មួយសប្ដាហ៍កន្លងផុតទៅហើយឡាគីរ៉ាមិនទាន់បានត្រឡប់ទៅផ្ទះវិញសោះ ថាមកតែមួយអាទិត្យឥឡូវនេះមិនទាន់ទៅក្មេងម្នាក់នេះដឹងតែកុហកទៀតហើយ ។
« បងហ៎ាខ្ញុំសុំទៅខាងក្រៅដែរមកណា ទៅហាងជាមួយបងក៏បានដែរ » ឡាគីរ៉ានាងឃើញរីហ្វីដាដែលបានស្លៀកពាក់ដូចជាចេញទៅខាងក្រៅហើយនាងក៏ស្មានដឹងថាបងស្រីនិងទៅមើលការនៅហាងហើយបានឱកាសហើយនាងមានតែសុំគាត់ចេញទៅខាងក្រៅ។
« នេះមកឈរចាំបងដោយសារតែចង់ចេញទៅខាងក្រៅ? » សឹងមិនជឿសោះហើយក្រោកពីព្រលឹមហើយមកអង្គុយចាំនាងធ្វើដូចជាគ្មានរឿងអ្វីបែបនិងឬ? ហ៊ឹម...! ពិបាកនិយាយចូលគ្នាណាស់ ។
« បាទនិងហើយបង ខ្ញុំចង់ទៅខាងក្រៅដូចជាបងដែរនៅទីនេះយូរហើយទើបអូននេះវា...../អជ្សុក..? » រីហ្វីដាឆ្លើយជំនួសដោយលើកចិញ្ចើមឌឺឡាគី ពាក្យនិងនិយាយរហូតនាងចាំច្បាស់ណាស់ ។
« ហិហិ អូនទៅដែរមកណា! បងហ៎ាអូនទៅផងបានអត់? » នាងលេងចរិតក្រមិចក្រមើមរបស់នាងដាក់មកឲ្យបងស្រីមើល មាត់ពេបរហេបរហប ញញឹមបិទមាត់មិនជិតសោះ ហើយដើរមកជិតរីហ្វីដាដោយធ្វើជាមកអង្អែលច្របាច់ស្មារបស់នាង ហ្វីដានាងក៏រាងប្លែកចិត្ត ខ្មោចចូលទេយ៉ាងមិច? រឹកពាប្លែកៗភ្នែកដល់ហើយ តែបើថារឿងមិញនេះនាងមិនដល់ថ្នាក់នេះទេ!
« មានក្ដៅខ្លួនឬក៏អត់និង? មិចក៏ចេះមកធ្វើជាយកចិត្តបងអញ្ចឹង? ត្រូវការអីឬចង់តែទៅខាងក្រៅមួយមុខទេ? បងមិនមែនចង់ឲ្យអូននៅតែក្នុងផ្ទះទេប៉ុន្ដែបងមានហេតុផលទើបបងធ្វើបែបនេះ! អូនគួរដឹងហើយថាបងជាមនុស្សយ៉ាងមិច! » នាងធ្វើវាដិយសារតែចិត្តនាងនៅមានកង្វល់ក្នុងចិត្តមិនទាន់ហ៊ានសម្រេចចិត្តឡើយ នាងឯណាដែលចង់ឲ្យប្អូនសម្ងំឃុំខ្លួននៅតែផ្ទះទៅ នាងនៅខ្លាច ខ្លាចថាដូចជាពេលមុន ពេលមុនវាបានរសត់មកចូលចក្ខុប្រព័ន្ធប្រសៃប្រសាទរបស់នាងទៀតហើយ ឲ្យនាងនិយាយមិចទើបធ្វើឲ្យឡាគីរ៉ានាងយល់ពីបញ្ហាដែលនៅចំពោះមុខចឹង?
