួយសន្ទុះនាយជេកក្រោកឈរអស់កម្ពស់មកសួរអ្នកទាំងពីរកំពុងតែអង្គុយ ។
« យកទឹកក្រូចត្រជាក់ៗឲ្យយើងមួយកែវមក » ថេយ៉ុងជាអ្នកនិយាយមុនប្រាប់នាយជេក
« ខ្ញុំក៏ដូចគ្នា » រិកគីក៏យកទឹកក្រូចដូចជាថេយ៉ុងដែរនាយជេកពេលបានចម្លើយសព្វគ្រប់អស់ហើយក៏ដើរចេញទៅយកទឹកផ្លេឈើមកឲ្យចៅហ្វាយនាយទាំងពីរ ។
« ឯងធ្វើយ៉ាងមិចជាមួយនិងពួកគេទៅហើយ ខ្ញុំសួរព្រោះតែចង់ដឹងប៉ុណ្ណោះ » ថេយ៉ុងគេមិនបានទោអើតមើលអ្នកទោសទាំងពីរនាក់នោះទេ ដោយសារគេទុកវាជាតួនាទីរបស់អ្នកជាបងប្រុសគេជាអ្នកធ្វើ ។
« យើងបានឲ្យពួកវាឈឺចាប់ស្រែកអង្វរឲ្យបញ្ឈប់ប៉ុន្ដែគួរឲ្យស្ដាយយើងបានឲ្យពួកវាស្លាប់ដោយមិនស្ដាយស្រណោះនោះឡើយសូម្បីតែឆ្អឹងក៏មិនឲ្យឃើញដែរ » រិកគីញញឹមចុងមាត់ពេលរំលឹកដល់ពេលមួយនោះ គេបានបញ្ជាឲ្យកូនចៅយកអ្នកទាំងពីរទៅដាក់ក្នុងអាងក្រពើឲ្យក្រពើស៊ីអស់គ្មានសល់អស់ហើយ សូម្បីតែឆ្អឹងក៏មិនទុកឲ្យបានឃើញនោះទេ ។
« ឯងយកពួកគេទៅណា? » ថេយ៉ុងគេបានដឹងបានថារិកគីយកអ្នកទោសទាំងពីរនោះទៅណាហើយប៉ុន្តែគេចង់ដឹងម្ដងទៀតណាមួយគេក៏បានឲ្យនាយជេកតាមដានពួកគេពីក្រោយរហូតមកដែរតើ ។
« នៅអាងក្រពើឯណោះ» រិកគីឆ្លើយមកវិញផុយៗតាមដែលថេយ៉ុងសួរ
« ហ៊ឹម...! ស្គាល់ឯងយូរទៅឯងនេះក៏ឈាមត្រជាក់មិនស្ទើរដែរ »
« នេះជាចរិតពិតរបស់យើង »
« ហ៎ាសហ៎ា... » ពួកគេក៏នាំគ្នាសើចសប្បាយរីករាយពេញទាំងនិងចំពេលនោះម៉ារីនាងក៏ដើរមកដោយដៃមានកាន់ថាសទឹកផ្លែឈើមកជាមួយ ដោយសារតែនាយជេកបានពឹងឲ្យនាងយកមកជំនួសរូបគេបានជានាងព្រម ។
ងាកមកនាយជេកវិញឆ្លៀតពេលអ្នកគ្រប់គ្នារវល់កិច្ចការរៀងៗខ្លួននោះគេបានឡើងមកជាន់ខាងលើហើយចូលមកបន្ទប់របស់រីហ្វីដាដោយបិទទ្វាវិញថ្នមៗ ។ គេដើរមើលជុំវិញផ្ទៃបន្ទប់ទាំងស្រណេះស្រណោចដួងចិត្តខ្លួនឯងជាខ្លាំង គេមកអង្គុយលើគ្រៃឃីងសាយមួយនោះដោយដាក់ខ្លួនគេងសម្លឹងមើលទៅពិដានខាងលើ ។
