« ឡាគី អូនជួយលើកអាហារទៅឲ្យតុខាងមួយនោះផងគេចាំយូរដែរហើយ » ហ្កាអ៊ុនស្រែកប្រាប់ឡាគីរ៉ាពីកន្លែងដែលនាងបានដើរទៅមើលភ្ញៀរក៏ក្រឡេកប៉ះតុមួយនោះមិនទាន់មានអ្នកណាលើកអាហារទៅឲ្យគេ ។
« ច៎ាសបង ខ្ញុំដឹងហើយបង » នាងបញ្ចេញស្នាមញញឹមស្រស់ស្អាតពីធម្មជាតិគ្មានការប្រឌិតរបស់នាងទៅហ្កាអ៊ុនហើយនាងក៏បានលើកយកអាហារទៅភ្លេតព្រោះអាហារដែលគេបានកម្មង់នោះបានរៀបចំរួចរាល់ហើយ ។
« សុំទោសចំពោះការយឺតយ៉ាវរបស់ខ្ញុំ នេះច៎ាសរបស់ដែលបានកម្មង់ច៎ាស » នាងលើកមកដល់តុមួយនោះហើយនិយាយសុំទោសទុកជាការដឹងខុសមុនដោយសារតែនាងបានធ្វើឲ្យវាយឺតយ៉ាវសម្រាប់ភ្ញៀវនោះ និយាយជាភាសាបរទេសផង ។
« បាទមិនអីទេ! អ្នកនាងពិតជារួសរាយណាស់ » បុរសម្នាក់នោះនិយាយជាភាសាបារាំងដាក់នាងនាងវិញ គាត់ឃើញនាងលើកយកមកទាំងញញឹមសុំទោសបែបនេះពិតជារាក់ទាក់ភ្ញៀវបានល្អខ្លាំងមែនទែនហើយ ។
« អរគុណច្រើនហើយលោក ! សូមពិសារអាហារដោយក្ដីរីករាយច៎ាស ខ្ញុំសុំទៅសិនហើយ » បុរសជាជនជាតិបានងក់ក្បាលឆ្លើយជាមួយនិងនាង នាងតូចបានដើរចេញមកវិញទាំងដកដង្ហើមធំធូរចិត្តយ៉ាងខ្លាំង ហើយក៏ភ័យតិចដែរដោយសារតែនាងមិនបានប្រាប់អ្នកណាថាចេះភាសាគេទេ អាចប្រាប់បានថានាងមិនចង់ឲ្យអ្នកណាដឹងទេ !!
« អាវ!! ឡាគីរ៉ាអូនយ៉ាងមិចហ្នឹង?? មិនស្រួលខ្លួនមែនទេបានជាទឹកមុខរាងភ្លឹសៗហ្នឹង?? បើថាមិនស្រួលខ្លួនទេ ត្រឡប់ទៅសម្រាកវិញចុះណាចាំបងប្រាប់ចៅហ្វាយប្រុសឲ្យ » ហ្កាអ៊ុនបារម្ភពីឡាគីរ៉ាណាស់ពេលនាងចឹងទៅ!
« ខ្ញុំមិនអីទេបង គ្រាន់តែគិតរឿងបន្តិចបន្តួចប៉ុណ្ណោះ បងកុំទៅខ្វល់អីល្អជាង » នាងតូចញញឹមបែបស្រាលស្រទន់ជាមួយហ្កាអ៊ុនរួចដើរទៅរត់តុអ្វីដើម្បីគេចពីសំណួរដែលហ្កាអ៊ុននិងសួរពេលបន្តិចទៀតនេះ ហ្កាអ៊ុននាងរកតែនិយាយជាមួយឲ្យបានស្រួលបួលមិនបាន ចឹងមានតែនិយាយគ្នាពេលចេញទៅផ្ទះតែម្ដងហើយទើបបាន ។
រាងក្រាស់ឈរនៅជិតមាត់បង្អួចជាន់ខាងលើគេបង្អោះសម្រាប់ហាងរបស់គេនេះ អូរ ភ្លេចប្រាប់ទៅជាន់ខាងក្រោមធ្វើជាភោជនីយដ្ឋានអាហារជាន់បន្ទាប់ជាកន្លែងលេងល្បែងអីហ្នឹងហើយជាន់បន្ទាប់មួយទៀតជាកន្លែងដែលរៀបចំឡើងវាជាកន្លែងផ្ទាល់ខ្លួនរបស់គេនិងហើយ ។ហើយម៉្យាងទៀតនៅជាន់មួយនោះក៏មានបន្ទប់ VIPជាច្រើនទៀតផងដែរ ។
BINABASA MO ANG
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Romanceស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)