« ហេតុផលអ្វីរបស់បងទៀតហើយ? ខ្ញុំលឺតែបងនិយាយអញ្ចឹងជាមួយខ្ញុំរហូតហើយ អូនសមទៅតែម្ដងក៏អស់ចិត្តដែរណា ហើយអូននិងដើរតាមបងគ្រប់ជំហ៊ានម៉ងមិនឃ្លាតពីបងទេ បងជឿអូនទៅណា» នាងមិនបានបោះបង់ឱកាសនេះដោយងាយៗឡើយនាងបាននិយាយអង្វរជាច្រើនហូរហែរគ្នា បើនាងមិនបានទៅគាត់ក៏មិនបានទៅដូចគ្នា នាងនិងអុកឡុកឲ្យគាត់វិលខួរម៉ង។
« បងថាហើយ មានរឿងជាច្រើនទៀតណាស់ដែលមិនទាល់បានដោះស្រាយ អូនយល់ខ្លះបានទេ? កាលដែលបងធ្វើអញ្ចឹងព្រោះបងចង់ការពារឯង បងបារម្ភពីឯង ហ៊ឹម » វិលវល់អស់ហើយពេលចឹងទៅប្រាប់មិនស្ដាប់គ្នាសោះហើយនាងនិយាយហេតុផលគ្រប់យ៉ាងអស់រលីងពីខ្លួនហើយនៅមិនជឿសម្ដីនាងជាបងទៀត នេះចង់ឈ្នះនាងដល់ពេលណាទៀត ។
« ហិហិ អូនយល់ ប៉ុន្តែយ៉ាងណាអូនសុំទៅម្ដងទៅណាបងណា » អ្នកណាទៅដឹងថានាងល្អិតខ្លួនតូចម្នាក់នេះមិនចុះចាញ់ចង់គាត់ថាមិចទៀតក៏ថាទៅសំខាន់នាងចង់ទៅហើយគាត់អាចឃាត់នាងជាប់នៅទីនេះបានដែរឬ? ប្ដូរពាក្យនិងចេញទៅក្រែងដឹងពីនាងតាំងពីដំបូងរួចហើយមិនចឹង?
« ណាហ្ហើយ....! បើចឹងក៏ឆាប់ទៅផ្លាស់សម្លៀកបំពាក់ទៅបងនៅចាំ ឯងនេះរកតែបងឃាត់មិនបាន » ក្បាលរឹងមែនទែន ពូកែខាងផ្គើននិយាយយកតែឈ្នះគេនិងណាស់ នាងទ្រាំទ្រចាប់មិនចង់ជាប់ឡើយក្រឡេបក្រឡបដូចឡានរលុតលេខចឹងលោកព្រះជាម្ចាស់អើយ ជាតិមុននាងសាងកម្មអ្វីដែលទៅទើបត្រូវមកជួបប្អូនចរិតមួយនេះ ។
« អូនស្លៀករួចហើយ តោះទៅបងប្រយ័ត្នយឺតម៉ោងណា » នាងស្លឺភ្នែកអស់នេះដឹងហើយហ៎េសថាចុងកហរោយនាងគុំតែទៅដដែលចឹងក៏ស្លៀកពាក់ឲ្យរួចទៀត! អូហូ៎...! នេះចង់ទៅដល់ម្លឹងផង ថ្ងៃនេះក៏ភ្ញាក់មុននាងព្រោះតែរឿងមួយនេះ?