« ខ្ចូតគួរឲ្យស្រលាញ់តាំងពីនៅក្មេង » នាយជេកក្រឡេកទៅប៉ះនិងរូបថតរីហ្វីដាកាលពីនៅតូចក្បែរតុក្បាលដំណេករបស់នាង ។ គេសម្លឹងមើលបានឃើញរួចហលយទឹកភ្នែកក៏ហូរមកទៀតហើយគេនៅតែកាត់ចិត្តមិនបានទាល់តែសោះហើយ ។ នាយយករូបថតមួយនោះមកអោបជាប់ប្រាណទាំងមូល។
« ខ្ញុំនឹកនាង ហ៊ឹកៗៗ » និយាយតែមាត់តែទឹកភ្នែកប្រឹងស្រក់ហូរមកមិនបាត់មួយតក់ទាល់តែសោះហើយ គេរហ័សលើកដៃមកជូតទឹកភ្នែកខ្លួនឯងចេញទៅវិញយ៉ាងស្អាត ។
« ចាត់ទុកថានេះជាលើកទីមួយដែលខ្ញុំបានចូលមកក្នុងបន្ទប់របស់នាងហលយក៏គ្មានឱកាសបានមកជាលើកទីពីរដែរវាលើកចុងក្រោយដែលខ្ញុំបាននៅមើលរូបថតរបស់នាងហើយណា គីម ហ្កាអ៊ុន មិនថានាងប្ដួរឈ្មោះជាឈ្មោះពិតប្រាកដរបស់នាងក៏ដោយខ្ញុំនៅតែស្រលាញ់ចង់ចាំឈ្មោះនាងទុករហូតដល់ខ្ញុំបាត់បង់ចងចាំលែងបានស្គាល់នាង » នាយជេកគេតាំងចិត្តស្មោះស្ម័គ្រណាស់ចំពោះនាងទោះវាគ្មានសង្ឃឹមដែលឲ្យនាងមកស្រលាញ់រូបគេវិញក៏គេនៅតែចងចាំគ្រប់ទង្វើទាំងអស់មិនថាអាក្រក់ឬល្អដែលនាងធ្វើមកលើគេក៏ដោយ ។ នាយជេកសម្លឹងមើលបរិវេណបន្ទប់មួយនេះជាលើកចុងក្រោយមុននិងបើកទ្វាចេញទៅខាងក្រៅវិញកុំឲ្យមានអ្នកណាមកសង្ស័យរូបគេថាចូលមកក្នុងបន្ទប់របស់រីហ្វីដាធ្វើអី? មិនថាម្ចាស់បន្ទប់ត្រូវស្លាប់ក៏គ្មានអ្នកណាចាក់សោរបន្ទប់មួយនេះចោលឡើយគឺតែងតែចូលមកសម្អាតរាល់ថ្ងៃមិនចង់លួសនោះទេ ។
ពេលយប់...!
ពេលវេលាដែលទន្ទឹងរងចាំមកនេះបានមកដល់គ្រប់គ្នាតែងខ្លួនយ៉ាងស្អាតកប់ៗរៀងៗខ្លួនមើលទៅដូចជាសប្បាយប្លែកណាស់ ។ អ្នកខ្លះអង្គុយនិយាយគ្នាលេងសិនឯស្រីៗក៏នាំគ្នាទៅលើកម្ហូបអាហារមកទុកលើតុនៅមានទឹកកកដបស្រាជាច្រើនដបទុកជាជប់លៀងក្នុងរាត្រីមួយនេះ ។
« មកអ្នកទាំងអស់គ្នាពួកយើងគួតែសប្បាយឲ្យអស់ដៃទៅណាយប់មួយនេះវាវិសេសវិសាកខ្លាំងណាស់មានយល់ដូចជាខ្ញុំដែរទេ? » រិកគីនាយស្រែកនិយាយដាក់មេក្រូខ្លាំងៗសួរពេញនឹង គ្រប់គ្នាក៏ទះដៃអបអរសាទរ ។
« មែនហើយៗ យ៉េ....! »
« តោះ ចាប់ផ្ដើមទៅ » មនុស្សក្នុងមួយគ្រួសារនាំគ្នាស្រែកច្រៀងរាំលេងតាមបទភ្លេងដែលកំពុងនិងចាក់ស្ដាប់នោះ ។
គ្រប់គ្នាសប្បាយសើចលេងពេញនឹងលើកលែងតែមនុស្សម្នាក់ឈរកាន់កែវស្រាក្រវីចុះឡើងមិនបានផឹកនោះទេទឹកមុខគេមិនអំណោយផលសោះឡើយដូចជាមានរឿងអ្វីនៅក្នុងចិត្តច្បាស់ណាស់ ។ ទោះគ្រប់គ្នាខំស្រែកហៅឲ្យទៅលេងសប្បាយជាមួយនិងគ្នាក៏គេមិនបានទៅដែរគឺនិយាយបដិសេធថាចង់នៅម្នាក់ឯង ។
« បងមិចបងជេកគាត់មិនមកចូលរួមជាមួយនិងពួកយើងអញ្ចឹងគាត់កើតអ្វីទៅបងថេយ៍? » ឡាគីនាងចេះតែក្រឡេកទៅមើលនាយជេកឃើញគេនៅឈរដូចជាកើតទុក្ខណាស់ថ្ងៃនេះក៏មិនសូវជានិយាយរកអ្នកណាឡើយ ឡាគីនាងចេះតែព្រួយបារម្ភក្រែងល៎ចៅហ្វាយនិងកូនចៅពួកគេនេះឈ្លោះប្រកែកគ្នា ។
« បងក៏មិនដឹងដែរអូននៅទីនេះហើយណាចាំបងជាអ្នកទៅមើល » ថេយ៉ុងគេសុំខ្លួនជាអ្នកទៅមើលកូនចៅម្នាក់នេះវិញ ឡាគីនាងក៏មិនបាននិយាយអ្វីមានតែឲ្យគេទៅមើលនាយជេកប៉ុណ្ណោះនិងឯង ។
« ឯងកើតអី? » ថេយ៍ដើរមកដល់កន្លែងនាយជេកគំពុងតែឈរម្នាក់ឯងនោះហើយគេក៏សួរភ្លាម មើលទៅកាន់គេដូចជាស្ងប់ស្ងាត់ខុសពីរាល់ដង ។
« ខ្ញុំមិនបានកើតអីទេ ប៉ុន្តែគ្រាន់តែខ្ញុំត្រូវបានឃ្លាតពីចៅហ្វាយទៅហើយបានជាខ្ញុំត្រូវកាត់ចិត្ត » នាយជេកគេពោលដោយសើចញឹមៗ ពេលវេលារបស់គេបានមកដល់ទៅហើយមានតែពាក្យនិយាយថាលាជាមួយចៅហ្វាយម្នាក់នេះប៉ុណ្ណោះ ។
« ឯងមានន័យយ៉ាងម៉េច? កាត់ចិត្តរឿងអ្វីជាមួយយើងដែរទៅ? » ថេយ៉ុងគេមិនយល់ពីសេចក្ដីដែលនាយជេកបាននិយាយនេះសោះគេចង់សំដៅលើអ្វីឲ្យប្រាកដដែរទៅ?
« ចៅហ្វាយគួរបានដឹងហើយតាំងពីដំបូងវាគួរដល់ពេលហើយណាចៅហ្វាយ » នាយជេកគេក៏រំលឹកវាម្ដងទៀតប្រាប់ថេយ៉ុងឲ្យគេបានយល់ពីអ្វីដែលគេចង់និយាយនោះហើយ ។
ថេយ៉ុងក៏ចាប់ផ្ដើមនឹកគិតរឿងរ៉ាវចាស់ៗសារឡើងមកវិញទាំងអស់ ហើយក៏បានចងចាំគ្រប់ពាក្យសម្ដីរបស់នាយជេកដែលបាននិយាយប្រាប់គេមុននិងចូលមកធ្វើការជាមួយ ។
« ឯងគិតចង់ទៅចោលយើងពិតមែនឬ? » ថេយ៉ុងពេលបានដឹងហើយនោះគេរៀងផ្សារៗភ្នែកឆួលច្រមុះហើយ កូនចៅគេម្នាក់នេះចង់ទៅចោលគេហើយក្នុងពេលនេះ ។ តើវាជាពាក្យអ្វីដែរទៅ? ដែលនាយជេកបាននិយាយនោះ?