« លឿនរបស់គេមែន » នាងលើកដៃឲ្យមេដៃមេជលងណាស់ឆ្លាតរបស់គេមែន ឆ្លាត ពូកែលើសពីអ្នកណាទាំងអស់ម៉ងហើយ ។
« ទៅបង ខ្ញុំខ្ជិលស្ដាប់សម្ដីបងទេសនាឲ្យស្ដាប់ណាស់តោះទៅ » ឡាគីរ៉ានាងមិនបាននៅល្ងង់ឲ្យគាត់ស្ដីឲ្យឡើយនាងមានតែនិយាយបែបឌឺចង់ស៊ីម៉ាជើងពីបងស្រីធ្វើមិនដឹង ។
« ទៅក៏បាន » រីហ្វីដា នាងអត់ចង់និយាយរ៉ាយរ៉ាប់បន្តទៀតក៏ចេញទៅខាងក្រៅដើរចូលក្នុងឡានដែលអង្គរក្សបានត្រៀមជូននាងទៅកន្លែងដែលនាងចង់ទៅនោះ នាងតូចឡាគីសប្បាយចិត្តណាស់ពេលបានចេញមកខាងក្រៅស្រូបយកខ្យល់ឱកាសបរិសុទ្ធចឹង ធ្វើឲ្យនាងភ្លេចអស់នូវទុក្ខកង្វល់ទាំងឡាយ ។
« បន្តិចទៀតបានជួបគ្នាហើយណា » នៅតាមផ្នែកម្ខាងមួយទៀតនោះមានឡានខ្មៅក្រឹបមួយគ្រឿងបានឈប់ចតមើលមកភូមិគ្រឹះរបស់រីហ្វីដាដោយកែវភ្នែកមុតស្រួចរបស់គេ។ ពាក្យដែលគេពោលចេញមកគឺជាការពិត គេបានឲ្យអ្នកស៊ើបតាមឃ្លាំមើលនាងតូចឡាគីរ៉ារហូតទើបថ្ងៃនេះគេមកមើលដោយខ្លួនឯងក៏បានផលព្រោះឥឡូវនេះនាងបានចេញពីវីឡាហើយ ។
« ជួបគ្នានៅហាងក៏បាន ទៅតែម្ដងហើយនិងបានជួបនិយាយជាមួយគ្នាដោយផ្ទាល់វិញ » ថេយ៉ុងគេញញឹមចង់រីកថ្គាមទាំងសងខាងទៅហើយ ជីវិតរបស់គេមានជីវិតជីវ៉ាមកវិញព្រោះតែនាងម្នាក់ប៉ុណ្ណោះ ។ ថេយ៉ុងបានបើកឡានតាមពីខាងក្រោយឡានដែលឡាគីរ៉ានិងរីហ្វីដាជិះទៅតែគេមិនបានបើកទៅជិតជាមួយពេកឡើយខ្លាចថាពួកគេអាចនិងចាប់បាន ។
អ្នកនៅក្នុងឡានវិញ ឡាគីរ៉ានាងចង់ចេញខ្លួនតាមបង្អួចឡានមើលទៅខាងក្រៅណាស់តែបងស្រីចេះតែឃាត់ខ្លួនប្រាប់ថាវាមិនល្អឡើយដែលធ្វើបែបនេះប៉ុន្តែនាងចង់ចេញមើលទីក្រុងសេអ៊ូលមួយនេះណាស់និយាយមែន ។ តែក៏ត្រូវមុខជូរហ៊ួញវិញដោយសារតែគាត់គម្រាមនាងបើហ៊ានតែក្រោកចេញនាងនិងឲ្យទៅនៅជាមួយបងប្រុសវិញមិនខាន នាងចាញ់គាត់ត្រង់និងឯងបានជាកែងហ៊ានជំទាស់បញ្ជាជាមួយបងស្រី ។
( សុំមើលសោះក៏មិនបានដែរ ចិត្តកំណាញ់ណាស់គ្រាន់តែចង់មើលមនុស្សម្នាខាងក្រៅសោះក៏មិនកើតទៀតគាត់គិតអីនៅក្នុងខ្លួនដែរទៅ? ឲ្យមកហើយបែរជាហាមឃាត់សព្វគ្រប់ ) ឡាគីរ៉ាលួចនិយាយនៅក្នុងចិត្តម្នាក់ឯងដោយងាកមុខទៅម្ខាងពីរីហ្វីដានាងតូចចិត្តណាស់ពេលចឹងនោះគិតហើយក៏រាងតឹងចិត្តដែរនាងប្រៀបបានទៅនិងទាសករដែលគេតាមឃ្លាំមើលគ្រប់ជំហ៊ានចឹង ។
ВЫ ЧИТАЕТЕ
💗❧សំឡេងបេះដូង❧💗( រដូវកាលទី១) ចប់
Любовные романыស្នេហារន្ទះបាញ់ជួបភ្លាមចាប់អារម្មណ៍ភ្លេត ( 22/12/2022)