« ខ្ញុំបានគិតវាមុននេះរួចហើយទាន ចៅហ្វាយគួរតែយល់ពីចិត្តរបស់ខ្ញុំដែរហើយណា មុននិងឈានចូលមកក្នុងងារជាកូនចៅរបស់ចៅហ្វាយនេះខ្ញុំសប្បាយរីករាយក្នុងចិត្តណាស់ទៅហើយ ប៉ុន្តែគួរឲ្យសោកស្ដាយខ្លាំងណាស់ខ្ញុំមិនអាចនៅមើលតាមថែចៅហ្វាយបានរហូត ថ្ងៃដែលខ្ញុំទន្ទឹងរងចាំវាក៏បានមកដល់ » នាយផ្អាកឈប់និយាយបន្តិចមុននិងបន្ត÷
« ខ្ញុំប្រាប់ថាថ្ងៃណាដែលចៅហ្វាយជួបស្នេហាពិតប្រាកដដែលគេអាចមើលថែចៅហ្វាយជំនួសខ្ញុំបានខ្ញុំនិងចាកចេញ ហ៊ឹកៗៗ ខ្ញុំនិយាយវាហើយមិនអាចកែប្រែពាក្យនិយាយបានទេ » នាយនិយាយរៀបរាប់រឿងកាលពីមុនមកទាំងអស់ទឹកភ្នែករបស់គេក៏ហូរមកប្រដេញគ្នាមិនឈប់ ។
« ឯងសម្រេចចិត្តច្បាស់ហើយមែនទេ? ហ៊ឹកៗៗ » ថេយ៉ុងទឹកភ្នែកគេក៏ស្រក់ហូរមកដូចគ្នាពេលដែលមនុស្សជិតស្និទ្ធនិងគេបំផុតត្រូវបានចាកចេញពីគេរហូតទៅនោះគេឯណាទទួលយកបានទៅ គេទុកនាយជេកដូចជាបងប្អូនបង្កើតនិងគ្នាទៅហើយនោះ ។
« បាទមែនហើយទាន ខ្ញុំអរគុណពេលវេលាកន្លងមកណាស់វាហួសទៅច្រើនឆ្នាំហើយក្ដីក៏ខ្ញុំរីករាយហ៊ឹកៗៗ ខ្ញុំចងចាំវាទុកក្នុងក្រអៅបេះដូងរបស់ខ្ញុំជារៀងរហូតទៅ ពេលខ្ញុំមិននៅចៅហ្វាយត្រូវមើលថែខ្លួនឯងឲ្យបានល្អនិងមើលថែឡាគីរ៉ាឲ្យបានល្អផងណាខ្ញុំសុំទោសដែលមិនបាននិយាយលាគ្រប់គ្នាសូមចៅហ្វាយរស់នៅឲ្យមានក្ដីសុខទៅចុះណា »
« ឯង...ហ៊ឹកៗៗ ក៏ដូចគ្នាឯងប្រៀបដូចជាប្អូនប្រុសរបសើយើងអញ្ចឹងបើមានរឿងអីឯងអាចមករកខ្ញុំបានគ្រប់ពេកបានណា »
« បាទទាន »
« តើឯងអាចហៅខ្ញុំថាបងប្រុសមួយម៉ាត់បានទេ? » ថេយ៉ុងស្នើសុំទៅនាយជេកថាគេព្រមហៅគេថាបងប្រុសដែរទេ ។
« បាទបងប្រុស ហ៊ឹកៗៗ » ថេយ៉ុងទាញនាយជេកមកអោបជាប់គ្នាទឹកភ្នែកកូនប្រុសទាំងពីរបានស្រក់មកទាំងមិនដាច់អាឡៃឲ្យម្នាក់ទៀតចាកចេញទៅចោលឡើយ ទោះបីពួកគេមានពាក្យសម្ដីមិនសូវជាសមរម្យប៉ុន្មានជាមួយគ្នាប៉ុន្តែក្ដីស្រឡាញ់ដែលផ្ដល់ឲ្យគ្នាវាធំធេងខ្លាំងសឹងមិនអាចថ្លែងចេញមកខាងក្រៅបានទេ ។
« ប្អូនប្រុសរបស់បង » ថេយ៉ុងកាន់តែអោបនាយជេកខ្លាំងឡើងទៅៗ ពួកគេអោបគ្នាយ៉ាងរឹតណេនសឹងមិនអាចបំបែកបាន ។
« ខ្ញុំសុំលាបងទៅសិនហើយបើមានឱកាសខ្ញុំនិងមកជួបបងម្ដងទៀតផ្ដាំបងឲ្យទៅនិយាយប្រាប់ឡាគីជំនួសខ្ញុំផង » ពេលរំលែងពីការអោបក្រសោបគ្នាទៅហើយនាយជេកក៏និយាយផ្ដែផ្ដាំថេយ៉ុងឲ្យទៅនិយាយប្រាប់ឡាគីរ៉ាដែលស្រឡាញ់ចាត់ទុកគេដូចជាបងប្រុសម្នាក់នោះ ប៉ុន្តែគេមិនបាននិយាយលានាងដោយផ្ទាល់បាន ។
« គិតចង់ទៅយប់នេះ? »
« បាទមែនហើយ »
« បើអញ្ចឹងទៅធ្វើដំណើរដោយសុវត្ថិភាពណាបងនិងប្រាប់ឡាគីឲ្យ »
« បាទបង »
« ចុះបើទៅហើយឯងចង់ទៅនៅឯណាវិញ? ឬទៅនៅជាមួយប៉ាម៉ាក់នៅទីនោះ? »
« គឺទៅនៅជាមួយប៉ាម៉ាក់ហើយជួយសម្រួលការងារប៉ាម៉ាក់វិញ »
« ហ៊ឹម » ពួកគេនិយាយលាគ្នារួចរាល់អស់ហើយនាយជេកក៏ដលរចេញទៅបាត់ទៅថេយ៉ុងបានតែមើលដំណើររបស់ប្អុនប្រុសគេចេញទៅទាំងសោកសៅ ។
« បងនឹងទៅរងចាំឯងត្រឡប់មកជួបបងម្ដងទៀត » ថេយ៉ុងស្រដីតែប៉ុណ្ណឹងរួចអស់ហើយក៏ដើរចូលមកកន្លែងគេសប្បាយវិញ ។
« បងយ៉ាងមិចហើយ? » ឡាគីនាងឃើញថេយ៉ុងមក
ភ្លាមក៏សួរហើយមិនភ្លេចងាកមើលទៅខាងក្រោយដែរ ។
« គេទៅបាត់ហើយ » ថេយ៉ុងអោនមុខចុះទាំងមុខស្រពោន
« អាវ..! ចុះគាត់ទៅណា? » ឡាគីដែលមិនបានដឹងរឿងនោះក៏សួរគេភ្លេត
« ទៅកន្លែងរបស់គេវិញហើយ គេត្រូវមានតួនាទីជាកូនប្រុសសម្រាប់គ្រួសារ គេបាននិយាយជាមួយបងតាំងពីថ្ងៃដំបូងវាកន្លងផុតទៅច្រើនឆ្នាំហើយ »
« អញ្ចឹងមានន័យថាយ៉ាងមិចទៅវិញ? »
« គេមិនមែនជាអ្នកក្រនោះទេគ្រួសាររបស់គេជាអ្នកមានម្នាក់ដែរ »
« បងនិយាយប្រាប់អូនឲ្យអស់ទៅមើលអូនចង់ដឹងណាស់ » ថេយ៉ុងគឺមិនបានលាក់ជាមួយនិងមនុស្សជាទីស្រលាញ់នោះទេនាយក៏រៀបរាប់រឿងរ៉ាវគ្រប់យ៉ាងដែលនាយជេកចូលមករស់នៅជាមួយនិងគេនោះ ។ ឡាគីនាងឈរស្ដាប់ថេយ៉ុងនិយាយទាំងទឹកភ្នែកនាងក៏ស្រក់ហូរមកដូចគ្នា នាងបានដឹងពីសាវតារបស់នាយជេកបានច្បាស់ហើយ ហើយឈ្មោះរបស់គេឥឡូវនេះក៏មិនមែនជាឈ្មោះពិតប្រាកដដែរ ។
« រឿងវាបែបនេះហើយ អូនយល់ហើយ »
« ហ៊ឹម....! អូនយល់ហើយ » នាយងក់ក្បាលបានយល់គ្រប់យ៉ាងអស់ហើយ ថេយ៉ុងគេញញឹមរួចអោនមុខមកថើបឡាគីរ៉ានៅរង្វង់មនុស្សទាំងអស់នៅក្នុងផ្ទះទាំងមូលនេះ ។
« វ៉ាវ....! បាំងៗៗ....ផាច់ៗៗៗ » សម្លេងទះដៃនិងបាញ់កាំជ្រួចមកដំណាលគ្នា អ្នកម៉ាក់លោកប៉ា រិកគី ម៉ារីនិងម៉ែដោះមានមនុស្សជាច្រើនទៀតបានអបអរជាមួយថេយ៉ុងនិងឡាគីព្រោះពួកគេទាំងអស់បានដឹងរឿងអស់ហើយពីអ្នកទាំងពីរ ។
« នេះបង » ឡាគីនាងឡើងភ្ញាក់ផ្អើលពេលថេយ៉ុងលុតជង្គង់ចុះនៅចំពោះមុខនាងនិងយកប្រអប់ដែលដាក់ចិញ្ចៀននោះបង្ហាញនៅមុខនាងឡាគីឡើងស្រក់ទឹកភ្នែកមកម្ដងទៀត ។
« រៀបការជាមួយនិងបងបានទេ? » ថេយ៉ុងសួរមកឡាគីទាំងស្នាមញញឹម
« ព្រមទៅៗៗ » សម្លេងអ្នកនៅទីនោះស្រែកឲ្យនាងឆ្លើយយល់ព្រមភ្លាមៗ
« ច៎ាសអូនព្រម ហ៊ឹកៗៗ » នាងឆ្លើយយល់ព្រមទាំងយំហើយថេយ៉ុងក៏ពាក់ចិញ្ចៀននៅដៃល្ងាងខាងឆ្វេងរបស់នាងនិងងើបខ្លួនចាប់កញ្ចឹងកទាញនាងមកថើបទាំងផ្អែមល្អែមគ្រប់គ្នាទាំងនោះនិយាយពីថាស្រែកហ៊ូរកញ្ជៀវសប្បាយរីករាយជាមួយនិងគ្នានោះ ។
« បហស្រលាញ់អូនណាស់ ឡាគីរ៉ា ហ្វៀឌីណា បងស្រលាញ់អូនតែម្នាក់គត់ » ថេយ៉ុងអោបឡាគីទាំងស្រដីឡើងដោយស្នាមញញឹមនិងក្ដីសប្បាយរីករាយជាមួយនិងគ្នា ។
« អូនក៏ស្រលាញ់បងខ្លាំងដូចគ្នាដែរ ប៉ុន្តែបងត្រូវសន្យាជាមួយអូននឹងនាំអូនទៅកន្លែងទីបញ្ចុះសពបានទេ? អូនចង់ទៅមើលម៉ែ »
« ប្រាកដជាបាន » អ្នកទាំងពីរក៏អោបគ្នាទៀតដោយមិនខ្វាយខ្វល់ចំពោះអ្នកកំពុងតែមើលមកកាន់ពយកគេអីបន្តិចសោះឡើយ ។
« ស្វីតដល់ហើយមួយគូរនេះ » ម៉ារីដែលបានឈរមើលនិងអបអរនោះនិយាយទាំងច្រណែនពួកគេតិចៗដែរ ។
« អូនច្រណែន? » រិកគីដេញជើងតាមទាន់នោះក៏សួរបញ្ឈឺនាង
« អត់មានទេបងកុំចេះតែថានោះ » ម៉ារីហេតុតែអៀននោះសម្លក់មុខរិកគីទាំងមុខម៉ូវម៉ងហើយ ។
« បងធ្វើលេងទេ ! អូនដឹងទេថាបងស្រលាញ់ ស្រលាញ់អូនលើសពីអ្វីទាំងអស់ » រិកគីអោបម៉ារីពីក្រោយដោយមុខគេនៅជិតកញ្ចឹងកនាងស្រូបយកក្លិនក្រអូបពីនាងទាំងត្រជាក់ចិត្ត ។
« អូនក៏ស្រលាញ់បងលើសពីអ្វីទាំងអស់ដូចគ្នា បងគឺជាអ្វីៗគ្រប់របស់អូន » ម៉ារីនាងក៏និយាយដោយស្នាមញញឹមពេញផ្ទៃមុខទាំងមូល រិកគីប្រៀបដូចជារាជបុត្រមួយរូបរបស់នាងអញ្ចឹងដែរ ។
ថេយ៉ុងនិងឡាគីវិញពួកគេនៅនិយាយសាសងគ្នាចុះឡើងៗរហូតដល់ឡាគីនាងដេញវៃគេពេញក្នុងនឹងគ្រប់គ្នាក៏សើចនិងអ្នកទាំងពីរព្រោះតែដូចឆ្មានិងកណ្ដុរដដែលមិនប្រួលប្រែទៅណាសោះឡើយតាំងពីមិនទាន់ស្រលាញ់គ្នាមក ។
រឿងរ៉ាវស្នេហាដែលមិនអាចទៅរួចស្នេហាដែលស្រលាញ់គេតែម្ខាងធ្លាប់មានគំនិតចង់បោះបង់ក្ដីស្រឡាញ់មួយនេះទៅឲ្យអ្នកផ្សេងក្រៅពីគេប៉ុន្ដែក្នុងចិត្តក៏ប្រាប់ថាមានតែគេម្នាក់គត់ដែលត្រូវស្រលាញ់ ។ ដូចជា ថេយ៉ុង សាន់ហ្កា និង ឡាគីរ៉ា ហ្វៀឌីណា នេះដែរ ពួកគេមិនដែលបានស្គាល់គ្នាទេប៉ុន្ដែពេលបានជួបដំបូង ខាងប្រុសក៏លង់ស្រលាញ់ខាងស្រីដោយមិនដឹងខ្លួនទៅហើយ ទើបគេត្រូវរកគ្រប់វិធីដើម្បីបាននាងមកនៅជិតខ្លួន ។ រហូតថ្ងៃមួយនាងត្រូវបានគេយកចេញឆ្ងាយពីគេក៏គេនៅតែស្រលាញ់និងតាមស្វែងរកនាងគ្រប់ទីកន្លែង ។ ចាប់តាំងពីថ្ងៃនោះមកអ្នកទាំងពីរក៏ស្រលាញ់គ្នាកន់តែខ្លាំងឡើងៗទៅគ្មានអ្នកណាមកបំបែកពួកគេឲ្យឃ្លាតគ្នាបានឡើយ ។ ដោយសារតែពួកគេយល់ពីអារម្មណ៍ព្រាត់ប្រាស់គ្នាអស់រួចទៅហើយ ។ចុងក្រោយមានឲ្យក្ដីសុខ សុភមង្គលឲ្យគ្នាទៅវិញទៅមក រស់នៅប្រកបដោយក្ដីសុខ និងមានភាពជឿទុកចិត្តលើគ្នាទើបពួកគេអាចរកសុភមង្គលឲ្យគ្នាបាន ។
ចប់ដោយបរិបូរណ៌!
![](https://img.wattpad.com/cover/329840063-288-k230206.jpg)
KAMU SEDANG MEMBACA
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romansaស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)